Author Archive

WB និង IMF ព្រមាន​កម្ពុជា​ពី​ហានិភ័យ​ពេល​ប្រាក់​បំណុល​​កើន​ខ្លាំង​លើស​ចំណូល

WB និង IMF ព្រមាន​កម្ពុជា​ពី​ហានិភ័យ​ពេល​ប្រាក់​បំណុល​​កើន​ខ្លាំង​លើស​ចំណូល

ស្រប​ពេល​ដែល​កម្ពុជា​បាន​ព្យាករណ៏​ថា ប្រាក់​ចំណូល​របស់​ខ្លួន​​មាន​ការ​កើន​ឡើង ជាង​៦​ភាគ​រយ​នៅ​​ឆ្នាំ​នេះ កាល​ពី​ម្សិលមិញ​ធនាគារ​ពិភព​លោក (WB) និង​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ធ្វើ​ការ​ព្រមាន​ប្រទេស​នេះ ​ចំពោះ​ហានិភ័យ​​​​​បណ្ដាល​ពី​បំណុល ដែល​ មាន​ទំហំ​ធំ​ឆ្ងាយ​ជាង​ចំណូល ។

តើ​មេដឹកនាំ​ខ្មែរក្រហម​ថ្នាក់ណា​ដែល​តុលាការ​អាច​យក​មក​កាត់ទោស​បាន?

តើ​មេដឹកនាំ​ខ្មែរក្រហម​ថ្នាក់ណា​ដែល​តុលាការ​អាច​យក​មក​កាត់ទោស​បាន?

ក្រោយពី​ការ​ចរចា​យ៉ាង​ស្វិតស្វាញ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អ.ស.ប. ដោយ​ឆ្លងកាត់​ការ​ជាប់គាំង​ជាច្រើន​លើក​ច្រើន​សា ទីបំផុត តុលាការ​ខ្មែរក្រហម​បាន​ចាប់ផ្តើម​កើត​រូបរាង​ជាផ្លូវការ នៅឆ្នាំ២០០៤។ តើ​តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បុគ្គល​ណា​ខ្លះ?

ប្រកាស​សាលក្រម ឌុ​ច ថ្ងៃទី​៣​កុម្ភៈ​, ដើម​បណ្តឹងរដ្ឋប្បវេណី​ទាមទារ​អោយ​ដាក់គុក ឌុ​ច មួយជីវិត​

ប្រកាស​សាលក្រម ឌុ​ច ថ្ងៃទី​៣​កុម្ភៈ​, ដើម​បណ្តឹងរដ្ឋប្បវេណី​ទាមទារ​អោយ​ដាក់គុក ឌុ​ច មួយជីវិត​

ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០១ និង​មេធាវី បាន​ជួបជុំគ្នា​នៅក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង (​ស​២១) នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ទាមទារ​ឲ្យ​តុលាការ​ខ្មែរក្រហម ដាក់ទោស​ឌុ​ច មួយជីវិត ឬក៏​យ៉ាងតិច​បំផុត ៤៥ ឆ្នាំ​។​

ក្រុម​ជន​រង​គ្រោះ ​ទាម​ទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ ឌុច​ ៤៥​ ឆ្នាំ​ ទៅ​ ១​ជីវិត

ក្រុម​ជន​រង​គ្រោះ ​ទាម​ទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ ឌុច​ ៤៥​ ឆ្នាំ​ ទៅ​ ១​ជីវិត

ក្នុង​ពិធី​ជួបជុំ​កាលពី​ប៉ុន្មាន​នាទី​មុននេះ មេធាវី លោក ប៊ូ ម៉េង និង​លោក​ជុំ​ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង បានទាមទារ​ឲ្យ​តុលាការ ដាក់ទោស ឌុ​ច មួយជីវិត ឬក៏​យ៉ាងហោចណាស់​ត្រឹម ៤៥ ឆ្នាំ​។ ឌុ​ច ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង ផ្តន្ទាទោស ដាក់ពន្ធនាគារ ៣៥ ឆ្នាំ​។

ជន​រង​គ្រោះ​ជួបជុំ​គ្នា​ដើម្បី​ទទួល​យក​សាលដីកា​របស់ ឌុច

ជន​រង​គ្រោះ​ជួបជុំ​គ្នា​ដើម្បី​ទទួល​យក​សាលដីកា​របស់ ឌុច

នៅ​ក្នុង​ពេល​រង់ចាំ​ការ​ប្រកាស​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល​អំពី​សំណុំ​រឿង ០០១ អតីត​ជន​រងគ្រោះ​ក្នុង​គុក​ទួល​ស្លែង​មួយ​រូប លោក ជុំ ម៉ី ថ្លែង​ថា លោក​មិន​អាច​អត់​អោន​ឱ្យ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

