ការស្រាវជ្រាវមួយ បានអះអាងថា ការហូបសាច់ដែល គេផ្អាប់រក្សាទុក ដូចជា សាច់ក្រក ជាដើម ប្រឈមនឹងការ កើតរោគបេះដូង ខណៈដែលសាច់ក្រហម ទំនងជាមិនផ្តល់ គ្រោះថ្នាក់ឡើយ ។
117 views | សម្តែងមតិ
Cambodia News: Cambodian Internet Newspaper
ការស្រាវជ្រាវមួយ បានអះអាងថា ការហូបសាច់ដែល គេផ្អាប់រក្សាទុក ដូចជា សាច់ក្រក ជាដើម ប្រឈមនឹងការ កើតរោគបេះដូង ខណៈដែលសាច់ក្រហម ទំនងជាមិនផ្តល់ គ្រោះថ្នាក់ឡើយ ។
អ្នកភូមិជនជាតិដើមភាគតិចចំនួនបីភូមិហើយ បាននាំគ្នារត់ចេញពីផ្ទះ នៅតាមចម្ការមករស់នៅប្រមូលផ្តុំជាក្រុមក្នុងភូមិ ដើម្បីគេចចេញពីសេចក្ដីស្លាប់ ដោយអ្នកភូមិទាំងនោះជឿថា មានអារក្សអ្នកតាព្រៃភ្នំខឹងសម្បារ ហើយទាមទារយកជីវិតពួកគាត់ បន្ទាប់ពីមានអ្នកភូមិបីនាក់ស្លាប់បន្តបន្ទាប់គ្នា ដោយមិនដឹងមូលហេតុ។
ត្រប់ស្រួយ ជាឱសថ បុរាណរបស់ខ្មែរ តាំងពីយូរយារណាស់ មកហើយ ប៉ុន្តែមនុស្សជំនាន់ថ្មី ពុំសូវបានដឹងទេ ដោយតែងតែ ឆ្កឹះចេញពីចាន ព្រោះតែមិនបានយល់ ពីផលប្រយោជន៍ ដ៏ច្រើនរបស់វា ។ ចំពោះអ្នកកើតរោគ ទឹកនោមផ្អែម បើបានបរិភោគ ត្រប់ស្រួយជាប្រចាំ អាការនឹងល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំខាន ។
ក្រសួងសុខាភិបាលកម្ពុជា បាននាំចូល និងដាក់ឲ្យប្រើប្រាស់ថ្នាំសម្លាប់ដង្កូវទឹកប្រភេទថ្មីសាកល្បង ចំនួនជាង ពីរតោន ដើម្បីរួមចំណែកកាត់បន្ថយជំងឺគ្រុនឈាម កាត់បន្ថយអត្រាស្លាប់របស់កុមារកម្ពុជា ឲ្យមានចំនួនថយចុះ។
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា ទីផ្សារឧស្សាហកម្មថ្នាំជក់ គេបានជ្រើសរើសយកស្រ្តីជាឧបករណ៍នៃការផ្សព្វផ្សាយពាណិជ្ជកម្មឧស្សាហកម្មថ្នាំជក់ ព្រោះថ្នាំជក់គឺ ជាមច្ចុរាជត្រជាក់ សម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗនៅលើសាកលលោក។
មានការដំណាល តៗគ្នាមកថា ផ្លែម្រះ ក្រៅពីយកមក ធ្វើជាអាហារដ៏មាន ឱជារសឈ្ងុយឆ្ងាញ់ នោះគឺគេអាចប្រើប្រាស់ ធ្វើជាឱសថ បានទៀតផង ។ តួយ៉ាងដូចជា នៅម្តុំតំបន់អាស៊ី អាគ្នេយ៍ គេប្រើផ្លែម្រះ សម្រាប់ព្យាបាល រោគ ផ្តាសាយកម្រិតស្រាល ។
ក្រៅពីមានអង់ទីអុកស៊ីដង់ សម្បូរ សារធាតុរ៉ែ និង ខ្សត់កាឡូរី ផ្លែឈើ បន្លែ ល្ពៅនេះ ដែលមានពណ៌ លឿងទុំឆើត ឬ ពណ៌ត្នោត ចាស់មានរសជាតិផ្អែម ប៉ុន្តែសម្បូរទៅដោយ ការ៉ូតេអ៊ីណូអ៊ីដ ដែរ ដែលផ្តល់ផលយ៉ាង ប្រពៃសម្រាប់ ភ្នែករបស់អ្នក ។
“Specific symptoms of cholera include sudden and large amounts of watery diarrhea and vomiting.”
