សមត្ថកិច្ចចម្រុះ​បន្ត​ឡោម​ព័ទ្ធ​ពលរដ្ឋ​បុរី​កីឡា​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

សមត្ថកិច្ចចម្រុះ​រាជធានី​ភ្នំពេញ ចុះ​ទៅ​ឡោម​ព័ន្ធ​សហគមន៍​បុរីកីឡា (រូបថត៖ ជន ស្រីណុច​)

​សមត្ថកិច្ច​ចម្រុះរាជធានី​ភ្នំពេញ បន្ត​តាម​ទៅ​ឡោមព័ទ្ធ​ប្រជាពលរដ្ឋ​បុរី​កីឡា មិន​ឲ្យ​ហែ​ញត្តិ​ពី​ទីនោះ​ទៅ​កាន់​រដ្ឋសភា​ជាតិ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ករណី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​បណ្ដេញ​ពួកគេ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ​ ។​

​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​រាប់សិប​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ រ័ត្ន ស្រ៊ាង នៅ​ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ ទី​៣ ខែ​មករា នេះ ដាក់ពង្រាយ​គ្រប់​ច្រកចេញ​ចូល​ទៅ​កាន់​សហគម​ន៍​បុរី​កីឡា ដើម្បី​រារាំង​យុទ្ធនាការ​របស់​ពួកគេ ដែល​គ្រោង​យក​ញត្តិ​ទៅ​កាន់​រដ្ឋសភា​ជាតិ ក្នុង​ទិវា​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ការបណ្ដេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ​។​

​ប្រជា​សហគមន៍​បុរី​កីឡា ដែល​ព្រឹក​មិញ​នេះ​ពួក​គេ​ជាង​៦០​នាក់ បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​កម្មក​រ និង​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ បាន​ស្លាប់​នៅ​ផ្លូវវ៉េង​ស្រេង ដោយសារ​ការបង្ក្រាប​ដ៏​ហិង្សា ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នោះ នៅពេល​ជាមួយគ្នា​នេះ ប្រមូលផ្ដុំ​គ្នា​នៅ​សហគមន៍​បុរី​កីឡា ទោះបីជា​កងកម្លាំងប្រដាប់អាវុធ បាន​បំបែក​ក្បួន​របស់​ពួកគេ មិន​ឲ្យ​ហែ​ពី​ផ្លូវ​វ៉េងស្រេងមក​ក្ដី​។ 

​តាម​អ្នកស្រី ឆាយ គឹម​ហ៊​ន ឲ្យដឹងថាការជួបជុំ​គ្នា​នេះគឺ​ដើម្បី​សម្ដែង​ពី​ទុក្ខសោក​របស់​ពួកគេ​ក្នុង​រយៈពេល​បី​ឆ្នាំ ក្រោយពេល​អាជ្ញាធរ និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បណ្ដេញ​ពួកគេ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ បណ្ដាលឲ្យ​ពួកគេ​រស់នៅ​លើ​គំនរ​សំរាម គ្មាន​អនាម័យ ធ្លាក់ខ្លួន​ឈឺ ក្រីក្រ លំបាក​វេទនា ហើយ​កូនចៅ​គ្មាន​ឱកាស​បាន​ទៅ​រៀនសូត្រ​ជាដើម​។​

ប្រជា​សហគមន៍​បុរី​កីឡា​ទាំងនោះ សម្ដែង​នូវ​ការព្រួយបារម្ភ​ខ្លាច​មាន​ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​ទាំង​នោះ ខណៈ​ពួកគេ​តាំងចិត្ត​ដាច់ខាត​ត្រូវតែ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ឲ្យ​តំណាងរាស្ត្រ​បាន​ដឹង​ពី​ទុក្ខលំបាក​របស់​ពួកគេ ​។​

អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក ​ណៃ វ៉ង់​ដា មានប្រសាសន៍ថា សមត្ថកិច្ច​មាន​តួនាទី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ការតវ៉ា​ដោយ​អហិង្សា មិនមែន​មក​រារាំង​ពួកគេ​មិនឲ្យ​ប្រើ​សិទ្ធិ​តាម​បែប​ប្រជាធិបតេ​យ្យ​នោះ​ទេ ​។ លោក​បញ្ជាក់ថា អ្វី​ដែល​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​កំពុង​ធ្វើ​មកលើ​ប្រជាពលរដ្ឋ បញ្ជាក់ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

4 Responses to "សមត្ថកិច្ចចម្រុះ​បន្ត​ឡោម​ព័ទ្ធ​ពលរដ្ឋ​បុរី​កីឡា​​"

  1. love khmer says:

    fuck you

  2. ?? says:

    if HUN SEN have ability to lead this poor nation ,this problem wouldn’t going on for that long. our people should really fine out what behind all of these. the strong man can not even solving just a small problem that was happen in front of his face. how can any bodies trust him to be a good leader. think about that????????????? the problem was all over the country and this leader trying to used force to silence his own people. that was not a solution to make this country safer .my massage to BOROMAI PREASVIHEAR I’m not a CRNP supporter but who ever like this nation ,working for this nation,protecting this nation,not making harmful to this nation . I will support them from my heart and I do not want any thing from it. all I wanted to see was the young generation taking a responsibility for their own future. the way I filling all our old gen no one can standing for their own nation at all. it doesn’t matter CPP or CRNP if they can showing the true love for this nation , I will support them from my heart and I will be very happy . all I want CPPand CRNP working together to take back our nation sole that we lost during criminology time…. peace to all Cambodian who love their own nation

  3. ◕‿◕ says:

    ចូលឆ្នាំថ្មីហើយសឹងមិនទាន់ រដ្ឋាភិបាលកាន់អំណាចដោយ ហ៊ុន សែន មេទមិឡ មេឃាតក ប្រល័យពលរដ្ឋនិងលោកសង្ឃ
    បង្អៅឆ្កែកាន់កាំភ្លើង A.K47 និងកាន់ដំបងចាំវាយ ចាំបាញ់ប្រជាជនខ្មែរនិងលោកសង្ឃ យ៉ាងសាហាវ !
    ពិភពលោកគ្រប់សញ្ជាតិសាសន៍អប់អរឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ប៉ុន្តែពួកអាសត្វហ៊ុនសែនចង្រៃមន្រ្តីបក្សប្រជាជន
    វិលត្រឡប់បកក្រោយ មកប្រព្រឹត្តិអំពើអាក្រក់ សាបព្រួសអំពើឃោរឃៅយង់ឃ្នង
    យកប្រជាជននិងលោកសង្ឃធ្វើជាសត្រូវដដែល !!!