លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ បានផ្ញើលិខិតជូនលោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំឲ្យមានការចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យបរិស្ថានទូទៅ នៅក្នុងបរិវេណរោងចក្រញូអាតឃីត មានទីតាំងនៅភូមិត្រពាំងភូមិន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោក ហូ វុឌ្ឍី អគ្គនាយករងនៃក្រសួងការងារ បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ថា កិច្ចប្រជុំនៅពេលនេះ គឺជាការប្រជុំរបស់គណៈកម្មការអនុវត្តសេចក្ដីថ្លែងការណ៍របស់អាស៊ាន ស្ដីពី បញ្ហាលើកកម្ពស់ និងការពារសិទ្ធិពលករទេសន្ដរប្រវេសន៍។
ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតជាផ្លូវការមួយ ជូនស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ដោយមានកិត្តិយសទាញអារម្មណ៍ ចំពោះសកម្មភាពអមនុស្សធម៌ប្រឆាំងនឹងអ្នកភូមិកម្ពុជា និងឧប្បតិ្តហេតុចំនួន ៥ ដងដទៃទៀត ដែលបានកើតឡើងតាំងពីខែមករា ឆ្នាំ២០១២ និងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ទាហានថៃបានប្រើកាំភ្លើងបាញ់ទៅលើអ្នកភូមិកម្ពុជា
ទាក់ទងនឹងករណីពលករខ្មែរឆ្លងដែនខុសច្បាប់ ទៅរកការងារនៅប្រទេសថៃ នឹងត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃ បើកកិច្ចប្រជុំបន្ទាន់មួយ នៅល្ងាចថ្ងៃទី៤ ឧសភា ឆ្នាំ២០១២។
លោក អ៊ិន គង់ជិត បុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង បានឲ្យដឹងថា តំណាងអយ្យការតុលាការខេត្តកោះកុង បានសាកសួរជនសង្ស័យម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន សន្តិសុខរបស់ក្រុមហ៊ុន Trimber Green ចាប់តាំងពីរសៀលថ្ងៃទី៣ឧសភា និងបន្តរហូតដល់ព្រឹកថ្ងៃទី៤ឧសភា ឆ្នាំ២០១២។
លោក ទិត សុធា សមាជិកគណៈកម្មការចម្រុះស៊ើបអង្កេត នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ បានឲ្យដឹងថា មកដល់ពេលនេះ គណៈកម្មការបានសាកសួរជាមួយនឹងសាក្សីជាច្រើន ពាក់ព័ន្ធនឹងការស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ហើយទទួលបានដំណឹងថ្មីៗពីកន្លែងកើតហេតុ និងបានធ្វើការងារស៊ើបអង្កេតប្រមូលភស្ដុតាង រួមទាំងការផ្ដល់ព័ត៌មានពីសាក្សី។
ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រីអាវុធហត្ថ កាលពីថ្ងទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តកោះកុង នៅរសៀលថ្ងៃទី៣ឧសភា ឆ្នាំ២០១២។
ក្រុមហ៊ុនដែលកងរាជអាវុធហត្ថ បដិសេធមិនផ្តល់អត្តសញ្ញាណ តែបាននិយាយថា បានបញ្ជូនបុគ្គលិករបស់ខ្លួនទៅប្រឈមមុខនឹងសកម្មជន ការពារព្រៃឈើ លោក ឈុត វុទ្ធី មុនពេលគាត់ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺក្រុមហ៊ុន ធីមប៊ើរហ្គ្រីន (Timber Green) ជាក្រុមហ៊ុន ដែលសកម្មជនព្រៃឈើបាត់បង់ជីវិតរូបនោះប៉ុនប៉ងលាតត្រដាង អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់។
យោងតាមសកម្មជនសមិទ្ធិមនុស្សឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ២៧ ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថ ខេត្ត កោះកុងចាប់ខ្លួនបានតាំងពីថ្ងៃសុក្រសប្ដាហ៏មុនម្ល៉េះ ។ ជននេះត្រូវបាននាំខ្លួនទៅឲ្យតុការសាកសួរកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ។
