ក្រសួងថា​ជន​ជាតិ​វៀតណាម​នៅ​ភ្នំ​បូកគោ​មិន​ប៉ះ​ពាល់​វប្បធម៌​ខ្មែរ​ទេ

រមណីយដ្ឋានភ្នំបូកគោ​ដែល​ជន​ជាតិវៀតណាម​ទៅធ្វើ​សម្មាធិ​​នៅ​កណ្តាលព្រៃ​ជ្រៅ​។ រូបថត ហេង ជីវ័ន

រមណីយដ្ឋានភ្នំបូកគោ​ដែល​ជន​ជាតិវៀតណាម​ទៅធ្វើ​សម្មាធិ​​នៅ​កណ្តាលព្រៃ​ជ្រៅ​។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រក​ឃើញ​ថា ពិត​ជា​មាន​ជន​ជាតិ​វៀតណាម​ទៅ​ធ្វើ​សមាធិ និ​ងពិធី​សាសនា​​នៅ​លើ​ភ្នំ​បូកគោ​ ខេត្ត​កំពត​ពិតមែន ប៉ុន្តែ​ការ​ធ្វើ​ពិធី​នោះ​ពុំ​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​វប្បធម៌​ខ្មែរ​នោះ​ទេ។

អគ្គនាយក​រង​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហេង សុផាឌី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញថា តាម​ការ​ចុះ​ស៊ើប​អង្កេត​​កាល​ពីពេល​ថ្មី​ៗ​នេះ​ ​ជន​ជាតិ​វៀតណាម​ពិត​ជា​បាន​ចូល​ទៅ​ធ្វើ​ពិធី​សាសនា​នៅលើ​ភ្នំ​បូក​គោ​ ត្រង់​ចំណុច​ល្អាងភ្នំ​ស្រែ​៥០០ និង​​ប្រវាំង​កូន ប៉ុន្តែ​មិនមាន​ចំនួន​​ច្រើន​ទេ ហើយ​ក៏​ពុំ​​មាន​ការ​សាង​សង់​វិហារ​សាសនា ឬ​ការ​ស្នាក់​នៅ​ជា​អចិន្រៃ្តយ៍​ដែរ។

លោកថា៖ «ពួកគេ​ចូល​មក​អត់​មាន​ធ្វើ​ពិធី​អធិក​អធម​អី​ទេ គេ​គ្រាន់​តែ​មក​ធ្វើ​​សម្មាធិ​ស្ងៀម​​ស្ងាត់ ដល់​អ៊ីចឹង​ទៅ​វា​អត់​មាន​រឿង​អី​មក​ប៉ះ​ពាល់​ដល់​វប្បធម៌​យើង​ទេ វា​ជា​រឿង​សាសនា បើ​យើង​មើល​ទៅ​លើ​ច្បាប់ ឬ ​រដ្ឋ​ធម្មនុញ្ញ គឺ​ថាយើង​ធានា​ដល់​សិទ្ធិ​​សេរី​ភាព​ក្នុង​ការ​គោរព​ជំនឿ​សាសនា​​របស់​​ជន​ជាតិ​​ផ្សេងៗ»។

លោក ហេង សុផាឌី បាន​បន្ត​ថា ការ​ចូល​មក​ធ្វើ​ពិធីសាសនា​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​នៅ​ល្អាង​ភ្នំ​ប្រវាំង​កូន មាន​ផ្នូរបុរាណ​ចំនួន ៥ ដែល​ជនជាតិ​វៀតណាម​ កំណត់ថា​ ជា​ផ្នូរ​បុព្វ​បុរស​របស់​ពួកគេ​ដែល​បាន​ស្លាប់​នៅ​ទីនោះ។ ទោះ​យ៉ាង​ណា ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ការ​វិនិ​យោគ​នៅ​តំបន់​ភ្នំ​បូក​គោ បាន​តម្រូវ​ឲ្យ​ជនជាតិ​វៀតណាម​​ទាំង​នោះ ទិញ​សំបុត្រ​ក្នុង​មួយ​នាក់ ៥​ ដុល្លារ​សម្រាប់​រយៈពេល​មួយ​ថ្ងៃ ហើយ​​ពួក​គេ​ក៏​មាន​កាន់​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ​ផង​ដែរ​។

