យាយ​ភ្នំស​នៅ​កំពត​ល្បី​អ្នក​ស្រុក​ជិត​ឆ្ងាយ​មក​ទាយ និង​មើល​ជំងឺ​ផ្លូវងងឹត

លោកយាយ​ភ្នំស​ធ្វើ​ដំណើរ​ឡើង​ចុះ​កូនភ្នំ​ដែល​ជា​ទីជម្រក​ស្នាក់អាស្រ័យ​នៅ​ខេត្ត​កំពត​។

លោកយាយ​ភ្នំស​ធ្វើ​ដំណើរ​ឡើង​ចុះ​កូនភ្នំ​ដែល​ជា​ទីជម្រក​ស្នាក់អាស្រ័យ​នៅ​ខេត្ត​កំពត​។ Charlotte Pert


and
ភ្នំពេញប៉ុស្តិ៍

កំពត: ស្ថិត​នៅលើ​កំពូល​ភ្នំ​មួយ ចម្ងាយ​ប្រមាណ​ពីរ​បី​គីឡូម៉ែត្រ​ខាង​ជើង​ទី​រួម​ខេត្ដ​កំពត ការ​រស់នៅ​បែប​អាថ៌កំបាំង​នៃ​ដូនជី​ម្នាក់​ពឹង​អាស្រ័យ​លើ​អំណាច​ឫទ្ធិបារមី មាន​ឆ្កែ​ជា​ញាតិ និង​អាហារ​ផ្សែង​កំដរ​មាត់​។

មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​ដឹង​ពី​ការ​រស់នៅ​ខុស​ប្លែក​ពី​ធម្មតា​នេះ​។ គួរ​បញ្ជាក់​ថា ដូនចាស់​រូប​នេះ​បាន​សង់​ផ្ទះ​លើ​ភ្នំស​កាលពី​ជាង​១០​ឆ្នាំ​មុន​។

មនុស្ស​ភាគច្រើន​ហៅ​គាត់​ថា លោកយាយ​ភ្នំស​។ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អណ្ដូងជី​មឿន ស្ថិត​នៅ​ក្បែរ​ភ្នំស រមែង​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ដើម្បី​ទៅ​ជួប​ដូនចាស់​នោះ​។ ពួកគេ​និយាយ​ថា យាយ​ភ្នំស​អាច​ព្យាបាល​ជំងឺ ទស្សន៍ទាយ ស្រោចទឹក​ប្រោះព្រំ និង​ដោះ​អំពើ​នានា ព្រមទាំង​អាច​និយាយ​សន្ទនា​ជាមួយ​សត្វ​ទៀត​ផង​។

កន្លែង​ជ្រកកោន​រស់នៅ​ដែល​អាស្រ័យ​ការ​បរិច្ចាគ​។

កន្លែង​ជ្រកកោន​រស់នៅ​ដែល​អាស្រ័យ​ការ​បរិច្ចាគ​។ Charlotte Pert

អ្នក​ស្រុក​នៅ​ទី​នោះ​ម្នាក់​ឈ្មោះ កែប ហ៊ីម វ័យ​៤២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាច្រើន​សម្រុក​ទៅ​ជួប​យាយ​ភ្នំស បំណង​ដើម្បី​ព្យាបាល​ជំងឺ និង​ប្រោះព្រំ​លើក​ជោគជតារាសី និង​មុខរបរ​កាក់កប​»។

លោក ហ៊ីម បាន​បន្ដ​ថា ពេល​មួយ លោក​វង្វេង​ផ្លូវ​ក្នុង​ព្រៃ​។ នៅពេល​ភរិយា​ទៅ​រក​លោកយាយ​ភ្នំស គាត់​បាន​ទស្សន៍ទាយ​ថា លោក​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ ២​ថ្ងៃ​ក្រោយ​។

យាយបស​រូប​នេះ​មិន​ពិបាក​រក​ទេ​។ ជា​រឿយៗ លោកយាយ​ចុះ​មក​ជើងភ្នំ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ភូមិ​អណ្ដូង​ជីមឿន ដែល​មាន​ព្រះពុទ្ធរូប និង​តង់​តូច​មួយ​។ ទៅ​ដល់​ទី​នោះ ភ្ញៀវ​ត្រូវ​បាន​ស្វាគមន៍​ដោយ​សំឡេង​ព្រុស និង​លូ​របស់​ម្ចាស់​ទឹកដី និង​ជា​មិត្ដភក្ដិ​របស់​លោកយាយ​។ ដូនចាស់​ស្លៀកពាក់​ពណ៌ស ហើយ​សក់​របស់​គាត់​នៅ​ខ្មៅ​ក្រឹប បើទោះបី​ជា​លោកយាយ​ឈាន​ដល់​វ័យ​ ៩១ ​ឆ្នាំ​យ៉ាងណា​ក៏ដោយ​។ ស្នាមញញឹម​របស់​លោក​យាយ​បង្ហាញ​ពី​ក្រអូម​មាន​តែ​អញ្ចាញ​ប្រកប​ដោយ​ភាព​រួសរាយ​។

