បណ្ដាញ​អ្នកការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​កម្ពុជា​

ថ្ងៃទី 5 មិថុនា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ​បណ្ដាញ​អ្នកការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ មកពី​សហគមន៍​ចំនួន ៨ ប្រមាណ ៣០០ នាក់ បាន​ជួបជុំគ្នាប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក នៅមុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១២​។ ក្នុង​នេះដែរ បាន​សម្ដែង​ការព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ និង​បរិស្ថាននៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ បាន​លើកឡើងថា យើង​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ធនធានធម្មជាតិ​នានា ជាពិសេស​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។​

Give our kids a better deal

​បើទោះបីជា​រាជរដ្ឋាភិបាល បាន​បង្កើន​នូវ​ច្បាប់ និង​លិខិតបទដ្ឋាន​មួយចំនួន ក្នុងការ​ការពារ​បរិ​ស្ថាន និង​ព្រៃឈើយ៉ាងណាក៏ដោយ ពួកយើងខ្ញុំ​សង្កេតឃើញថា នៅមាន​ភាពខ្វះខាត ហើយ​ការអនុវត្ត​ទៀតសោត​នៅមានកម្រិត​ទាប​នៅឡើយ​។​

Give our kids a better deal

​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដដែល​នោះ បាន​បញ្ជាក់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បញ្ហា​ប្រែប្រួល​អាកាសធាតុ បណ្ដាលមកពី​ការបាត់បង់​ព្រៃឈើ ការ​រេច​រឹល​ព្រៃឈើ ព្រមទាំង​ការបាត់បង់​ធនធានធម្មជាតិ គឺជា​បញ្ហា​ប្រឈម​មួយ​យ៉ាងខ្លាំង ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​កំពុងតែជួបប្រទះ​។

Give our kids a better deal

​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ពី​អ្នកមានអំណាច​មួយចំនួន និង​ការធ្វើ​ចរាចរណ៍​ខុសច្បាប់ដោយ​គ្មាន​ការទប់ស្កាត់ ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ក៏​កំពុងតែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ព្រៃឈើ និង​ធម្មជាតិ​យ៉ាងខ្លាំង និង​បានធ្វើ​ឲ្យ​គម្រប​ព្រៃឈើ​ថយចុះ​យ៉ាងខ្លាំង​។​

Give our kids a better deal

​ដោយ​ឥទ្ធិពល​អវិជ្ជមាន​ពី​ការប្រែប្រួល​អាកាសធាតុ ដូចជា កំណើន​សីតុណ្ហភាព ការផ្លាស់ប្ដូរ​របប​ទឹក ទឹកជំនន់ ភាពរាំងស្ងួត ការបាត់បង់​ជីវចម្រុះនៅក្នុង​ទឹក និង​លើដី បានកើត​មាន​ជា​ញឹកញាប់ និង​ធ្ងន់ធ្ងរ​។ ជាក់ស្ដែង​ដូច​ករណី​ឆ្នាំ​២០១១ កន្លងមក ប្រជាជន​កម្ពុជាបានទទួល​រងគ្រោះ​ទឹកជំនន់ ដែល​ស្លាប់​ប្រជាពលរដ្ឋ ២៤៧ និង​រងរបួស ២០ នាក់ ការបំផ្លាញ​ដី​កសិកម្ម​ចំនួន ២៣២.៣៧៧ ហិកតា​។ ទឹកជំនន់​នេះ បាន​ប៉ះពាល់​ខេត្ត​ចំនួន ១៨ ក្នុងចំណោម ២៣ ខេត្ត និង​ក្រុង ២៦​។​

Give our kids a better deal

​បណ្ដាញ​អ្នកការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ បាន​សំណូមពរ សុំ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​តែមាន ការគ្រប់គ្រង​ធនធានធម្មជាតិ​ឲ្យ​មាន​តម្លាភាព និង​ករណី​ភាពឲ្យ​មានការ​វាយតម្លៃ​ផលប៉ះពាល់​ត្រឹមត្រូវ ជំរុញ​អាជ្ញាធរ​សមត្ថកិច្ច​ ស្ថាប័ន​រាជរដ្ឋាភិបាល អនុវត្ត​ន៍បទបញ្ជា​លេខ ០០១ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការបញ្ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​ត្រូវដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​ទាំងឡាយណាឃុបឃិត​ជាមួយ​ឈ្មួញក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ គាំទ្រនិង​ទទួលស្គាល់​ចំពោះ​សកម្មភាព​របស់​សមាគម​សិស្ស និស្សិត ដែល​ខិតខំ​ការពារ​ធនធានធម្មជាតិ​, បញ្ឈប់​ការគំរាមកំហែង​គ្រប់​រូបភាពទៅលើ​អ្នកការពារ​ព្រៃឈើ ការពារ​ធនធានធម្មជាតិ​។​

Give our kids a better deal

​សូមបញ្ជាក់ថា លោក យ៉េ​ង វីរៈ ប្រធាន​សហគមន៍​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ក្នុងពេល​ជួបជុំ​នៅមុខ​រដ្ឋសភា នា​ព្រឹក​មិញ​ថា ការជួបជុំ​របស់​បណ្ដា​ញ​សហគមន៍​ការពារ​បរិស្ថាននៅពេលនេះ គឺជា​ការចូល​រួមជាមួយ​ពិភពលោក ហើយ​បាន​សម្ដែង​ការព្រួយបារម្ភ​ពី​ការបាត់បង់ និង​ការប៉ះពាល់​បរិស្ថាន ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការបំផ្លាញ​បរិស្ថាន​នានា​។ បណ្ដាញ​សហគមន៍​ទាំងនេះ សូម​ឲ្យ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​រដ្ឋសភា គិតគូរ​ពី​ការពារ​ធនធានធម្មជាតិ ព្រៃឈើ និង​បរិស្ថាន ឲ្យ​បាន​គង់វ​ង្ស ដើម្បី​ជា​ផលប្រយោជន៍​មនុស្សជាតិ​ទូទៅ​៕​ S

What Next?

Recent Articles

4 Responses to "បណ្ដាញ​អ្នកការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​កម្ពុជា​"

  1. S.k says:

    I am support on your activity

  2. Sopheap says:

    It is not real Cambodian govt, it is youn so that it dose not care about what is happening.

  3. នយាយពីបរិស្ថានតែបង្ហាញរូភាពនិងបដារពាក្យស្លោក
    ក្រុមហ៊ុន ផានអីម៉ិចវាយផ្ទះនៅបូរីកីឡា ។

  4. nara says:

    ប្រទេសនានាមានតែអនុរក្សធនធានធម្មជាតិ
    ប៉ុន្តែប្រមុខរដ្ឋរបស់យើងមាននយោបាយឲ្យបំផ្លាញ ដូចជា អោយក្រុមហ៊ុនពីបរទេសចូលមកសម្បទានតំបន់ព្រៃឈើ,ការបង្ខំយកដីធ្លីរបស់ប្រជាជនឲ្យក្រុមហ៊ុនពីចិននិងវៀតណាម ជាដើម៕