Author Archive

ការ​ជួល​ការិយាល័យ​ក្នុង​អគារ​ទំនើប​​កាន់​តែ​ពេញ​និយម

ការ​ជួល​ការិយាល័យ​ក្នុង​អគារ​ទំនើប​​កាន់​តែ​ពេញ​និយម

ទីផ្សារ​នៃ​ការ​​ជួល​អគារ​បច្ចុប្បន្ន​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​អាជីវកម្ម អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​សហគ្រាស​ផ្សេងៗ នៅ​ទីក្រុង​ភ្នំពេញ។ តំណាង​មក​ពី​ម្ចាស់​អគារ​ទំនើប​យល់​ឃើញ​ថា ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ឬ​អង្គការ​មួយ​ចំនួន​​យល់​ថា ការ​ជួល​កន្លែង​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់​ទំនើបៗ​ទាំង​នោះ ពួក​គាត់​ចំណាយ​ថវិកា​ច្រើន។

ប្រជាពលរដ្ឋ​ផ្អើល​នាំគ្នា មក​ឲ្យ​មន្ដ្រី​សិទ្ធិមនុស្ស ជួយ​ស្រាវជ្រាវរ​កកូន និង​សាច់ញាតិ ដែល​បាត់​ដំណឹង​ពេល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស

ប្រជាពលរដ្ឋ​ផ្អើល​នាំគ្នា មក​ឲ្យ​មន្ដ្រី​សិទ្ធិមនុស្ស ជួយ​ស្រាវជ្រាវរ​កកូន និង​សាច់ញាតិ ដែល​បាត់​ដំណឹង​ពេល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត នៅ​ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ បាន​មកជួប​ជាមួយ​លោក សំ ច័ន្ទ​គារ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​កំពង់ឆ្នាំង ដើម្បី​សុំ​ការជួយ​អន្ដរាគមន៍​ស្រាវជ្រាវរ​កកូន​របស់​ពួកគាត់ ដែល​បាត់​ដំណឹង ក្នុងខណៈ​ពេលដែល​ពួកគេ​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​។

បទ​យកការណ៍​៖ ស្ត្រី​ពលករ​កម្ពុជា ធ្វើការ​នៅ​ម៉ាឡេស៊ី រៀបរាប់​ពី​ទុក្ខវេទនា​

បទ​យកការណ៍​៖ ស្ត្រី​ពលករ​កម្ពុជា ធ្វើការ​នៅ​ម៉ាឡេស៊ី រៀបរាប់​ពី​ទុក្ខវេទនា​

កាត់សក់​ខ្លី ស្រដៀង​មនុស្ស​ប្រុស អ៊ិត ស៊ា​ង​ណៃ ជា​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ទើបតែ​វិល​ត្រលប់​មក​ពី​ធ្វើការ ជា​អ្នកបម្រើ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ អ៊ិត ស៊ា​ង​ណៃ ទើបតែ​អាយុ ២០ ឆ្នាំ ប៉ុន្តែ​ក្នុង​ពេល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ស្ត្រី​នៅ​ជនបទ ក្នុង​ខេត្ត​រតនគរិនី​រូបនេះ បាន​ទទួលរង​នូវ​ការ​ធ្វើ​បាប​ពី​ថៅកែ​ម្ចាស់ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី ស្ទើរតែ​និយាយ​លែងចេញ​។​

លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​ផ្លូវការ ត្រូវ​ពន្យារ​ពេល ព្រោះតែ​មាន​បណ្តឹង​

លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​ផ្លូវការ ត្រូវ​ពន្យារ​ពេល ព្រោះតែ​មាន​បណ្តឹង​

គ​.​ជ​.​ប​. បាន​ពន្យារពេល មិនទាន់​ប្រកាស​នូវ​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដោយសារតែ​មាន​ពាក្យ​បណ្តឹងតវ៉ា​។ តាម​គម្រោង​លទ្ធផល​ផ្លូវការ​នោះ នឹង​ត្រូវ​ចេញ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១២​។​

គ​.​ជ​.​ប​. ចំណាយ ១៥ លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខែ​មិថុនា

