សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការដំឡើងឋានន្តរសក្ដិនាយទាហាន ដោយសម្រេចដំឡើងឋានន្តរសក្ដិថ្នាក់ វរសេនីយ៍ឯក នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ទោ ហ៊ុន ម៉ានិត ដែលជាកូនប្រុសបង្កើតរបស់សម្ដេច ធ្វើជានាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន។
Author Archive
មេធាវីការពារក្តីឲ្យគណបក្សសមរង្ស៊ី គឺលោក ជួង ជូងី បានអះអាងថា លោកនឹងចូលខ្លួនបំភ្លឺគណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងបទចោទថា បានរំលោភលើវិជ្ជាជីវៈជាមេធាវីរបស់លោក។
លោក ជូង ជូងី មេធាវីការពារក្តី ប្រចាំគណបក្សសមរង្ស៉ី ត្រូវចូលខ្លួនទៅបំភ្លឺនៅចំពោះមុខគណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ តាមលិខិតកោះហៅរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
តុលាការឧក្រិដ្ឋកម្មសង្គ្រាមគាំទ្រដោយអ.ស.ប.ក្នុងប្រទេសកម្ពុជាបានចេញដីកាឱ្យមេគុកសំខាន់ជាងគេនៃពួកខ្មែរក្រហមចំណាយពេលវេលាដែលនៅសេសសល់ក្នុងជីវិតរបស់គាត់នៅក្នុងពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មដែលតុលាការនេះនិយាយថាជា ”ឧក្រឹដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកត់ត្រាទុក” ។
តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានសម្រេចដាក់ទោសអតីតប្រធានគុកទួលស្លែងក្នុងសម័យខ្មែរក្រហមឈ្មោះកាំង ហ្គេចអ៊ាវ ហៅឌុច អោយជាប់ពន្ធនាគារអស់មួយជីវិត។ នេះគឺជាសាលដីកាស្ថាពរបិទផ្លូវតវ៉ាក្នុងសំណុំរឿង០០១នេះ។
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ចេញសេចក្ដីសម្រេចដាក់ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យជាប់គុកអស់មួយជីវិត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។ សាលដីការបស់តុលាការកំពូលនៅថ្ងៃនេះ គឺជាសេចក្ដីសម្រេចចុងក្រោយ ចប់ការតវ៉ាសម្រាប់ករណីរបស់អតីតមេខ្មែរក្រហមសំណុំរឿងលេខ ០០១ ដែលមាន កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាទណ្ឌិត។
សាលក្រមដែលត្រូវបានប្រកាស់ដោយចៅក្រម គង់ ស្រ៊ីម ប្រធានតុលាកំពូលនៃសាលាក្ដីខ្មែរក្រហម កាលពីវេលាម៉ោងជាង១០ព្រឹកមិញ អមដោយចៅក្រម ជាតិ៤រូប និង អន្តរជាតិ៣រូប បានសម្រេចផ្ដន្ទាទោស កាំង ហ្គិចអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និង បិទផ្លូវតវ៉ា ។
ទីបំផុតទៅ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគេស្គាល់ជាទូទៅថា តុលាការខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរ បិទផ្លូវតវ៉ា លើសំណុំរឿង០០១ ប្រឆាំងលោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ដោយដាក់ពន្ធនាគារមួយជីវិត។
ឌុច មានឈ្មោះដើមថា កាំង ហ្គេកអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅខេត្តកំពង់ធំ។ ឌុច ជាអតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម ត្រូវបានតុលាការចម្រុះ កាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម មនុស្សឃាតគិតទុកជាមុន
