តុលាការខេត្តបាត់ដំបង បានកោះហៅសកម្មជនគណបក្សប្រឆាំងម្នាក់ ដើម្បីសាកសួរ នៅសប្តាហ៍ក្រោយ ពាក់ព័ន្ធទៅនឹងការលួចថតសំឡេង នៃកិច្ចចរចាទិញសន្លឹកឆ្នោត ជាមួយក្រុមមន្រ្តីគណបក្សប្រជាជនកម្ពុជា
មានសម្តែងមតិចំនួន 10
តុលាការខេត្តបាត់ដំបង បានកោះហៅសកម្មជនគណបក្សប្រឆាំងម្នាក់ ដើម្បីសាកសួរ នៅសប្តាហ៍ក្រោយ ពាក់ព័ន្ធទៅនឹងការលួចថតសំឡេង នៃកិច្ចចរចាទិញសន្លឹកឆ្នោត ជាមួយក្រុមមន្រ្តីគណបក្សប្រជាជនកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បានចុះហត្ថលេខាលើកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី៨ កាលពីល្ងាចថ្ងៃពុធទី២៥ ខែមករា ក្នុងក្រុងសៀមរាប ដើម្បីបន្តអនុវត្តន៍អនុស្សរណៈយោគយល់គ្នា ស្ដីអំពីការប្រើប្រាស់កម្លាំងពលកររវាងប្រទេសទាំងពីរ។
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជានឹងដំណើរការសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយខ្លួនឯង ប្រសិនបើភាគីអង្គការសហប្រជាជាតិដកខ្លួនចេញពីសាលាក្តីនេះ។
គ.ជ.ប. បានប្រកាសថា យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា រយៈពេល ២១ ថ្ងៃ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី២៧មករានេះ បានធ្វើឡើងដោយគ្មានអំពើហិង្សាកើតឡើងទេ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ រយៈពេល ២១ ថ្ងៃ ចាប់បីថ្ងៃទី៧មករា មកដល់ថ្ងៃទី២៧មករា ឆ្នាំ២០១២ មានសភាពស្ងប់ស្ងាត់ ដោយគ្មានអំពើហិង្សាកើតឡើងទេ
គណបក្សប្រជាជនកម្ពុជា ហែក្បួនទ្រង់ទ្រាយធំ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២។
ប្រធានគណបក្សប្រឆាំងសមរង្ស៊ីដែលនិរទេសខ្លួននៅក្រៅប្រទេស កាលពីថ្ងៃម្សិលមិញបានផ្ញើសារមួយពីទីក្រុងប៉ារីសទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសឲ្យគិតគូរដល់ផលប្រយោជន៍ជាតិជាធំ ក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
ជាថ្មីម្ដងទៀត ពីទីក្រុងប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសមរង្ស៊ី បានផ្ញើលិខិតជាចំហជូនសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស។ លិខិតរបស់លោក សម រង្ស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ដោយបានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់រូប ឲ្យមានស្មារតីដូចយុទ្ធជនតស៊ូ ដែលត្រៀមខ្លួនចេញប្រយុទ្ធដើម្បីបុព្វហេតុជាតិ។
ចំណូលបញ្ញើពីប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកនៅក្រៅប្រទេស ផ្ញើមកអោយក្រុមគ្រួសារនៅកម្ពុជា គឺក្នុងមួយឆ្នាំៗ មានចំនួនជាង ៣០០ លានដុល្លារអាមេរិក។
ប្រទេសហ្វីលីពីន (Philippines) គ្រោងចាប់ផ្ដើមហោះហើរត្រង់លើកដំបូងពីទីក្រុងម៉ានីល (Manilla) នៃប្រទេសហ្វីលីពីន មកខេត្តសៀមរាប នៃប្រទេសកម្ពុជា នៅពេលឆាប់ៗនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការហោះហើរដោយត្រង់ ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាប របស់ក្រុមហ៊ុន សេប៊ូ ប៉ាស៊ីហ្វិច អ៊ែរ (Cebu Pacific Air) ដោយប្រភេទយន្តហោះ Air Bus 319។
ស្ថានទូតសហរដ្ឋអាមេរិក បានប្រកាស់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏អន្តរជាតិ (USAID) នឹងផ្ដល់ប្រាក់កម្ចីចំនួន២,៧១លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ ឲ្យដល់ប្រជាពលរដ្ឋក្នុងខេត្តចំនួន ៤ ។ ក្នុងនោះរួមមាន ខេត្ត សៀមរាប ពោធិ៍សាត់ បាត់បង និង កំពង់ធំ ។
សេចក្តីប្រកាស នៅថ្ងៃទី២៧មករា ឆ្នាំ២០១២ បង្ហាញថា កិច្ចព្រមព្រៀងផ្លូវការមួយ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ រវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងធនាគារភូមិ នៅក្នុងពិធីមួយ នាស្ថានទូតសហរដ្ឋអាមេរិក ក្នុងក្រុងភ្នំពេញ។
អតីតទីប្រឹក្សាផ្ទាល់ និងជាប្រធានពិធីការរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គឺលោកស្រី ផេង គន្ធាបូរី បន្តប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ទៀត ដើម្បីជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសឲ្យលោកស្រីជាប់គុក ៤ឆ្នាំក្រោមបទឆបោក។
អ្នកជំនាញការនិយាយថាពលរដ្ឋម្ចាស់ឆ្នោតត្រូវតែតវ៉ាជាមួយអ្នកនយោបាយនិងអ្នកដឹកនាំដែលខ្លួន បោះឆ្នោតជូនដើម្បីឲ្យជួយដោះស្រាយបញ្ហានៃការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន។
នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា នេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដដែលជុំវិញការតែងតាំងសហចៅក្រមអន្តរជាតិ លោក ឡរ៉ែន ខាសស្ពើ អែនស៊ើម៉េត (Laurent Pasper Ansermet)។
អង្គការសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍នៅថ្ងៃទី២៦ មករា បង្ហាញពីសកម្មភាពសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងសន្តិសុខក្រុមហ៊ុន បានប្រើអាវុធបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ារឿងជម្លោះដីធ្លី និងការបណ្ដេញពលរដ្ឋនៅចុងឆ្នាំ២០១១ និងដើមឆ្នាំ២០១២។
អង្គការសិទិ្ធមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួន និងការបាញ់ប្រហារទៅលើអ្នកតវ៉ារឿងជម្លោះដីធ្លីក្នុងរយៈពេលបីខែកន្លងមកនេះ។
អង្គការសិទ្ធិមនុស្សលីកាដូ បានសម្ដែងក្ដីព្រួយបារម្ភ នៅពេលដែលអំពើហិង្សាពីវិបត្តិដីធ្លីបានកើតមានយ៉ាងពុះកញ្ជ្រោល ។ ដោយបញ្ជាក់ថា គ្រាន់តែពីរខែប៉ុណ្ណោះ កងកម្លាំងសន្តិសុខបានធ្វើការបាញ់រះ លើក្រុមអ្នកភូមិអំឡុងពេលតវ៉ាចំនួន៣លើក ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្ដីខ្មែរក្រហមបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងកោះហៅ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឋានៈជាសាក្សីឲ្យចូលខ្លួនផ្ដល់សក្ខីកម្ម ក្នុងសវនាការនាសប្ដាហ៏ក្រោយនេះ ។
មតិអ្នកអាន