ពត៌មានខ្មែរ

អ្នក​វិភាគ​៖ ​បើ​មេ​បក្ស​ប្រឆាំង​ប្រថុយ​ចូល​ស្រុក​ជា​ការ​ល្អ

អ្នក​វិភាគ​៖ ​បើ​មេ​បក្ស​ប្រឆាំង​ប្រថុយ​ចូល​ស្រុក​ជា​ការ​ល្អ

បើ​ទោះ​បី​ជា​ក្រុម​អ្នក​វិភាគ យល់​ថា ការ​ដែល​សកម្មជន​គណបក្ស​សមរង្ស៊ី រាប់​រយ​នាក់ បាន​បន្ត​ដឹក​ដៃ​គ្នា ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន នឹង​មិន​ផ្តល់​ផល​ប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​នេះ​ក្តី ក៏​ពួក​គេ​មើល​ឃើញ​ថា ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គួរ​ផ្លាស់​ប្តូរ​របត់​នយោបាយ​របស់​ខ្លួន ហើយ​វិល​ចូល​ស្រុក​វិញ ជា​អ្វី​ដែល​អ្នក​វិភាគ​បាន​ចង្អុល​បង្ហាញ​ថា អាច​ទទួល​បាន​ផល​ច្រើន ​ជាង​ការ​រស់នៅ​និរទេស​ខណៈ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នឹង​ចូល​មក​ដល់​នៅ​ដើម​ខែ​ក្រោយ​នេះ។


មានសម្តែងមតិចំនួន 14

ដល់ពេល​គណបក្សនយោបាយ ដំឡើង​សាច់ដុំ ដាក់គ្នា​

ដល់ពេល​គណបក្សនយោបាយ ដំឡើង​សាច់ដុំ ដាក់គ្នា​

គណបក្ស​នានា បានចាប់ផ្តើម​ធ្វើ​សកម្មភាពកាន់តែខ្លាំង សម្រាប់​ការបោះឆ្នោត ឃុំ​-​សង្កាត់ ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​៣ ខែមិថុនា​។


មានសម្តែងមតិចំនួន 13

អ្នក​សង្កេតការណ៍៖ មន្ត្រី​ឃុំ​សង្កាត់​ធ្វើ​ការ​បម្រើ​បក្ស​ជា​ជាង​បម្រើ​ពលរដ្ឋ

អ្នក​សង្កេតការណ៍៖ មន្ត្រី​ឃុំ​សង្កាត់​ធ្វើ​ការ​បម្រើ​បក្ស​ជា​ជាង​បម្រើ​ពលរដ្ឋ

ក្រុម​អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក ក្រុមប្រឹក្សា​ឃុំ សង្កាត់ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ពួកគាត់​មួយ​ចំនួន​ធ្វើ​ការ​បម្រើ​គណបក្ស​ច្រើន​ជាង​បម្រើ​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​ពី​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់។


មានសម្តែងមតិចំនួន ១

មាន​ការ​រិះគន់​រឿង​មន្ត្រី​យោធា​ចុះ​ចែក​ដី​រក​សន្លឹក​ឆ្នោត

មាន​ការ​រិះគន់​រឿង​មន្ត្រី​យោធា​ចុះ​ចែក​ដី​រក​សន្លឹក​ឆ្នោត

ការ​ចុះ​ទៅ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មួយ​ហិកតា​កន្លះ នៅ​ស្រុក​អន្លង់វែង កាល​ពី​ពេល​ថ្មីៗ​នេះ ពី​សំណាក់​លោក​ឧត្តម​សេនីយ៍​យោធា គន់ គីម និង លោក ជា តារា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ជា​ការ​ទាក់ទាញ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ពេល​ឃោសនា បោះឆ្នោត​ឃុំ-សង្កាត់​។


សម្តែងមតិ

​សង្គម​ស៊ីវិល​ហៅ ការ​រៀប​ចំ​ពិធី​សម្រាប់​អ្នក​ចុះ​​ចូល ​និង ការ​ចែក​អំណោយ​ថា ជា​យុទ្ធនាការ​ឃោសនា​មុន​​មុនពេល

