មានសំឡេងផ្ទុះមួយចេញពីក្នុងរោងចក្រស្លដែកស្ថិតនៅក្នុងបូរីសូនី ក្នុងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាលមនុស្ស២នាក់របួស កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១២។
សម្តែងមតិ
មានសំឡេងផ្ទុះមួយចេញពីក្នុងរោងចក្រស្លដែកស្ថិតនៅក្នុងបូរីសូនី ក្នុងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាលមនុស្ស២នាក់របួស កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១២។
អគ្គីភ័យបានឆាបឆេះអស់ជាច្រើនខ្នង ដោយសារផ្ទុះធុងហ្គាស កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅផ្លូវវេងស្រេង ចុះពីថ្នល់ជាង២០០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសម្នាក់របួសធ្ងន់ និងផ្ទះ ២ ខ្នង បានឆេះនៅក្នុងគ្រោះថ្នាក់អគ្គីភ័យមួយ នៅភូមិឡ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២០ ឧសភានេះ។
ឥឡូវនេះពួកអ្នកវិទ្យាសាស្ត្រអង់គ្លេសកំពុងពិសោធន៍ ដោយយកម្សៅរមៀតប្រើប្រាស់គួបផ្សំជាមួយវិធីសាស្ត្រព្យាបាលដោយគីមី។ ម្សៅការីផ្ទុកសារជាតិគីមីមួយមាន លទ្ធភាពកម្ទេចកោសិកាមហារីកពោះវៀន។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ យ៉ាន សុធន អាយុ ២០ ឆាំ្ន ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅថ្ងៃទី ២០ ឧសភានេះ។
ប្រជាពលរដ្ឋចំនួន៥៦គ្រួសារនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២នេះ បាននាំគ្នាធ្វើការតវ៉ា ទៅនិងចំណាត់ការរបស់មន្ដ្រីជំនាញនិង អាជ្ញាធរក្រុង ដែលបានចេញលិខិតអនុញ្ញាតឲ្យបុគ្គលមានលុយម្នាក់ឈ្មោះ លៀង សុង៉ូវ និងប្រពន្ធឈ្មោះ ឌិន ផល្លា សាងសង់ផ្ទះលយចូលមកលើផ្លូវសារធារណៈ។
លោកតា ផ្លុង មឿក ជាអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លងនិងជាតារាកំប្លែងវ័យចំណាស់ម្នាក់ បានអំពាវនាវអោយរកអ្នកបន្តវេនចម្រៀងអាយ៉ៃដែលកាន់តែមិនសូវមានអ្នកចង់រៀន។
លោក កែប ជុតិមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅឯសារៈមន្ទីរប្រល័យពូជសាសន៍ជើងឯកថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានទទួលសមិទ្ធផលនៅរាជធានីភ្នំពេញនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ថ្ងៃនេះជាថ្ងៃទី២០ឧសភា ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានធ្វើឡើងនៅតាមបណ្តាខេត្តក្រុងនានាជាច្រើន។
គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់បាត់ជីវិតដោយអយុត្តិធម៌ក្រោមរបបប្រល័យពូជសាសន៏ប៉ុលពតនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនជាប់ចោទ នួន ជា ហៅ “បងទី២” បានចាប់ផ្ដើមចូលប្រឡូកយ៉ាងសកម្មក្នុងសកម្មភាពនយោ បាយនៅចុងទសវត្សរ៍ឆ្នាំ១៩៤០នៅខណៈពេលដែលខ្លួនធ្វើការនៅប្រទេសថៃ។
នៅថ្ងៃទី ១៧ មេសាដដែលនោះដែរ យោធាខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងនិងតាមទីប្រជុំជននានា ដើម្បីទៅកាន់ទីជនបទ។ការជម្លៀសនិងគោលនយោបាយខ្មែរក្រហមផ្សេងទៀតបានបង្កឱ្យមានការបាត់បង់ជីវិតប្រជាជនកម្ពុជាជិតពីរលាននាក់។
គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនរវល់នឹងចូលរួមនៅក្នុងការចុះហត្ថលេខា ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
គណបក្សទាំង១០ ដែលមានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី១៨ ឧសភា បានចូលរួមឃោសនាជាផ្លូវការសម្រាប់ការបោះឆ្នោតអាណត្តិ ទី៣ ឆ្នាំ២០១២។ ស្លាកសញ្ញាគណបក្សនយោបាយមានរូបរាង និងបានបង្កប់នូវខ្លឹមសារផ្សេងៗ គ្នាក្នុងស្លាកសញ្ញានោះទៅតាមគោលនយោបាយរបស់គណបក្សនោះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោ Comfrel បានបញ្ជាក់ទៀតថា បរិយាកាសឃោសនាទូទៅនៅថ្ងៃទី២នេះមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់គឺថា«មានការប្រើប្រាស់ធនធានទ្រព្យសម្បត្តិរបស់រដ្ឋដូចជារថយន្តនិងធនធានមនុស្សរបស់រដ្ឋក្នុងការឃោសនារកសំឡេងឆ្នោត។ ទង្វើនេះ គឺវាប្រាសចាកទៅនឹងច្បាប់មន្ត្រីរាជការរបស់រដ្ឋ»។
តុលាការខេត្តកោះកុងនឹងកោះហៅមនុស្សជាច្រើននាក់បនែ្ថមទៀត ដែលមានវត្តមាននៅក្នុងហេតុការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី និងមន្រី្តប៉េអឹម អ៊ិន រតនា ឲ្យចូលមកបំភឺ្លនាសបា្តហ៍ខាងមុខ ។នេះបើតាមការអះអាងរបស់ក្រុមមន្រី្តសិទិ្ធមនុស្សប្រចាំនៅខេត្តកោះកុង។
អាជ្ញាធរខេត្តក្រចេះ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋចំនួនបួននាក់ ក្រោមបទចោទប្រកាន់ថា បានបង្កើតតំបន់អបគមន៍ខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច។ ការឃាត់ខ្លួនប្រជាពលរដ្ឋបួននាក់នេះបានកើតមានឡើងក្រោយពេលដែលសមត្ថកិច្ចបានចុះបង្រ្កាបដោយហិង្សាមួយនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
តុលាការខេត្តក្រចេះបានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៨នាក់ក្នុងប្រតិបត្តិការបង្ក្រាបនៅតំបន់កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាបក្ខពួករបស់ក្រុមអនាធិបតេយ្យ ប៊ុន រដ្ឋា នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១២នេះ បានដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំស៊ើបអង្កេតនៅពេលក្រោយ។ ពួកគេត្រូវបានតុលាការធ្វើការចោទប្រកាន់ ពីបទផ្សេងៗគ្នា។
អង្គការការពារសិទ្ធិមនុស្ស និងកុមារ ខ្វល់ខ្លាំងចំពោះការកើនឡើងច្រើននូវអំពើហិង្សារបស់អាជ្ញាធរមានសមត្ថកិច្ច បាញ់បង្ក្រាបអ្នកតវ៉ាពីបញ្ហាដីធ្លី ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋដែលរត់ចេញពីតំបន់អបគមន៍បានអះអាងថា ក្រុមសមត្ថកិច្ចដែលបានវាយលុកចូលតំបន់អបគមន៍ ក្រៅពីការវ៉ៃធ្វើបាបពួកគាត់ហើយ កងកម្លាំងសមត្ថកិច្ចនៅបានដកហូតសម្ភារៈជាប់ខ្លួន មានដូចជាទូរស័ព្ទ ខោ អាវថ្មីៗ អង្ក ម៉ូតូ និងប្រដាប់ប្រដាប្រើប្រាស់មានតម្លៃផ្សេងៗទៀត
មតិអ្នកអាន