ដោយ យ៉ង ចាន់តារា
2023.04.28
RFA

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ នៅការិយាល័យវិទ្យុអាស៊ីសេរី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ មេសា ២០២៣។ RFA
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលើកឡើងថា ការមិនយកកម្រៃលើសេវាកម្មនានានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGAMES) គឺជានយោបាយប្រជាភិថុតិ និងទិញទឹកចិត្តពលរដ្ឋពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថា នយោបាយបែបនេះ ធ្វើឱ្យជាតិបាត់បង់ចំណូលរាប់លានដុល្លារ ហើយពលរដ្ឋខ្មែរជាអ្នករ៉ាប់រងការចំណាយតាមរយៈការបង់ពន្ធ។ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះជឿថា លោក ហ៊ុន សែន នឹងយករឿងស៊ីហ្គេមនេះទៅទាក់ទាញទឹកចិត្តពលរដ្ឋនៅពេលបោះឆ្នោតខែកក្កដា ខាងមុខ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក យ៉ង ចាន់តារា ជាមួយលោក សម រង្ស៊ី អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។