Posts Tagged ‘សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង’

​ប្រដាល់ TV5 យប់​ថ្ងៃ​ទី ២៣ មេសា​

​ប្រដាល់ TV5 យប់​ថ្ងៃ​ទី ២៣ មេសា​

រឿង សោភ័ណ្ឌ ក្លឹប​ខេ​មរ​កីឡា ប្រកួត​ឈ្នះ ផុន ផល ក្លឹប​តា​ព្រហ្ម​មានជ័យ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ក្នុង​ការប្រកួត នា​យប់​ថ្ងៃ​ទី ២៣ មេសា លើ​សង្វៀន TV5 ។

អ្នកឈ្នះ​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ២ មេសា​

អ្នកឈ្នះ​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ២ មេសា​

លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ២មេសា អ្នក​ប្រដាល់​ម៉ន វិរៈ ក្លឹប​ព្រែក​ឯង​កីឡា ប្រកួត​ឈ្នះ ម៉ាត់ ឆ្វេង ក្លឹប​ខេត្តកោះកុង ដោយ​ពិន្ទុ ដាច់​តែម្តង ។​

​លទ្ធផល​ប្រដាល់​សង្វៀន TV3 និង TV5 ប្រចាំ​សប្តាហ៍​

​លទ្ធផល​ប្រដាល់​សង្វៀន TV3 និង TV5 ប្រចាំ​សប្តាហ៍​

អ្នក​ប្រដាល់ យឹម ឌៀប ក្លឹប​ក្រសួងការពារជាតិ បាន​យក​ឈ្នះ សឹង្ហ សាវ៉ន ក្លឹប​សឹង្ហ​កីឡា ដោយ​ពិន្ទុ​ដាច់ ។​ ​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រើ​កំលាំង​វាយប្រហារ​គ្នា ពេញ​ទាំង ៥​ទឹក​តែម្តង ។ លទ្ធផល​ចុងក្រោយ យឹម ឌៀប ឈ្នះ សឹង្ហ សាវ៉ន ដោយ​ពិន្ទុ ។ ចៅ ផល​ឌឿ ក្លឹប​កងកេង ខេត្ត​បាត់ដំបង ប្រកួត​ស្មើ​ពិន្ទុ ជាមួយ ណាំ នឿន ក្លឹប​បង្ក្រាប​គ្រឿងញៀន ។​

​លើក​នេះ វង្ស ណ​យ ឬ វ៉ាន់ ចាន់​វ៉េ​ត

​លើក​នេះ វង្ស ណ​យ ឬ វ៉ាន់ ចាន់​វ៉េ​ត

វ៉ាន់ ចាន់​វ៉េ​ត ក្លឹប​សឹង្ហ​កីឡា និង វង្ស ណ​យ ក្លឹប​ក្រុងប៉ៃលិន ជួប​គ្នា​ជម្រះប​ញ្ញី​លើ​សង្វៀន TV5 ទៀតហើយ នៅ​ថ្ងៃ​ទី ២៨ មីនា ខាងមុខនេះ ។​

ភុំ សារាយ និង​ឡុង សុ​ភី នរណា​ម្ចាស់​ខ្សែក្រវាត់​

ភុំ សារាយ និង​ឡុង សុ​ភី នរណា​ម្ចាស់​ខ្សែក្រវាត់​

ថ្ងៃទី ២១ មីនា ខាងមុខនេះ លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ K-CEMENT ទំងន់ 63,5Kg ឈាន​ដល់​ទី​បញ្ចប់​ហើយ ។​ ឡុង សុ​ភី ក្លឹប​សាលវ័ន្ត​កីឡា និង ភុំ សារាយ ក្លឹប​ខេ​ម​បុស្ស និង​ប្រកួត​គ្នា​ដណ្តើម​ខ្សែក្រវាត់​ជើងឯក ដែល​មាន​ទឹកប្រាក់​អម ៦.៤០០.០០០ រៀល ។