ជាច្រើនសតវត្សរ៍មកហើយ ឫសខ្ញីត្រូវបានគេប្រើ ជាឱសថព្យាបាល ជំងឺមួយចំនួន ដូចជាជំងឺផ្តាសាយ និង ចុកពោះជាដើម ។ ហើយអ្នកវិទ្យាសាស្ត្រក៏បាន ដឹងជាយូរមកហើយដែរថា ខ្ញីមានសារជាតិមួយចំនួន ដែលអាចបំបាត់ការ ឈឺចុកចាប់ បាន ។
អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលរង ហែម ដារិទ្ធិ បានទៅពិនិត្យមើលទីតាំងអាជីវកម្មផលិតទឹកបរិសុទ្ធ២កន្លែងដែលគ្មាន អនាម័យ និងផលិតមិនត្រូវទៅតាមលក្ខណៈស្ដង់ដាដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋ
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ត្រីអង្គការដែលធ្វើការពាក់ព័ន្ធបញ្ហាមេរោគអេដស៍ ជំងឺអេដស៍ និងបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥០០នាក់ផ្សេងទៀត បាននាំគ្នាធ្វើពិធីរំឭកដល់ការស្លាប់ដោយសារជំងឺអេដស៍ ដើម្បីប្រែក្លាយជាសកម្មភាពអប់រំ បង្ការ ថែទាំ និងព្យាបាលអ្នកជំងឺអេដស៍។
បើក្មេងតូច អាយុក្រោមមួយឆ្នាំ មិនដឹងខ្លួន គឺគេអាចគោះស្រាលៗ ទៅលើបាតជើង របស់វា ។ បើក្មេងដែល មានអាយុ ចាប់ពីមួយឆ្នាំឡើងទៅ គឺគេអង្រួនស្មារបស់វា ។ គេអាចកត់សម្គាល់ ទៅលើក្មេងតូច ដែលមិនដឹងខ្លួន គឺសាច់ដុំបំពង់ក អាច រំយាក រីឯអណ្តាតអាច ពត់មកក្រោយ ។ ក្នុងករណីនេះ ប្រហែលជាអាច ស្ទះផ្លូវដកដង្ហើម ។
សារជាតិម៉្យាង ដែលគេឃើញមាន នៅក្នុងទឹកដោះម្តាយ អាចសម្លាប់កោសិកា មហារីក ។ នេះបើតាមការអះអាង របស់អ្នកស្រាវជ្រាវ ។ នៅក្នុងបន្ទប់ពិសោធ សារជាតិ Hamlet នេះ ត្រូវបានគេរកឃើញថា អាចសម្លាប់កោសិកា មហារីក រហូតដល់ទៅ ៤០ ប្រភេទ ហើយគុណសម្បត្តិ មួយទៀតគឺ វារក្សាទុកកោសិកា ដែលល្អនៅដដែល ។
The beer promoters are paid between $80 and $110 a month by local distributors. A family in Cambodia needs about $200 a month to get by. The report says 57 percent of beer promoters interviewed last year in the town of Siem Reap engaged in sex work.
