Author Archive

ពល​ការិនី​ខ្មែរ ១២ នាក់ ត្រូវបាន​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មានការ​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា នៅ​ម៉ាឡេស៊ី​

ពល​ការិនី​ខ្មែរ ១២ នាក់ ត្រូវបាន​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មានការ​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា នៅ​ម៉ាឡេស៊ី​

​ពល​ការិនី​ម្នាក់​ក្នុងចំណោម​ពល​ការិនី​ខ្មែរ ១២ នាក់ មាន​ទារក​ម្នាក់ ដែល​ទើប​នឹងមាន​អាយុ​ជិត ១ ខែ ត្រូវបាន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី សហការ​ជាមួយ​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ​(IOM) រួមជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី ចាត់​ប​ញ្ចូ​ន​ពលករ​ខ្មែរ​ទាំងនោះ មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២​។​

ពល​ការិនី​ខ្មែរ ១២ នាក់ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ ក្នុងនោះ​មាន​ម្នាក់ ទើបតែ​សម្រាលកូន​

ពល​ការិនី​ខ្មែរ ១២ នាក់ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ ក្នុងនោះ​មាន​ម្នាក់ ទើបតែ​សម្រាលកូន​

កាលពី​វេលា​ម៉ោង ១០ និង ៤០ នាទី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២ ពល​ការិនី​ចំនួន ១២ នាក់ ត្រូវបាន​គេ​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី មកដល់​ព្រលានយន្តហោះ​ភ្នំពេញ​វិញ​ហើយ​។ ការវិល​ត្រលប់​នោះ បន្ទាប់ពី​មានការ ជួយ​ជ្រំ​ជ្រែង ពី​ក្រសួងការបរទេស​កម្ពុ​ជា អង្គការ IOM និង​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

ផ្ទុះ​កូដកម្ម​រោងចក្រ​កាត់ដេរ នៅ​ស្រុក​អង្គស្នួល ក្រោយពី​បញ្ឈប់​តំណាង​សហជីព​ពីររូប​

ផ្ទុះ​កូដកម្ម​រោងចក្រ​កាត់ដេរ នៅ​ស្រុក​អង្គស្នួល ក្រោយពី​បញ្ឈប់​តំណាង​សហជីព​ពីររូប​

កម្មករ​-​កម្មការិនី រោងចក្រ​កាត់ដេរ យីហោ ជិន​អ៊ី​ម៉ូ​វ បាននាំគ្នា​ធ្វើ​កូដកម្ម ក្រោយពី​ភាគី​រោងចក្រ​បាន​បញ្ឈប់​តំណាង​សហជីព​របស់​ពួកគេ ចំនួន​ពីររូប កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១២​។

សំណុំរឿង​លោក ឈឿន ចាន់ថន អតីត​ប្រធាន​អង្គរក្ស​សម្តេច​ជាស៊ីម នឹងត្រូវ​ប្រកាស​សាលក្រម​ថ្ងៃទី​១៦​កុម្ភៈ

សំណុំរឿង​លោក ឈឿន ចាន់ថន អតីត​ប្រធាន​អង្គរក្ស​សម្តេច​ជាស៊ីម នឹងត្រូវ​ប្រកាស​សាលក្រម​ថ្ងៃទី​១៦​កុម្ភៈ

ក្រោយពី​បើកសវនាការ​រយៈពេល​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ថា សាលក្រម​លើ​សំណុំរឿង​របស់លោក ឈឿន ចាន់ថន អតីត​ឧ​ត្ត​ម​សេនីយ​ផ្កាយ​បី​យោធា និង​ជា​អតីត​មេកង​អង្គរក្ស​សម្តេច​ជាស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១២​។

នាំខ្លួន​លោក ឈឿន ចាន់ថន អតីត​ប្រធាន​អង្គរក្ស​សម្តេច​ជាស៊ីម មក​ជំនុំជម្រះ​ចំនួន ៤ បទល្មើស

នាំខ្លួន​លោក ឈឿន ចាន់ថន អតីត​ប្រធាន​អង្គរក្ស​សម្តេច​ជាស៊ីម មក​ជំនុំជម្រះ​ចំនួន ៤ បទល្មើស

នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១២ តុលាការ​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ ក្នុង​សំណុំរឿង​របស់លោក ឈឿន ចាន់ថន អតីត​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​បី​យោធា និង​ជា​អតីត​មេ​អង្គរក្ស​សម្តេច​ប្រធានព្រឹទ្ធសភា​។​

តុលាការ​ភ្នំពេញ សម្រេច​ឲ្យ​អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ព្រុយ​ណេ សង​លុយ​ជាង ៣ សែន និង ១៥០ លាន​រៀល ទៅ​ក្រសួង​ការបរទេស

តុលាការ​ភ្នំពេញ សម្រេច​ឲ្យ​អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ព្រុយ​ណេ សង​លុយ​ជាង ៣ សែន និង ១៥០ លាន​រៀល ទៅ​ក្រសួង​ការបរទេស

លោក​ចៅក្រម តែ សំអាង ចៅក្រម​ជំនុំជម្រះ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ​លោក ណាន់ ស៊ី អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ព្រុយ​ណេ សង​លុយ​ចំនួន ៣៣២.០០០ ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត ចំនួន ១៥០ លាន​រៀល ទៅកាន់​ក្រសួងការបរទេស​។

មនុស្ស​២​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​នៅ​សៀមរាប

មនុស្ស​២​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​នៅ​សៀមរាប

គ្រូពេទ្យ​នៅ​ខេត្ត​សៀមរាប ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា មនុស្ស ២​នាក់ ស្លាប់​ដោយសារ​ការ​ពុល​ស្រា​ធ្ងន់ធ្ងរ និង​មនុស្ស​ម្នាក់​ទៀត​ពុល​តិចតួច ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១២។

ហេតុអ្វី អ្នកសិល្បៈ ចូលចិត្ត​ស្លៀកពាក់​ពណ៌​ខ្មៅ ក្នុង​ពិធី​ជួបជុំ​?

ហេតុអ្វី អ្នកសិល្បៈ ចូលចិត្ត​ស្លៀកពាក់​ពណ៌​ខ្មៅ ក្នុង​ពិធី​ជួបជុំ​?

បច្ចុប្បន្ន​ អ្នកសិល្បៈ រាប់ទាំង​អ្នក​សម្តែង ​ទាំង​អ្នកចម្រៀង និយម​ចូលចិត្ត​ស្រដៀងៗ​គ្នា ងាក​មកប្រើប្រាស់​សម្លៀក​បំពាក់ពណ៌​ខ្មៅ ទៅ​ចូលរួម​គ្រប់​កម្មវិធី ​។ ការប្រើប្រាស់​ពណ៌​ខ្មៅ ព្រោះ​គេ​គិតថា ពណ៌​ខ្មៅជា​ពណ៌​ដែល​អាច​ឆ្លុះ​សាច់ ឲ្យ​មើលទៅ​ឃើញ​សជាង​មុន ពិសេស​ពណ៌​ខ្មៅ មិនអាច​មើលឃើញ​ពី​ការឡើង​ទម្ងន់ ​។​

តុលាការ​រាជធានី​ភ្នំពេញ នៅ​ពុំទាន់​ផ្តល់​នីតិសម្បទា ជូន​លោកស្រី មូរ សុខ​ហួរ នៅឡើយ​ទេ​

តុលាការ​រាជធានី​ភ្នំពេញ នៅ​ពុំទាន់​ផ្តល់​នីតិសម្បទា ជូន​លោកស្រី មូរ សុខ​ហួរ នៅឡើយ​ទេ​

លោក សុខ រឿន ព្រះរាជអាជ្ញារង អម​យ្យ​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១២ បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា តុលាការ​មិនទាន់​ចាត់វិធានការ​បែបណា ចំពោះ​ការស្នើសុំ​នីតិសម្បទា​របស់លោក​ស្រី មូរ សុខ​ហួរ ដើម្បី​ទទួលបាន​អភ័យឯកសិទ្ធិសភា ជា​អ្នកតំណាងរាស្ត្រ​ស្របច្បាប់​ឡើងវិញ​នោះឡើយ​។​

បក្ស​សិទ្ធិ​មនុស្ស​ជម្រុញ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ដែ​ដល់​វាយ​ប្រហារ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី

បក្ស​សិទ្ធិ​មនុស្ស​ជម្រុញ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ដែ​ដល់​វាយ​ប្រហារ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី

