Posts Tagged ‘ខេត្ត​មណ្ឌលគិរី​’

ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​នៅ​មណ្ឌលគិរី​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង

ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​នៅ​មណ្ឌលគិរី​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង

ប្រជាពលរដ្ឋ​ប្រមាណ ៤០០​គ្រួសារ នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី កំពុង​ខ្វះ​ខាត​ស្បៀង​អាហារ បន្ទាប់​ពី​ភាព​រាំង​ស្ងួត​បាន​បំផ្លាញ​ដំណាំ​ជា​ច្រើន​លើក​ច្រើន​សា។ ប្រជាពលរដ្ឋ​ខ្លះ​អស់​ទុន​ដើម្បី​ដាំ​ដុះ​លើ​ដី​ខ្លួន​ឯង ក្លាយ​ជា​អ្នក​ដើរ​ស៊ី​ឈ្នួល​គេ ខ្លះ​ចូល​ព្រៃ​រក​ជ័រ វល្លិ និង​បន្លែ ខ្លះ​ទៀត​កំពុង​ដាច់​បាយ​ត្រូវ​ហូប​បបរ និង​យក​ផ្លែ​ឈើ​ជំនួស​អង្ករ​ទៀត​ផង។

មេ​ភូមិ​នៅ​មណ្ឌលគិរី​ឃោសនា​ឲ្យ​ប្រជា​សហគមន៍​លក់​ដី​ជូន​ក្រុមហ៊ុន

មេ​ភូមិ​នៅ​មណ្ឌលគិរី​ឃោសនា​ឲ្យ​ប្រជា​សហគមន៍​លក់​ដី​ជូន​ក្រុមហ៊ុន

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ព្នង ភូមិ​ពូទ្រែង និង​ភូមិ​ពូលះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កំពុង​មាន​កង្វល់​ជា​ខ្លាំង​ទៅ​លើ​ការ​ឃោសនា​បំផុស​បំផុល​របស់​មេ​ភូមិ ដើម្បី​ធ្វើការ​លក់​ដី​ចម្ការ និង​ដី​ភូមិ​ចាស់ ព្រម​ទាំង​ដី​ព្រៃ​ជម្រក​សត្វ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដាំ​កៅស៊ូ។

អ្នកភូមិ​មិន​ទាន់​រើ​ផ្ទះ​ចេញ​ពី​តំបន់​រ៉ែ​មាស​នៅ​មណ្ឌលគិរី

អ្នកភូមិ​មិន​ទាន់​រើ​ផ្ទះ​ចេញ​ពី​តំបន់​រ៉ែ​មាស​នៅ​មណ្ឌលគិរី

រហូត​ដល់​ថ្ងៃ​ឱសានវាទ​ទៅ​ហើយ ប្រជា​ពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ ដែល​អាជ្ញាធរ​កំណត់​ឲ្យ​រុះ​រើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​មាន​រ៉ែ​មាស ក្នុង​ភូមិសាស្ត្រ​អូរ​ខ្វាវ ឃុំ​ចុង​ខ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី មិន​ព្រម​ចាក​ចេញ​នៅ​ឡើយ​ទេ។

តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​មន្ត្រី​អាដហុក​ម្នាក់​ឲ្យ​ចូល​បំភ្លឺ

តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​មន្ត្រី​អាដហុក​ម្នាក់​ឲ្យ​ចូល​បំភ្លឺ

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក គល់ មីឌី ត្រូវ​បាន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​នេះ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ខាង​មុខ​នេះ នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ដោយ​ជន​រង​គ្រោះ​ជា​អនីតិជន ៣​នាក់​ថា ប៉ូលិស​ខេត្ត​មណ្ឌលគិរី បាន​វាយ​ដំ​លើ​រាង​កាយ​របស់​ពួក​គេ។

នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច

នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច

មេ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​២៦ ឧសភា​នេះ បាន​ប្រកាស​បើក​ឱកាស​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​នេះ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​លើក​កម្ពស់​ជីវភាព​​ពលរដ្ឋ ក្រោយ​ពី​ក្រុមហ៊ុន​ OZ របស់​អូស្ត្រាលី បាន​រក​ឃើញ និង​ប៉ាន់ស្មាន​ថា អាច​មាន​រ៉ែ​មាស​ចំនួន ៨,១​លាន​តោន​នៅ​​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អ្នក​ភូមិ​៧០%​នៅ​ឃុំ​ពូជ្រី ខេត្ត​មណ្ឌលគិរី ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង

អ្នក​ភូមិ​៧០%​នៅ​ឃុំ​ពូជ្រី ខេត្ត​មណ្ឌលគិរី ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៧០% នៅ​ឃុំ​ពូជ្រី ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង​អាហារ បន្ទាប់​ពី​ដំណាំ​ចម្ការ និង​ដំណាំ​ស្រូវ​របស់​ពួក​គាត់ បាន​ខូច​ខាត​អស់​ចំនួន​ពីរ​លើក​ក្នុង​ខែ​ឧសភា​នេះ ដោយសារ​ភាព​រាំង​ស្ងួត។

