ប្រជាពលរដ្ឋចំនួន៥៦គ្រួសារនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២នេះ បាននាំគ្នាធ្វើការតវ៉ា ទៅនិងចំណាត់ការរបស់មន្ដ្រីជំនាញនិង អាជ្ញាធរក្រុង ដែលបានចេញលិខិតអនុញ្ញាតឲ្យបុគ្គលមានលុយម្នាក់ឈ្មោះ លៀង សុង៉ូវ និងប្រពន្ធឈ្មោះ ឌិន ផល្លា សាងសង់ផ្ទះលយចូលមកលើផ្លូវសារធារណៈ។
លោក កែប ជុតិមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅឯសារៈមន្ទីរប្រល័យពូជសាសន៍ជើងឯកថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានទទួលសមិទ្ធផលនៅរាជធានីភ្នំពេញនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ថ្ងៃនេះជាថ្ងៃទី២០ឧសភា ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានធ្វើឡើងនៅតាមបណ្តាខេត្តក្រុងនានាជាច្រើន។
គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់បាត់ជីវិតដោយអយុត្តិធម៌ក្រោមរបបប្រល័យពូជសាសន៏ប៉ុលពតនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនជាប់ចោទ នួន ជា ហៅ “បងទី២” បានចាប់ផ្ដើមចូលប្រឡូកយ៉ាងសកម្មក្នុងសកម្មភាពនយោ បាយនៅចុងទសវត្សរ៍ឆ្នាំ១៩៤០នៅខណៈពេលដែលខ្លួនធ្វើការនៅប្រទេសថៃ។
នៅថ្ងៃទី ១៧ មេសាដដែលនោះដែរ យោធាខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងនិងតាមទីប្រជុំជននានា ដើម្បីទៅកាន់ទីជនបទ។ការជម្លៀសនិងគោលនយោបាយខ្មែរក្រហមផ្សេងទៀតបានបង្កឱ្យមានការបាត់បង់ជីវិតប្រជាជនកម្ពុជាជិតពីរលាននាក់។
គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនរវល់នឹងចូលរួមនៅក្នុងការចុះហត្ថលេខា ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
គណបក្សទាំង១០ ដែលមានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី១៨ ឧសភា បានចូលរួមឃោសនាជាផ្លូវការសម្រាប់ការបោះឆ្នោតអាណត្តិ ទី៣ ឆ្នាំ២០១២។ ស្លាកសញ្ញាគណបក្សនយោបាយមានរូបរាង និងបានបង្កប់នូវខ្លឹមសារផ្សេងៗ គ្នាក្នុងស្លាកសញ្ញានោះទៅតាមគោលនយោបាយរបស់គណបក្សនោះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោ Comfrel បានបញ្ជាក់ទៀតថា បរិយាកាសឃោសនាទូទៅនៅថ្ងៃទី២នេះមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់គឺថា«មានការប្រើប្រាស់ធនធានទ្រព្យសម្បត្តិរបស់រដ្ឋដូចជារថយន្តនិងធនធានមនុស្សរបស់រដ្ឋក្នុងការឃោសនារកសំឡេងឆ្នោត។ ទង្វើនេះ គឺវាប្រាសចាកទៅនឹងច្បាប់មន្ត្រីរាជការរបស់រដ្ឋ»។
តុលាការខេត្តកោះកុងនឹងកោះហៅមនុស្សជាច្រើននាក់បនែ្ថមទៀត ដែលមានវត្តមាននៅក្នុងហេតុការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី និងមន្រី្តប៉េអឹម អ៊ិន រតនា ឲ្យចូលមកបំភឺ្លនាសបា្តហ៍ខាងមុខ ។នេះបើតាមការអះអាងរបស់ក្រុមមន្រី្តសិទិ្ធមនុស្សប្រចាំនៅខេត្តកោះកុង។
អាជ្ញាធរខេត្តក្រចេះ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋចំនួនបួននាក់ ក្រោមបទចោទប្រកាន់ថា បានបង្កើតតំបន់អបគមន៍ខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច។ ការឃាត់ខ្លួនប្រជាពលរដ្ឋបួននាក់នេះបានកើតមានឡើងក្រោយពេលដែលសមត្ថកិច្ចបានចុះបង្រ្កាបដោយហិង្សាមួយនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