គណបក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ របស់​ប្រទេស​កម្ពុជា​មាន​សម្បជញ្ញៈ​​ចាត់​វិធាន​ការ ​ចាប់​ខ្លួន​ភ្លាម​ៗ​ចំពោះ​ជន​ដៃ​ដល់​​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ពលរដ្ឋ​ក្នុង​ទំនាស់​ដី​ធ្លី ដោយ​ពុំ​ចាំ​បាច់​រង់​ចាំ​បញ្ជា​ពី​នាយក​រដ្ឋមន្ត្រី​​។

គណបក្ស​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ចាត់ការ​លើ​ជនដៃដល់ ដោយ​មិនត្រូវ​រង់ចាំ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​នោះទេ​

គណបក្ស​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ចាត់ការ​លើ​ជនដៃដល់ ដោយ​មិនត្រូវ​រង់ចាំ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​នោះទេ​

គណបក្ស​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១២ បានចេញ​នូវ​សេចក្ដីអំពាវនាវ​ចំពោះ​សមត្ថកិច្ច រាជរដ្ឋាភិបាល និង​តុលាការ សូម​នាំខ្លួន និង​ផ្ដន្ទាទោស​ជនដៃដល់ ម្ចាស់​ក្រុមហ៊ុន និង​អ្នកបញ្ជា​ឲ្យ​បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ ដែល​តវ៉ា​អំពី​បញ្ហាដីធ្លី​ឲ្យ​បាន​គ្រប់​ករណី ឲ្យ​ទាន់ពេលវេលា និង​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ដោយ​មិនត្រូវ​រង់ចាំ​តែមាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​នោះទេ​។​

ទស្សនៈ​សង្គម​៖ នាយករដ្ឋមន្ត្រី ទើបតែ​លួង​ចិត្ត​ម្ចាស់​ដី នៅ​ក្រចេះ បែរជា​នៅ​ភ្នំពេញ ផ្គើន ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ទៅវិញ​!

ទស្សនៈ​សង្គម​៖ នាយករដ្ឋមន្ត្រី ទើបតែ​លួង​ចិត្ត​ម្ចាស់​ដី នៅ​ក្រចេះ បែរជា​នៅ​ភ្នំពេញ ផ្គើន ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​ទៅវិញ​!

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​លួង​ចិត្ត​ម្ចាស់​ដី នៅ​ខេត្ត​ក្រចេះ កាល​ពី​​ថ្ងៃ​អង្គារ ទី​៣១ ខែ​មករា ឆ្នាំ​២០១២ តាមរយៈ​ការដាក់ចេញ​នូវ​បទបញ្ជា​ផ្ទាល់មាត់ ដើម្បី​​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​ឲ្យ​របួស​ប្រជាពលរដ្ឋ ៤នាក់ ក្នុង​ជម្លោះ​ដីធ្លី​យក​មក​ផ្តន្ទាទោស​។ ក៏ប៉ុន្តែ ​មួយ​ថ្ងៃ​ក្រោយមក គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២ អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ បាន​ប្រើ​ហិង្សា បង្ក្រាប​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​បុរី​កីឡា ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​។

អ្នក​បូរី​កីឡា​និង​បឹងកក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​តវ៉ា​ឱ្យ​ដោះលែង​​អ្នក​តវ៉ា​មុនៗ

អ្នក​បូរី​កីឡា​និង​បឹងកក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​តវ៉ា​ឱ្យ​ដោះលែង​​អ្នក​តវ៉ា​មុនៗ

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ យ៉ាង​តិច​មាន​ប្រជា​ពលរដ្ឋ​អតីត​តំបន់​បុរីកីឡា ​និង​តំបន់​បឹងកក់​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ​និង​មន្ត្រី​ប៉ូលិស​បាន​ចាប់​ខ្លួន​ភ្លាមៗ ​រួច​ហើយ​បាន​យក​ទៅ​ឃុំឃាំង​នៅ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី​នៅ​ពី​មុខ​សាលាក្រុង​ភ្នំពេញ។

ការប៉ះទង្គិច​ក្នុង​ការតវ៉ា​ជម្លោះដីធ្លី​នៅ​បុរី​កីឡា​, ចាប់ខ្លួន​ពលរដ្ឋ ៦ នាក់ សន្លប់ ២​នាក់

