សេដ្ឋកិច្ចនយោបាយ

អាមេរិក​រៀបចំ​ទស្សនកិច្ច​សម្រាប់​លោក ​ហោ ណាំហុង ​ដែល​គ្រោង​ទស្សនកិច្ច​ព្យុងយ៉ាង​

អាមេរិក​រៀបចំ​ទស្សនកិច្ច​សម្រាប់​លោក ​ហោ ណាំហុង ​ដែល​គ្រោង​ទស្សនកិច្ច​ព្យុងយ៉ាង​

លោកស្រី​ ហ៊ីលឡារី ​គ្លីនតុន​​ បាន​​អញ្ជើញ​​លោក​​ឧបនាយក​​រដ្ឋមន្ត្រី​​ហោ ណាំហុង​​អោយ​​បំពេញ​​ទស្សនកិច្ច​​នៅ​​អាមេរិក​​នៅ​​ថ្ងៃ​​ទី​​១២​​មិថុនា​​ខាង​មុខ​​នេះ។​ លិខិត​​អញ្ជើញ​​ទស្សនកិច្ច​​នេះ​​ធ្វើ​​ឡើង​​នៅ​​ពេល​​ដែល​​លោក​​ឧប​នាយក​​រដ្ឋមន្ត្រី​​ ហោ ណាំហុង ​​ក៏​​មាន​​គម្រោង​​ទស្សនកិច្ច​​កូរ៉េ​​ខាង​ជើង​​ផង​​ដែរ​​នៅ​​ក្នុង​​ខែ​​មិថុនា​​នោះ។​


មានសម្តែងមតិចំនួន 3

ដើម​បណ្ដឹង​ក្នុង​រឿង​លោក ឈូក បណ្ឌិត ចូល​បំភ្លឺ​នៅ​តុលាការ

ដើម​បណ្ដឹង​ក្នុង​រឿង​លោក ឈូក បណ្ឌិត ចូល​បំភ្លឺ​នៅ​តុលាការ

ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​ដើម​បណ្ដឹង​ក្នុង​រឿង​​ក្ដី​លោក ឈូក បណ្ឌិត មក​បក​ស្រាយ​បំភ្លឺ​ជុំវិញ​ហេតុការណ៍​បាញ់​បោះ​ដែល​បង្ក​​ឲ្យ​កម្មករ​រោង​ចក្រ​ស្បែក​ជើង​ឈ្មោះ កៅវ៉េ (Kaoway) រង​របួស​ចំនួន ៣​នាក់។


មានសម្តែងមតិចំនួន 15

អ្នក​ស្រុក​នៅ​ពញាឮ​បារម្ភ​ពី​បញ្ហា​បាក់​ច្រាំង​ទន្លេ

អ្នក​ស្រុក​នៅ​ពញាឮ​បារម្ភ​ពី​បញ្ហា​បាក់​ច្រាំង​ទន្លេ

អ្នក​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល កំពុង​មាន​ក្ដី​ព្រួយបារម្ភ​ចំពោះ​បាតុភូត​បាក់​ស្រុត​ដី​ភូមិ ដែល​ស្ថិត​នៅ​ក្បែរ​ច្រាំង​ទន្លេសាប បណ្ដាល​ឲ្យ​បាក់​ខូច​ខាត​ផ្ទះ​ជា​ច្រើន​ខ្នង។


មានសម្តែងមតិចំនួន 2

យុទ្ធសាស្ត្រ​ឃោសនា​រក​សំឡេង​ឆ្នោត​តាម​រយៈ​បទ​ចម្រៀង

យុទ្ធសាស្ត្រ​ឃោសនា​រក​សំឡេង​ឆ្នោត​តាម​រយៈ​បទ​ចម្រៀង

ជា​ទូ​ទៅ​គេ​និយម​និពន្ធ​បទ​ចម្រៀង​សម្រាប់​បម្រើ​អារម្មណ៍​មនោសញ្ចេតនា​ស្នេហា ឬ​រៀប​រាប់​ពី​ធម្មជាតិ ព្រៃ​ព្រឹក្សា ឬ​រ៉ាយរ៉ាប់​អំពី​ដំណើរ​ជីវិត​កម្សត់​សប្បាយ​លាយ​ឡំ​គ្នា។


