នៅម៉ោង ៧ ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ អ្នកបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភា បានតម្រង់ជួរ ចូលបោះឆ្នោតជាបន្តបន្ទាប់។ នៅភូមិភាគទី១ ក្នុងរាជធានីភ្នំពេញ មានចំនួន ២ ការិយាល័យ ស្ថិតនៅវិទ្យាល័យបឹងត្របែក គឺការិយាល័យលេខ ១០០១ និងលេខ ១០០២។
Author Archive
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានរយៈពេលមួយថ្ងៃ។ គឺបានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៩ មករា ឆ្នាំ២០១២ ដោយចាប់ផ្ដើមពីម៉ោង ៧ព្រឹក រហូតដល់ ម៉ោង៣រសៀល។
គ.ជ.ប. បានប្រកាសថា ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានចំនួន ៣៣ ការិយាល័យ ចំណុះឲ្យមណ្ឌលភូមិភាគទាំង៨ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ នៅថ្ងៃអាទិត្យ ទី២៩ ខែមករានេះ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រងការចោទប្រកាន់ថា បានប្រើហិង្សាលើប្រជាពលរដ្ឋក្នុងបេសកកម្មតាមចាប់ជនជាប់សង្ស័យតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការខេត្ត។
សកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តក្រចេះ នៅតែបន្តកើតមាន ក្រោយពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ប៉ុន្តែសមត្ថកិច្ចជំនាញហាក់គ្មានវិធានការបង្ក្រាបនោះឡើយ។
បន្ទាប់ពីកញ្ញា ពិន ស្រីពេជ្រ ជាស្រី ស្អាតលេខ ២ នៃជ័យលាភី កញ្ញាឯក Bridgestone កាលពី ចុងខែធ្នូ ឆ្នាំ ២០១១ នៅ សណ្ឋាគារ Inter Continantal មក ឥឡូវនេះ កញ្ញាមានឱកាស បានថត ខ្សែភាពយន្ត បានចំនួន ពីររឿង ដាក់បញ្ចាំង តាមកញ្ចក់ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។
មន្ត្រីអង្គការសិទ្ធិមនុស្សរបស់ចិនតៃវ៉ាន់ បានចុះជួបប្រជាពលរដ្ឋនៅឃុំជីខលើ ស្រុកស្រែអំបិល ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គើរ (Koh Kong Sugar Industry) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលមានរយៈពេលជាង ៥ឆ្នាំមកហើយ។
ប្រធានក្រុមប្រឹក្សា និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ បានប្រាប់ឲ្យដឹងថា សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ដែលជាអង្គបោះឆ្នោតនៅមណ្ឌលភូមិភាគ១ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៩ មករា ឆ្នាំ២០១២ គឺមានចំនួន ២៩៩ នាក់ ដែលជាអង្គបោះឆ្នោត បូកទាំងអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ចំនួន ៥ រូបទៀត គឺមិនបានចាកចេញទៅណាទេ។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ អគ្គលេខធិការគណបក្សសមរង្ស៊ី លោកស្រី កែ សុវណ្ណរតន៍ បានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុំជួយអន្តរាគមន៍ និងចាត់ចែងឲ្យលោក ឆែម នី សមាជិកក្រុមប្រឹក្សាឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មកពីគណបក្សសមរង្ស៊ី ដែលកំពុងជាប់ពន្ធនាគារព្រៃស បានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខ។
អនុប្រធាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការគណរដ្ឋមន្ត្រី លោក ទិត សុធា បានលើកឡើងថា មកដល់ពេលនេះ រាល់ការប្តឹងណាមួយរបស់លោក សម រង្ស៊ី នៅឯក្រៅប្រទេស គឺជាការធ្វើចលនាខ្យល់ ហើយគឺជាការបង្ហាញពីភាពអាសោចរបស់ខ្លួន។
ក្រុមអ្នកភូមិ ដែលមកពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណជាង២រយនាក់ នៅតែបន្តធ្វើការតវ៉ានៅខាងមុខតុលាការខេត្តកំពង់ស្ពឺ ឲ្យដោះលែងស្រ្តីម្នាក់ ដែលត្រូវចាប់ខ្លួនក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ របស់លោក លី យ៉ុងផាត់។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានចេញផ្សាយជាសាធារណៈនៅថ្ងៃសៅរ៍នេះ នូវរបាយការណ៍សង្ខេបដើម្បីពន្យល់ពីការបដិសេធមិនព្រមតែងតាំងលោក Laurent Kasper-Ansermet ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិ។
ក្រុមប្រឹក្សា នៃអង្គចៅក្រមរបស់ប្រទេសកម្ពុជាបានបញ្ជាក់ច្បាស់ហើយថា មូលហេតុនៃការមិនតែងតាំងលោក Laurent Kasper Ansermet ជាចៅក្រមស៊ើបអង្កេតអន្តរជាតិ ក្នុងសាលាក្តីខ្មែរក្រហម គឺដោយសារតែលោកបានរំលោភនឹងវិធានផ្ទៃក្នុង និងបទបញ្ញត្តិរបស់សាលាក្តីខ្មែរក្រហម។
លោក Laurent Kasper-Ansermet សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម យល់ឃើញថា បានប្រព្រឹត្តសកម្មភាពរំលោភលើក្រមសីលធម៌វិធានផ្ទៃក្នុង និងបទបញ្ញត្តិច្បាប់ របស់ អ.វ.ត.ក ។
លោក ជា ហន មានស្រុកកំណើតនៅស្រុកបាណន់ ឃុំថ្នឹង (ក្បែរភ្នំសំពៅ) ខេត្តបាត់ដំបង និងរស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន ចំនួន ៥ នាក់ (ឆ្នាំ១៩៩០ ស្លាប់ប្អូនស្រីម្នាក់) ។ លោក ជា ហន បានឲ្យដឹងថា លោកពិការភ្នែកតាំងពីកុមារភាពនៅក្នុងរបប ប៉ុល ពត មកនោះ គឺរូបលោកពុំដែលមានសង្ឃឹមអ្វីទាល់តែសោះក្នុងជីវិតរបស់លោក។
ចាប់ពីថ្ងៃនេះតទៅ រាល់ទូរស័ព្ទ LG Optimus 2X ដែលដាក់លក់នៅតាមទីផ្សារ គឺដំណើរការដោយប្រព័ន្ធ Android v2.3 និងមានពុម្ពអក្សរខ្មែរ យូនីកូដរួចជាស្រេចសម្រាប់ការសរសេរ និង ការអាន ជាពិសេសការបើកមើលវេបសាយអក្សរខ្មែរ។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែមករា បានបើកសវនាការលើបណ្ដឹងរបស់គណបក្ស សម រង្ស៊ី ដែលបានប្ដឹងចោទប្រកាន់មន្ត្រីគណបក្សប្រជាជនកម្ពុជា ពីបទប្រើលុយទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្ស សម រង្ស៊ី ម្នាក់។
ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតចំនួន៣៣ការិយាល័យក្នុងតំបន់ភូមិភាគទាំង៨នៅកម្ពុជា ត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍នេះ ។ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននឹងសម្រាកការងារពេញមួយយប់ នៅទីតាំងបោះឆ្នោតទាំងនោះ ។
ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានចំនួន ៣៣ ការិយាល័យ ចំណុះឲ្យមណ្ឌលភូមិភាគទាំង៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប.។
មតិអ្នកអាន