គ​.​ជ​.​ប​. ចំណាយ ១៥ លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខែ​មិថុនា

គ​.​ជ​.​ប​. គ្រោង​នឹង​ចំណាយ​ចំនួន ១៥ លាន​ដុល្លារ សម្រាប់​រៀបចំ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១២​។ ការចំណាយ​នេះ មិន​រាប់​បញ្ចូល​នូវ​ការចំណាយ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១១ ដែល​មាន​ចំនួន ៣,៥ លាន​ដុល្លារ​ឡើយ​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​.​។

សាលាឧទ្ធរណ៍​ច្រាន​ចោល​ញត្តិ​អ្នក​បុរីកីឡា​ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​៨នាក់

សាលាឧទ្ធរណ៍​ច្រាន​ចោល​ញត្តិ​អ្នក​បុរីកីឡា​ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​៨នាក់

ញត្តិ​របស់​អតីត​អ្នក​បុរីកីឡា ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​៨នាក់​ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោយ​ពី​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ក្នុង​ការ​បណ្ដេញ​ចេញ​កាល​ពី​ពី​ដើម​ខែ​មករា ត្រូវ​បាន​ច្រាន​ចោល​ដោយ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ។

តុលាការ​ធ្វើលិខិត​ជូន​លោកស្រី មូរ សុខ​ហួរ ឱ្យ​បញ្ជាក់​ពី​ទីលំនៅ​ច្បាស់លាស់​

តុលាការ​ធ្វើលិខិត​ជូន​លោកស្រី មូរ សុខ​ហួរ ឱ្យ​បញ្ជាក់​ពី​ទីលំនៅ​ច្បាស់លាស់​

លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ បានធ្វើ​លិខិត​ជម្រាប​ជូនទៅ​លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ឱ្យ​បញ្ជាក់​ពី​ទីលំនៅ​ច្បាស់លាស់ ហើយ​សូម​ភ្ជាប់​លិខិត​នោះមក​តុលាការ​ដើម្បី​ពិនិត្យ​សម្រេច ដោយ​យោងតាម​មាត្រា ៥៣៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ដោះស្រាយ​ករណី​កម្មករ​ដួល​សន្លប់

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ដោះស្រាយ​ករណី​កម្មករ​ដួល​សន្លប់

រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ដោះស្រាយ​ករណី​ដួល​សន្លប់​របស់​កម្មករ​នៅ​តាម​រោងចក្រ ដែល​គេ​ឃើញ​កើត​មាន​ជា​ញឹក​ញាប់​នា​ពេល​កន្លង​មក​នេះ។

សង្គម​ស៊ីវិល៖ ប៉ូលិស​នៅ​ច្រក​ប៉ោយប៉ែត​បន្ត​ជំរិត​ទារ​លុយ​ពី​ពលករ

សង្គម​ស៊ីវិល៖ ប៉ូលិស​នៅ​ច្រក​ប៉ោយប៉ែត​បន្ត​ជំរិត​ទារ​លុយ​ពី​ពលករ

មន្ត្រី​សមាគម និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ប្រចាំ​នៅ​ចក្រ​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​តែ​បន្ត​ជំរិត​ទារ​លុយ​ពី​ពលករ​ខ្មែរ​រង​គ្រោះ​ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ មក​ស្រុក​ខ្មែរ​វិញ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

ប៉ូលិស​នាំខ្លួន​សន្តិសុខ​ការពារ​ក្រុមហ៊ុន ធី ធី វ៉ា​យ ២ នាក់ ពី​ភ្នំពេញ ទៅកាន់​តុលាការ​ខេត្តក្រចេះ

ប៉ូលិស​នាំខ្លួន​សន្តិសុខ​ការពារ​ក្រុមហ៊ុន ធី ធី វ៉ា​យ ២ នាក់ ពី​ភ្នំពេញ ទៅកាន់​តុលាការ​ខេត្តក្រចេះ

​ប៉ូលិស​ខេត្តក្រចេះ និង​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​នាំខ្លួន​បុរស ២ នាក់ ពី​ក្នុង​ស្នាក់ការ​ក្រុមហ៊ុន ធី ធី វ៉ា​យ ស្ថិតនៅ​ផ្លូវ​ត្រសក់ផ្អែម កែង​ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១២ ហើយ​បញ្ជូន​ទៅកាន់​ខេត្តក្រចេះ​។

