newspaper
យុវជន និងពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនប្រមាណ១ពាន់នាក់ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានជួបជុំគ្នាដង្ហែក្បួនបាតុកម្មនៅសួនអាហ្សាកគូសា ហាណាកាវ៉ាឌូ (Asakusa Hanakawado) ក្នុងទីក្រុងតូក្យូ (Tokyo) ដើម្បីជំរុញឱ្យលោក ហ៊ុន ម៉ាណែត បញ្ឈប់ការចាប់ខ្លួនពលរដ្ឋតាមទំនើងចិត្ត ការធ្វើទុក្ខបុកម្នេញឆ្លងដែនលើអ្នកដែលមានមតិផ្ទុយពីរដ្ឋាភិបាល ហើយងាកមកស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អ្នកឃ្លាំមើលនិងបក្សប្រឆាំងថា ការប៉ុនប៉ងម្ដងហើយម្ដងទៀតរបស់លោក ហ៊ុន សែន ព្រមានធ្វើច្បាប់ដាក់មនុស្សមួយក្រុមជាភេរវកម្ម ដែលមានគោលដៅត្រឹមតែកម្ចាត់នយោបាយរបស់លោក សម រង្ស៊ី នឹងលងទៅក្រុមលោក ហ៊ុន សែន។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសធ្វើច្បាប់ភ្លាមៗ បើលោក សម រង្ស៊ី បង្ហាញរចនាសម្ព័ន្ធដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។
អ្នកវិភាគនយោបាយយល់ថា ចិនបានត្រឹមតែប្រើភាសាការទូតប៉ុណ្ណោះ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្ពុជា ប៉ុន្តែគ្មានឆន្ទៈអនុវត្តជាក់ស្ដែងឱ្យមានប្រសិទ្ធភាពទេ។
អង្គការសង្គមស៊ីវិលមួយក្រុម បានដើរក្បួនធម្មយាត្រា សិទ្ធិមនុស្សចេញពីខេត្តកំពត មកដល់ចំណុច មុខស្ថានីយរថភ្លើង ភ្នំពេញ នៅថ្ងៃអាទិត្យនេះដែរ។ នៅក្រោមទង់ជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស ក្បួនធម្មយាត្រានេះ មានការចូលរួមពី សមាគម អាដហុក អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព និងយុវជន។
ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម លើកឡើងថា ព្រៃឈើស្ថិតក្នុងគម្រោងរ៉េដបូក នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី នៅតែមានក្រុមឈ្មួញខិលខូចលួចកាប់ឈើមានតម្លៃធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាមខុសច្បាប់ដដែល ដោយមិនឃើញមានមន្ត្រីជំនាញចុះទប់ស្កាត់ និងចាត់វិធានការឡើង។ មន្ត្រីសង្គមស៊ីវិលសង្ស័យថា អាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះ ជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញទុច្ចរិតទាំងនោះ។
ពលករខ្មែរធ្វើការនៅប្រទេសថៃត្អូញត្អែរពីជីវភាពលំបាក បន្ទាប់ពីតម្លៃសេវាធ្វើទិដ្ឋាការ ការងារ ឬវីសា អឹម.អូ.យូ (MOU) ឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពួកគាត់ត្រូវចំណាយប្រាក់កាន់តែច្រើនសម្រាប់ធ្វើឯកសារ ខណៈការងារ និងប្រាក់កម្រៃកម្លាំងពលកម្មរបស់ពួកគាត់ កាន់តែខ្សត់ និងធ្លាក់ចុះ។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងការងារកម្ពុជា គួរចុះពិនិត្យមើលក្រុមហ៊ុននាំពលករទទួលរត់ការធ្វើវីសា ដើម្បីកំណត់ពីតម្លៃសេវាកម្មឱ្យបានជាក់លាក់ និងជៀសវាងការយកតម្លៃថ្លៃហួសហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននៅថ្ងៃទី៨ ធ្នូនេះ បានសម្តែងការខកចិត្តចំពោះការស្លាប់របស់អ្នកកាសែតកម្ពុជាម្នាក់ឈ្មោះ ឈឿង ឆេង ដែលត្រូវបានបាញ់សម្លាប់ ក្នុងពេលបំពេញការងារស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅសៀមរាបកាលថ្ងៃទី៤ ខែធ្នូ ថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនជាតិចាម គាំទ្រនយោបាយរបស់លោក ដែលតាមកម្ទេចអ្នកណា ដែលលោក ចាត់ទុកថា ជាក្រុមជ្រុលនិយម ។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ថា ជាការអនុវត្តនយោបាយប្រជាភិថុតិ និងជាសារនយោបាយ ដែលមានចារិកបំបែកបំបាក់ជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែធ្នូ បានអះអាងជំនួសជនជាតិចាមថា បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសាសនា គឺនឹងមិនត្រូវបានគេលើកយកមកនិយាយឡើយ បើសិនគ្មានអ្វីមួយ ដែលលោកហៅថា សន្តិភាព។