ការប៉ះទង្គិច​ក្នុង​ការតវ៉ា​ជម្លោះដីធ្លី​នៅ​បុរី​កីឡា​, ចាប់ខ្លួន​ពលរដ្ឋ ៦ នាក់ សន្លប់ ២​នាក់

ក្រុម​ពលរដ្ឋ​បុរី​កីឡា បាន​តវ៉ា​ចំពោះ​ការបាត់បង់​ផ្ទះសម្បែង ដោយសារតែ​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច បាន​ឈូសឆាយ​ផ្ទះសម្បែង​របស់​ពួកគាត់ ( បុរី​កីឡា ) ។ ក៏ប៉ុន្តែ​ការប្រមូល​តវ៉ា​នោះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ វាយ​បំបែក និង​ចាប់ខ្លួន​ពលរដ្ឋ ៦ នាក់ ដាក់​ឡាន​ឃ្លុប​របស់​ប៉ូលិស​។ រីឯ​ស្ត្រី​អ្នក​តវ៉ា ២ នាក់ បាន​ដួលសន្លប់​នៅនឹងកន្លែង​។​

អ្នក​ភូមិ​បុរី​កីឡា​៥​នាក់​ត្រូវ​ចាប់​ខ្លួន​ និង​២​នាក់​សន្លប់​ក្នុង​ពេល​តវ៉ា

អ្នក​ភូមិ​បុរី​កីឡា​៥​នាក់​ត្រូវ​ចាប់​ខ្លួន​ និង​២​នាក់​សន្លប់​ក្នុង​ពេល​តវ៉ា

សមត្ថកិច្ច​ក្រុង​ភ្នំពេញ និង​ប្រជាពលរដ្ឋ​តំបន់​បុរី​កីឡា បាន​ផ្ទុះ​អំពើ​ហិង្សា​ដាក់​គ្នា​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ ក្នុង​ពេល​ដែល​អ្នក​ភូមិ​បុរី​កីឡា​ប្រហែល ៥០​នាក់ ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឲ្យ​សង​ការ​ខូច​ខាត​ពី​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅ។

អំពើ​​ហិង្សា​​កើត​​​​​​ជា​​​ថ្មី​​​ ក្នុង​​​រឿង​​​ជម្លោះ​​​ដី​​ធ្លី​​នៅ​​​បុរី​​​កីឡា​និង​​បឹងកក់​​

អំពើ​​ហិង្សា​​កើត​​​​​​ជា​​​ថ្មី​​​ ក្នុង​​​រឿង​​​ជម្លោះ​​​ដី​​ធ្លី​​នៅ​​​បុរី​​​កីឡា​និង​​បឹងកក់​​

អំពើ​​ហិង្សា​​កើត​​ឡើង​​ជា​​ថ្មី​ ក្នុង​​រឿង​​ជម្លោះ​​ដីធ្លី​នៅ​​បុរី​​កីឡា​និង​​បឹងកក់​​ ប្រជា​​ពលរដ្ឋ​នៅ​សហគមន៍​​​បុរី​កីឡា​និង​​អតីត​​​អ្នក​រស់​នៅ​​តំបន់​​បឹងកក់​ប្រមាណ ​២០០​នាក់ ​បាន​​​ប្រមូល​​ផ្តុំ​​តវ៉ា​​ជា​​ថ្មី​​នៅ​​មុខ​​សាលា​​រាជធានី​​ភ្នំពេញ​កាលពី​​ព្រឹក​​ថ្ងៃ​​ពុធ​ទី​​១​​កុម្ភៈ​​នេះ។ ក៏​ប៉ុន្តែ​​ការ​​ប្រមូល​​តវ៉ា​​នៅ​ព្រឹកមិញ បាន​ក្លាយ​ជា​អំពើ​ហិង្សា ដោយ​សមត្ថកិច្ច​ចម្រុះ វាយ​បំបែក​ហ្វូង​​អ្នក​​តវ៉ា។ ​ស្ត្រី​​អ្នក​​តវ៉ា ​៦ ​នាក់ ​ត្រូវ​​ប៉ូលិស​​ចាប់​​ឃុំ​​ខ្លួន។ ​រីឯ​​ស្ត្រី​ ២ ​នាក់ ​បាន​​ដួល​​សន្លប់។

ស្រ្តី​​សហគមន៏​បុរីកី​ឡា​២​នាក់​សន្លប់ និង ៦ នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កម្លាំង​អាជ្ញាធរ​នៅ​ខាង​មុខ​សាលាក្រុង