​ផាវ ភឿក តស៊ូ​ជាមួយ ពេជ្រ សីហា​

​ផាវ ភឿក តស៊ូ​ជាមួយ ពេជ្រ សីហា​

លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ១៩ មីនា ​ខាងមុខ​នេះ អ្នក​ប្រដាល់​ចិត្ត​ខ្លាំង ផាវ ភឿក ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រកាស​វ៉ៃ​ជាមួយ ពេជ្រ សីហា ក្លឹប​ក្រសួងការពារជាតិ ។​ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​នោះទេ ។ អ្នក​ប្រដាល់​រូបនេះ ល្អ​ដូច​គ្នា​ចិត្តធំ និង​ហ៊ាន​ដូចគ្នា តែ​ជីវិត​លើ​សង្វៀន ផាវ ភឿក ​ចាស់វស្សា​ជាង គ្រាន់តែ សីហា មានឈ្មោះ​បោះ​សំលេង​ជាង​តែប៉ុណ្ណោះ ។

​លទ្ធផល​ប្រដាល់ សង្វៀន TV3 និង ​TV5  ​* សង្វៀន TV3

​លទ្ធផល​ប្រដាល់ សង្វៀន TV3 និង ​TV5 ​* សង្វៀន TV3

សរ សី អ្នក​ប្រដាល់​មកពី​ក្លឹប​អេភូ​ថង បាន​បង្ខំ​ឲ្យ ចាន់ រះ ក្លឹប​កងទ័ពជើងទឹក​លើក​ទង់ជ័យ ស ចុះចាញ់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី ៥ ។​ ​ទឹក​ទី ៤ ចាន់ រះ ត្រូវ​សរ សី វាយ​ឲ្យ​បែក​ឈាម​ក្រោម​ភ្នែក​ឆ្វេង ៤ ថ្នេរ ហើយ​ក៏​ត្រូវ​អជ្ញាកណ្តាល​រាប់ ៨ ម្តងទៀត ។

​ជ័យ កុសល វិល​វិញ​ជួប វង្ស ស៊ី​ថៃ

​ជ័យ កុសល វិល​វិញ​ជួប វង្ស ស៊ី​ថៃ

ជ័យ កុសល ក្លឹប​ព្រះខ័ន​រាជ ដែល​ឃ្លាត​ចាក​ពី​រេញ​ប្រដាល់​ស្ទើរតែ ២​ឆ្នាំ នោះ​បាន​វិល​មក​វិញ​ហើយ ដោយ​ជួប​ជាមួយ វង្ស ស៊ី​ថៃ ក្លឹប​កងពលតូច​លេខ ៧០ លើ​សង្វៀន TV5 ថ្ងៃទី ១៤ មីនា ខាងមុខនេះ ។

​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ៥ មីនា​

​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ៥ មីនា​

លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ៥ មីនា អ្នក​ប្រដាល់ ចន្ថា សារ៉ាន់ ក្លឹប​តាខ្មៅ​មានរិ​ទ្ធ​ខេត្ត​កណ្តាល ចុះចាញ់ ជិន រ៉ា ក្លឹប​កងយោធពល​ខេមរភូមិន្ទ ឲ្យ​សុំ​ចាញ់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។​

ភុំ សារាយ​, កែវ រំ​ចង់​, កែវ ប៊ុនហេង និង​ឡុង សុ​ភី នរណា​ឆ្លង​ផុត ១ ភាគ ២ ផ្តាច់ព្រ័ត្រ​

ភុំ សារាយ​, កែវ រំ​ចង់​, កែវ ប៊ុនហេង និង​ឡុង សុ​ភី នរណា​ឆ្លង​ផុត ១ ភាគ ២ ផ្តាច់ព្រ័ត្រ​

លើ​សង្វៀន TV5 ថ្ងៃទី ៧ មីនា ​ខាងមុខ​នេះ ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវ៉ាត់ K-CEMENT ទំងន់ 63,5Kg ឈាន​ដល់​វគ្គ ១ ភាគ ២ ផ្តាច់ព្រ័ត្រ​ហើយ ។​

​​​អ្នក​ដែល​ត្រូវ​សាក​កណ្តាប់ដៃ​គ្នា លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃ​សុក្រ នេះ​

​​​អ្នក​ដែល​ត្រូវ​សាក​កណ្តាប់ដៃ​គ្នា លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃ​សុក្រ នេះ​

លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃទី ៥ មិនា ខាងមុខនេះ បឺត សំខាន់ ក្លឹប​សាលវ័ន្ត​កីឡា ប្រកាស​ជម្រះបញ្ជី​ជាមួយ សុខ សុវណ្ណ ក្លឹប​ខេត្តកោះកុង ។​ ពួកគេ​ជា​អ្នក​ប្រដាល់ ដែល​ល្អ​ដូចគ្នា រហ័សរ​ហួន និង​មាន​ផ្លែ​ចាស់​ដូចគ្នា ។

​លទ្ធផល​ប្រដាល់ TV5 និង TV3 សប្តាហ៍នេះ

​លទ្ធផល​ប្រដាល់ TV5 និង TV3 សប្តាហ៍នេះ

ខុន ឆៃ​លាង ក្លឹប​សឹង្ហ​កីឡា ប្រកួត​ឈ្នះ មាស សារិទ្ធ ក្លឹប CMAC ដោយ​ពិន្ទុ​ទាំង​លំបាក​ក្នុង​ការប្រកួត​នាល្ងា​ថ្ងៃទី ២១ កុម្ភៈ លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ។ ​បន្ទាប់​ពី​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក នោះ ខុន ឆៃ​លាង ឈ្នះ មាស សារិទ្ធ ដោយ​ពិន្ទុ​ទាំង​លំបាក ។​

​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ១៩ កុម្ភៈ

​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ១៩ កុម្ភៈ

លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃទី ១៩ កុម្ភៈ អ្នក​ប្រដាល់​ឈ្មោះ លឿង ពែ​ក ក្លឹប​កងយោធពល​ខេមរភូមិន្ទ យកឈ្នះ អ្នក​ប្រដាល់​ឈ្មោះ នី ឈុន ក្លឹប​ឫស្សីកែវ​កីឡា​នៅ​ទឹក​ទី​៣ ។​

ឡុង សុ​ភី និង​ឡេះ តើក​៖ អ្នកចាញ់​ហាលអាវ​

ឡុង សុ​ភី និង​ឡេះ តើក​៖ អ្នកចាញ់​ហាលអាវ​

ថ្ងៃទី ២១ កុម្ភៈ​ខាង​មុខ​នេះ ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល B សំរាប់​ខ្សែក្រវ៉ាត់ K-CEMENT លើ​សង្វៀន TV5 និង​ត្រូវ​បញ្ចប់ ។​ ២ នាក់ នឹង​ត្រូវ​ស្រក់​ទឹកភ្នែក​វិល​ទៅ​ផ្ទះ​វិញ ឯ ២ នាក់​ទៀត ឡើង​វ៉ៃ​បន្ត​វគ្គ ១ ភាគ ២ ផ្តាច់ព្រ័ត្រ ។ ភុំ សារាយ ក្លឹប​ខេ​ម​បុត្ស ប្រកួត​ជា​មួយ នួន ភិរម្ស ក្លឹប​ក្រសួងមហាផ្ទៃ ។​

​ចាន់ វិរៈ និង បឺត សំខាន់ ណាត់គ្នា​ជម្រះប​ញ្ជី

​ចាន់ វិរៈ និង បឺត សំខាន់ ណាត់គ្នា​ជម្រះប​ញ្ជី

អ្នក​ប្រដាល់​ចាន់ វិរៈ ក្លឹប​កងពលតូច​លេខ​៧០ និង​បឺត សំខាន់ ក្លឹប​សាលវ័ន្ត​កីឡា ប្រកាស​ជួបគ្នា លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង​ទៀតហើយ​នៅ​យប់ ថ្ងៃទី ១៦ កុម្ភៈ ខាងមុខនេះ ។

​TV5 កែវ រំ​ចង់ និង​ កែវ ប៊ុនហេង ឡើង ១ ភាគ ២ ផ្តាច់ព្រ័ត្រ​ – TV3 អេ ភូថ​ង​ ទាត់​អេ​ស្ប៉ាញ​បាក់ដៃ

​TV5 កែវ រំ​ចង់ និង​ កែវ ប៊ុនហេង ឡើង ១ ភាគ ២ ផ្តាច់ព្រ័ត្រ​ – TV3 អេ ភូថ​ង​ ទាត់​អេ​ស្ប៉ាញ​បាក់ដៃ

លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង​នា​ល្ងាច​ថ្ងៃ​ទី ៧ កុម្ភៈ ឆាំ រ៉ែ​ម ក្លឹប​សិង្ហ​កីឡា​គ្មាន​សំណាង​សងសឹក​យកឈ្នះ​រាជសីហ៍ ចាន់​ឌី ក្លឹប​បង្ក្រាប​គ្រឿងញៀន​បាន​ឡើយ ។ ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​លើ​សង្វៀន TV3 វិញ​នោះ អ្នក​ប្រ​ដាល់ អេ ភូថ​ង ក្លឹប​ក្រសួងការពារជាតិ បាន​ទាត់​បំបា​ក់ដៃ​ឆ្វេងអ្នក​ប្រដាល់​ជនជាតិ​អេ​ស្ប៉ា​ញ PITU SAN នៅ​ទឹក​ទី​១ ។​

​ឡឹ​ក វិបុល និង កែវ ប៊ុនហេង នរណា​ហាលអាវ?

​ឡឹ​ក វិបុល និង កែវ ប៊ុនហេង នរណា​ហាលអាវ?

ថ្ងៃទី ៧ កុម្ភៈ ខាងមុខ​នេះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវ៉ាត់ K-CEMENT ទំងន់ 63,5Kg លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង វិល​មក​ប្រកួត​សំរាប់​ពូ​ល A វិញ​ហើយ ។​

​ពេជ្រ អា​រុណ និង​យឹម ឌៀប ជួប​គ្នា​លើ​សង្វៀន​លើកដំបូង

​ពេជ្រ អា​រុណ និង​យឹម ឌៀប ជួប​គ្នា​លើ​សង្វៀន​លើកដំបូង

លើ​សង្វៀន TV5 ថ្ងៃ​សុក្រ ទី ៥ កុម្ភះ ខាងមុខនេះ ពេជ្រ អា​រុណ ក្លឹប​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជា​មួយ យឹម ឌៀប ក្លឹប​ក្រសួងការពារជាតិ ។ អា​រុណ ជា​អ្នក​ប្រដាល់​ដែលមាន​ពោះ​តាន់ សែ្បក​មុខ​ស្វិត ហើយ​ជង្គង់​របស់គេ​ល្អ​ណាស់ និង​មាន​សមត្ថភាព​វ៉ៃ​ចេញ​គ្រប់​ស្ថានភាព​ជំហរ ។​

ពូ​ល B ខ្លា​ចាស់ ​ភុំ សា​រាយ រក​បាន​មួយ​កន្លែង​វគ្គ ​1/2 ផ្ដាច់ព្រ័ត្រ

ពូ​ល B ខ្លា​ចាស់ ​ភុំ សា​រាយ រក​បាន​មួយ​កន្លែង​វគ្គ ​1/2 ផ្ដាច់ព្រ័ត្រ

លើ​សង្វៀន TV5 នា​ល្ងាច​ថ្ងៃទី៣១ មករា អ្នក​ប្រដាល់ សួង សុវណ្ណ​ថា ក្លឹប​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​រឿង សោភ័ណ្ឌ ក្លឹប​ខេ​មរ​កីឡា​ដោ​យ​ពិន្ទុទាំង​លំបាក ។ នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ទាំង​ ២ ​រូប​នេះ​ជួប​ប្រកួត​គ្នា ។

​វង្ស ស៊ី​ថៃ វិល​វិញ​ជួប សរ សី មុនគេ

​វង្ស ស៊ី​ថៃ វិល​វិញ​ជួប សរ សី មុនគេ

អ្នក​ប្រដាល់ ​វង្ស ស៊ី​ថៃ ក្លឹប​កងពលតូច​លេខ​៧០ ដែលលាចាកពី​សង្វៀន​ប្រដាល់​រាប់​ឆ្នាំ​ទៅហើយនោះ ថ្ងៃទី​២៩ មករា ខាងមុខ​នេះ​អ្នក​ប្រដាល់​រូបនេះ​បង្ហាញមុខ លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ដើម្បី​តស៊ូ​ជាមួយ​សរ សី ក្លឹប​អេភូ​ថង ។​