តុលាការកំពូលទំនងមិនអនុញ្ញាតឲ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំ និងចោទបន្ថែម២បទល្មើសទៀត

កម្ពុជា-សង្គម
28/04/2023 – 09:25
ដោយ៖ ញឹម សុផល
RFI

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ © Internet


តុលាការកំពូលនៅថ្ងៃសុក្រនេះ ទំនង​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ បើទោះណាជា​មានការ​បង់​ប្រាក់​តម្កល់​ដើម្បី​ធានា​តាម​ច្បាប់​ក៏ដោយ។ បន្ថែមពីនេះ លោក ថាច់ សេដ្ឋា បានរងនូវបទចោទព្រហ្មទណ្ឌចំនួនពីរករណីបន្ថែមទៀត ដែលពាក់ព័ន្ធនឹងការញុះញង់នៅពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែមករា ឆ្នាំ២០២៣។ នេះបើតាមលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។ តាមលោក គីមសួរ ភីរិទ្ធ ការបន្ថែមបទចោទលើលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយ ដែលការណ៍នេះធ្វើឲ្យមានបរិយាកាសមិនល្អមុនការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ។ ទោះយ៉ាងណាសេចក្តីសម្រេចផ្លូវការតុលាការនឹងធ្វើឡើងនៅដើមខែក្រោយ។

សូមស្តាប់លោក គីមសួរ ភីរិទ្ធ៖

សូមរំលឹកថាលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពីបទចេញសែកដោយមិនមានសាច់ប្រាក់។ ការចាប់ខ្លួនលោក ថាច់ សេដ្ឋាធ្វើឡើង១សប្តាហ៍ ក្រោយលោកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីខែកុម្ភៈកន្លងទៅដែរ សាលាឧទ្ធរណ៍ក៏បានបដិសេធការស្នើនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា៕


What Next?

Recent Articles