សម រង្ស៊ី រំពឹង​ថា នឹង​ឈ្នះ​ក្ដី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក នៅ​តុលាការ​ក្រុង​ប៉ារីស

សម រង្ស៊ី រំពឹង​ថា នឹង​ឈ្នះ​ក្ដី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក នៅ​តុលាការ​ក្រុង​ប៉ារីស

ដូច​ជ័យ​ជំនះ​លើ​ករណី​បណ្ដឹង​បរិហាកេរ្ដី៏ របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ដែរ មេដឹកនាំ​គណបក្ស​​ដែល​កំពុង​រស់​នៅ​និរទេស​រូប​នេះ​រំពឹង​ថា ​តុលាការ​ទី​ក្រុង​ប៉ារីស នឹង​ផ្ដល់​យុត្តិ​ធម៌​​ឲ្យ​ខ្លួន ជុំវិញ​សំណុំ​រឿង​គប់​គ្រាប់​បែក ទៅ​លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា ​កាល​ពី​ជិត​១៥​ឆ្នាំ​មុន ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៩​នាក់​ស្លាប់ និង ជិត​១រយ​នាក់​ទៀត​រង​របួស ។

សម្តេច ហ៊ុន សែន​៖ ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧ មិនមែន​ជា​រដ្ឋប្រហារ​ទេ​

សម្តេច ហ៊ុន សែន​៖ ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧ មិនមែន​ជា​រដ្ឋប្រហារ​ទេ​

ជាថ្មី​ម្តងទៀត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍​វាយ​ប្រហារ​​ដោយ​អាវុធ​រវាង​កងទ័ព​ក្នុង​ជួរ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​ ជាមួយនឹង​កងទ័ពរ​បស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​សម្តេច ហ៊ុន​សែន​ថា មាន​កម្លាំង​កងទ័ព​ខ្មែរក្រហម​ចូលរួម កាលពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ គឺ​មិនមែន​ជា​ការធ្វើ​រដ្ឋប្រហា​រ​ទម្លាក់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​នាយក​រដ្ឋមន្ត្រី​ទី​១​ឡើយ​។​

រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​ពី​ការ​រុក​រក​រ៉ែ

រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​ពី​ការ​រុក​រក​រ៉ែ

ប្រទេស​កម្ពុជា​​មាន​តំបន់​រ៉ែ​​ច្រើន​ប្រភេទ​នៅ​ក្រោម​ដី និង​នៅ​​បាត​សមុទ្រ ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​​​មក​សុំ​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ដើម្បី​​រុក​រក និង​ធ្វើ​អាជីវកម្ម​លើ​វិស័យ​រ៉ែ​នេះ។

សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី ការបង្កើត​តំបន់​ការពារ និង​អភិរក្ស​ជីវចម្រុះ “​ព្រៃ​ឡង់​” នាំ​ឲ្យ​ប្រជា​សហគមន៍​ព្រៃ​ឡង់ ព្រួយបារម្ភ​

សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី ការបង្កើត​តំបន់​ការពារ និង​អភិរក្ស​ជីវចម្រុះ “​ព្រៃ​ឡង់​” នាំ​ឲ្យ​ប្រជា​សហគមន៍​ព្រៃ​ឡង់ ព្រួយបារម្ភ​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​សម្ដែង​ការព្រួយបារម្ភ​លើ​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី ការបង្កើត​តំបន់​ការពារ និង​អភិរក្ស​ជីវចម្រុះ “​ព្រៃ​ឡង់​”​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​អ្នកកាសែត ទទួលបាន​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២​។​

បណ្តាញ​សហគមន៍​ព្រៃឡង់​ព្រួយ​បារម្ភ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ការពារ និង​អភិរក្ស​ជីវ​ចម្រុះ «ព្រៃឡង់»

បណ្តាញ​សហគមន៍​ព្រៃឡង់​ព្រួយ​បារម្ភ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ការពារ និង​អភិរក្ស​ជីវ​ចម្រុះ «ព្រៃឡង់»