មានសម្តែងមតិចំនួន 3

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ប្រព្រឹត្តិ​ទៅ ​ដោយ​មិន​មាន​អំពើ​ហិង្សា​ ឬការ​រារាំង​អ្វីទេ

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ប្រព្រឹត្តិ​ទៅ ​ដោយ​មិន​មាន​អំពើ​ហិង្សា​ ឬការ​រារាំង​អ្វីទេ

គ​.​ជ​.​ប​. និង​អង្គការ​​សង្គម​​ស៊ីវិល​ ឃ្លាំមើល​​ការ​បោះឆ្នោត​ បាន​​អះអាង​ថា ​សភាព​ការណ៍​​ទូទៅ ​នៅ​​ថ្ងៃ​​ផ្តើម​​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​​ឃុំ​​សង្កាត់​ នៅ​​ថ្ងៃ​​ទី​១៨​​ឧសភា​​នេះ ​គឺ​​បាន​​ប្រព្រឹត្តិ​​ទៅ ​ដោយ​​មិន​​មាន​​កើត​ឡើង​​នូវ​​អំពើ​ហិង្សា​ ឬ​​ការ​រារាំង​​ណា​មួយ ​គួរឲ្យ​​ចាប់​អារម្មណ៍​​ឡើយ។


សម្តែងមតិ

គ​.​ជ​.​ប​. ប្រកាសថា សកម្មភាព​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃ​ដំបូង មិន​មាន​បាតុភាព​អ្វី​ទេ​

គ​.​ជ​.​ប​. ប្រកាសថា សកម្មភាព​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃ​ដំបូង មិន​មាន​បាតុភាព​អ្វី​ទេ​

គ​.​ជ​.​ប​. បាន​ចេញ​សេចក្តីប្រកាស​ជា​លាយលក្ខណ៍អក្សរ ដោយ​សរុប​សកម្មភាព​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ គិត​ត្រឹម​វេលា​ម៉ោង ៥ រសៀល ឃើញថា មិន​មាន​បាតុភាព​អ្វី​កើតឡើង​នោះទេ​។​


សម្តែងមតិ

របាយ​ការណ៍​​សកម្មភាព​ឃោសនាបោះឆ្នោត​​ថ្ងៃ​ដំបូង​របស់ គ.ជ.ប

របាយ​ការណ៍​​សកម្មភាព​ឃោសនាបោះឆ្នោត​​ថ្ងៃ​ដំបូង​របស់ គ.ជ.ប

របាយ​ការណ៍​​ សកម្មភាព​ ឃោសនា បោះឆ្នោត ​​ថ្ងៃ​ដំបូង ​របស់ គ.ជ.ប


សម្តែងមតិ

បក្ខពួក ប៊ុន រដ្ឋា ៧​នាក់ ដែល​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នៅ​តំបន់​កំពង់​ដំរី ទៅ​តុលាការ​ខេត្តក្រចេះ​

បក្ខពួក ប៊ុន រដ្ឋា ៧​នាក់ ដែល​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នៅ​តំបន់​កំពង់​ដំរី ទៅ​តុលាការ​ខេត្តក្រចេះ​

ប៉ូលិស​ខេត្តក្រចេះ​បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស ៧ នាក់​ជា​បក្ខពួក​របស់​ក្រុម​អនាធិបតេយ្យ ប៊ុន រដ្ឋា ដែល​ចាប់ខ្លួន ក្នុង​ប្រតិបត្តិការ បង្ក្រាប របស់​អាជ្ញាធរ រដ្ឋាភិបាល​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ទៅ​តុលាការ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ​២០១២​។


មានសម្តែងមតិចំនួន 5

បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​យក​​​រថយន្ត​រដ្ឋ​មក​ឃោសនា​បោះ​ឆ្នោត

បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​យក​​​រថយន្ត​រដ្ឋ​មក​ឃោសនា​បោះ​ឆ្នោត

ក្រុម​អ្នក​ឃ្លាំមើល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​ថ្ងៃ​ឃោសនា​ រក​សំឡេង​ឆ្នោត​ដំបូង​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សំបូរ​ធន​ធាន​ច្រើន​ជាង​គណបក្ស​ផ្សេង​ទៀត​នោះ​ បាន​យក​ទ្រព្យ​សម្បត្តិ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៅ​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ឃោស​នា​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។