ស្រ្តី​​សហគមន៏​បុរីកី​ឡា​២​នាក់​សន្លប់ និង ៦ នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កម្លាំង​អាជ្ញាធរ​នៅ​ខាង​មុខ​សាលាក្រុង

យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​អ្នក​ភូមិ​បុរីកីឡា​២​នាក់​សន្លប់ និង ៥​នាក់​ទៀត​ក្នុង​ចំណោម​ជាង​២រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​អំឡុង​ការ​ប៉ះទង្គិច​គ្នា​​​យ៉ាង​ស្រួចស្រាវ​ជា​មួយ​កម្លាំង​អាជ្ញា​កាល​ពី​ព្រឹក​មិញ ។

អំពើហិង្សា​ផ្ទុះឡើង រវាង​ពលរដ្ឋ​បុរី​កីឡា និង​អាជ្ញាធរ​, មនុស្ស ៥នាក់ ត្រូវបាន​ចាប់ខ្លួន  និង​សន្លប់ ២​នាក់​

អំពើហិង្សា​ផ្ទុះឡើង រវាង​ពលរដ្ឋ​បុរី​កីឡា និង​អាជ្ញាធរ​, មនុស្ស ៥នាក់ ត្រូវបាន​ចាប់ខ្លួន និង​សន្លប់ ២​នាក់​

នៅ​ម៉ោង ១០ និង ៣០​នាទី ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១២​នេះ មាន​អំពើហិង្សា​យ៉ាង​ក្ដៅគគុក រវាង​ក្រុម​ប្រជាពលរដ្ឋ​បុរី​កីឡា ដែល​​មាន​ស្ដ្រី​ផ្ទុកមេរោគ​អេដស៍​មួយចំនួនផង​នោះ បាន​ដោះអាវ​តវ៉ា ព្រម​ជាមួយនឹង​ការលើក​រូប​សម្ដេច ហ៊ុន សែន និង​លោកជំទាវ​។ ក្រុម​ពលរដ្ឋបាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ និង​កម្លាំង​បង្ក្រាប​បាតុកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

ក្រុម​ពលរដ្ឋ​បុរី​កីឡា នៅតែ​បន្ត​ស្រែក​តវ៉ា និង​លើក​បដា នៅមុខ​សាលា​រាជធានី​ភ្នំពេញ​

ក្រុម​ពលរដ្ឋ​បុរី​កីឡា នៅតែ​បន្ត​ស្រែក​តវ៉ា និង​លើក​បដា នៅមុខ​សាលា​រាជធានី​ភ្នំពេញ​

នៅវេលា​ម៉ោង ៩ និង ៥០​នាទី ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១២ ក្រុម​ប្រជាពលរដ្ឋ​បុរី​កីឡា បាន​ស្រែក​តវ៉ា​នៅមុខ​សាលាក្រុង បន្ទាប់មក​បាន​លើក​ស្លាក​បដា​រូបភាព​ក្រុមហ៊ុន ផានអ៊ី​ម៉ិច បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​រូបថត​ផ្សេងៗ​ទៀត កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ កន្លងមក ​។

ស្ពាន​កោះ​ប៉ែន នៅ​កំពង់ចាម ត្រូវការ​ទឹកប្រាក់​ជាង ៧ លាន​ដុល្លារ

ស្ពាន​កោះ​ប៉ែន នៅ​កំពង់ចាម ត្រូវការ​ទឹកប្រាក់​ជាង ៧ លាន​ដុល្លារ

អាជ្ញាធរខេត្ត​កំពង់ចាម គ្រោង​នឹង​សាងសង់​ស្ពានបេតុង រនូត​អ៊ី ឬ​ភាសា​បច្ចេកទេស​ហៅ បេតុង​ប៉ុង​ម៉ិច ប្រវែង ៧៧៩ ម៉ែត្រ ជំនួស​ស្ពាន​កោះ​ប៉ែន ដែល​សព្វថ្ងៃ​ធ្វើ​ពី​ប​ន្តឹ​ស​ឫស្សី​។ ស្ពានបេតុង​នោះ គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ជាង ៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​រយៈពេល​សាងសង់​ចំនួន បី ឆ្នាំ តែ​មិនដឹង​ចាប់ផ្តើម​នៅពេលណា​ឡើយ​។