តំណាង​សហគមន៍​ព្រៃឡង់​ដែល​មក​ពី​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ការពារ និង​អភិរក្ស​ជីវ​ចម្រុះ «ព្រៃឡង់» ដែល​មាន​ចំណុច​ខ្វះ​ខាត​ និង​ផ្តល់​ផល​អវិជ្ជមាន​ដល់​អ្នក​សហគមន៍​ព្រៃឡង់។

ប៉ូលិស​ដោះ​លែង​អ្នក​ភូមិ​បុរី​កីឡា ៦​នាក់

ប៉ូលិស​ដោះ​លែង​អ្នក​ភូមិ​បុរី​កីឡា ៦​នាក់

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ បាន​ដោះលែង​ពលរដ្ឋ ៦​នាក់ ឲ្យ​មាន​សេរីភាព​វិញ​នៅ​ម៉ោង​១២ ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​អស់​ពេល ២៤​ម៉ោង ក្រោយ​ពេល​ចាប់​ខ្លួន​ពួក​គេ​ក្នុង​ពេល​កំពុង​តវ៉ា​នៅ​មុខ​សាលា​ក្រុង​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា។

អាជ្ញាធរ​ព្រម​ដោះលែង​ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​ចាប់ខ្លួន តែ​ពលរដ្ឋ​ត្រូវ​ឈប់​ការតវ៉ា

អាជ្ញាធរ​ព្រម​ដោះលែង​ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​ចាប់ខ្លួន តែ​ពលរដ្ឋ​ត្រូវ​ឈប់​ការតវ៉ា

តំណាង​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ចំនួន ៣ នាក់ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ជួប​ពិភាក្សា​គ្នា អំពី​ករណី​ចាប់​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ក្នុង​ព្រឹត្តិការណ៍​តវ៉ា​រឿង​ដីធ្លី កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នោះ អាជ្ញាធរ​បាន​ឯកភាព​ថា នឹង​ដោះ​លែង​អ្នក​បុរី​កីឡា ៥ នាក់ ពី​ស្នងការ​ប៉ូលិស​វិញ​នៅ​ព្រឹក​នេះ​។ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ ត្រូវ​បញ្ឈប់​ការតវ៉ា​រឿង​ដីធ្លី​តទៅទៀត​។

អង្គវង្ស វឌ្ឍានា ឲ្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​​បំភ្លឺ​រឿង​ចាប់​អ្នក​ភូមិ​បុរីកីឡា​១០​នាក់

អង្គវង្ស វឌ្ឍានា ឲ្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​​បំភ្លឺ​រឿង​ចាប់​អ្នក​ភូមិ​បុរីកីឡា​១០​នាក់

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍនា បាន​បង្គាប់​ឲ្យ​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​របាយការណ៏​​បំភ្លឺ​លំអិត​ ​ករណី​ចោទ និង​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​បុរីកីឡា​ចំនួន​១០​នាក់​ អំឡុង​ការ​ប៉ះទង្គិច​គ្នា​ជា​មួយ​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី​​៣​មករា​កន្លង​ទៅ ។

ពលរដ្ឋ​បុរី​កីឡា និង​អ្នក​បឹងកក់ ឡើង​ទៅ​តវ៉ា​មុខ​តុលាការ នៅ​ពេល​ប៉ូលិស​បញ្ជូន​ស្ត្រី ៦ នាក់ ទៅ​ចោទប្រកាន់​

ពលរដ្ឋ​បុរី​កីឡា និង​អ្នក​បឹងកក់ ឡើង​ទៅ​តវ៉ា​មុខ​តុលាការ នៅ​ពេល​ប៉ូលិស​បញ្ជូន​ស្ត្រី ៦ នាក់ ទៅ​ចោទប្រកាន់​

មក​ដល់​ម៉ោង ៩ ព្រឹក​នេះ ក្រុម​ស្ត្រី​អ្នកភូមិ​បុរី​កីឡា និង​អ្នក​បឹងកក់​ ប្រហែលជា ៤ ទៅ ១០ នាក់ បាន​ប្រមូលផ្តុំនៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​ឃើញ​ប៉ូលិស​បញ្ជូន​ស្ត្រី ដែល​ត្រូវបាន​ចាប់ខ្លួន ៦ នាក់ ទៅ​តុលាការ​នៅឡើយ​ទេ ​។​

ពលរដ្ឋ​៤​ភូមិ​ក្នុង​ខេត្ត​ក្រចេះ​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​យក​ដី

ពលរដ្ឋ​៤​ភូមិ​ក្នុង​ខេត្ត​ក្រចេះ​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​យក​ដី

ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​កាស្ទីន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ថា បាន​រំលោភ​យក​ដី​ចម្ការ​ដំឡូង ឬ​ស្វាយចន្ទី របស់​ពួកគាត់​ដែល​កំពុង​ដាំដុះ។

ចិន​ផ្ដល់​ប្រាក់​កម្ចី​ជាង​៥០០​លាន​ដុល្លារ​ដល់​កម្ពុជា

ចិន​ផ្ដល់​ប្រាក់​កម្ចី​ជាង​៥០០​លាន​ដុល្លារ​ដល់​កម្ពុជា

ប្រធាន​ធនាគារ​នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​១ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ឯកភាព​ផ្ដល់​ប្រាក់​កម្ចី​ជាង ៥០០​លាន​ដុល្លារ​អាមេរិក តាម​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​យក​មក​ចំណាយ​លើ​គំរោង​អភិវឌ្ឍន៍​ចំនួន ៧ នៅ​កម្ពុជា។

យូណេស្កូ បោះពុម្ព​ស្នាដៃ​ថ្មី ស្ដីពី ជនជាតិភាគតិច​កួយ​នៅ​កម្ពុជា

យូណេស្កូ បោះពុម្ព​ស្នាដៃ​ថ្មី ស្ដីពី ជនជាតិភាគតិច​កួយ​នៅ​កម្ពុជា

“Kuay in Cambodia: A Vocabulary with Historical Comments” (កួយ​នៅ​កម្ពុជា​៖ វាក្យ​ស័ព្ទ​អមដោយ​អត្ថា​ធិ​ប្យា​យ​បែប​ប្រវត្តិសាស្ដ្រ ) គឺជា​ស្នាដៃ​ថ្មី​មួយ ជា​ភាសា​អង់គ្លេស ដែល​ត្រូវបាន​ស្រាវជ្រាវ និង​និពន្ធ​ដោយ​លោក​សាស្ដ្រាចារ្យ Gerard Diffloth ដែលជា​ភាសា​វិទូ​ដ៏​ល្បី​មួយរូប មាន​ជំនាញ​ខាង​អំបូរ​ភាសា​អូស្ដ្រូអាស៊ី​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវការ​ជ្រើសរើស​មន្ត្រី​បុគ្គលិក ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន ៩៨ នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវការ​ជ្រើសរើស​មន្ត្រី​បុគ្គលិក ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន ៩៨ នាក់

ដើម្បី​បម្រើ​ការជូន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១២ គ​.​ជ​.​ប​. បានប្រកាស​ជ្រើសរើស​មន្ត្រី​បុគ្គលិក ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន ៩៨ នាក់​។​

គ​.​ជ​.​ប បដិសេធ​ពាក្យបណ្ដឹង​របស់​គណបក្ស​សមរង្ស៊ី សម្រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ខេត្តកំពង់ឆ្នាំង​

គ​.​ជ​.​ប បដិសេធ​ពាក្យបណ្ដឹង​របស់​គណបក្ស​សមរង្ស៊ី សម្រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ខេត្តកំពង់ឆ្នាំង​

យោងតាម​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប លេខ 00១ / ១២ គ​.​ជ​.​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០១២ បានសម្រេច​ថា ពាក្យបណ្ដឹង ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១២ របស់លោក ជូ សំអុន (​តំណាង​គណបក្ស​សម រង្ស៊ី​) ទុកជា​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ តែ​បដិសេធចោល ដោយ​ផ្ទុយ​នឹង​គតិ​ច្បាប់​។

ច្បាប់​សម្រាប់​ការការពារ​បរិស្ថាន​សំខាន់​នៅ​កម្ពុ​ជាមាន​៨​ធំៗ

ច្បាប់​សម្រាប់​ការការពារ​បរិស្ថាន​សំខាន់​នៅ​កម្ពុ​ជាមាន​៨​ធំៗ

កម្មវិធី​បរិស្ថាន​នៃ​អង្គការសហប្រជាជាតិ​បាន​អះអាងថា នៅក្នុង​ប្រទេស​កម្ពុជា ច្បាប់​ដែលមាន សម្រាប់​ប្រើប្រាស់​នៅក្នុង​ការការពារ​បរិ​ស្ថាន​និង​ធានា​ឱ្យ​ការអភិវឌ្ឍប្រកបដោយ​និរន្តរភាព​នោះ​គឺមាន ចំនួន ៨ ធំៗ ។