កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិ​មនុស្ស​ពី​ក្រសួង​ការបរទេស​អាមេរិក

02 កុម្ភៈ 2023
កាន់ វិច្ឆិកា
វីអូអេខ្មែរ

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ អង្គុយ​ក្រោយគេ​នៅក្នុង​រថយន្ត និង​បាន​លើកដៃ​ជា​សញ្ញា ខណៈ​រថយន្ត​​នេះ ដឹក​កញ្ញា​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ អង្គុយ​ក្រោយគេ​នៅក្នុង​រថយន្ត និង​បាន​លើកដៃ​ជា​សញ្ញា ខណៈ​រថយន្ត​​នេះ ដឹក​កញ្ញា​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​កញ្ញា​ ឈឹម ស៊ីថរ​ ទទួល​បាន​ពាន​រង្វាន់អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ពីក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។ ​កញ្ញា​ ស៊ីថរ​ គឺ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​ ដែល​វីអូអេ​ទទួល​បាន​នៅថ្ងៃ​ទី​២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​នេះ​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិកបាន​ប្រកាស​នៅ​ថ្ងៃ​ទី១​ ខែ​កុម្ភៈ​ថា ​អ្នកដឹកនាំ​សហជីព​នៅ​កម្ពុជា​ កញ្ញា​ ឈឹម ស៊ីថរ​ គឺ​ជា​ម្ចាស់​ពាន​ម្នាក់​ក្នុង​ចំណោម​១០នាក់នៅ​ជុំវិញ​សកល​លោក​ ដែល​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២។​


សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា៖​ «ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ ទទួល​ស្គាល់​ពី​បុគ្គល​ក្លាហាន​ទាំង​ឡាយ​ណាដែល​បង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស ​និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់ ​និង​ការពារ​សិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​សកល ​និងសេរីភាព​ជា​មូលដ្ឋាន។​ កញ្ញា​គឺ​ជា​អ្នក​ទីមួយ​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ពាន​រង្វាន់​នេះ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បន្ថែម​ថា​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២១ ​កញ្ញា​ស៊ីថរ​បាន​ដឹក​នាំ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ដោយ​អំពាវនាវ​ឱ្យ​មាន​ប្រាក់​ខែ​ខ្ពស់​ និង​ទទួល​យក​បុគ្គលិក​ជា​សមាជិក​សហជីព​រាប់​រយ​នាក់ចូល​ធ្វើ​ការ​វិញ។ ពួកគេ​ជឿ​ថា​ ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​អយុត្តិ​ធម៌។

ទោះបី​ជា​មាន​ការ​បៀតបៀន​រូប​កាយ ​និង​ការ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ​ឆ្នាំ​២០២២​ ក្នុង​ពេល​មាន​កូដកម្ម​ណាហ្គា​វើលដ៍ ​ កញ្ញា ​ស៊ីថរ​ បាន​បន្ត​ចេញ​មុខ​និយាយ​អំពី​សិទ្ធិ​ការងារ។​


របស់​លោក​ថា៖​ «យើង​សាទរ​ចំពោះ​ការ​ទទួល​ស្គាល់កញ្ញា ឈឹម ស៊ីថរ​ ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​ក្នុង​ឆ្នាំ​២០២២។ ​ស៊ីថរ​ គឺ​ជា​អ្នក​តស៊ូ​មតិ​ដោយ​យកចិត្ត​ទុក​ដាក់ ​និង​សន្តិភាព​សម្រាប់​សិទ្ធិ​កម្មករ​កម្ពុជា​ ក្នុង​ការប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះសកម្មភាព​សហ​ជីព​ឯករាជ្យ»។​

ក្រោយ​ពី​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ដើម​ឆ្នាំ​២០២២​ ​កញ្ញា ​ស៊ីថរ​ ជា​ថ្មី​ម្តង​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ដោយ​ចោទ​ថា កញ្ញាបាន​រំលោភលក្ខខណ្ឌ​នៅ​ក្រៅឃុំ ​ដោយសារ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ចូលរួម​សន្និសីទ​ទាក់ទង​នឹង​សហជីព។ ​កញ្ញា​ត្រូវ​បន្ត​ជាប់​ឃុំ​ដោយរង់​ចាំ​ការ​កាត់​ទោស ​ដែល​មិន​ទាន់​កំណត់​ពេល ​ហើយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​យក​ពាន​រង្វាន់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​អ្នក​ទទួល​ពាន​ដទៃ​ទៀត​បាន​ទេ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