សមត្ថកិច្ច​ចុះ​ឆែកឆេរ ទីស្នាក់ការ​ក្រុមហ៊ុន T.T.Y. ដែល​បាន​បាញ់​ប្រជាពលរដ្ឋ ក្នុង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ​

សមត្ថកិច្ច​ចុះ​ឆែកឆេរ ទីស្នាក់ការ​ក្រុមហ៊ុន T.T.Y. ដែល​បាន​បាញ់​ប្រជាពលរដ្ឋ ក្នុង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ​

នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំងចុះ​ឆែកឆេរនៅក្នុង​ទីតាំង​ក្រុមហ៊ុន ធី​ធី​វ៉ា​យ (T.T.Y.) ដែល​បាន​បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ ៤ នាក់ រងរបួស​ជា​ទម្ងន់ ដោយសារ​កម្លាំង​សន្តិសុខ​ការពារ​ក្រុមហ៊ុន ធី ធី វ៉ា​យ (T.T.Y) បាន​ប្រើ​កាំភ្លើង អាកា បាញ់រះ កាលពី​វេលា​ម៉ា​ង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១២ នៅ​ចំណុច​វា​លបី ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ​។

លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម

លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម

លោក ហ៊ុន សែន បាន​ចោទ​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​វៀតណាម កាន់កាប់​កម្ពុជា ក្នុង​ទសវត្សរ៍ ៨០ ថា ជា​មនុស្ស​ជំនិត​របស់​ទីក្រុង​ហាណូយ។

វេទិកា​មហា​ជន​លើក​ដំបូង​​នឹង​ចាប់​ផ្តើម​នៅ​កម្ពុជា

វេទិកា​មហា​ជន​លើក​ដំបូង​​នឹង​ចាប់​ផ្តើម​នៅ​កម្ពុជា

វេទិកា​រមហា​ជន (People’s Tribunal) នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១២។ វេទិកា​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ កម្មការិនី ក្នុង​វិស័យ​កាត់​ដេរ​​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ប្រាក់​ខែ​គោល និង​លក្ខខណ្ឌ​ការងារ​សមស្រប។

ឆ្ពោះ​ទៅ​រក​ប្រាក់​ឈ្នួល​ទ្រទ្រង់​ជីវិត – វេទិការ​កម្មករ​ដំបូង​នៅ​ប្រទេស​កម្ពុជា

ឆ្ពោះ​ទៅ​រក​ប្រាក់​ឈ្នួល​ទ្រទ្រង់​ជីវិត – វេទិការ​កម្មករ​ដំបូង​នៅ​ប្រទេស​កម្ពុជា

នៅ​ថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០១២​ខាង​មុខ​នេះ ដើម្បី​អំពាវនាវ​សុំ​ប្រាក់​ឈ្នួល​ទ្រទ្រង់​ជីវិត សម្ព័ន្ធប្រាក់​ឈ្នួល​អប្បបរមា​អាស៊ី និង​ប្រាក់​ឈ្នួល​អប្បបរមា​កម្ពុជា ដែល​ជា​សម្ព័ន្ធ​សហជីព​ចំនួន​ប្រាំបួន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​នៅ​កម្ពុជា នឹង​បើក​វេទិការ​លើក​ទីមួយ​ដែល​មិន​ធ្លាប់​មាន​ តាម​រយៈ វេទិការ​កម្មករ​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ទ្រទ្រង់​ជីវិត និង​លក្ខខណ្ឌ​ការងារ​សមរម្យ សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ។

ប្រើ​ប្រាស់ Facebook ជា​ភាសា​ខ្មែរ

ប្រើ​ប្រាស់ Facebook ជា​ភាសា​ខ្មែរ

លោក​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​សេវា​សង្គម Facebook ឥឡូវ​នេះ​ពិត​ជា​មាន​ភាព​ងាយស្រួល​ជាង​មុន ព្រោះ​ទំព័រ Facebook ត្រូវ​បាន​គេ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ហើយ។

