Author Archive

ខ្មែរ​ក្រោម​ស្នើ​អាមេរិក​ជួយ​អន្តរាគមន៍​បញ្ហា​វៀតណាម​រំលោភ​សិទ្ធិ​មនុស្ស

ខ្មែរ​ក្រោម​ស្នើ​អាមេរិក​ជួយ​អន្តរាគមន៍​បញ្ហា​វៀតណាម​រំលោភ​សិទ្ធិ​មនុស្ស

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​លោក Kurt Campbell ឧបការី​រង​នៃ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វៀតណាម ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​រំលោភ​សេរីភាព​ខាង​ជំនឿ​សាសនា ការ​ឃុំ​ឃាំង​ពល​រដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ដោយ​ហេតុ​ផល​នយោបាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​មក​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោម។

ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅចិន

ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅចិន

លោកឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់ ក្រុមអ្នក សារព័ត៌មាន នៅ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មុនចាកចេញថា ការបំពេញ ទស្សនកិច្ចនេះ ដើម្បីរឹតចំណង មិត្តភាព កម្ពុជា-ចិន ហើយក៏នឹង ពិភាក្សា ជាមួយចិន អំពីបញ្ហាជម្លោះ នៅដែន សមុទ្រចិន ខាងត្បូង ផងដែរ ។

លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​ ហោ​ ណាំហុង បាន​ចាក​ចេញទៅ​ចិន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​

លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​ ហោ​ ណាំហុង បាន​ចាក​ចេញទៅ​ចិន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១២ នៅមុន​ដំណើរ​អញ្ជើញ​ទៅកាន់​សាធារណរដ្ឋ​ចិន ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​ព្រលានយន្តហោះ​ភ្នំពេញ​ថា លោក​នឹង​ថ្លែង​នៅក្នុង កិច្ចប្រជុំ បញ្ជាក់​ពី​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ដែលមាន​លក្ខណៈពិសេស​កន្លងមក នឹង​ពង្រឹង​មិត្តភាព​នេះ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ ។

សេចក្ដី​ប្រកាស​ហាម​ធ្វើ​អាជីវកម្ម​លក់​គោដុត​ទាំង​មូល

សេចក្ដី​ប្រកាស​ហាម​ធ្វើ​អាជីវកម្ម​លក់​គោដុត​ទាំង​មូល

រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ នេះ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​លក់​គោដុត​ទាំង​មូល នៅ​តាម​ទី​កន្លែង​សាធារណៈ ឬ​ទីផ្សារ​នានា​នៅ​កណ្ដាល​វាល ដែល​មិន​មាន​អ្វី​បិទ​បាំង។

ពលករ​ខ្មែរ​ចំនួន​៧​នាក់ ដែល​រងគ្រោះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នឹងត្រូវ​បញ្ជូនមក​ប្រទេស​វិញ​សប្តាហ៍​ក្រោយ

ពលករ​ខ្មែរ​ចំនួន​៧​នាក់ ដែល​រងគ្រោះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នឹងត្រូវ​បញ្ជូនមក​ប្រទេស​វិញ​សប្តាហ៍​ក្រោយ

​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១២ ក្រសួងការបរទេស​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​ការបញ្ជូន​ពលករ​ខ្មែរ​ចំំ​នួន​៧​នាក់ ដែលជា​ជនរងគ្រោះ​ដោយសារ​ការ ជួញដូរ ហើយ​ពួកគេ​នឹង​មកដល់​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១២​។

តើ​ចេកមាស​-​ចេកប្រាក់​តំណាងឱ្យ​អ្វី​?

តើ​ចេកមាស​-​ចេកប្រាក់​តំណាងឱ្យ​អ្វី​?

លោក​អាចារ្យ សយ មាន​ទីលំនៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ បាន​មានប្រសាសន៍​ឱ្យដឹងថា ចេកមាស​តំណាងឱ្យ​កូនក្រមុំ គេ​ដា​ក់នៅ​ខាងឆ្វេង រីឯ​ចេកប្រាក់​តំណាងឱ្យ​កូន​ក​ម្លោះ​គេ​ដាក់​នៅ​ខាងស្ដាំ ហើយ​ចេកមាស​-​ចេកប្រាក់​នេះ ជាការ​សម្គាល់​ដល់​ជោគជតារាសី របស់​កូន​ក​ម្លោះ​-​កូនក្រមុំ ដែល​កំពុង​រៀប​អាពាហ៍ពិពាហ៍​។