ថ្មីៗនេះ មូលនិធិរោគពុកឆ្អឹង អន្តរជាតិ (International Osteoporosis Foundation: IOF) បានបង្ហើបឱ្យដឹងថា នៅថ្ងៃអនាគត ប្រទេសជាច្រើន នៅតំបន់អាស៊ី ប្រឈម គ្រោះថ្នាក់ធ្វើឱ្យ បាក់ឆ្អឹងត្រគាក និង រំខាន ដល់ដំណើរការ រស់នៅប្រចាំ ថ្ងៃ ។ ប្រសិនបើ មិនមានវិធានការ ការពារទេនោះ គេសន្និដ្ឋានថា នៅឆ្នាំ ២០១៥ ខាងមុខនេះ ប្រមាណជា ៥០ ភាគរយនៃអាការបាក់ឆ្អឹង ទូទាំងពិភពលោក នឹងកើតឡើងនៅអាស៊ី ។
មនុស្សចំនួន ២៥នាក់បានស្លាប់ និងជាច្រើនរយនាក់ទៀតធ្លាក់ខ្លួនឈឺ ដោយសារបញ្ហារាករូស នៅខេត្តក្រចេះ និងខេត្តបាត់ដំបង។ អនុប្រធានភូមិក្បាលតោល និងជាប្រធានបណ្ដាញនារីភូមិ គឺអ្នកស្រី ហុង ស៊ីជូ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៤ ឧសភា ថា តាមស្ថិតិដែលអ្នកស្រីស្រង់បាន គិតចាប់ពីអំឡុងពាក់កណ្ដាលខែមេសា រហូតដល់ថ្ងៃ១០ ឧសភា ប្រជាពលរដ្ឋភូមិក្បាលតោលប្រមាណ ២០នាក់បានស្លាប់ដោយសារជំងឺរាកក្អួត ដែលក្នុងនោះមានទាំងប្រជាជនវៀតណាមផងដែរ។
ការដេកមិនលក់ ជះឥទ្ធិពលអវិជ្ជមាន ដល់ការរស់នៅ ប្រចាំថ្ងៃច្រើនយ៉ាង ដែលការទទួលទាន ថ្នាំងងុយដេក មិនមែនជា មធ្យោបាយ ដ៏ល្អទេ ។ ដូច្នេះ បើចង់ទប់ស្កាត់ អាការដេកមិនលក់ សូមធ្វើតាមការ ណែនាំដូច ខាងក្រោមនេះ
ការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយ ថ្មីៗនេះ បានរកឃើញថា ក្មេងស្រីស្គម មានឱកាសច្រើន ក្នុងការកើតរោគ មហារីកសុដន់ នៅពេលពួកគេធំឡើង ។ ក្មេងស្រីដែល មានទម្ងន់តិច នៅអាយុ ៧ ឆ្នាំ ប្រឈមនឹងជំងឺ មហារីកសុដន់ ខ្ពស់ជាងក្មេង ស្រី ដែលមានមាឌធំ នៅពេលពួកគេ មានអាយុកាន់តែច្រើន ។
ការទទួលទាន អាហារដែលមាន កូឡេស្តេរ៉ូល ខ្ពស់ហួសតម្រូវការ ធ្វើឱ្យកូឡេស្តេរ៉ូល ដែលលើសនោះ ទៅកកផ្តុំនៅតាម ជញ្ជាំងក្នុង សរសៃឈាម ធ្វើឱ្យស្ទះសរសៃឈាម ហើយធ្វើឱ្យឈាម រត់មិនបានស្រួល ។ ទាំងអស់នេះគឺ ជាហេតុផល ចម្បង នាំឱ្យកើតមាន អាការស្ទះ សរសៃឈាម និង បណ្តាលឱ្យបេះដូង ខ្វះឈាម ឬ ងាប់សរសៃ មួយចំហៀងខ្លួន ។
មេឃុំសេកុង លោក ចាន់ សុខា បញ្ជាក់ថា អ្នកភូមិ ២នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ ទី១៦ និងម្នាក់ទៀតស្លាប់នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០១០ នៅលំនៅឋានរបស់ពួកគេដោយសារតែមានជំងឺរាកក្អួត។
ការសម្ដែងមតិ