សហរដ្ឋអាមេរិក សន្យា​ផ្ដល់​ថវិកា​សម្រាប់​សាលាក្ដី​ខ្មែរក្រហម និង​ចាត់ទុក​សំណុំរឿង​លេខ​០០៣ និង​០០៤ ជា​ចំណុច​សំខាន់​

សហរដ្ឋអាមេរិក សន្យា​ផ្ដល់​ថវិកា​សម្រាប់​សាលាក្ដី​ខ្មែរក្រហម និង​ចាត់ទុក​សំណុំរឿង​លេខ​០០៣ និង​០០៤ ជា​ចំណុច​សំខាន់​

មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​អាមេរិក បាន​សន្យា​ផ្ទាល់មាត់​ថា នឹង​ផ្ដល់​ថវិកា​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​បន្ថែមទៀត បន្ទាប់ពី​សាលាក្ដី​ខ្មែរក្រហម ភាគី​កម្ពុជា អត់​ថវិកា​សម្រាប់​បើក​ប្រាក់ខែ​មន្ត្រី និង​បុគ្គលិក​។

ជប៉ុន​ជួយ​ជាង ១០ ម៉ឺន​ដុល្លារ សម្រាប់​ធ្វើ​កំពង់ផែ​ខេត្ត​ស្ទឹងត្រែង នៅ​ជាប់​ព្រំដែន​ឡាវ​

ជប៉ុន​ជួយ​ជាង ១០ ម៉ឺន​ដុល្លារ សម្រាប់​ធ្វើ​កំពង់ផែ​ខេត្ត​ស្ទឹងត្រែង នៅ​ជាប់​ព្រំដែន​ឡាវ​

ប្រជាជន​ជប៉ុន បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ជាង ១០ ម៉ឺន​ដុល្លា​រអា​មេ​រិច សម្រាប់​ធ្វើ​កំពង់ផែ នៅ​អន្លង់​មរកត ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។ កំពង់ផែ​ទេសចរន៍​នោះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២​។

ប្រទេស​ម្ចាស់​ជំនួយ សាទរ​ចំពោះ​ការបិទ​បញ្ចប់​សំណុំរឿង​០០១ តែ​ជំរុញ​ឲ្យ​តុលាការ​បន្ត​បេសកកម្ម​

ប្រទេស​ម្ចាស់​ជំនួយ សាទរ​ចំពោះ​ការបិទ​បញ្ចប់​សំណុំរឿង​០០១ តែ​ជំរុញ​ឲ្យ​តុលាការ​បន្ត​បេសកកម្ម​

ប៉ុន្មាន​នាទី ក្រោយ​ពី​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរក្រហម បានប្រកាស​សាលដីកា​ស្ថាពរ បិទផ្លូវ​តវ៉ា លើ​សំណុំរឿង​០០១ ប្រឆាំង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅ​ថ្ងៃ​ទី​៣​កុម្ភៈ​នេះ សហប្រធាន​នៃ​ក្រុម​មិត្ត​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការ​សាទរ​ចំពោះ​ការបិទ​បញ្ចប់​សំណុំរឿង​០០១​។

កម្ពុជា​ស្នើ​ឲ្យ​អាមេរិក​គាំទ្រ​បេក្ខភាព ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ​

កម្ពុជា​ស្នើ​ឲ្យ​អាមេរិក​គាំទ្រ​បេក្ខភាព ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ​

ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Kurt M. Campbell ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស សហរដ្ឋអាមេរិក នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ស្នើ​ឲ្យ​អាមេរិកគាំទ្រ​បេក្ខភាព​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ សម្រាប់​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤​។​

កម្ពុជា​ស្នើ​អាមេរិក​ឲ្យ​គាំទ្រ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.

កម្ពុជា​ស្នើ​អាមេរិក​ឲ្យ​គាំទ្រ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.

សហរដ្ឋ​អាមេរិក កំពុង​តែ​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​សំណើ​របស់​កម្ពុជា ដែល​សុំ​ឲ្យ​គាំទ្រ​បេក្ខភាព​របស់​កម្ពុជា ដើម្បី​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) នៅ​ពេល​ខាង​មុខ​នេះ។