ទោះបីជាធ្មេញ មានមុខងារ កិនរំលាយ អាហារក្តី ប៉ុ ន្តែអាហារមួយ ចំនួន ក៏អាច ផ្តល់អត្ថ ប្រយោជន៍ ដល់ធ្មេញ បានដែរ ។ ការ៉ុត មាន ជាតិសរសៃ និង ភាពស្រួយស្រែះ របស់ការ៉ុត នឹងបំពេញ មុខងារ ខាត់កម្ទេច អាហារ ដែលជាប់តាម ជើង ធ្មេញ ។
សម្តែងមតិ
ទោះបីជាធ្មេញ មានមុខងារ កិនរំលាយ អាហារក្តី ប៉ុ ន្តែអាហារមួយ ចំនួន ក៏អាច ផ្តល់អត្ថ ប្រយោជន៍ ដល់ធ្មេញ បានដែរ ។ ការ៉ុត មាន ជាតិសរសៃ និង ភាពស្រួយស្រែះ របស់ការ៉ុត នឹងបំពេញ មុខងារ ខាត់កម្ទេច អាហារ ដែលជាប់តាម ជើង ធ្មេញ ។
ការចេញញើសច្រើននៅផ្នែកណាមួយនៃសរីរាង្គ អាចជាសញ្ញាកំពុងមានជំងឺ ។ ឧទាហរណ៍ៈ ចូរគិតដល់ជំងឺក្រពះប្រសិនបែកញើសនៅដើមទ្រូង ។ ប្រសិនថ្ងាសបែកញើសយ៉ាងច្រើនជាប្រចាំ វេជ្ជសាស្ត្រចិនចាត់ទុកថា នោះគឺដោយសារថ្លើមក្តៅ ។
ពួកអ្នកវិទ្យាសាស្ត្រហុល្លង់ទើបនឹងបង្កើតបានសណ្ឋានប្រែប្រួលរបស់វីរុសផ្តាសាយ បក្សី ដែលមានកម្លាំងពុលខ្លាំងក្រៃលែងអាចបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ជីវិតក្នុងពេលជាមួយគ្នា ។
អ្នកវិទ្យាសាស្ត្របានទូន្មានថា មិនត្រូវងូតទឹកច្រើននៅរដូវត្រជាក់ ពិសេសគឺមនុស្សចាស់ និងទារក ដោយងូតទឹកត្រឹមតែ១-២ដងក្នុង ១សប្តាហ៍ ។ មិនត្រូវប្រើផលិតផលធ្វើឱ្យស្អាតស្បែកមានកម្រិត PH ខ្ពស់ដូចជា សាប៊ូ ដោយគួរប្រើផលិតផលទឹកដោះសម្អាត, ដោយឡែកចំពោះអ្នកស្បែកស្ងួត ល្អបំផុតមិនប្រើសារជាតិទឹកដោះ ដោយងូតតែទឹកស្អាតប៉ុណ្ណោះ ។
លោក លីម គឺកគី ប្រធានសមាគមជំងឺទឹកនោមផ្អែម នៅកម្ពុជា បានមានប្រសាសន៍ថា សន្និបាតទូទៅនៃសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ( IDF ) បានបោះឆ្នោតជ្រើសរើសវេជ្ជបណ្ឌិតឥណ្ឌា លោក សួកាត់ សាឌីកុត (Shaukat Sadikot) ធ្វើជាប្រធាននៃសហព័ន្ធនៅប្រ៊ូសែល (Brussels-based) នៅអាណត្តិថ្មី តំណាងឱ្យលោក មៃឃើល ហ៊ើស (Michael Hirst) ជនជាតិអង់គ្លេស។
អ្នកចូលចិត្តបរិភោគក្រូចត្លុង ដោយសារវាល្អសម្រាប់ការរំលាយអាហារផង និងជួយបញ្ចុះទម្ងន់ផង ។ ប៉ុន្តែប្រភេទផ្លែឈើនេះនៅមានផលប្រយោជន៍ច្រើនជាងនេះទៅទៀត ។
ជាជំងឺមហារីកទូទៅមួយកើតមានចំពោះស្ត្រី, មហារីកមាត់ស្បូនជាក្តីបារម្ភរបស់ស្ត្រីជាច្រើន ពិសេសស្ត្រីជាភរិយា ។ ប៉ុន្តែកម្រមានអ្នកណាដឹងថា មហារីកមាត់ស្បូនជាប្រភេទជំងឺមហារីកមួយអាចបង្ការបាន ហើយបងប្អូនស្ត្រី អាចម្ចាស់ការការពារខ្លួនឯងចៀសផុតពីជំងឺនេះបាន ។
កាលពីថ្ងៃអង្គារ អ្នកជំងឺអេដស៍ក្នុងមន្ទីរពេទ្យនៅកម្ពុជានិយាយពីទុក្ខវេទនាបណ្តាលមកពីមេរោគនេះ ហើយសុំឲ្យប្រទេសផ្តល់ជំនួយបន្តផ្តល់មូលនិធិប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនអាចដាច់ជំនួយសម្រាប់គម្រោងប្រយុទ្ធនឹងជំងឺនេះ ដោយសារអត្រាឆ្លង និងស្លាប់បានធ្លាក់ចុះ។
ជាច្រើនឆ្នាំមកហើយអាងស្ដុកទឹក បឹងទំពន់ បានផ្ដល់ឱកាសមួយយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងក្រុងភ្នំពេញប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នោះគឺមុខរបរដាំត្រកួននៅលើទឹក។ ប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ បានសង់ផ្ទះជាប់នឹងបឹងនេះដែលផ្ទៃទឹកពណ៌ខ្មៅក្រឹប និងមានក្លិនភាយឆួលផង។ ពួកគេអាចរកចំណូលប្រចាំថ្ងៃពី ២០.០០០ រៀលទៅ៣០.០០០ រៀល។
មតិអ្នកអាន