តុលាការខេត្តក្រចេះបានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបនៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាបក្ខពួករបស់ក្រុមអនាធិបតេយ្យ ប៊ុន រដ្ឋា នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១២នេះ បានដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំស៊ើបអង្កេតនៅពេលក្រោយ។ ពួកគេត្រូវបានតុលាការធ្វើការចោទប្រកាន់ ពីបទផ្សេងៗគ្នា។
អង្គការការពារសិទ្ធិមនុស្ស និងកុមារ ខ្វល់ខ្លាំងចំពោះការកើនឡើងច្រើននូវអំពើហិង្សារបស់អាជ្ញាធរមានសមត្ថកិច្ច បាញ់បង្ក្រាបអ្នកតវ៉ាពីបញ្ហាដីធ្លី ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋដែលរត់ចេញពីតំបន់អបគមន៍បានអះអាងថា ក្រុមសមត្ថកិច្ចដែលបានវាយលុកចូលតំបន់អបគមន៍ ក្រៅពីការវ៉ៃធ្វើបាបពួកគាត់ហើយ កងកម្លាំងសមត្ថកិច្ចនៅបានដកហូតសម្ភារៈជាប់ខ្លួន មានដូចជាទូរស័ព្ទ ខោ អាវថ្មីៗ អង្ក ម៉ូតូ និងប្រដាប់ប្រដាប្រើប្រាស់មានតម្លៃផ្សេងៗទៀត
ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាបានឲ្យដឹងថា គេគ្រោងបញ្ជូនជនជាតិចិនចំនួន៦៩នាក់ ដែលរងការចោទថា ជាសែបណ្ដាញពួកចាប់ជម្រិត ជនជាតិចិនដូចគ្នា នៅក្រៅប្រទេស ទៅឲ្យរដ្ឋាភិបាលចិន ធ្វើការវិនិច្ឆ័យទោសតាមច្បាប់វិញ។
យ៉ាងហោចណាស់មានជនសង្ស័យក្នុងខ្សែបណ្តាញសង្គមងងឹតជនជាតិចិនចំនួន៦៩នាក់ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រម្សិលមិញនៅក្នុងប្រតិបត្តិការមួយដើម្បីបំបែកសំបុកបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។ ក្រុមជនជាតិចិនទាំងនោះត្រូវគេសង្ស័យថា ជាអ្នកធ្វើសកម្មភាពចាប់ជម្រិតជនជាតិចិនដូចគ្នាដែលនៅក្រៅប្រទេស ហើយគំរាមទារប្រាក់ពីគ្រួសារនៅឯប្រទេសចិនតាមប្រពន្ធ័បច្ចេកវិទ្យាទំនើប។
រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចាត់ការតាមនីតវិធី បញ្ជូនខ្លួនសមាជិកនៃបណ្តាញសង្គមងងឹតជនជាតិចិន ដែលអាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការឃាត់ខ្លួន កាលពីល្ងាច និងយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា COMFREL លោក គុល បញ្ញា មានប្រសាសន៍ថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គួរចែងអំពីការផ្ដល់លទ្ធភាពឲ្យពលរដ្ឋទូទៅចូលរួមឈរឈ្មោះជាបេក្ខជនបោះឆ្នោតឲ្យមានលក្ខណៈទូលំទូលាយ។
ក្រសួងការពារជាតិតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ បានបញ្ជាក់យ៉ាងច្បាប់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសនេះធ្វើជាប្រធានអាស៊ាន។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដោយលើកឡើងថា យោងតាមអត្ថបទរបស់សារព័ត៌មាន The Cambodia Daily ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដែលនាំឲ្យមតិជាតិ និងអន្តរជាតិ យល់ច្រឡំតាមខ្លឹមសារ នៃអត្ថបទនៅក្រោមចំណងជើងថា “សមុទ្រចិនខាងត្បូង នឹងមិននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននោះទេ”។
មតិអ្នកអាន