អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះឯវេទិកាតុមូលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជានៅសណ្ឋាគារសាន់វេថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២នេះ គ.ជ.ប គ្រោងចំណាយថវិកាប្រមាណ ១៩,៥លានដុល្លារអាមេរិក ដែលជាចំណាយច្រើនជាងការបោះឆ្នោតលើកមុនៗ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត បានប្រកាសថា គ.ជ.ប. បានធ្វើគម្រោងថវិកាដំបូង ទាំងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតមានប្រមាណជាង ១៩,៥ លានដុល្លារ។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បានប្រកាសឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជាង ៩លាននាក់ នឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ហើយ គ.ជ.ប. កំពុងតែរៀបចំការបោះឆ្នោតនេះប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នាយករដ្ឋមន្ដ្រីកម្ពុជា លោកហ៊ុន សែន នៅថ្ងៃអង្គារនេះបានព្រមានជាចំហពីគ្រោះថ្នាក់របស់ប្រទេសប្រសិនបើគេធ្វើការផ្លាស់ប្តូរមេដឹកនាំនោះ។
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល បានអះអាងថា មានការកម្រើកឡើងវិញនូវសកម្មភាពគំរាមកំហែង និងសកម្មភាពទិញទឹកចិត្តសកម្មជនបក្សប្រឆាំង ពីសំណាក់បក្សកាន់អំណាចមុនការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ ប៉ុន្តែការចោទនេះ ត្រូវបានមន្ត្រីបក្សកាន់អំណាចច្រានចោល។
កម្មករប្រមាណជិត៨០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តវ៉ាឲ្យថៅកែរោងចក្រគោរពពេលវេលា និងច្បាប់ការងារ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
តាមការឲ្យដឹងពីលោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតសមាគមអាដហុក បាននិយាយថា “ក្មេងស្រីម្នាក់ អាយុប្រហែល ១០ឆ្នាំ ឈ្មោះ ចន្ធា បានស្លាប់ ដោយត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង ខណៈពេលដែលកម្លាំងប្រដាប់អាវុធចុះទៅបង្ក្រាប ហើយបានធ្វើការបាញ់ប្រហារក្នុងពេលប៉ះទង្គិចគ្នា”។
កម្លាំងប្រដាប់អាវុធរាប់រយនាក់បានបើកប្រតិបត្តិការចូលបំបែកទីតាំង ក្រុមអ្នកទាមទារដីធ្លីអនាធិបតេយ្យនៅ តំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានប្រែក្លាយជាតំបន់អបគមន៍ កាលពីព្រឹកព្រហាម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធបានធ្វើការបង្ក្រាបហើយ និងមានការបាញ់រះធ្វើឲ្យស្រីម្នាក់ស្លាប់ នៅវេលាម៉ោង ៩ព្រឹក។
ស្វាព្រៃកម្ពុជាប្រមាណ ៥០ ក្បាល ដែលត្រូវបានចាប់ពីព្រៃជាជម្រកស្នាក់អាស្រ័យរបស់ពួកវាដែលកំពុង វិនាសសាបសូន្យយ៉ាងលឿននោះ ត្រូវបានដាក់ញាត់ក្នុងទ្រុងបិទជិតមួយ ក្នុងឃ្លុបខាងក្រោយរថយន្តមួយគ្រឿង និងមានដាក់ទឹកកកពីលើ ដើម្បីឲ្យពួកវាសំងំស្ងាត់មាត់។
ក្រុមមេធាវីពីអង្គការលីកាដូដែលត្រូវបានចាត់ឲ្យការពារក្ដីជនរងគ្រោះ ដែលរងការបាញ់ប៉ងប្រហារពីសំណាក់អតីត ចៅហ្វាយក្រុងបាវិត បានឲ្យដឹងថា ពួកគេត្រូវបានរារាំង មិនឲ្យចូលទៅពិនិត្យកន្លែងកើតហេតុក្នុងរោងចក្រកៅវេ នៃតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ ដើម្បីប្រមូលភស្តុតាងទេ ។
