ពលករខ្មែរម្នាក់អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុងបម្រើការងារជាស្ត្រីមេផ្ទះ នៅប្រទេសម៉ាឡេស៊ី បានចោទថា នាងកំពុងត្រូវថៅកែជាជនជាតិ ម៉ាឡេស៊ីធ្វើទារុណកម្មធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាស។
សម្តែងមតិ
ពលករខ្មែរម្នាក់អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុងបម្រើការងារជាស្ត្រីមេផ្ទះ នៅប្រទេសម៉ាឡេស៊ី បានចោទថា នាងកំពុងត្រូវថៅកែជាជនជាតិ ម៉ាឡេស៊ីធ្វើទារុណកម្មធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាស។
ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីណែនាំរួមមួយ ដោយហាមមិនឲ្យមន្ត្រីមូលដ្ឋានយកតួនាទី ឬឥទ្ធិពលជាមន្ត្រីរដ្ឋ ប្រើក្នុងពេលឃោសនាទាក់ទាញសំឡេងឆ្នោត។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងចោទថា មន្ត្រីមូលដ្ឋានរបស់គណបក្សកាន់អំណាច ប្រើមធ្យោបាយរដ្ឋ ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សខ្លួន។
គណបក្សសិទ្ធិមនុស្ស កំពុងរៀបចំបណ្តាញនយោបាយរបបស់គណបក្ស អោយបានរឹងមាំ នៅថ្នាក់មូលដ្ឋានឃុំសង្កាត់ និងដើម្បីផ្សព្វផ្សាយ គោលនយោបាយគណបក្ស ទៅដល់អ្នកបោះឆ្នោត នៅតាមឃុំសង្កាត់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងចូលមកដល់ ចាប់ពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានថ្លែងដោយចោទប្រកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាថា បានរំលោភរដ្ឋធម្មនុញ្ញ។ លោកសុនឆ័យ ក៏បានចោទប្រធានរដ្ឋសភាថា មិនបានបញ្ជូនសំនួរ របស់សមាជិកសភាបក្សប្រឆាំង ក្នុងការកោះហៅប្រមុខរដ្ឋាភិបាល អោយមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា។
រដ្ឋមន្ត្រីការងាររបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ ព្រមព្រៀងគ្នា បង្កើតយន្តការការពារសិទ្ធិ និងបណ្តុះបណ្តាលពលករ ឲ្យមានជំនាញ ដើម្បីងាយស្រួលគ្រប់គ្រងការចំណាកស្រុក រកការងារធ្វើនៅក្នុងតំបន់។
សមាគមជនពិការអង្គរ ប្រចាំខេត្តសៀមរាប កាលពីពេលថ្មីៗ បានបង្ហាញគោលគំនិតចង់ឱ្យរដ្ឋាភិបាលបង្កើតជារោងចក្រ ឬជាកន្លែងការងារមួយសម្រាប់ទទួលយកជនពិការ ឱ្យមានការងារធ្វើសមរម្យ ដើម្បីបានប្រាក់ខែប្រសើរ ឱ្យដូចប្រជាពលរដ្ឋដែលមានកាយសម្បទាគ្រប់គ្រាន់នៅក្នុងសង្គមដែរ។
ប្រជាពលរដ្ឋនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានការសង្ស័យចំពោះប៉ូលីសបានដោះលែងមនុស្សម្នាក់ឲ្យរួចខ្លួនពីបទសង្ស័យថាបានលួចគោ។
ប្រជាពលរដ្ឋច្រើនរយនាក់បានបិទផ្លូវជាតិលេខ៤៨ឆ្ពោះទៅកាន់ខេត្តកោះកុង តាំងពីម៉ោងជាង១០ព្រឹករហូតមកដល់ល្ងាចថ្ងៃសៅរ៍នេះ។ រថយន្តរាប់រយគ្រឿងបានជាប់គាំងនៅលើទ្រូងផ្លូវក្នុងស្រុកស្រែអំបិលខេត្តកោះកុង។ មូលហេតុគឺដោយសារ ប្រជាពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុន លោក ឧកញ៉ា លី យ៉ុងផាត់ ពីរឿងដីសម្បទានសេដ្ឋកិច្ចដាំអំពៅ។
ក្រុមប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ នៅឃុំជីខលើ និងឃុំជីខក្រោម ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មកដល់ព្រលប់ ម៉ោង ៦ និង ៣០ នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ នៅតែប្រមូលផ្តុំ ឈរបិទផ្លូវជាតិលេខ ៤៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្រែអំបិល ឆ្ពោះទៅកាន់ខេត្តកោះកុង។
អ្នកភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រមាណជាង ៣០០នាក់ បាននាំគ្នាបិទផ្លូវជាតិ ៤៨ ត្រង់ម្តុំសាលាឃុំជីខលើ មិនឲ្យមានចរាចរឆ្លងកាត់តំបន់នោះឡើយ ចាប់តាំងពីម៉ោងប្រហែល ៩ព្រឹក ថ្ងៃសៅរ៍ ទី១២ ឧសភា។
