កម្ពុជា-សង្គម
02/02/2023 – 07:21
ដោយ៖ សឿង ភារៈ
RFI

លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា © FB
លោក រ៉ុង ឈុន ដែលចូលរួមនៅក្នុងធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម រៀបចំដោយសមាគមគ្រូបង្រៀនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ការធ្វើដំណើរនៅតាមផ្លូវគឺមានភាពរលូន ប៉ុន្តែលោកសោកស្តាយ នៅពេលដែលមានអាជ្ញាធរមករារាំងក្នុងពេលសុំកន្លែងស្នាក់នៅតាមវត្តអារាម និងសួររកលិខិតស្នាមនានាជាដើម។ លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បន្តថាការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានគឺផ្ទុយពីអ្វី ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ។
សូមស្តាប់លោករ៉ុង ឈុន ៖