អង្គការសិទ្ធមនុស្សអន្តរជាតិបានបន្តថ្កោលទោសតុលាការវៀតណាមដែលបន្តផ្ដន្ទាទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមឲ្យជាប់ពន្ធនាគារដោយសារតែការទាមទារសិទ្ធិស្វ័យសម្រេច។ អង្គការទាំងនោះស្នើឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដោយឥតលក្ខខ័ណ្ឌ។ មូលនិធិសិទ្ធិមនុស្ស (Human Rights Foundation) ថ្កោលទោសតុលាការវៀតណាមចំពោះការកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជន៤នាក់នៅវៀតណាម។
នៅក្នុងសេចក្តីរាយការណ៍របស់កាសែតចិន South China Morning Post ចេញផ្សាយថ្ងៃទី៥ ខែ ធ្នូ បានអះអាងថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីន មិនបានបញ្ជាក់ឲ្យចំៗថាចិនគំាទ្រលើគម្រោងព្រែកជីកហ្វូណនតេជោឡើយ។ បើតាម South China Morning Post ភាពមិនប្រាកដប្រជាជុំវិញគម្រោងប្រឡាយទឹកដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺជារបៀបវារៈសំខាន់មួយនៅក្នុងជំនួបរវាងថា្នក់ដឹកនាំកម្ពុជា និងចិន ខណៈដែលមានការរំពឹងពីការជំរុញថ្មីៗនៃប្រទេសទាំង២ផងដែរ។ South China Morning Post បានបន្ថែមថា បន្ទាប់ពីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះកាលពីខែសីហាមក វឌ្ឍនភាពនៃគម្រោងផ្លូវទឹកដែលមានតម្លៃចំនួន១.៧ពាន់លានដុល្លារបានក្លាយទៅជាមន្ទិលសង្ស័យ ស្របពេលដែលកាសែត Reuters បានរាយការណ៍ថាទីក្រុងប៉េកាំងបានសម្តែងការខកចិត្តអំពីគម្រោងនេះ ហើយមិនបានធ្វើការប្តេជ្ញាចិត្តច្បាស់លាស់ចំពោះការផ្តល់មូលនិធិរបស់ខ្លួន។
មន្ត្រីគណបក្សកម្លាំងជាតិចោទអាជ្ញាធរខេត្តកំពង់ធំដាក់សម្ពាធលើម្ចាស់ផ្ទះ ដើម្បីកុំឱ្យជួលកន្លែងឱ្យទៅគណបក្សកម្លាំងជាតិប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅពេលខាងមុខ។ គណបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាការរឹតត្បិតសិទ្ធិសេរីភាព។ គណបក្សកម្លាំងជាតិ ចាត់ទុកការណ៍ដែលអាជ្ញាធរខេត្តកំពង់ធំទៅគំរាមកំហែងម្ចាស់ផ្ទះ ដើម្បីបញ្ចប់កិច្ចសន្យាជួលទីស្នាក់ការឱ្យបក្សកម្លាំងជាតិរៀបចំកម្មវិធីនៅថ្ងៃទី១០ ខែធ្នូ គឺជាការរឹតត្បិតសិទ្ធិសេរីភាពនយោបាយលើគណបក្សកម្លាំងជាតិ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការគោរពសិទ្ធិមនុស្ស។
អ្នកសារព័ត៌មាននៅខេត្តសៀមរាប គឺលោក ឈឿង ឈឹង ដែលត្រូវជនដៃដល់ប្រើកាំភ្លើងច្នៃលបបាញ់ប្រហារបណ្ដាលឱ្យរបួសធ្ងន់នោះ បានស្លាប់បាត់បង់ជីវិត ហើយនៅក្នុងមន្ទីរពេទ្យខេត្ត នៅថ្ងៃទី៧ ខែធ្នូ។ មន្ត្រីសង្គមស៊ីវិលសោកស្ដាយ និងស្នើអាជ្ញាធរឱ្យចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនប្រព្រឹត្ត ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលឱ្យធានាថា សិទ្ធិ សេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានអាចរាយការណ៍បទល្មើសនានា ដោយគ្មានការគំរាមកំហែង ឬធ្វើបាបក្រោមរូបភាពណាមួយ។
ពិធីគម្រប់ខួប៣៨ឆ្នាំនៃសមាគមអង្គរ អ្នកតំណាងសមាគមរបស់អតីតជនភៀសខ្លួនខ្មែរនេះចង់កែលក្ខន្តិកៈដើម្បីពង្រីកការជួយឧបត្ថម្ភរបស់ខ្លួនដល់ជនរួមជាតិនៅប្រទេសកំណើត ក្រោយពីសមាជិកសមាគមនេះដែលជាអតីតជនភៀសខ្លួនក្រីក្រ មានជីវភាពធូរធារ។
