បណ្ដាញសហគមន៍អង្គការក្រៅរដ្ឋាភិបាលខេត្តក្រចេះ បានសម្ដែងការបារម្ភលាយឡំនឹងការត្រេកអរខ្លះ បន្ទាប់ពីបានទទួលដំណឹងថា អាជ្ញាធរខេត្តថ្មីៗនេះ បានបិទអង្គការក្រៅរដ្ឋាភិបាលមួយ ដែលកំពុងធ្វើការអភិរក្សធម្មជាតិ និងបរិស្ថាន។
Author Archive
ចាន់ តារាទី ជាតារាជើងចាស់ កាលពីទសវត្សរ៍ទី៩០ ដែលក្នុងពេលនោះនាងមានភាពល្បីល្បាញគួរសម ដោយសារការសម្តែងយ៉ាងប៉ិនប្រសព្វនោះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាប្រិយភាពរបស់នាងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយទស្សនិកជន ក៏មិនសូវឃើញមុខនាងតាមកញ្ចក់ទូរទស្សន៍ ឬខ្សែវីដេអូថ្មីដែរ ។
លោក អ៊ិន សុផារ៉ា ម្ចាស់បទចំរៀងបណ្តាំទួលស្លែង បានសំដែងសេចក្តីអំណរយ៉ាងខ្លាំង នៅពេលបទចំរៀងនេះ បានចូលរួមចំណែកក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម និងចូលរួមរំលឹកការឈឺចាប់ក្នុងរបបវាលពិឃាត ដែលពលរដ្ឋខ្មែរឆ្លងកាត់អស់រយះពេល ៣ឆ្នាំ ៨ខែ ២០ថែ្ង ។
ថ្មីៗនេះ លោកអ៊ួង វិបុល ដែលជាស្វាមីរបស់អ្នកស្រី យ៉ា សុខនីម បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលបន្តទៀត ដើម្បីទារជំងឺចិត្តពីអ្នកស្រី ជា រដ្ឋា ចំនួនមួយលានដុល្លារ សម្រាប់ថ្លៃចាយវាយសងធនាគារ និងព្យាបាលជំងឺអ្នកស្រី យ៉ា សុខនីម នៅឯប្រទេសវៀតណាម ។
រ៉ាម៉ាដាន គឺជាឈ្មោះខែទី៩ នៃប្រក្រតិទីនអ៊ិស្លាម ដែលគេហៅម្យ៉ាងទៀតថា ប្រក្រតិទិនហ៊ិចរី(Hijri Calendar) ។ ខែនេះត្រូវបានគេចាត់ទុកថាជាខែធ្វើសក្ការៈបូជា ជាខែប្រសិទ្ធពរជ័យ និងជាខែដ៏ពិសិដ្ឋបំផុត ។ ការបន់ស្រន់ តំណមអាហារ ការសុំខមា ទោស និងការងារមនុស្សធម៌ គឺជាសកម្មភាពពិសេសដែលគេប្រតិបត្តិក្នុងខែរ៉ាម៉ាដាន ។
ដោយបន្ថែមពីលើរុក្ខជាតិហូបផ្លែដ៏ស្រស់បំព្រងជាច្រើនមុខ និងសត្វតូចធំជាង ៥០ ប្រភេទ សម្រាប់កំដរចក្ខុភ្ញៀវទេសចរជិត ឆ្ងាយឲ្យទស្សនាកម្សាន្ត ពេលនេះសួនសត្វទឹកឈូបានបង្កើតជាអាងចែវទូក ហែលទឹកលេងតាមបែបធម្មជាតិដ៏ត្រជាក់កាយ ដើម្បីបំពេញតម្រូវចិត្តជនានុជនគ្រប់ៗរូប ទាំងអស់ក្នុងដំណើរទេសចរណ៍លើដែនដីឆ្នេរសមុទ្រ មិនឲ្យខកចិត្តតទៅទៀតឡើយ ។