អាជីវកម្ម​សៀ​ភៅ​ធ្លាក់ចុះ​ដោយសារ Internet កុំព្យូទ័រ និង ទូរស័ព្ទដៃ

អាជីវកម្ម​សៀ​ភៅ​ធ្លាក់ចុះ​ដោយសារ Internet កុំព្យូទ័រ និង ទូរស័ព្ទដៃ

អាជីវកម្ម​សៀវភៅ បាន​ធ្លាក់ចុះ​ដោយសារ​ការ មិនសូវ​ចូលចិត្ត​អាន ការរីក​សុះសាយ ប្រព័ន្ធ​Internet ការកើនឡើង នៃ កុំព្យូទ័រ​ក៏ដូចជា ទូរស័ព្ទដៃ​ទំនើបៗ និង ការមិន​គោរព​សិទ្ធិ​បញ្ញា​។ ពៅ សីហា ជា​បុគ្គលិក​ផ្នែក​គណនេយ្យ នៃ ធនាគា អេ ស៊ី លី ដា បាន​និយាយថា កាល​កំពុង​សិក្សា នៅ​មហាវិទ្យាល័យ នាង​បន់​ឱ្យតែ​ការសិក្សា ត្រូវបាន​បញ្ចប់ ហើយ​ថា “​តាំងពី​ពេល​បញ្ចប់​ការសិក្សា​កាលពី​ឆ្នាំ​២០០៨ មក ខ្ញុំ​និង​សៀវភៅ​បាន​ផ្តាច់ ទំនាក់ទំនង ពីគ្នា​ទាំងស្រុង​”​។​

ហាង Internet  ដួលរលំ​ដោយសារ​កុំព្យូទ័រ និង ទូរស័ព្ទដៃ​ទំនើប​

ហាង Internet ដួលរលំ​ដោយសារ​កុំព្យូទ័រ និង ទូរស័ព្ទដៃ​ទំនើប​

ហាង​អ៊ី​ន​ធឺ​ណេ​ត ជាច្រើន​ត្រូវបាន​បិទ​ដោយសារ មនុស្ស​កាន់តែច្រើន​ងាក​ទៅប្រើ​ប្រាស់​តាមរយៈ​ទូរស័ព្ទដៃ និង កុំព្យូទ័រ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​។​ ​អ៊ិន​ធឺ​ណេ​ត ត្រូវបាន​ប្រើប្រាស់​យ៉ាង​ពេញនិយម ត្បិត​វា​ផ្តល់​ភាពងាយស្រួល​យ៉ាងច្រើន​ឥត​គណនា ទាំង​សម្រាប់​ការងារ និង​ការកំសាន្ត​។ មុខរបរ អ៊ី​ន​ធឺ​ណេ​ត ដែល​ធ្លាប់តែ​ជា​មុខរបរ​មួយ​រកបាន​ចំណូល​ច្រើន​ក៏បាន​ដួលរលំ​បន្តបន្ទាប់​។​

ច្រក​ក្បាលដំរី​ស្រុក​ឆែម ជា​ច្រក​ដំរី​ឆ្លងកាត់​

ច្រក​ក្បាលដំរី​ស្រុក​ឆែម ជា​ច្រក​ដំរី​ឆ្លងកាត់​

សព្វថ្ងៃនេះ ដំរី​ដែល​កំពុងតែ​អភិរក្ស​នៅ​ភូមិភាគ​ខាងជើង​របស់​ប្រទេស ហើយ​ដែល​តែងតែ​ឆ្លងកាត់​រវាង​ព្រំដែន​កម្ពុជា​និង​ឡាវ​គឺមាន​ប្រមាណ​២០ ក្បាល​ប៉ុណ្ណោះ ។ លោក តាន់ សេដ្ឋា ប្រធាន​គម្រោង​អភិរក្ស​នៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា មកដល់​ឆ្នាំ២០១២ នេះ ដំរី​ដែល​កំពុងតែ​អភិរក្ស​នៅក្នុង​តំបន់​គឺមាន ៤ ក្រុម ហើយ​ក្នុង​មួយក្រុមៗ​មាន​ដំរី​មិន​លើស ពី ៥ ទៅ ៦ ក្បាល ។

អាជីព បង្ហាញ​ម៉ូត​

អាជីព បង្ហាញ​ម៉ូត​

ការជ្រើសរើស​មុខរប​រ​ដ៏​សមស្រប​មួយ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​មាន​ភាពប្រសើរ​នោះ មិនមែនជា​ការងាយ​ទេ​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ ជាក់ស្តែង​ការជ្រើសរើស​ខ្លះ​គឺ​បណ្តាលមកពី​ជា​កត្តា​ជាច្រើន​ជុំវិញខ្លួន​បាន​ជំរុញ​នូវ​ទឹកចិត្ត​ដើម្បី​ជាការ​តស៊ូ​ដើម្បី​ក្រពះ រស់​សំរាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខ្លះទៀត​គឺ​បានទទួល​ការងារ​ដោយ​ចៃដន្យ​។​

