លោក សុខ រឿន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកបណ្តឹងប្រឆាំងលោកស្រី មូរ សុខហួរ មកចាត់ការហើយ។ លោក សុខ រឿន បានចេញដីកាកោះអញ្ជើញ ដើមបណ្តឹង ឲ្យចូលមកតុលាការ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីបំភ្លឺបន្ថែមលើពាក្យបណ្តឹងប្រឆាំងលោកស្រី មូរ សុខហួរ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃអង្គារនេះ បានដាក់សំណើមួយទៅកាន់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយសុំជួយអន្តរាគមន៍បើកប្រាក់ខែសម្រាប់ខែមករាដល់គ្រូបង្រៀននៅតាមបណ្តាខេត្តមួយចំនួនដែលមិនទាន់ទទួលបាន។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជូនលិខិតមួយច្បាប់ ជូនលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំលោករដ្ឋមន្ត្រីអន្តរាគមន៍លើករណីប្រាក់ខែគ្រូបង្រៀន សម្រាប់ខែមករា ដែលមកដល់ពេលនេះ គ្រូបង្រៀននៅខេត្តមួយចំនួន មិនទាន់បានទទួលនៅឡើយទេ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍នៅថ្ងៃនេះថា ការផ្សព្វផ្សាយពីការសុំទោសរបស់ ឌុច នេះគឺជាឧបករណ៍មួយជួយព្យាបាលរបួសផ្លូវចិត្តដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។
តុលាការខ្មែរក្រហមបានសម្រេចជ្រើសរើសលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងធ្វើជាសាក្សី សម្រាប់សវនាការកាត់ទោសលើសំណុំរឿង០០២។
ឌុច នឹងត្រូវឡើងផ្តល់សក្ខីកម្ម ក្នុងសវនាការលើសំណុំរឿង០០២ ដើម្បីបង្ហាញពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារក្នុងរបបខ្មែរក្រហម ព្រមទាំងលើកបង្ហាញពីតួនាទីរបស់លោក នួន ជា លោក អៀង សារី និងលោក ខៀវសំផន ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យតុលាការខ្មែរក្រហម។
គ្រាប់បែកដៃមួយគ្រាប់បានផ្ទុះឡើងនៅឯផ្ទះប្រជាពលរដ្ឋម្នាក់នៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប៉ូលិសបានធ្វើការសន្និដ្ឋានបឋមថា នេះជាអំពើឃាតកម្មដែលកើតចេញពីគំនុំ។
ជនដៃដល់ប្រើកាំភ្លើងបាញ់បាតុករជាកម្មការិនីត្រូវប៉ូលីសកំណត់អត្តសញ្ញាណបានហើយ នេះបើតាមការប្រកាសរបស់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារនេះ។
នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ មានការកោះប្រជុំជាបន្ទាន់មួយ រវាងលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង លោក ជា វុទ្ធី ប្រធានរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេស Manhanttan និងអាជ្ញាធរខេត្តស្វាយរៀង នៅខេត្តស្វាយរៀង ដើម្បីដោះស្រាយបញ្ហាវិវាទរវាងកម្មករ និងភាគីរោងចក្រទាំង ១៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងទីក្រុងបាវិត។
កម្រងពាក្យពេចន៍សូមទោសរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១ ដែលមានមនុស្សយ៉ាងហោចណាស់ ១២.៣៨០ នាក់ ត្រូវបានសម្លាប់ ក្នុងរបបខ្មែរក្រហម ឥឡូវនេះ ត្រូវបានអង្គភាពគាំពារជនរងគ្រោះ ក្នុងតុលាការខ្មែរក្រហម បោះពុម្ព ចងក្រងជាសៀវភៅ ជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងភាសាបារាំង។
លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅឯក្រៅប្រទេស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បានសរសេរលិខិតចំហរមួយ អំពាវនាវទៅកាន់បណ្តាមេដឹកនាំប្រទេសនានា លើពិភពលោក និងអំពាវនាវទៅលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យជួយចូលរួមពង្រឹងលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា។
នេះជាសកម្មភាពសង្គមថ្មីមួយ ដែលលោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅកាន់ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្ដព្រះវិហារ
អ្នកស្រាវជ្រាវមួយក្រុម ដែលមានភាពខុសប្លែកពីគេ បានចុះទៅតាមដងវិថីនានានៃទីក្រុងភ្នំពេញនៅក្នុងសប្ដាហ៍នេះ ដើម្បីសាកសួរពលរដ្ឋខ្មែរសាមញ្ញ អំពីអាកប្បកិរិយារបស់ពួកគេចំពោះលុយកាក់និងការវេរលុយ។
សម្តេចតេជោ ក៏បានស្នើឲ្យក្រសួងកិច្ចការនារី ក៏ដូចជា ក.ជ.ក.ស ធ្វើការតាមដានស្រាវជ្រាវរកមូលហេតុ ដែលនិស្សិតជានារីនៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរបស់រដ្ឋ និងឯកជន មានចំនួនធ្លាក់ចុះនៅថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត និងបានបើកច្រកឲ្យមានការជជែកដើម្បីផ្តល់តួនាទីដល់ស្ត្រីអាចធ្វើការងាររហូតដល់អាយុ ៦០ឆ្នាំផងដែរ។
គណបក្សសមរង្ស៊ីកាលពីម្សិលមិញ បានប្រាប់សមាជិកសភាអាមេរិកពីរដ្ឋ មាសាឈូសេត ពីស្ថានភាពប្រជាធិបតេយ្យដ៏អាក្រក់ដុនដាប និង ការប្រើអំពើហិង្សា នៅកម្ពុជា ។ហើយបានទាមទារឲ្យសមាជិកសភារូបនេះ ជួយយឹតយោងប្រជាធិបតេយ្យនៅកម្ពុជា ។
ករណីលោកមេធាវីប្រចាំបក្សប្រឆាំង ជូង ជូងី ដែលជាប់ចោទពីបទផ្តល់មធ្យោបាយលួចរត់នោះ លោក ស៊ិន វីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅ ជាលើកទី៣ ឱ្យលោកមេធាវី ចូលខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ ខាងមុខនេះ
សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ព័ន្ធសហជីពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នានារសៀលថ្ងៃម្សិលមិញ និងព្រឹកថ្ងៃនេះ ធ្វើការថ្កោលទោសការបាញ់ប្រហារមកលើកម្មករដែលកំពុងធ្វើកូដកម្មដោយអហិង្សានៅក្រុងបាវិតខេត្តស្វាយរៀងបណ្តាលឲ្យស្លាប់ និងរបួសកាលពីថ្ងៃម្សិលមិញ។
សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏សាហាវឃោរឃៅរបស់កម្លាំងសមត្ថកិច្ចប្រដាប់អាវុធ ប្រើអំពើហិង្សាបាញ់ប្រហារទៅលើកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រផលិតស្បែកជើង កៅវេ (Kao Way) ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងបាវិត ខេត្តស្វាយរៀង។
បន្ទាប់ពីមានអរិភាព រវាងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាមួយលោក ជា មុនី មកនោះ បានធ្វើឲ្យលោក ជា មុនី សម្រេចចិត្តឈប់ពីតំណែងអគ្គលេខាធិការសហភាពសហជីពកម្ពុជា ដែលបង្កើតឡើងដោយសហជីពសេរីកម្មករ និងសមាគមគ្រូបង្រៀន។
លោក ជា មុនី ប្រធានសហជីពកម្មករសេរី នៃ ព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការសហភាពសហជីពកម្ពុជាឯករាជ្យ បានសម្រេចចិត្តលាឈប់ដោយស្ងៀមស្ងាត់ពីតួនាទីជាអគ្គលេខាធិការសហភាពសហជីពរបស់ខ្លួន ។
មតិអ្នកអាន