លោកយាយ​ធ្លាប់​រស់នៅ​ក្នុង​ជីវិត​ផ្លូវលោកិយ​ដោយ​រៀបការ​ ២ ​ដង និង​មាន​កូន​ ៧​នាក់ ព្រមទាំង​បាន​បម្រើការ​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ភ្នំពេញ​។

លោកយាយ​ភ្នំស​ល្បី​អាច​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​។

លោកយាយ​ភ្នំស​ល្បី​អាច​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​។ Charlotte Pert

លោកយាយ​ដែល​បាន​ចាកចេញ​ពី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៦២ ព្រោះ​តែ​មិន​ចង់​ឃើញ​អំពើ​ពុករលួយ​ក្នុង​សង្គម​នោះ​បាន​ថ្លែង​ថា៖ «​នៅពេល​ខ្ញុំ​ចាប់ផ្ដើម​អស់​ទោសៈមោហៈ ទ្រព្យធន លុយកាក់ ផ្ទះសម្បែង ដី និង​អ្វីៗ​គ្រប់យ៉ាង ខ្ញុំ​ងាក​មក​រក​ការ​សមាធិ​វិញ​»។

ក្រោយពី​ស្វែងរក​កន្លែង​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅលើ​ភ្នំ​ជាង​ ៧០០​ កន្លែង ទីបំផុត​លោកយាយ​បាន​ជួប​ជម្រក​ដ៏ស័ក្ដិសម​បំផុត គឺ​ភ្នំស​នេះ​ឯង​។ ដូនចាស់​ល្បី​ខាង​ជំនឿ​រូប​នេះ រស់នៅ​ជា​ជីវិត​ពនេចរ​ដោយ​មាន​អាហារ​ចម្អែត​ក្រពះ​ពឹង​លើ​ការ​បរិច្ចាគ​សម្ភារ និង​លុយកាក់​ពី​កូនៗ​រស់នៅ​ភ្នំពេញ និង​ប្រទេស​បារាំង​។

ខណៈ​បដិសេធ​ក្នុង​ការ​ព្យាបាល​របួស​លើ​រាងកាយ លោកយាយ​បាន​អះអាង​ថា លោកយាយ​អាច​ព្យាបាល​ជំងឺ​ផ្លូវចិត្ដ និង​ខ្មោច​ចូល ព្រមទាំង​អាច​និយាយ​ជាមួយ​សត្វ​ផង​ដែរ​។ ប៉ុន្ដែ​លោកយាយ​បាន​បកស្រាយ​ថា ក្នុង​នាម​ជា​សាវ័ក​ព្រះសម្មាសម្ពុទ្ធ លោកយាយ​មិន​ប្រព្រឹត្ដ​អាក្រក់​ទេ ទាំង​ការ​ដាក់​ស្នេហ៍ និង​អំពើ​ផ្សេងៗ។

អ្វី​ដែល​ប្រាកដ​នោះ​គឺ​ថា លោកយាយ​ស្រឡាញ់​សន្ដិភាព និង​ភាព​ស្ងៀមស្ងាត់ ឆ្កែ និង​ការ​ជក់បារី​។

លោកយាយ​បង្ហើប​ថា​៖ «​រហូត​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​ចង់​រស់នៅ​លើ​ភ្នំ​នេះ​រយៈពេល​យូរ​ទៅ​ទៀត ពីព្រោះ​ខ្ញុំ​ចង់​នៅក្នុង​កន្លែង​ស្ងប់ស្ងាត់ និង​ការពារ​ភ្នំ។ ប៉ុន្ដែ​ប្រហែល​ជា​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ពិចារណា​ទៅ​ប្រទេស​បារាំង​រស់នៅ​ជុំ​កូនចៅ​នៅ​ទី​នោះ»៕ HR


What Next?

Recent Articles

3 Responses to "យាយ​ភ្នំស​នៅ​កំពត​ល្បី​អ្នក​ស្រុក​ជិត​ឆ្ងាយ​មក​ទាយ និង​មើល​ជំងឺ​ផ្លូវងងឹត"

  1. Kmeng Peal says:

    ពូកែណាស់ម៉េចមិនធ្វើយួនអោយឈឺពោះងាប់អស់ទៅ!

  2. Anonymous says:

    បើពូកែមែន បងចង់រៀបការជាមួយអូន!

  3. Anonymous says:

    ខ្មែររវល់តែបែបនឹងបានជាយួននិងសៀមយកដីអស់