ហេតុអ្វី​ក្មេងប្រុស​ចេះ​និយាយ​យឺត​ជាង​ក្មេងស្រី

ហេតុអ្វី​ក្មេងប្រុស​ចេះ​និយាយ​យឺត​ជាង​ក្មេងស្រី

ក្មេងប្រុស មាន​និន្នាការ​និយាយ​យឺត​ជាង​ក្មេងស្រី​, សមត្ថភាព​ទទួល​អារម្មណ៍​ភាសា​របស់​វា​ក៏​យឺត​ជាង​ក្មេងស្រី ។ ទារក​ប្រុស​ប្រាស្រ័យ​ជាមួយ​បរិមាណ testosterone មុនពេល​កើត​ស្មើ​១០​ដង​ ធៀប​នឹង​ក្មេងស្រី ។ អ័រម៉ូន​ភេទ​ដូចជា testosterone ត្រូវបាន​ដឹងថា ដើរតួនាទី សំខាន់​ក្នុងការ​រីកចម្រើន​ខួរក្បាល ។

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កា​ពី​តូ​លយ​ក​ផ្លូវ​ធ្វើជា​ចំណតរថយន្ត​

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កា​ពី​តូ​លយ​ក​ផ្លូវ​ធ្វើជា​ចំណតរថយន្ត​

​រថយន្តក្រុង កា​ពី​តូ​ល​បាន​យក​ផ្លូវ​លេខ ១៨២ កែង​ផ្លូវ​លេខ​១០៧ និង ផ្លូវ​លេខ​១៨២ កែង​ផ្លូវ លេខ​១១១ មាន​ទីតាំង​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ឈប់​ដឹក​ភ្ញៀវ​អ្នកដំណើរ​ឡើង និង​ចុះ​ធ្វើ​ឲ្យ​មានការ​រិៈ​គន់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ និង​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរ រៀងរាល់ថ្ងៃ ពេលមុន​ដឹក​អ្នកដំណើរ​ចេញចូល ខណៈដែល​សមត្ថកិច្ច​មិនបាន​មើលឃើញ ។

ខ្មាន់​កំាភ្លើង​២​នាក់​នៅ​ក្រុមហ៊ុន​TTY របស់​ទីប្រឹក្សា​នាយ​ក​រដ្ឋមន្រ្តី​ត្រូវ​ចាប់ខ្លួន

ខ្មាន់​កំាភ្លើង​២​នាក់​នៅ​ក្រុមហ៊ុន​TTY របស់​ទីប្រឹក្សា​នាយ​ក​រដ្ឋមន្រ្តី​ត្រូវ​ចាប់ខ្លួន

ក្រោយ​ពី​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចំ​ៗ ទៅ​លោក ណា ម៉ា​រ​ឌី ទី​ប្រឹក្សា​ផ្ទាល់ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​TTY ដែល​បាន​បណ្តោយ ឲ្យ​សន្តិសុខ​រប​ស់​ខ្លួន បាញ់​ប្រហារ​លើ​ក្រុម​ប្រជា​ពល​រដ្ឋ តវ៉ា​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ កាល​ពី​ខែ​មុន​រួច​មក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ សន្តិ​សុខ​២​នាក់​ជា​ជន​ដៃ​ដល់ ក្នុង​ការ​បាញ់​រះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្នុង​ទី​ស្នាក់​ការ​កណ្តាល របស់​ក្រុម​ហ៊ុន​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ​។

មន្ត្រី​មណ្ឌល​កុមារ​កំព្រា​នៅ​សៀមរាប​រង​ការ​ចោទ​ថា​ធ្វើ​បាប​ក្មេង

មន្ត្រី​មណ្ឌល​កុមារ​កំព្រា​នៅ​សៀមរាប​រង​ការ​ចោទ​ថា​ធ្វើ​បាប​ក្មេង

អាជ្ញាធរ​ខេត្ត​សៀមរាប ព្រមាន​បិទ​ទ្វារ​អង្គការ​មណ្ឌល​កុមារ​កំព្រា​ពន្លឺ​ព្រះ​អាទិត្យ​រីករាយ​​ ។ ការ​ព្រមាន​បែប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ថា នាយក​រង​របស់​អង្គការ​នេះ បាន​វាយ​ធ្វើ​បាប​លើ​រាង​កាយ​ក្មេង​ប្រុស​ម្នាក់ កាល​ពី​ពេល​ថ្មីៗ។