សម្តែងមតិ

កម្មករ​ប្រមាណ​៤​ពាន់​នាក់​តវ៉ា​បិទ​ផ្លូវ​ដើម្បី​រក​ដំណោះស្រាយ

កម្មករ​ប្រមាណ​៤​ពាន់​នាក់​តវ៉ា​បិទ​ផ្លូវ​ដើម្បី​រក​ដំណោះស្រាយ

កម្មករ​ជា​ច្រើន​ពាន់​នាក់ បម្រើ​ការ​នៅ​រោងចក្រ អេសអិល (SL Garment Processing LTD.) ចំនួន ២​សាខា​ក្នុង​ខណ្ឌ​មានជ័យ បាន​ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​ខាង​មុខ​រោងចក្រ​នេះ​ជា​ច្រើន​ម៉ោង។


សម្តែងមតិ

ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​កម្លាំង​សមត្ថកិច្ច​ថា​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ

ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​កម្លាំង​សមត្ថកិច្ច​ថា​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ

ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ​អណ្ដូង​ជ្រៅ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​គេ​ចាត់​ទុក​ថា ជា​តំបន់​អបគមន៍​ដែរ​នោះ និយាយ​ថា ពួកគាត់​ត្រូវ​កង​កំលាំង​ប្រដាប់​អាវុធ​ចម្រុះ​ដេញ​ចេញ​ពី​ភូមិ​នៅ​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែ​ឧសភា។


មានសម្តែងមតិចំនួន 3

អ្នក​កំពង់​ដំរី​រក​អន្តរាគមន៍​ឲ្យ​បាន​ទៅ​រស់​នៅ​ស្រប​ច្បាប់

អ្នក​កំពង់​ដំរី​រក​អន្តរាគមន៍​ឲ្យ​បាន​ទៅ​រស់​នៅ​ស្រប​ច្បាប់

ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​១០​នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​រាប់​រយ​នាក់ ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ភូមិ​ប្រមា ឃុំកំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ជិត​១០០០​នាក់ បាន​មក​កាន់​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ចាម ​ដើម្បី​ស្វែងរក​អន្តរាគមន៍​តាម​ផ្លូវ​ច្បាប់ ដើម្បី​មាន​សិទ្ធិ​ទៅ​រស់នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​វិញ


មានសម្តែងមតិចំនួន 2

អាជ្ញាធរ​បាញ់​ពលរដ្ឋ​ស្លាប់​ក្នុង​វិវាទ​ដី

អាជ្ញាធរ​បាញ់​ពលរដ្ឋ​ស្លាប់​ក្នុង​វិវាទ​ដី

មន្រ្តី​កង​រាជ​អាវុធហត្ថ​ម្នាក់​ក្នុង​ស្រុក​ឆ្លូង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​ដំបូង លោក​ទទួល​ដំណឹង​ថា មនុស្ស​ពីរ​នាក់​បាន​ត្រូវ​គ្រាប់​ស្លាប់ នៅ​ពេល​ពួក​គេ​មាន​ជម្លោះ​ជាមួយ​នឹង​គណៈកម្មាធិការ​ចម្រុះ ដែល​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ក្រោម​បញ្ជា​ពី​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក នេត សាវឿន បន្ទាប់​ពី​កិច្ច​ប្រជុំ​បន្ទាន់​មួយ នៅ​សាលា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា។


មានសម្តែងមតិចំនួន 34

ក្រុមហ៊ុន​បញ្ជា​ទិញ​ចង់​ផ្តល់​អាហារ​ឲ្យ​កម្មករ

ក្រុមហ៊ុន​បញ្ជា​ទិញ​ចង់​ផ្តល់​អាហារ​ឲ្យ​កម្មករ

ក្រុមហ៊ុន​ទិញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​អន្តរជាតិ​មាន​យីហោ​ល្បីៗ បាន​សម្តែង​ការ​ចាប់​អារម្មណ៍​ នៅ​ក្នុង​ការ​ជួយ​ផ្តល់​ថវិកា​ សម្រាប់​គម្រោង​កម្មវិធី​ផ្តល់​នូវ​អាហារ​ថ្ងៃ​ត្រង់ ​ដល់​កម្មករ​កម្មការិនី ​នៅ​តាម​បណ្តា​រោងចក្រ​នៅ​កម្ពុជា។