រ៉ែ​មាស​ចំនួន​៨,១​លាន​តោន​ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌលគិរី

រ៉ែ​មាស​ចំនួន​៨,១​លាន​តោន​ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌលគិរី

ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នានា​រុករក​រ៉ែ​តាំង​ពី​ឆ្នាំ​១៩៩៣​មក មាន​ក្រុមហ៊ុន​ជាតិ និង​បរទេស ចំនួន ៦០​ហើយ មក​ពី​ប្រទេស​ចិន អូស្ត្រាលី វៀតណាម និង​កូរ៉េ កំពុង​តែ​ធ្វើ​ការ​សិក្សា​រាវរក​ធនធាន​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​រ៉ែ​ទង់ដែង រ៉ែ​ដែក រ៉ែ​មាស រ៉ែ​បុកស៊ីត និង​រ៉ែ​ធ្យូង​ថ្ម ជាដើម។

អ្នកភូមិ​មណ្ឌលគិរី បារម្ភ​បាត់​បង់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កៅស៊ូ

អ្នកភូមិ​មណ្ឌលគិរី បារម្ភ​បាត់​បង់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កៅស៊ូ

ប្រជា​ពលរដ្ឋ​ចំនួន​ជាង​ពាក់​កណ្ដាល ក្នុង​ចំណោម​ជាង ២០០០​គ្រួសារ ដែល​មាន​ទំនាស់​ដី​ជា​មួយ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កៅ​ស៊ូ​ឈ្មោះ​គិរីសីម៉ា នៅ​ខេត្ត​មណ្ឌលគិរី មិន​ព្រម​ឲ្យ​មាន​ការ​វាស់​វែង​ដី​លំនៅឋាន​នៅ​ឡើយ​ទេ ដោយ​បារម្ភ​អំពី​ការ​បាត់​បង់​ដី​ចម្ការ​របស់​ពួក​គាត់។

អាជ្ញាធរ​រារាំង​សង្គម​ស៊ីវិល​ជួប​ជុំ​នៅ​ខេត្ត​មណ្ឌលគិរី

អាជ្ញាធរ​រារាំង​សង្គម​ស៊ីវិល​ជួប​ជុំ​នៅ​ខេត្ត​មណ្ឌលគិរី

អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន បាន​សម្ដែង​នូវ​ការ​ខក​ចិត្ត ចំពោះ​ទង្វើ​របស់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​នានា នៅ​ក្នុង​ខេត្ត មណ្ឌលគិរី ដែល​បាន​ហាម​ឃាត់​រាល់​សកម្មភាព​ជួប​ប្រជុំ​ជា​មួយ​សហគមន៍ ឬ​សកម្មភាព​បណ្ដុះ​បណ្ដាល ផ្សេងៗ​ជា​មួយ​នឹង​សហគមន៍។

ប៉ូលិស​ហាម​ឃាត់​សង្គម​ស៊ីវិល​បណ្ដុះ​បណ្ដាល​អំពី​សិទ្ធិ​មនុស្ស​នៅ​មណ្ឌលគិរី

ប៉ូលិស​ហាម​ឃាត់​សង្គម​ស៊ីវិល​បណ្ដុះ​បណ្ដាល​អំពី​សិទ្ធិ​មនុស្ស​នៅ​មណ្ឌលគិរី

សហគមន៍​ជន​ជាតិ​ដើម​ព្នង នៅ​ឃុំ​ដាក់ដាំ ស្រុក​អូរាំង ព្រម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​រិះ​គន់​អាជ្ញាធរ​ប៉ូលិស​ថា បាន​រំលោភ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គាត់​យ៉ាង​ធ្ងន់ធ្ងរ។

កម្ពុជា៖ លុយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ​អូស្ត្រាលី BHP មិនមែន​ជា​លុយ​ពុក​រលួយ​ខុស​ច្បាប់​ទេ

កម្ពុជា៖ លុយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ​អូស្ត្រាលី BHP មិនមែន​ជា​លុយ​ពុក​រលួយ​ខុស​ច្បាប់​ទេ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​២៧​មេសា​នេះ​ថា ទឹកប្រាក់ ២,៥ លាន​ដុល្លារ​អាមេរិក ដែល​ក្រុមហ៊ុន​រុករក​រ៉ែ បុក​ស៊ីត របស់​ប្រទេស​អូស្ត្រាលី ឈ្មោះ BHP Billiton បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ មិនមែន​ជា​លុយ​ពុក​រលួយ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អ្នក​ភូមិ​១៥​​នាក់ ​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​មនុស្ស​៣​នាក់ ​ឈឺ​ស្លាប់​យ៉ាង​រហ័ស

អ្នក​ភូមិ​១៥​​នាក់ ​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​មនុស្ស​៣​នាក់ ​ឈឺ​ស្លាប់​យ៉ាង​រហ័ស

