ព័ត៌មានជាតិ សិទ្ធិមនុស្ស
Michael Dickinson | ០៦ តុលា ២០២២ | ម៉ោង ១៥:២៦
VOD

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn ថ្លែងនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (Screenshot)
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីការព្រួយបារម្ភអំពីការបោះឆ្នោតជាតិនាពេលខាងមុខរបស់កម្ពុជា ដោយក្នុងនោះ លោកក៏បានរំលឹកពីការរំលាយគណបក្សប្រឆាំងដោយអយុត្តិធម៌ និងការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើផងដែរ។
ថ្លែងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥១ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធ ម្សិលមិញនេះ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានបង្ហាញជាការព្រួយបារម្ភអំពីការគាបសង្កត់ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា លំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូច ដែលកើតឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយលោកបានចាត់ទុកការរំលាយនេះ ត្រូវបានធ្វើឡើងដោយអយុត្តិធម៌។
អ្នករាយការណ៍ពិសេស UN ដដែលបន្តថា ការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើងគឺ បាន និងកំពុងរារាំងដល់ការចូលរួមរបស់ពួកគេនៅក្នុងការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែងលើប្រជាពលរដ្ឋដែលប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។
ជាមួយគ្នានេះ លោក វិទិត មុនតាប៊ន ថ្លែងថា រដ្ឋាភិបាលកម្ពុជា គួរតែពង្រីកពីការផ្ដោតសំខាន់តែលើសន្តិភាពតែមួយមុខទៅជា «សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណា តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានឆ្លើយតបថា ការលើកឡើងដោយអ្នករាយការណ៍ពិសេសរូបនេះ គឺជាការយល់ឃើញដោយផ្ទាល់ខ្លួន និងខ្វះភស្តុតាងជាក់លាក់ ដែលធ្វើឱ្យប៉ះពាល់ដល់របាយការណ៍។
តំណាងកម្ពុជា ក៏បានលើកឡើងពីភាពបរាជ័យរបស់លោក វិទិត មុនតាប៊ន ក្នុងការផ្ដល់ភស្តុតាងវេជ្ជសាស្ត្រ ដែលបញ្ជាក់ពីជំងឺអូទីស្សឹម ក្នុងសំណុំរឿងអ្នកទោសនយោបាយមួយរូប ដែលលោកបានលើកឡើងផងដែរ ដែលករណីនេះអាចនឹងសំដៅលើកូនប្រុសរបស់អតីតមន្រ្តីគណបក្សប្រឆាំងមួយរូប ដែលត្រូវបានចាប់ខ្លួនពីបទញុះញង់និងជេរប្រមាថមន្រ្តីសាធារណៈ។
គួរបញ្ជាក់ថា កូនប្រុសអតីតសកម្មជនបក្សប្រឆាំង ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែលមានអាយុត្រឹម១៦ឆ្នាំ នៅពេលចាប់ខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បន្ទាប់ពីយុវជនរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម Facebook និង Telegram។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅពេលនោះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកការចាប់ឃុំខ្លួននិងចោទប្រកាន់យុវជនរូបនេះ ថាជាការអាម៉ាស់មួយនៅក្នុងយុទ្ធនាការបន្តបន្ទាប់របស់អាជ្ញាធរដើម្បីបំភិតបំភ័យ និងគំរាមកំហែងលើសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងផងដែរ។
ក្នុងសម័យប្រជុំដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ តំណាងសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការព្រួយបារម្ភជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មលើសហជីព និងរបាយការណ៍ជនរងគ្រោះនៃការជួញដូរមនុស្សរាប់ពាន់នាក់ រួមទាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញផងដែរ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: Khmer Will Party Quickly Removed From State Council, CNRP Was ‘Unfairly Disbanded,’ UN Envoy Says
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
as I say HUN SEN is coming to an end this 2023 he can not get away from it . if HUN SEN still fighting again world community ton to have free and fair election in 2023 Cambodia will be isolate from world community . as you can see HUN SEN does not want to be the prime minister any more he want his son to take over but election have to be free and fair that right HUN SEN is not so sour if he can survive if no one in his family being a gangster in that small whole . every one can tell right now HUN SEN talking about what to do after his dead
un special reporter is lier brian is not working