មន្ត្រី​រូបនេះ បាន​កត់​សម្គាល់​ថា អ្វី​ដែលជា​ការ​ព្រួយ​បារម្ភ​នោះ គឺ​បញ្ហា​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​ ព្រោះ​ចំណុច​​វាល​ស្រែ​​ ៥០០ និង​​ប្រវាំង​កូន ស្ថិត​នៅឆ្ងាយ និង​ក្នុង​ព្រៃ​ជ្រៅ​​កណ្តាល​ជួរ​ភ្នំ​បូកគោ។

លោក​ជំរុញ​ថា៖«ក្រុម​​ហ៊ុន និង​អាជ្ញាធរ​មូល​ដ្ឋាន​ គួរតែ​ពង្រឹង​សន្តិសុខ​ដើម្បី​ការពារ​ក្រែង​លោ​មាន​បាតុ​ភាព​អី ឬ​ក៏​ពួកគាត់​ទៅ​ហ្នឹង​អាច​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ឬ​ក៏​មាន​អំពើ​ហិង្សា​អីជា​ដើម»។

លោក​ ឧកញ៉ា សុខ គង់ ដែល​ជា​ម្ចាស់​វិនិយោគ​នៅ​តំបន់​ទេសចរណ៍​ភ្នំ​បូកគោ​លើ​ទំហំ​ដី ១៤០០០ ហិកតា រយៈពេល​ ៩៩ ឆ្នាំនោះ ពុំ​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។

ចំណែក​អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ បាន​មាន​ប្រសាសន៍​ថា នៅ​លើ​ភ្នំបូកគោ ពុំ​មែន​មាន​តែ​ការ​ធ្វើ​ពិធី​សាសនា​របស់​ជនជាតិ​វៀតណាម​តែមួយ​ទេ គឺ​មាន​ការ​សាង​សង់វិហារ​ចិន វិហារគ្រិស្ត និង​វិហារ​ព្រះពុទ្ធ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ។

ដោយ​ឡែក​សម្រាប់​បញ្ហា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​វិញ ខាង​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ខុស​ត្រូវ ដោយ​មាន​ការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លោកថា៖ «រហូត​មក​ទល់​ពេល​នេះ មិន​​ដែល​​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង​ទេ ហើយ​កន្លង​មក​​អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំ​ការពារ​សន្តិ​សុខ​ជូន​ភ្ញៀវ​ទេសចរ​ផងដែរ»។

ការ​ចុះ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណៈ​កម្មការ​​ទី​ ៧ នៃ​រដ្ឋសភា ផ្នែក​អប់រំ យុវជន កីឡា ធម្ម​ការ កិច្ចការ​​សាសនា​ វប្បធម៌ និង​ទេសចរណ៍​ បាន​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ទៅឆ្លើយ​បំភ្លឺ​ និង​ស្នើ​ឲ្យ​​ចាត់​​វិធាន​​ការ​​ចំពោះ​ផល​ប៉ះពាល់​នានា​ទៅ​លើ​វប្បធម៌​ខ្មែរ បន្ទាប់​ពីមានជន​បរទេស​​ធ្វើ​ពិធី​សាសានា​នៅ​តំបន់​នោះ​។​

ប្រធាន​គណៈកម្មការ​ទី​៧នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ​ បាន​មាន​ប្រសាសន៍ថា ក្រុម​ការ-​ងារ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​បន្ថែម​ទៀត នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ ដើម្បី​ប្រមូល​ព័ត៌មាន​ និង​​ផ្ទៀង​ផ្ទាត់​ជាមួយ​របាយ​​ការណ៍របស់​ក្រសួង​វប្បធម៌​។

លោក​បាន​បញ្ជាក់​ថា៖«​យើង​កំពុង​រៀបចំ​នីតិវិធី​ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​នៅទី​នោះ​ដោយ​ផ្ទាល់»។

គួរ​បញ្ជាក់ថា ការ​លេច​ឮ​ព័ត៌មានជុំវិញ​ការ​ធ្វើ​​សមាធិ និង​បួស​​ជា​សច្ចំ ពី​សំណាក់​ជន​ជាតិ​វៀតណាម នៅ​ចំណុច​​វាលស្រែ​ ៥០០ និង​តំបន់​ប្រវាំងកូន លើ​ភ្នំបូកគោ ខេត្ត​កំពតនេះ បាន​ធ្វើ​ឲ្យ​​ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​ប្រើ​​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​​ថា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វប្បធម៌​ខ្មែរ និង​​ខ្លាច​ជន​ជាតិ​វៀតណាម​ទាំង​នោះ បោះ​ទី​តាំង​ជា​អចិន្រៃ្តយ៍​នៅ​តំបន់​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​មានលំហូរ​ចូល​នូវ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​មក​កម្ពុជា៕


What Next?