ថ្មីៗនេះនៅវេទិកាប្រទេសចិន មានមតិលើកឡើងថា ធូបមូសមួយដុំបញ្ចេញនូវគ្រាប់ដ៏តូចៗ និងប្រហាក់ប្រហែលជាមួយនឹងការដុតបារី ១៣៧ដើម ។ គ្រាប់ដ៏សែនតូចទាំងនេះអាចរក្សាទុកនៅក្នុងសួតមនុស្ស បង្កជាអាការៈហឺត ប្រសិនក្នុងរយៈពេលមួយវែង អាចបណ្តាលជាជំងឺមហារីក។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្លែងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគិតពិចារណាពីគុណភាពនៃការប្រមូលពន្ធហើយ ដោយទទូចថាមិនគួរបន្តខ្ចីលុយបរទេសរហូតនោះទេ។
អង្គការការពារអ្នកកាសែត បានវាយតម្លៃថា រយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃ៣ឧសភា ឆ្នាំ២០១១ ដល់ថ្ងៃទី៣ឧសភា ឆ្នាំ២០១២ ស្ថានភាពរបស់អ្នកកាសែតកម្ពុជា បានល្អប្រសើរជាងឆ្នាំមុន។ ក្នុងនោះ បណ្តឹង និងការគំរាមកំហែងលើអ្នកកាសែតបានថយចុះ។ រីឯការបាញ់សម្លាប់អ្នកកាសែតពុំកើតមានទៀតឡើយ។ យ៉ាងណាក៏ដោយ អ្នកកាសែតកម្ពុជា ក្នុងឆ្នាំកន្លងមក នៅតែទទួលរងការគំរាមកំហែង។
មិនដូចនៅក្នុងពិភពលោកទាំងមូលដែលមានអ្នកកាសែតចំនួន៦២នាក់ត្រូវបានសម្លាប់ នោះទេ។ យើងមិនបានមើលឃើញអ្នកកាសែតកម្ពុជាណាម្នាក់ ត្រូវបានសម្លាប់នៅក្នុងមួយឆ្នាំកន្លងមកឡើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងអ្នកកាសែតជាតិ និងអន្តរជាតិ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ បានរំលឹកវិញ្ញាណក្ខន្ធ ដោយឈរស្មិងស្មាធិ៍មួយនាទីចំពោះអ្នកកាសែតនានា ដែលត្រូវបានគេបាញ់សំលាប់ ឬធ្វើឃាត និងរងអំពើហិង្សានានាកន្លងមក។
មានភ្លៀងមួយមេ ធ្លាក់ព្រិលលាយ ខ្យល់ព្យុះ បោកបក់មកយ៉ាងខ្លាំង បណ្ដាលឲ្យរលំ និងប៉ើងដំបូងផ្ទះប្រជាពលរដ្ឋអស់ ៩ ខ្នង នៅចំណុចបេងទ្រេត ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៣ និង ១០ នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២។
សង្គមស៊ីវិល និងមេសហជីពសេរីកម្មករ ព្រមទាំងតំណាងគណបក្សនយោបាយមិនកាន់អំណាច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុង និងនៅក្រៅប្រទេស ព្រមទាំងប្រជាជាតិទូទៅដែលស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានធម្មជាតិនោះ ចូលរួមគ្នាសាងសង់រូបសាំនក់លោក ឈុត វទ្ធី ប្រធានអង្គការការពាធនធានធម្មជាតិ នៅតំបន់ព្រៃឈើដែលត្រូវអភិរក្ស។
មនុស្សចំនួន១១នាក់ ត្រូវបានចាប់ខ្លួន និងប្រេងម្រះព្រៅចំនួនជាង៣ពាន់លីត្រ ដែលគ្រប់គ្រាន់សម្រាប់ផលិតថ្នាំគ្រវីក្បាលអិចស្តាស៊ីចំនួន៣០លាន គ្រាប់ ត្រូវបានរឹបអូសកាលពីថ្ងៃអង្គារ និងថ្ងៃពុធ នៅពេលកងរាជអាវុធហត្ថ នគរបាលរាជធានី និងមន្រ្តីតុលាការ បានចុះទៅបង្ក្រាបនៅកន្លែងផលិតថ្នាំញៀនចំនួន៦កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ។
គម្រោងវិនិយោគរមណីយដ្ឋានឋានសូគ៌ ភ្នំបូកគោ ដែលរួមមានសណ្ឋាគារ និងផ្លូវបេតុងកៅស៊ូ ៣ ខ្សែ ប្រវែង ៨៩ គីឡូម៉ែត្រ ដែលមានតម្លៃវិនិយោគសរុបចំនួន ១.០០០ លានដុល្លារ ត្រូវបានបើកសម្ពោធ កាលពីព្រឹកថ្ងៃទី៣ឧសភា ឆ្នាំ២០១២ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ នៅលើកំពូលភ្នំបូកគោ ក្នុងខេត្តកំពត។
ពលរដ្ឋធ្វើដំណើរឆ្លងកាត់សាឡាងនៃកំពង់ចម្លងអ្នកលឿង បានចោទបុគ្គលិកកំពង់ចម្លងនេះថា បានប្រព្រឹត្តអំពើពុករលួយ ដោយទារលុយថ្លៃសំបុត្រឆ្លងសាឡាងលើសចំនួនកំណត់។
អ្នកភូមិបឹងកក់ និងបុរីកីឡា យ៉ាងហោចណាស់៦នាក់ ក្នុងចំណោមជាង២០០នាក់ បានរងរបួស កាលពីម្សិលមិញក្នុងការប៉ះទង្គិចគ្នាមួយជាមួយកម្លាំងប្រដាប់អាវុធ ចម្រុះរាជធានីភ្នំពេញ បន្ទាប់ពីពួកគេព្យាយាមរុញច្រានរនាំងការពាររបស់សមត្ថកិច្ច ដើម្បីនាំញត្តិស្នើសុំអន្តរាគមន៍ឲ្យបោះបង្គោលព្រំប្រទល់ដី១២,៤៤ ហិកតា ទៅដាក់នៅការិយាល័យធនាគារពិភពលោក និងសហភាពអឺរុប ប្រចាំកម្ពុជា។
មតិអ្នកអាន