បទយកការណ៍
10/10/2022 – 12:52
ដោយ៖ អេង គីមហុង
RFI

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) © FB
យ៉ាងហោចណាស់សៀវភៅជាង៥០០ក្បាលក្រោមចំណងជើងថា «សិទ្ធិនិងករណីយកិច្ចចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា» ត្រូវបានបោះពុម្ពចែកផ្សាយជាសាធារណៈ ដើម្បីទុកជាបណ្ដុំឯកសារសម្រាប់ការស្រាវជ្រាវទាំងឡាយណាពាក់ព័ន្ធនឹងស្ថានភាពព្រៃឈើនៅកម្ពុជា។ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាម្ចាស់ស្នាដៃឲ្យដឹងថា បើពលរដ្ឋខ្មែរបានអានសៀវភៅដែលមានកម្រាស១២០ទំព័រនេះ នឹងបានដឹងពីស្ថានភាពព្រៃឈើនិងធនធានធម្មជាតិនៅកម្ពុជា នាពេលបច្ចុប្បន្ន ហើយក៏ជាសៀវភៅនេះប្រៀបបានផែនទីចង្អុលផ្លូវប្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបថា ពួកគេមានករណីយកិច្ចចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា។