នាយក​រដ្ឋ​មន្ត្រី​​​​​​​​​​​ប្រាប់​​​ពលរ​ដ្ឋ​​​​​​​​នៅ​ឃុំព្រះដាក់ រក្សា​​ភាព​​​ស្ងៀម​​ស្ងាត់​​ ខណៈ​​រដ្ឋាភិបាល​​មិន​​ទាន់​​គិត​​ពី​​ការ​​រុះ​រើ​​​សំណង់​​​​​​​​​​​​​​​​នៅ​ទីនោះ​ទេ

បញ្ហា​វិវាទដីធ្លី ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ០៦ តុលា ២០២២ | ម៉ោង ១១:៥៩
VOD

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន)


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ​បានអំពាវ​​នាវ​​​​​​​​​​​​​​​​ដល់ពលរដ្ឋ​នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ពាក់ព័ន្ធ​ការប្រតិកម្ម​ទៅនឹង​​ការរុះរើសំណង់​​ដែល​នៅ​​ជាប់​​រមណីយដ្ឋាន​អង្គរ ខណៈ​រាជរដ្ឋាភិបាល​នៅ​មិនទាន់​បាន​គិតគូរ​ដល់​ការរុះរើ​សំណង់​របស់​ពួកគេនៅ​ឡើយ​នោះ​។

ការអំពាវនាវនេះ ធ្វើឡើង​ក្រោយពី​ប្រជាពលរដ្ឋប្រមាណ ៣ ០០០នាក់ រស់​​នៅឃុំព្រះដាក់ កាលពីថ្ងៃពុធ​ម្សិលមិញ​​​​​​​ ​បានប្រមូលផ្តុំគ្នាតវ៉ា​នៅសាលាឃុំ ​ក្រោយ​ពួកគាត់​បានទទួល​ព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគាត់ចាក​​ចេញ​​​ពីលំនៅឋាន​​​ទៅ​នៅទីតាំង​​​ថ្មី​​ក្នុងតំបន់រុនតាឯក។

លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី០៦ ខែតុលានេះ ថា តាមពិត​រដ្ឋាភិបាល​មិនទាន់បាន​គិតគូរដល់​ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់​នៅឡើយទេ ក្នុងនោះ​រដ្ឋគ្រាន់តែកំពុងសិក្សា​អំពីហេដ្ឋារចនាសម្ព័ន្ធ ការស្តារ​បារាយណ៍​ខាងកើត ដែលធ្លាប់មាន​សមត្ថភាពស្តុកទឹករហូតដល់ ៣០លានម៉ែត្រគូប ដើម្បីទ្រទ្រង់អង្គរ និងអំពីផលប៉ះពាល់លើ​​​​ពលរដ្ឋ។

បែបនេះក្តី លោកថា គម្រោងនេះនឹង​មិនមានការទាញ​ពលរដ្ឋពីឃុំព្រះដាក់​ចេញទាំងអស់នោះដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាល​មានការគិតគូរ​ដោយម៉ត់ចត់ និងមិនទទឹង​ទិសឡើយ​លើករណីនេះ ដូច្នេះ​លោកបាន​ប្រាប់ឱ្យ​ពលរដ្ឋ​នៅឃុំព្រះដាក់ រក្សាភាព​ស្ងប់ស្ងាត់​សិន។


លោក ហ៊ុន សែន ថា៖ «យើងក៏បានដឹងដែរថា ឃុំព្រះដាក់​ត្រូវបានកសាង​ប្រមាណជា ៣០០-៤០០ឆ្នាំរួចមកហើយ ហើយ​​​​​ឃុំនេះ​ស្ថិត​នៅជាឃុំមួយ​ដែល​ទាក់​ទង​​នឹង​ផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង។ ប៉ុន្តែហេតុដូចម្តេចបានជា​ប្រជាជនចាប់ផ្តើមព្រួយបារម្ភអំពីរឿងនេះ? ខ្ញុំ​សូមបញ្ជូនសារ​ទៅ​ប្រជាជន​នៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយ​ម៉ត់ចត់»។

បែបនេះក្តី ប្រមុខរដ្ឋាភិបាលរូបនេះថា លោកបានជជែកជាមួយអភិបាលខេត្តសៀមរាប​ពីបញ្ហានេះ និងសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ទៅជួបពន្យល់​ពលរដ្ឋដោយផ្ទាល់នៅថ្ងៃទី០៧ ខែតុលា ស្អែកនេះ។

គួររំលឹកថា រដ្ឋាភិបាល​កំពុង​រៀងចំ​តំប​ន់​​រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផល​នៅ​តំបន់ការពារមួយនេះ​ ស្ម័គ្រចិត្ត​ដោះដូរលំនៅឋាន​ទៅនៅ​ទីតាំង​ថ្មី ដែល​រៀបចំ​ដោយ​​អាជ្ញាធរ​នៅ​តំបន់អភិវឌ្ឍន៍​រុន​តាឯក ស្រុកបន្ទាយស្រី ដោយ​ក្នុង​១គ្រួសារ​ទទួល​បាន​ដីឡូតិ៍​២០ម៉ែត្រ​គុណ​៣០​ម៉ែត្រ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "នាយក​រដ្ឋ​មន្ត្រី​​​​​​​​​​​ប្រាប់​​​ពលរ​ដ្ឋ​​​​​​​​នៅ​ឃុំព្រះដាក់ រក្សា​​ភាព​​​ស្ងៀម​​ស្ងាត់​​ ខណៈ​​រដ្ឋាភិបាល​​មិន​​ទាន់​​គិត​​ពី​​ការ​​រុះ​រើ​​​សំណង់​​​​​​​​​​​​​​​​នៅ​ទីនោះ​ទេ"

  1. Anonymous says:

    I never have seen NEAK MEAN BONN ugly like this man . instate the evil monster is look a like this uneducated animal . from inside and out nothing look nice or we can counting on this animal at all . words ,action was so evil