ថៃនៅមិនទាន់បង្កើតគណៈកម្មការជំនាញ ដើម្បីចរចាជាមួយកម្ពុជា ក្នុងរឿងវិវាទដែនសមុទ្រ ដែលប្រទេសទាំងពីរអះអាងថា «ត្រួតស៊ីគ្នា» នោះនៅឡើយទេ។ អ្នកឃ្លាំមើលកម្ពុជា យល់ឃើញថា ភាពជាប់គាំងរបស់រដ្ឋាភិបាលថៃ គឺបណ្ដាលមកពីវិបត្តិនយោបាយផ្ទៃក្នុង ដោយសារពលរដ្ឋ និងគណបក្សប្រឆាំងថៃ មិនទុកចិត្តមេដឹកនាំថៃដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារមេដឹកនាំកម្ពុជារបស់ត្រកូលហ៊ុន។
ឪពុកលោក ស៊ន តារា ប្រាប់ទៅតុលាការថាលោកជាមន្រ្តីយោធាស្អាតស្អំ និងស្នើសុំតុលាការឱ្យដោះលែងលោកឱ្យនៅក្រៅឃុំវិញ ខណៈលោកមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំ។ សំណើនេះធ្វើឡើងតាមរយៈមេធាវីការពារក្ដី បន្ទាប់ពីសាលាដំបូងកំពង់ស្ពឺ ចេញដីកាចោទប្រកាន់ និងឃុំខ្លួនលោក សុខ ស៊ុនណារ៉េត នៅក្នុងពន្ធនាគារ កាលពីពាក់កណ្តាលខែវិច្ឆិកា។ ឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត អះអាងថា កន្លងមក លោកជាមន្ត្រីយោធាម្នាក់ ដែលស្មោះត្រង់ការពារជាតិ ដោយមិនដែលបានប្រព្រឹត្តខុសច្បាប់អ្វីមួយឡើយ។
ក្រោយពីអាជ្ញាធរត្រកូល ហ៊ុន បានចាប់ខ្លួនឪពុកលោក ស៊ន តារា ដែលហ៊ាន រិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់នោះ លោក ស៊ន តារា ហាក់រក្សាភាពស្ងប់ស្ងាត់មួយរយៈ។ លោក ស៊ន តារា បានមកបកស្រាយជាលើកដំបូង នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី អំពីរឿងអាជ្ញាធររបបត្រកូល ហ៊ុន ចាប់ខ្លួនឪពុករបស់លោកធ្វើជាចំណាប់ខ្មាំងនយោបាយ និងជំហររបស់លោកថា តើលោក ស៊ន តារា នឹងធ្វើយ៉ាងណាទៀត ជុំវិញរឿងនេះ។
ពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្សធ្វើដំណើរធម្មយាត្រា ក្រុមអ្នកការពារសិទ្ធិមនុស្សប្រមាណ ៥០នាក់ ធ្វើដំណើរធម្មយាត្រា និងសិទ្ធិយាត្រា ពីក្រុងកំពតមកភ្នំពេញ ដើម្បីរំលឹកទិវាសិទ្ធិមនុស្ស ១០ធ្នូ។ ក្រុមអ្នកធ្វើធម្មយាត្រា និងសិទ្ធិយាត្រា នាំគ្នាផ្សព្វផ្សាយអំពីខ្លឹមសារសិទ្ធិមនុស្សដល់ពលរដ្ឋ និងស្នើដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិមនុស្ស ជាពិសេស ដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ។
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលគួរដោះលែងយុវជនដែលតែងសកម្មក្នុងការងារសង្គម ដើម្បីឲ្យពួកគេអាចបន្តការងារជាប្រយោជន៍ និងដើម្បីស្ដារមុខមាត់ប្រទេសឲ្យរួចផុតពីការដាក់ទណ្ឌកម្មអន្តរជាតិ។ ក្រុមសង្គមស៊ីវិលការពារសិទ្ធិដែលមានអង្គការលីកាដូ និងសមាគមអាដហុក លើកឡើងបែបនេះក្រោយសាលាឧទ្ធរណ៍កាលពីថ្ងៃទី ៥ ខែធ្នូ បានបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់សមាជិកក្រុមយុវជន និងនិស្សិតចំនួន ៥ នាក់នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបដិសេធមិនឱ្យសមាជិកក្រុមយុវជន និងនិស្សិត ចំនួន៥នាក់ នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។ ការបដិសេធរបស់សាលាឧទ្ធរណ៍ បន្ទាប់ពីមេធាវីការពារក្ដីរបស់ពួកគេ បានដាក់ពាក្យស្នើសុំឱ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីរង់ចាំសវនាការ តាំងពីខែសីហា ឆ្នាំ២០២៤មក។
អាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៣ ឈានចូលថ្ងៃទី ៤ ខែធ្នូ បានសហការជាមួយមន្រ្តីពាក់ព័ន្ធ ហើយបានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែងជ្រកក្រោមផ្លាកភោជនីយដ្ឋានហាងតែ ស្ថិតក្នុងព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិ ចិន ខ្មែរ និងវៀតណាមចំនួន ៩៣ នាក់ និងរកឃើញថ្នាំញៀនចម្រុះជាង ៤០០ កញ្ចប់ បំពង់ខ្យល់ជាង ១០០ បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
មតិអ្នកអាន