សារព័ត៌មានវៀតណាមចុះផ្សាយថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យសមាគមវៀតណាមមួយ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយថា ដើម្បីប្រមូលផ្ដុំពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដើមកំណើតវៀតណាម។
សារព័ត៌មាន VietnamPlus បានចុះផ្សាយកាលពីម្សិលមិញថា “សមាគមខ្មែរ-វៀតណាមនៅកម្ពុជា” ត្រូវបានក្រសួងមហាផ្ទៃយល់ព្រមឲ្យចុះបញ្ជី និងដំណើរការក្នុងប្រទេសកម្ពុជា ស្របទៅតាមច្បាប់អង្គការ សមាគម និងច្បាប់ពាក់ព័ន្ធផ្សេងៗរបស់កម្ពុជា ព្រមទាំងលក្ខន្ដិកៈរបស់សមាគម ដែលតម្កល់នៅក្រសួងមហាផ្ទៃ។
បើតាមរបស់សារព័ត៌មានដដែលនេះ សមាគមវៀតណាមមួយនេះ នឹងជួយលើកកម្ពស់វប្បធម៌ និងច្បាប់កម្ពុជា និងជួយជំរុញការងារមនុស្សធម៌ និងលុបបំបាត់អនក្ខរភាពជាមួយរដ្ឋាភិបាលកម្ពុជា ខណៈដែលសមាគមវៀតណាមមានការិយាល័យកណ្ដាលនៅរាជធានីភ្នំពេញ និងសាខាចំនួន ២៥ នៅតាមបណ្ដាខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។
តាមប្រភពដដែល ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក Chau Van Chi អះអាងថា សមាគមនេះមានគោលដៅលុបបំបាត់ការរើសអើងពូជសាសន៍ និងសាសនា និងស្វែងរកផលប្រយោជន៍សម្រាប់សមាជិកក្នុងសមាគមនេះ។
VOD បានទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភក្រ ប៉ុន្ដែ លោកសុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។
អ្នកតាមដាននយោបាយលោក ឯម សុវណ្ណារ៉ា ចាត់ទុកសេចក្ដីសម្រេចថ្មីនេះថា ជារឿងល្អ ប៉ុន្តែ លោកស្នើទៅរដ្ឋាភិបាលឲ្យចុះបញ្ជីអង្គការសមាគមទាំងនោះប្រកបដោយតម្លាភាព។
បើតាមសារព័ត៌មានវៀតណាម រដ្ឋាភិបាលកម្ពុជា បានអនុញ្ញតឲ្យ «សមាគមខ្មែរ-វៀតណាមនៅកម្ពុជា» (KVA) ចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃដោយជំនួសឲ្យឈ្មោះចាស់ «សម្ព័ន្ធសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា» ដែលសមាគមនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ២០០៣មកម៉្លេះ។
ទោះជាយ៉ាងណា ការសម្រេចចុះបញ្ជីសមាគមខ្មែរ-វៀតណាមនៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាធ្វើកែប្រែច្បាប់ស្ដីពីសញ្ជាតិថ្មី៕
why insult the Vietnamese, on the contrary …
the persons responsible for this betrayal are SIHANOUK, initiator it should not be forgotten that this once treated access to the throne left the khmers kampuchea krom, still he facilitated vietcongs in Cambodia, it was on his order that the general lon nol fomented the coup
Indeed wanted to prove to the eyes of ho chi minh that he was a faithful doggie
this national hero sisowath sirimanak has several contempt has offered to return, alas Sihanouk felt that his work not completed: RAY cambodia map, worse he trained HUN SEN this true false run down his son sihamoni and his wife Monique real true vietnamese to complete his will, all these facts have little find on the net and biblitheque in France in the United States ect
to finish, we must congratulate the Vietnamese and insult the memory of this Sihanouk treaty, its dead clans or still alive
យួនបានលេបដីខ្មែរទាំងអស់ម្ដងរួចហើយនៅសតវត្សទី១៧ ដោយសាស្ដេច ជ័យ ជេដ្ឋាទី២ យកប្រព័ន្ធយួន
ហើយចិត្តល្អអោយដីយួនរស់នៅធ្វើស្រែចំការ ក្រោយមកយួនស៊ីឆ្អែតមានកម្លាំង មានប្រជាជនច្រើនបង្កើតទ័ពលេបយកដីខ្មែរទាំងស្រុង ហើយដឹកគ្រួសារស្ដេចទៅសម្លាប់ ពេលប្រជាជនខ្មែរឃើញយួនសម្លាប់ពូជស្ដេចអស់ នៅសតវត្សទី១៨ ប្រជាជនខ្មែរក៍នាំគ្នាក្រោកឈរគ្រប់ស្រុកគ្រប់ភូមិកាប់សម្លាប់កងទ័ពយួនប្រាំបីថ្ងៃ កងទ័ពយួនងាប់ពាយបាក់ទ័ព រត់រួចតិចតួចទៅស្រុកវិញ មេទ័ពយួនធំជាងគេសម្លាប់ខ្លួន ព្រោះមិនហ៊ានទៅស្រុកជួបស្ដេចយួន។
ដូច្នេះទឹកដីខ្មែរដែលសេសសល់នេះគឺដោយសាកម្លាំងប្រជាជនខ្មែររួបរួមគ្នាកាប់យួននៅសតវត្សទី១៨ទេ មិនមែនសល់ដីដោយសាស្ដេចខ្មែរឬមន្រ្តីខ្មែរណាម្នាក់ឡើយ ដូច្នេះមន្រ្តីខ្មែរនិងស្ដេចខ្មែរគួរតែប្រុងប្រយ័ត្នយួនដឹកយកទៅសម្លាប់ផ្ដាចពូជម្ដងទៀត កុំភ្លេចៗៗៗ មេរៀនយួនសម្លាប់ស្ដេចនិងមន្រ្តីខ្មែរក្នុងសតវត្សទី១៧ ! ពូជរាជ្យវង្សដែលមានសព្វថ្ងៃនេះគឺ ប្រជាជនខ្មែរយាងមកពីស្រុកថៃទេ ពូជរាជវង្សខ្មែរដែលចុះចូលជាមួយយួននោះគឺយួនសម្លាប់ហើយ ។
Many of us here agree with the political observer Em Sovannara who said to consider the new ruling a “good thing,” but he requests the government to list these associations, transparency.
—
This authorization happened because of the new nationality law. Cambodians don’t want to keep dwelling on the past. We want to see peace and stability for better future of our country. Because we are living in the country, let’s moving forward together.