អ្នកភូមិឡពាងដែលត្រូវបានតុលាការកាត់ឲ្យចាញ់ក្ដី ក្រុមហ៊ុន KDC ក្នុងជម្លោះដីធ្លីដ៏រ៉ាំងរ៉ៃមួយ កាលពីចុងសប្ដាហ៏កន្លងទៅ បានងាកទៅប្រើប្រាសឥទ្ធិពលអរូបបី ។ ដោយបានបែរបន់ ឲ្យក្រុមហ៊ុន ខេធីស៊ី អភិវឌ្ឍន៏ (KDC Development) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល ដ៏មានអំណាច រន្ទះបាញ់ និងមន្ត្រីតុលាការខេត្ត កំពង់ឆ្នាំង ដែលបានកាត់ឲ្យពួកគាត់ចាញ់ក្ដី ក្រឡាប់ឡានស្លាប់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសជូនដំណឹងជាសាធារណៈ ស្ដីអំពីការវិវឌ្ឍន៍របស់ជ្រលងសម្ពាធទាបដែលបានបង្កឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ ដោយនៅក្នុងបាតុភូតនេះ មានខ្យល់កន្ដ្រាក់ ផ្គរ រន្ទះខ្លាំង។
លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បានអះអាងថាលោកនឹងវិលចូលធ្វើនយោបាយនៅស្រុកខ្មែរវិញនៅពេលបោះឆ្នោតរើសនាយករដ្ឋមន្ត្រីខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍រំលឹករឿងសង្គ្រាមពាក្យសម្ដីនយោបាយរបស់លោក ជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី កាលពីប៉ុន្មានឆ្នាំមុននេះ ដោយលើកឡើងថា មេបក្សជំទាស់រូបនោះលែងមានសមត្ថភាពប្រកួតប្រជែងផ្នែកនយោបាយជាមួយលោកទៀតហើយនៅពេលនេះ។
បើទោះបីជាក្រុមអ្នកវិភាគ យល់ថា ការដែលសកម្មជនគណបក្សសមរង្ស៊ី រាប់រយនាក់ បានបន្តដឹកដៃគ្នា ទៅចុះចូលជាមួយគណបក្សប្រជាជន នឹងមិនផ្តល់ផលប៉ះពាល់ដល់គណបក្សប្រឆាំងនេះក្តី ក៏ពួកគេមើលឃើញថា មេដឹកនាំគណបក្សប្រឆាំង គួរផ្លាស់ប្តូររបត់នយោបាយរបស់ខ្លួន ហើយវិលចូលស្រុកវិញ ជាអ្វីដែលអ្នកវិភាគបានចង្អុលបង្ហាញថា អាចទទួលបានផលច្រើន ជាងការរស់នៅនិរទេសខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នឹងចូលមកដល់នៅដើមខែក្រោយនេះ។
គណបក្សនានា បានចាប់ផ្តើមធ្វើសកម្មភាពកាន់តែខ្លាំង សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ដែលនឹងធ្វើនៅថ្ងៃទី៣ ខែមិថុនា។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា នៅក្នុងរយៈពេល ១០ឆ្នាំកន្លងមក ក្រុមប្រឹក្សាឃុំ សង្កាត់ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវទេ ពួកគាត់មួយចំនួនធ្វើការបម្រើគណបក្សច្រើនជាងបម្រើប្រជាពលរដ្ឋ ដែលផ្ទុយពីច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ការចុះទៅកាត់ដីជូនប្រជាពលរដ្ឋមួយគ្រួសារមួយហិកតាកន្លះ នៅស្រុកអន្លង់វែង កាលពីពេលថ្មីៗនេះ ពីសំណាក់លោកឧត្តមសេនីយ៍យោធា គន់ គីម និង លោក ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បាននាំឲ្យមានការរិះគន់ថា ជាការទាក់ទាញរកសំឡេងឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាមុនពេលឃោសនា បោះឆ្នោតឃុំ-សង្កាត់។
លោក គុល បញ្ញា ប្រធានគណៈកម្មាធិការ សម្រាប់ការបោះឆ្នោតដោយសេរី និងនិង យុត្តិធម៌ ក្នុងប្រទេសកម្ពុជា ( ខុមហ្វ្រែល) បានអះអាងថា គណបក្សនានា ដែលកំពុងតែចែកអំណោយ ដល់ក្រុមអ្នកគាំទ្រមានន័យ ស្មើនឹងការទិញសន្លឹកឆ្នោត ។
មតិអ្នកអាន