ប្រជាពលរដ្ឋឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រមាណជាង ២០០ នាក់ បាននាំគ្នាបិទផ្លូវជាតិ៤៨ ចំណុចមុខសាលាឃុំជីខលើ កាលពីវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២។
តំណែង អភិបាលខេត្ត ក្រចេះ ត្រូវបានជំនួស ដោយលោក សរ ចំរុង បន្ទាប់ពី អតីតអភិបាល ខេត្តក្រចេះ លោក ខាំ ភឿន បានទទួល មរណភាព ក្នុងឧទ្ទប្បវហេតុ គ្រោះថ្នាក់ ចរាចរណ៌ ក្រឡាប់រថយន្ត កាលពីយប់ ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១២ ។
បន្ទាប់ពីលោក ខាំ ភឿន អតីតអភិបាលខេត្តក្រចេះ បានទទួលមរណភាពក្នុងហេតុការណ៍ក្រឡាប់រថយន្ត កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ កន្លងមក ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងលោក សរ ចំរុង ជាអភិបាលខេត្តក្រចេះ។
កម្មកររោងចក្រចំនួនបី រួមមាន៖ រោងចក្រតៃយានទី១ តៃយានទី២ និងរោងចក្រថាំវែល សរុបប្រមាណ ៨.០០០ នាក់ បាននាំគ្នាធ្វើកូដកម្ម តវ៉ារយៈពេលមួយសប្តាហ៍មកហើយ។ រហូតដល់ព្រឹកថ្ងៃទី១២ឧសភានេះ ក្រុមកម្មករ បានសម្រេចឈរបិទផ្លូវជាតិលេខ ៤ មួយរយៈពេល នៅមុខផ្សារបែកចាន ក្នុងខណ្ឌដង្កោ។
យ៉ាងហោចណាស់មានកម្មករ-កម្មការិនី ចំនួន ២ពាន់នាក់ពីរោងចក្រចំនួន៣នាព្រឹកថ្ងៃសៅរ៏នេះ បានធ្វើបាតុកម្ម លើកគ្នាបិទផ្លូវជាតិលេខ ៤ ត្រង់ចំណុចផ្សាបែកចាន ដោយសារតែថៅកែផ្លាសឈ្មោះរោងចក្រ ដោយមិនបានឲ្យដំណឹង និង ផ្ដល់ប្រាក់ ។
ក្រុមអ្នកភូមិប្រមាណជាង២០០គ្រួសាររស់នៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករសកោះកុង របស់ឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃសៅរ៍នេះបានព្រមានថា ពួកគេនឹងបិទកំណាត់ផ្លូវជាតិលេខ៤៨ ដែលជាផ្លូវឆ្ពោះទៅកាន់ខេត្តកោះកុង ប្រសិនបើតុលាការនៅតែពន្យារពេលមិនដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់នោះ។
ប្រជាពលរដ្ឋឃុំជីខលើ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ បានប្រមូលផ្តុំគ្នាតវ៉ា ហើយព្រមានថា នឹងបិទផ្លូវជាតិលេខ ៤៨ ប្រសិនបើតុលាការខេត្តកោះកុង មិនដោះស្រាយលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រវាងអ្នកភូមិ និងក្រុមហ៊ុនស្ករស ខេត្តកោះកុង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២នេះ ក្រុមកម្មករ – កម្មការិនី ជាង៨០០នាក់ នៃរោងចក្រ តុងហ្វាង ដែលមាន ទីតាំងស្ថិត នៅក្នុងសង្កាត់ ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កំពុងប្រមូលផ្តុំគ្នា ធ្វើការតវ៉ា ទាមទារនូវ លក្ខខណ្ឌ ការងារ ចំនួនបីចំណុច ពី ខាងភាគី ក្រុមហ៊ុន ។
នៅថ្ងៃសុក្រទី១១ឧសភានេះ ក្រុមសកម្មជនការពារព្រៃឈើ មកពីសហគមន៍ជាច្រើន រួមទាំងសកម្មជនការពារសិទ្ធិមនុស្សសរុបជិត ៥០០ នាក់ មានទាំងព្រះសង្ឃផងបានជិះឡាន ទួរីស ប្រភេទ ១២ កៅអី ចំនួន ២៨ គ្រឿង ចេញពីទីរួមខេត្តកោះកុង ទៅកាន់ចំណុចវាលបី ក្នុងស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដែលត្រូវឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី២៦មេសា។
ប្រជាពលរដ្ឋមកពីខេត្តចំនួន៨ គឺខេត្តសៀមរាប ស្វាយរៀង កំពង់ធំ កំពង់ស្ពឺ ក្រចេះ ព្រះវិហារកំពង់ឆ្នាំងនិងពោធិ៍សាត់សរុបប្រមាណជាង៣០០នាក់បានមកដល់ខេត្តកោះកុងនៅក្នុងគោលបំណងគោរពវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី និងដើរល្បាតមើលការកាប់បំផ្លាញព្រៃឈើនៅលើជួរភ្នំក្រវ៉ាញ។
មតិអ្នកអាន