កាសែតដឹសាន់ របស់អង់គ្លេស បានយកត្រីមឹក មួយឈ្មោះ “អូលលី” ពូជដូចគ្នានឹងត្រីមឹក “ប៉ូល” ជាអ្នកទស្សន៍ទាយ ដ៏ល្បីឈ្មោះ ការប្រកួតបាល់ទាត់ ពិភពលោក ២០១០ ដាក់ទាយនៅ ការិយាល័យ កាសែត ។ ជាលើកដំបូង ត្រីមឹកថ្មីនេះ បានទស្សន៍ទាយ ក្នុងក្របខណ្ឌ ព្រីមីលីកអង់គ្លេស ដោយសម្រេចឱ្យ ក្លឹបឆេលស៊ី ក្លាយជាជើងឯក ក្នុងរដូវកាល ២០១០-២០១១ ។
បច្ចុប្បន្ន សំណង់បេតិកភ័ណ្ឌ ទាំងនេះ គឺមាននៅគ្រប់ទីកន្លែង ក្នុងទីក្រុង ជាពិសេសនៅចំណុច កណ្តាលទីក្រុង ចន្លោះផ្លូវលេខ ១ ដល់ផ្លូវលេខ៣ និងពីវត្តពិភិទ្ធារាម ដល់វត្តដំរីស ។ ប្លង់អគារទាំងអស់នោះ ត្រូវបានគូសឡើង ដោយរដ្ឋបាល បារាំង ហើយចែកជា ពីរដំណាក់កាល គឺនៅឆ្នាំ១៩០៧ និង ឆ្នាំ១៩២៦ ។
លោក សុរិន្ទ ពិនសុវណ្ណ បានមកភ្នំពេញ ហើយបានជួបពិភាក្សា ជាមួយឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កម្ពុជា អំពីរឿង ជម្លោះព្រំដែន រវាងកម្ពុជា និង ថៃ នៅវេលាព្រឹកថ្ងៃទី ១៦ សីហានេះ ។ លោក សុរិន្ទ ពិនសុវណ្ណ ជាជនជាតិ ថៃ ហើយបច្ចុប្បន្ន លោកជា អគ្គលេខាធិការ នៃសមាគមអាស៊ាន ។
ព្រឹកថ្ងៃទី៦ សីហា ឆ្នាំ២០១០ នេះ តារាសំដែង លី ម៉ារីណា បានរៀបចំពីធី ភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរ នៅសណ្ឋាគារ ឡាក់គីស្តារ ។ នេះគឺជាលើកទី២ហើយ ដែលតារាសំដែង សាច់សខ្ចី លី ម៉ារីណា ភ្ជាប់ពាក្យ ។ កាលពិលើកទី១ នាងបាន ភ្ជាប់ពាក្យ កាលពីដើមឆ្នាំ ២០០៦ ។
លទ្ធផលល្អឬអាក្រក់ នៃគូជីវិតវាអាស្រ័យ ទៅលើខ្លួនឯងថា តើជ្រោមជ្រែងស្នេហា នោះឱ្យទៅ ដល់កោះត្រើយបាន ដោយរបៀបណា ។ កុំត្រូវការច្រើន ហួសហេតុពេក ហើយបើស្រឡាញ់ គួរផ្តល់កិត្តិយសដល់គ្នា ។ យកល្អគួរចេះ បើកឱកាស ឱ្យដៃគូ បានធ្វើអ្វីដែលខ្លួនឯង ចូលចិត្តទើបល្អ ។
អ្នកមិនគួរ បណ្តែតបណ្តោយ ឱ្យអារម្មណ៍ធុញថប់ លេចមុខមកបំផ្លាញ សេចក្តីសុខ របស់អ្នក ខណៈពេលរួមគ្នា ធ្វើអ្វីមួយ នៅលើគ្រែឡើយ ។ ប្រសិនបើគ្មាន ដំណោះស្រាយទេនោះ វានឹងកកផ្តុំទៅជា សេចក្តីទុក្ខមួយ បំផ្លាញអស់នូវក្តី ស្រឡាញ់ ស្អិតល្មួត ដែលនៅទីបញ្ចប់ នាំឱ្យចែកផ្លូវគ្នា ។ ដូច្នេះអ្នកត្រូវប្រញាប់ រកវិធីដែលនាំមកនូវ សេចក្តីសុខ ជួយកម្ចាត់ ភាពតប់ប្រមល់ ចោលវិញទើបប្រសើរ ។