បន្ទាប់​ពី​មាន​ការ​ស្លាប់​មនុស្ស​៣​នាក់​យ៉ាង​រហ័ស​នៅ​ភូមិ​ពូរពេត ខេត្ត​មណ្ឌលគិរី ស្រាប់តែ​មាន​អ្នក​ភូមិ ១៥​នាក់​ផ្សេង​ទៀត​បាន​ឈឺ​បន្ត​គ្នា​ភ្លាមៗ​ដែរ ក្នុង​នោះ​មាន ៣​នាក់​ត្រូវ​បាន​មន្រ្តី​សុខាភិបាល​នាំ​យក​មក​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

សន្និសីទ​របស់​អ.ស.ប.ប្រឆាំង​នឹង​ការ​រើស​អើង​ជន​ជាតិ​​ដើម​ភាគ​តិច​នៅ​កម្ពុជា

សន្និសីទ​របស់​អ.ស.ប.ប្រឆាំង​នឹង​ការ​រើស​អើង​ជន​ជាតិ​​ដើម​ភាគ​តិច​នៅ​កម្ពុជា

អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ប្រឆាំង​នឹង​ការ​រើង​អើង​របស់​ប្រទេស​មួយចំនួន​ចំពោះ​ពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

វេជ្ជបណ្ឌិត​នៅ​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

វេជ្ជបណ្ឌិត​នៅ​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

ក្រុម​វេជ្ជបណ្ឌិត​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​អំពាវនាវ​សុំ​ឲ្យ​អ្នក​ដែល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​មាន​ផ្ទុក​មេរោគ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ត្រូវ​ប្រើប្រាស់​ម៉ាស​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ព្រោះ​ថា ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​ឆ្លង។

ក្មេង​ប្រុស​ម្នាក់​នៅ​មណ្ឌលគិរី​ឆ្លង​មេរោគ​​គ្រុន​ផ្ដាសាយ​​ថ្មី​ A(H1N1)

ក្មេង​ប្រុស​ម្នាក់​នៅ​មណ្ឌលគិរី​ឆ្លង​មេរោគ​​គ្រុន​ផ្ដាសាយ​​ថ្មី​ A(H1N1)

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) បាន​រក​ឃើញ​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កំពុង​កើត​មាន​ជំងឺ A(H1N1)។

អាជ្ញាធរ​បដិសេធ​ថា​ឈើ​​ដែល​ចាប់​បាន​មិន​មែន​ជា​របស់​កូន​ប្រសា​អភិបាល​ខេត្ត

អាជ្ញាធរ​បដិសេធ​ថា​ឈើ​​ដែល​ចាប់​បាន​មិន​មែន​ជា​របស់​កូន​ប្រសា​អភិបាល​ខេត្ត

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​ច្រាន​ចោល​សេចក្តី​រាយ​ការណ៍​ពី​ឈើ​ប្រណីត​មួយ​រថយន្ត​ឆ្នៃ​ដែល​ក្រុម​សហគមន៍​ពូលេះ​ចាប់​បាន​ថា ជា​ឈើ​របស់​កូន​ប្រសា​លោក​អភិបាល​ខេត្ត​មណ្ឌលគិរី។

ប្រជា​សហគមន៍​ចោទ​ប៉ូលិស​ប៉ុស្តិ៍​ថា​មិន​ឲ្យ​លើក​ផ្លាក់​សម្គាស់​តំបន់​ព្រៃ​ឈើ

ប្រជា​សហគមន៍​ចោទ​ប៉ូលិស​ប៉ុស្តិ៍​ថា​មិន​ឲ្យ​លើក​ផ្លាក់​សម្គាស់​តំបន់​ព្រៃ​ឈើ

អ្នក​ភូមិ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​នាយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ ថា​បាន​រារាំង​ក្រុម​សហគមន៍​មិន​ឲ្យ​លើក​ផ្លាក​សម្គាល់​តំបន់​ព្រៃ​ឈើ សហគមន៍​ការពារ​និង​ផ្ទាំង​ផែនទី​ទីតាំង​ព្រៃ​ឈើ​ដែល​សហគមន៍​អភិរក្ស​នោះ​ទេ។

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

អង្គការ ADHOC រួម​ជាមួយ​នឹង​អង្គការ CLEC និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​មួយចំនួន​ទៀត​បាន​ចុះ​ទៅ​កាន់​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​សហគមន៍​ជនជាតិ​ព្នង​នៅ​ទី​នោះ​បាន​លើក​ឡើង​ថា ពុំ​មាន​ដំណោះស្រាយ​រាល់​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​ឲ្យ​ដោះស្រាយ​កន្លង​មក​នៅ​ឡើយ។

សង្គម​ស៊ីវិល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​មណ្ឌលគិរី

សង្គម​ស៊ីវិល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​មណ្ឌលគិរី

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ករណី​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​ច្បាប់។