មានសម្តែងមតិចំនួន 5

គ្រូ​រាប់​ម៉ឺន​នាក់​នឹង​ក្លាយ​ជា​មន្ត្រី​ត្រួត​ពិនិត្យ បោះឆ្នោត

គ្រូ​រាប់​ម៉ឺន​នាក់​នឹង​ក្លាយ​ជា​មន្ត្រី​ត្រួត​ពិនិត្យ បោះឆ្នោត

គ្រូបង្រៀន​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​រំពឹង​ថា ​នឹង​ទទួល​យក​ការងារ​ជា​មន្រ្តី​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ដែល​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​របស់​សិស្ស ដែល​មាន​ភាព​ទន់ខ្សោយ​ស្រាប់​នោះ​។


សម្តែងមតិ

គណបក្ស​សមរង្ស៊ី ហែ​ក្បួន​ប្រហែល ៧​ពាន់​នាក់ ក្នុង​រាជធានី​ភ្នំពេញ​

គណបក្ស​សមរង្ស៊ី ហែ​ក្បួន​ប្រហែល ៧​ពាន់​នាក់ ក្នុង​រាជធានី​ភ្នំពេញ​

ក្បួន​គណបក្ស​សមរង្ស៊ី នៅ​ថ្ងៃ​ផ្តើមបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១២ បាន​ប្រមូល​ផ្ដុំគ្នានៅ​ចំណុច​បរិវេណ​សួនច្បារ​មុខ​វត្ត​ប​ទុម ខណ្ឌដូនពេញ ដោយមាន​ស្រែក​ជយ​ឃោស រក​សំឡេងឆ្នោត និង​មានការ​រាំនៅ​បរិវេណ​សួនច្បារ​។


មានសម្តែងមតិចំនួន 51

បក្ស​ប្រឆាំង​ផ្ដើម​ការ​ឃោសនា​ជា​មួយ​​រថយន្ត​រាប់រយ​គ្រឿង

បក្ស​ប្រឆាំង​ផ្ដើម​ការ​ឃោសនា​ជា​មួយ​​រថយន្ត​រាប់រយ​គ្រឿង

បើ​ទោះ​បី​ជា​ពុំ​មាន​វត្តមាន​មេដឹក​នាំ​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ឧសភា ដែល​ជា​ថ្ងៃ​ផ្ដើម​ឃោសនា​ដំបូង​ សម្រាប់​​ការ​​​បោះឆ្នោត​ឃុំ- សង្កាត់ គណបក្ស​សមរង្ស៊ី​ប្រចាំ​ក្រុង​ភ្នំពេញ​ មាន​អ្នក​ចូល​រួម​ដង្ហែរ ក្បួន ប្រមាណ​ ៦ ពាន់​នាក់ និង​រថ​យន្ត​ជាង​១​រយគ្រឿង ។


មានសម្តែងមតិចំនួន 3

គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ដោយ​កម្លាំង​ហែ​ក្បួន​រាប់ពាន់នាក់​

គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ដោយ​កម្លាំង​ហែ​ក្បួន​រាប់ពាន់នាក់​

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ ទូទាំង ៩៦ សង្កាត់ បាន​ជ្រើសរើស​យក​ទីតាំង​កោះ​ពេជ្រ នៅ​ផ្នែក​ខាងជើង ដើម្បី​ជួបជុំ​អបអរសាទរ “​មិ​ទ្ទិញ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​” នា​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២​។


មានសម្តែងមតិចំនួន 14

បក្ស​នយោបាយ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​​រក​សំឡេង​​ឆ្នោត

បក្ស​នយោបាយ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​​រក​សំឡេង​​ឆ្នោត

ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ នេះ ជា​ថ្ងៃ​ដំបូង​ដែល​គណបក្ស​នយោបាយ​ទាំង ១០ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។


មានសម្តែងមតិចំនួន 5

គណបក្ស​នយោបាយ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

គណបក្ស​នយោបាយ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា នេះ ​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៣។ ក្នុង​ទីក្រុង​ភ្នំពេញ​សំឡេង​ឧគ្ឃោសនស័ព្ទ​ និង​ការ​ហ៊ោកញ្ជ្រៀវ​បាន​លាន់​លឺ​នៅ​តាម​ដង​វិថី និង​ទី​ប្រជុំ​ជន​ដោយ​សារ​នយោបាយ​នានា​របស់​គណបក្ស​ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​០៣ ខែ​មិថុនា ខាង​មុខ។


មានសម្តែងមតិចំនួន 31
?>