ស្ថិតក្នុងវ័យ ២០ ឆ្នាំ នៅ ណាវីន ជាតារាមួយរូប ដែលសម្បូរស្នេហ៍ មានបុរសជាច្រើន តែងព្យាយាមសុំស្នេហ៍ ពីស្រីសល្អស្អាត រហូតធ្វើឱ្យនាងធុញទ្រាន់ នឹងពាក្យ “បងសុំស្រឡាញ់អូន” ដោយនិយាយប្រកាសថា នាងចង់បានស្នេហា ពិត ប្រាកដ មិន ចង់បានស្នេហាភ្លឹបភ្លែត ដូចអម្ពិលអម្ពែកទេ ។
ទារកនៅថ្ងៃចូលឆ្នាំថ្មី” (New Year Baby) គឺជាចំណងជើង ខ្សែភាពយន្តមួយ ដែលលេចចេញ ជារូបរាងឡើង នៅ ក្រោមការដឹកនាំ របស់កញ្ញា ពៅ សុជាតា ផ្ទាល់ ។ ខ្សែភាពយន្តឯកសារ ដែលមានរយៈពេល ៧៥ នាទី នេះគឺ និយាយពី រឿង ផ្ទាល់ខ្លួន ក៏ដូចជារឿងសម្ងាត់ របស់គ្រួសារនាង ដែលមិនបានដឹង ទាល់តែសោះអស់រយៈ ពេលជិត ៣០ ឆ្នាំមុន
សុវណ្ណ ម៉ូនីកា បានចាកចេញពី ស្រុកខ្មែរទៅ កាន់ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៩ សីហា ឆ្នាំ ២០១០ តាមការអញ្ជើញរបស់ ប្រុសស្នេហ៍នាង ដោយគេបាន ធានាឱ្យនាង ទៅលេង ប៉ុន្តែបើតាមនាង បង្ហើបប្រាប់ថា រូបនាងទៅ អូស្ត្រាលីនេះ គឺដើម្បី ស្វែងយល់ចិត្តគ្នា ទៅវិញទៅមក ឱ្យបានកាន់តែ ច្បាស់ថែមទៀត ។
មេដឹកនាំសហព័ន្ធសហជីពការពារសិទ្ធិកម្មករ គំរាមដឹកនាំកម្មករធ្វើកូដកម្មមិនចូលធ្វើការរយៈពេល១សប្ដាហ៍ បើសិនជាការទាមទារដំឡើងប្រាក់ខែកម្មករចំនួន ៧៥ ដល់ ៩៣ដុល្លារ ត្រូវបានរដ្ឋាភិបាល ឬនិយោជកបដិសេធនោះ។
អង្គការសិទ្ធិមនុស្សលីកាដូ កំពុងធ្វើការតាមដានសំណុំរឿងស្ត្រីជាប្រពន្ធមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ពាក់ស័ក្ដិ៤កន្លះម្នាក់ ជាម្ចាស់ផ្ទះក្នុងខណ្ឌសែនសុខ ក្រុងភ្នំពេញ ដែលបានធ្វើទារុណកម្មលើកុមាររងគ្រោះ២នាក់បងប្អូនជាក្មេងបម្រើក្នុងផ្ទះ។
អ្នកកាសែតក្នុងស្រុកម្នាក់ បានប្ដឹងទៅក្រសួងមហាផ្ទៃឲ្យចាត់ការប៉ូលិសប៉ុស្តិ៍មួយ នៅខេត្តក្រចេះដោយចោទប្រកាន់ថា ប៉ូលិសប៉ុស្តិ៍នោះបានចាប់ដកហូតសម្ភារៈ និងឃុំខ្លួនគេដោយមិនបង្ហាញពីហេតុផល។
យុវជនម្នាក់ដែលគេចោទប្រកាន់ពីបទបាចខិត្តប័ណ្ណជេរប្រមាថមេ ដឹកនាំរដ្ឋាភិបាលត្រូវបានគេបញ្ជូនទៅតុលាការនៅថ្ងៃសៅរ៍ម្សិលមិញ ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេងទៀតដែលជាសកម្មជនគណបក្ស សម រង្ស៊ី កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សដើម្បីគេចពី ការតាមចាប់ខ្លួនរបស់អាជ្ញាធរ។
ការសម្ដែងមតិ