រូបឯកសារ៖ អ្នកស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ អ្នកស្រី​ ចក់ សុភាព​ លើក​ឡើង​ថា ការ​ផ្តល់ពាន​រង្វាន់ដល់​កញ្ញា ឈឹម ស៊ីថរ ពី​សំណាក់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ការទទួល​ស្គាល់នូវ​ភាព​សកម្ម ​និង​ការ​លះបង់​របស់​មេ​ដឹកនាំ​សហជីព​រូប​នោះ។ ​អ្នកស្រី​បន្ថែម​ថា ​ជារឿយៗ ​ការ​ផ្តល់​រង្វាន់​ដល់​អ្នក​ការពារសិទ្ធិ​មនុស្ស ​ឬ​សកម្ម​ជន​ច្រើន​តែ​ផ្តល់​ដោយ​ស្ថាប័ន​ក្រៅ​ប្រទេស ​ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​កម្ពុជា​ បែរ​ជា​ចាត់​ទុក​សកម្មជន​ជា​អ្នក​ប្រឆាំង​ទៅ​វិញ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ការ​ផ្តល់​នូវ​គុណ​តម្លៃ​នេះ​ វា​គួរ​តែ​កើត​ចេញ​ពី​រដ្ឋាភិបាល​កម្ពុជា​យើង​ផង​ដែរ​ ព្រោះវា​ជា​ផ្នែក​មួយ​នៃកាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​យើងដែល​ត្រូវ​ទទួល​ស្គាល់ ​និង​ត្រូវផ្តល់​នូវ​កិច្ច​គាំពារចាំបាច់​ដល់ពលរដ្ឋ​សកម្ម ​ដែល​ហ៊ាន​ក្នុង​ការចេញ​មុខ ​ដែល​ហ៊ាន​ក្នុង​ការការពារនូវ​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​អី​ជា​ដើម​ហ្នឹង»។​

អ្នកស្រី​បន្ថែម​ថា ​ការណ៍​ដែលរដ្ឋាភិបាល​ចាត់ទុក​សកម្ម​ជនជា​ឆ្អឹង​ទទឹង​ក​គឺ​ផ្ទុយ​ពី​ច្បាប់​ជាតិ ​និង​អន្តរជាតិ​ដែល​កម្ពុជា​កំពុង​មាន។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«ជា​ការ​ជាក់​ស្តែង ​វា​ផ្ទុយ​ពីបទដ្ឋាន​ដែល​យើង​មានចែង​ក្នុង​ច្បាប់ជាតិ ​និង​ការ​ទទួល​ស្គាល់​នូវលិខិតុប្បករណ៍​អន្តរជាតិ​របស់យើងគឺ​យើង​បែរ​ជា​ដៅ​មុខ​សញ្ញា​ចំពោះ​សកម្ម​ជន។ ​សកម្មជន​បែរ​ជា​ត្រូវរង​ការ​យាយី​គ្រប់​រូបភាព​ ទាំង​ពេល​ខ្លះ​មាន​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​រាងកាយ​ផង ​ឬ​ក៏​មាន​ការ​ប្រឈម​នូវផ្លូវច្បាប់ ​ឬ​ក៏​គំរាម​ជា​ពាក្យ​សម្តី​អីជា​ដើម ​ដែល​ទាំងអស់​នេះ​មិនគួរ​កើត​មាន​នោះ​ទេ»។​

កាលពី​ខែ​មករា ​ឆ្នាំ២០២២ ​កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​បញ្ជូន​ទៅ​តុលាការ​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​បន្ទាប់​ពី​នាង​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍ ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ទទួល​យក​បុគ្គលិក​ជា​ច្រើន​រយ​នាក់​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គលិក​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​បង្ខំ។​

រូបឯសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លើក​ឡើង​ថា ​ ការ​ផ្តល់​ពាន​រង្វាន់​ទៅ​កញ្ញា​ឈឹម ស៊ីថរ​មិន​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ណា​មួយ​ដល់​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«ការ​ផ្តល់​ពាន​គឺ​ជា​សិទ្ធិ​ ការ​សម្រេច​របស់​គេ​ទេ។ ​គេ​អាច​មាន​របៀប​វារៈ​នយោបាយ​របស់​គេ​នៅ​ពី​ក្រោយ​ហ្នឹង។​ ក៏​ប៉ុន្តែ​សម្រាប់​កម្ពុជា យន្តការ​ច្បាប់​យើង​អត់​ចំណុះ​ទៅ​នឹង​បរទេស​ណា​មួយ​ទេ។​ អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​បំពាន​ច្បាប់ ​ហើយ​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ច្បាស់​លាស់ ​ អា​ហ្នឹង​គឺ​ត្រូវ​ប្រឈម​មុខ ​និងទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។​

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ​រយៈ​ពេល​ជាង​១០​សប្តាហ៍​ហើយ​ដែល​កញ្ញា​ ឈឹម ស៊ីថរ​ ត្រូវ​បាន​ឃុំ​ខ្លួន​ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ពេល​កញ្ញា​បាន​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ។ ​តុលាការ​បាន​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​បាន​ស្ថិត​នៅក្រៅ​ឃុំ ​ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ទាំង​កញ្ញា​ ឈឹម ស៊ីថរ ​និង​មេធាវី​របស់​កញ្ញា​មិន​បាន​ទទួល​ការ​ជូន​ដំណឹងពីតុលាការ​អំពី​បម្រាមការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​នោះ​ទេ៕

What Next?

Recent Articles

One Response to "កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិ​មនុស្ស​ពី​ក្រសួង​ការបរទេស​អាមេរិក"

  1. Anonymous says:

    I do not know why that no brainer can not even think . why the US give noble peace price to the person that HUN SEN jailing . if they have brain just a bit they can understanding about it . sorry every one because of the ugly evil monster killer used to murder Cambodian that why he keep doing it. but no matter what for so many time that this monster go over the red line if there is any CHINA satellite the US will take that one eye out of him