Recent Articles

7 Responses to "ក្រសួងថា​ជន​ជាតិ​វៀតណាម​នៅ​ភ្នំ​បូកគោ​មិន​ប៉ះ​ពាល់​វប្បធម៌​ខ្មែរ​ទេ"

  1. ស្រុកយើង says:

    ក្រសួងឆ្កួត គេចុលខុសច្បាប់ហើយនៅតែត្រូវទៀត បានជាអ្នកគ្រប់គ្រងភ្លើបែបនេះ បានដីខ្មែរចេះតែបាត់ ព្រៃកាប់គ្មានសល់ រកអ្នកទទួលខុសត្រូវមិនឃើញមែន បើចាស់ណាស់ទុកអោយក្មេងធ្វើម្តងទៅ សូមទៅវត្តចុះ

  2. ភ្នែកភ្លឺ says:

    ៉លោក ហេង សុផាឌី បាន​បន្ត​ថា ការ​ចូល​មក​ធ្វើ​ពិធីសាសនា​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​នៅ​ល្អាង​ភ្នំ​ប្រវាំង​កូន មាន​ផ្នូរបុរាណ​ចំនួន ៥ ដែល​ជនជាតិ​វៀតណាម​ កំណត់ថា​ ជា​ផ្នូរ​បុព្វ​បុរស​របស់​ពួកគេ​ដែល​បាន​ស្លាប់​នៅ​ទីនោះ៉។ នេះជាគ្រោះថ្នាក់នៃទឹកដី​យើង ពួកគេគិតថាជាទឹកដីរបស់ដូនតាគេ យូរៗទៅពួកគេនឹងធ្វើឲ្យយល់ច្រឡំកាន់តែធំទៅៗ ជាមួយនឹងការចូលលុកលុយរបស់ជនជាតិយួនក្នុងដីខ្មែរតាមដីគោក តាមទឹក បង្កើតកូន​ពូនជាចៅ តើ១០០ឆ្នាំទៀត ទឹកដីខ្មែរទាំងមូលនឹងក្លាយជាទឹកដីយួន​ឬយ៉ាងណា? សម្រាប់ បក្សប្រជាជនច្បាស់ជាឆ្លើយភ្លាមថា មិនអាចទៅរួចទេ ព្រោះពួកគេកើតចេញពីយួន។

  3. Judge says:

    តេី ផ្នាកផ្នូរេលេីក ពីពេលណា????? ២០១១មែនទេ???។
    អ្នកតស៊ូ ក្នុងសង្គ្រាម ផ្នូរ ត្រូវអាជ្ញាធរវៀតណាមគាស់ទៅ វៀតណាមវិញ។
    ផ្នូរនៅប្រវាំងកូន នេះ កប់ពីពេលណា???? ហេតុអ្វីក៏ អាជ្ញាធរមិនគាស់យកធាតុទៅវិញ បេីមនមែននោះ????។
    អាជ្ញាធរខ្មែរ ពូកែបានត្រឹម បន្លំយកអំណាចកេង ពុករលួយ ដំណោះស្រាយ ជាផលប្រយោជន៏ជាតិ គឺគមានមធយោបាយទេ។
    សំនៀង

  4. ?? says:

    that is unbelievable reaction from our nation. I can not believing it, what can it be for another nation came to screw up this nation and getaway from it. be yourself Cambodian……………. peace for all

  5. សែនសែន says:

    ចុចមើលទៅ ពួកអាឡប់ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គណបក្សប្រជាជន
    មកសមាធិសន្ធឹកសន្ធាប់យ៉ាងអនាធិបតេយ្យខុសច្បាប់ ថ្ងៃក្រោយបើពួកយួននាំអាវុធ
    មកលាក់ទុកក្នុងតំបន់ភ្នំបូកគោវាយយកតំបន់នោះងាយស្រួលដូចបកចេអញ្ចឹង ។
    https://www.youtube.com/watch?v=cKWR1YloxiU

  6. Samrong tong says:

    មានភ្នែក អត់ប្រស្រី​. ក្នុងខួរ មានអាចម៍ ដូចបង្កង…

  7. Battambang says:

    Can Cambodian people do he same in Vietnam? The Khmer Kampuchea Krom have been mistreated so badly and wrongly for doing nothing against the Vietnamese laws but they face uncertainty and hash punishment every day just for showing Khmer identity.