បើទោះបីជាសំណើបានបញ្ជូនទៅដល់គណៈមេធាវី ដើម្បីសុំមេធាវីកម្ពុជា ឲ្យចាត់ការប្ដឹង ហ៊ុន សែននិងមន្ត្រីមានអំណាច៩រូបទៀត ពីបទជ្រៀតជ្រែកសាលាក្ដីហើយក្ដី ប៉ុន្តែ កាលពីម្សិលមិញ ក្រុមមេធាវីអន្តរជាតិរបស់ នួន ជា ពុំទាន់បានទទួលចម្លើយតបមកវិញនៅឡើយទេ ។
គណបក្សប្រជាជនកម្ពុជា បានប្ដឹងមន្ត្រីគណបក្ស សម រង្ស៊ី ម្នាក់ ពីបទលួចស្ដាប់ និងថតសំឡេងទុកធ្វើជាភស្តុតាង ផ្ញើជូនទៅតុលាការ ខេត្តបាត់ដំបង។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ពី ២,៤៨ ពាន់លានដុល្លារអាមេរិក រហូតដល់ទៅប្រមាណ ១២,៦១ ពាន់លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា សម្រាប់គម្រោង “បោសសំអាតមីន មនុស្សធម៌នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ” ដែលទទួលការឧបត្ថម្ភពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងអនុវត្តដោយកងឯកភាពកំចាត់មីនទី៦ របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។
អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាលោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថាការសំដែងមតិរិះគន់ ការចូលរួមផ្នែកការតស៊ូមតិផ្សេងៗ មិនត្រូវចាត់ទុកថាជាការ «ប្រឆាំង» ទេ ។ លោកថ្លែងថា «នេះជាសិទ្ធិសេរីភាពដែលមានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ»។
ជនជាតិខ្មែរនៅរដ្ឋ California នឹងបានការជួយសម្រួលក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ។ ដោយសារមានខ្មែរច្រើន ដូច្នេះសម្ភារៈបោះឆ្នោតមានសរសេរជាភាសាខ្មែរ។ នៅ Long Beach សិស្សខំរៀនការចូលសញ្ជាតិ។
ដោយសារតែ បង្ហាញនូវ ភាពស្និទ្ធស្នាល យ៉ាងចម្លែកជាមួយ បុរសម្នាក់ នៅក្នុងឱកាស អាពាហ៍ពិពាហ៍ របស់ក្មួយបង្កើត របស់នាង កាលពី ពាក់កណ្តាល ខែមករា ឆ្នាំ ២០១២ កន្លងទៅ ទើបធ្វើឱ្យមាន ការលេចចេញ នូវពាក្យ ខ្សឹបខ្សៀវថា ម៉េង កែវពេជ្ជតា មាន ស្នេហ៍ថ្មី ហើយ ។
តារាសម្តែងនិយមស្លៀកពាក់លេចលើលេចក្រោម កុល ដាវី ដែលបានវះកាត់ពង្រីកសុដន់ឲ្យធំ នោះ បានធ្វើឱ្យនាងទទួលការចាប់អារម្មណ៍ពីមហាជននិងក្លាយជាតារាសម្តែងលេចធ្លោម្នាក់ ។
ញឹម ចាន់ថន ជាអ្នកចម្រៀង និង សម្តែង ដើមទ្រូងធំ គួរឱ្យចាប់ អារម្មណ៍ និង គួរឱ្យគ្រឺត ក្នាញ់ម្នាក់ ដែលមុននេះ គេសង្ស័យថា នាងកែច្នៃ ដើមទ្រូង តែពេលនេះ នាងបាន អះអាងថា រូបនាងផ្ទាល់ មិនបានកែកុន ពង្រីកដើមទ្រូង អ្វីទេ វាគឺពិតជា ដើមទ្រូង ដែលមាន មកពីធម្មជាតិ សុទ្ធសាធ ដូច្នេះពុំមាន រឿងអ្វីដែល នាងត្រូវ ព្រួយបារម្ភ ខ្លាចកើត មហារីក សុដន់ ឡើយ ។
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២នេះ វេលាម៉ោង១០ព្រឹក តុលាការកំពូល នៃសាលាក្តីខ្មែរក្រហម នឹងធ្វើការប្រកាសសាលក្រមលើបណ្តឹងសាទុក្ខប្រឆាំងនឹង កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង និងក៏ជាការប្រកាសសាលក្រមចុងក្រោយ នៃសំណុំរឿង០០១ផងដែរ។
មតិអ្នកអាន