ម្ចាស់​ជំនួយ​សាទរ​ការ​ផ្តន្ទាទោស​ឌុច តែ​ចង់​បាន​ការ​លើក​កម្ពស់​បទ​ដ្ឋាន​ច្បាប់

ម្ចាស់​ជំនួយ​សាទរ​ការ​ផ្តន្ទាទោស​ឌុច តែ​ចង់​បាន​ការ​លើក​កម្ពស់​បទ​ដ្ឋាន​ច្បាប់

ភ្លាមៗ​ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​ផ្តន្ទាទោស​ កាំង ហ្គេចអ៊ាវ​ហៅឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ​ប្រទេស​បារាំង​ និង​ជប៉ុន ​ដែល​ជា​សហប្រធាន​នៃ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ បាន​សាទរ​ចំពោះ​សាលដីកា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល ​ប៉ុន្តែ​តំណាង​ប្រទេស​ផ្តល់​ជំនួយ​ទាំងពីរ​មិន​ភ្លេច​រម្លឹក​មន្ត្រី​តុលាការ​ខ្មែរក្រហម​ឲ្យ​លើក​កម្ពស់​បទដ្ឋាន​និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ខ្ពស់​បំផុត។

ឌុច​ ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​​ តែជន​រងគ្រោះ​​ខកចិត្ត​ដោយសារ​គ្មាន​សំណង​​សម្រាប់​ពួក​គេ

ឌុច​ ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​​ តែជន​រងគ្រោះ​​ខកចិត្ត​ដោយសារ​គ្មាន​សំណង​​សម្រាប់​ពួក​គេ

ឌុច ​អតីត​ប្រធាន​គុក​ទួល​ស្លែង​ដ៏​ទារុណ​ក្នុង​របប​ខ្មែរក្រហម ​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​ នេះ​គឺ​ជា​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ក៏ប៉ុន្ដែ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ខកខាន​ ក្នុង​ការ​សម្រេចលើ​ផ្ដល់​សំណង​តាម​ការទាមទារ​ជា​ច្រើន​របស់​ក្រុម​ជន​រងគ្រោះ។​

អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជំរុញ​ឲ្យ​តុលាការ​ខ្មែរក្រហម ដំណើរការ​លើ​សំណុំរឿង​ថ្មី ដោយ​ឯករាជ្យ មិន​លម្អៀង​

អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជំរុញ​ឲ្យ​តុលាការ​ខ្មែរក្រហម ដំណើរការ​លើ​សំណុំរឿង​ថ្មី ដោយ​ឯករាជ្យ មិន​លម្អៀង​

គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) ដែលជា​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​សមាជិក​ចំនួន​២៣ បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា អង្គការសហប្រជាជាតិ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម និង​ម្ចាស់ជំនួយ ឲ្យ​បន្ត​ការ​សហប្រតិបត្តិការ​ក្នុង​លក្ខណៈ​ស៊ីសង្វាក់​គ្នា ដើម្បី​ឈានទៅ​ដំណើរការ​ដោយ​ឯករាជ្យ និង​មិន​លំអៀង​ស្រដៀង​គ្នា​សម្រាប់​សំណុំរឿង​០០២ សំណុំរឿង​០០៣ និង​សំណុំរឿង​០០៤​។

សាលក្រម​កាត់ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ត្រូវ​អបអរសាទរ

សាលក្រម​កាត់ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ត្រូវ​អបអរសាទរ

​ម៉ី ​និង​លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ឬ​ស-២១​ មាន​ទឹក​មុខ​ញញឹម​ញញែម ​បន្ទាប់​ពី​ការ​ស្តាប់​សាលដីកា​ជា​ស្ថាពរ​ប្រឆាំង​ជំទាស់​ទៅ​នឹង​លោក​កាំង ​ហ្កេកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

ឯកអគ្គរដ្ឋទូត​គោ​ចរណ៍​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អាមេរិក ពិភាក្សា​បញ្ហា​សាលាក្តី​ខ្មែរក្រហម ជាមួយ​លោក សុខ អាន​

ឯកអគ្គរដ្ឋទូត​គោ​ចរណ៍​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អាមេរិក ពិភាក្សា​បញ្ហា​សាលាក្តី​ខ្មែរក្រហម ជាមួយ​លោក សុខ អាន​

លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោក Stephen J. Rapp ឯកអគ្គរដ្ឋទូត​គោចរ​ណ៍ ទទួលបន្ទុក​ផ្នែក​ឧក្រិដ្ឋកម្ម​សង្គ្រាម របស់​រដ្ឋាភិបាល​អាមេរិក ចូលជួប​ពិភាក្សា​ការងារ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ២ រូប ដាក់ពាក្យ​លាលែង​ពី​តំណែង​

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ២ រូប ដាក់ពាក្យ​លាលែង​ពី​តំណែង​

មន្ត្រីជាន់ខ្ពស់​បានអោយ​ដឹងថា លោក ម៉ែន សុថា​វរិ​ន្ទ្រ អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កំពង់ធំ និង​លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ មណ្ឌល​ភ្នំពេញ បានធ្វើ​លិខិត​លាលែង ចេញពី​អ្នកតំណាងរាស្ត្រ​ជា​ផ្លូវការ ដោយ​ដាក់​ទៅ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២​។