​សង្គម​ស៊ីវិល​ហៅ ការ​រៀប​ចំ​ពិធី​សម្រាប់​អ្នក​ចុះ​​ចូល ​និង ការ​ចែក​អំណោយ​ថា ជា​យុទ្ធនាការ​ឃោសនា​មុន​​មុនពេល

លោក គុល បញ្ញា ប្រធាន​គណៈកម្មាធិការ សម្រាប់​ការ​​បោះឆ្នោត​ដោយ​សេរី និង​និង យុត្តិធម៌ ក្នុង​ប្រទេស​​កម្ពុជា ( ខុមហ្វ្រែល) បាន​អះអាង​​ថា គណបក្ស​​នានា ដែល​កំពុង​តែ​ចែក​អំណោយ ដល់​ក្រុម​អ្នក​គាំ​ទ្រ​​មានន័យ ស្មើ​​នឹង​ការ​ទិញ​​សន្លឹកឆ្នោត ។


សម្តែងមតិ

ក្មេង​ប្រុស​ស្លាប់​ក្រោយ​មាន​ការ​បណ្តេញចេញ

ក្មេង​ប្រុស​ស្លាប់​ក្រោយ​មាន​ការ​បណ្តេញចេញ

ឪពុក​ម្តាយ​កុមារ​ជន​រងគ្រោះ​បាន​និយាយ​ថា ទារក​ចាន់ ​សំណាង ​បាន​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​អស់​ពេល​ជា​យូរ​មក​ហើយ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​បាន​ទទួល​រងគ្រោះ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៃ​សហគម​បុរីកីឡា​ដទៃ​ផ្សេងទៀត ​ដោយសារ​តែ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ខែ​មករា​ កន្លង​ទៅ​នេះ។


សម្តែងមតិ

កូន​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​ឈឺ​ដោយ​សារ​គ្មាន​ជម្រក

កូន​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​ឈឺ​ដោយ​សារ​គ្មាន​ជម្រក

កូន​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ឈឺ​គ្រុនក្ដៅ ផ្ដាសាយ និង​រាករូស ដោយសារ​គ្មាន​ទីកន្លែង​រស់​នៅ​សមរម្យ។ កូន​អ្នកភូមិ​បុរី​កីឡា​ម្នាក់​នោះ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ឧសភា នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ជំងឺ​គ្រុនក្ដៅ និង​រាករូស និង​គ្មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់។


មានសម្តែងមតិចំនួន 4

ថ្ងៃ​សម្រាក​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ភ្ញៀវ​សម្រុក​ឡើង​កម្សាន្ដ​ភ្នំ​បូកគោ ជាង​បី​ម៉ឺន​នាក់​

ថ្ងៃ​សម្រាក​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ភ្ញៀវ​សម្រុក​ឡើង​កម្សាន្ដ​ភ្នំ​បូកគោ ជាង​បី​ម៉ឺន​នាក់​

គិតតែ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ ក្នុងឱកាស​ ព្រះ​រាជពិធី ​បុណ្យចម្រើន ព្រះជន្ម ព្រះករុណា ​ព្រះបាទ​សម្ដេច ​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា មាន​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិ ប្រមាណ​ជាង បី​ម៉ឺន​នាក់ បាននាំគ្នា​ឡើងទៅ​កម្សាន្ដ​លើ ​កំពូលភ្នំ​បូកគោ ក្នុង​ខេត្តកំពត​។


មានសម្តែងមតិចំនួន 3

លោកនាយក​រដ្ឋមន្ត្រី​រិះគន់​ព្រះអង្គម្ចាស់​រណឫទ្ធិ​មុនការ​ឃោសនា​បោះឆ្នោត​

លោកនាយក​រដ្ឋមន្ត្រី​រិះគន់​ព្រះអង្គម្ចាស់​រណឫទ្ធិ​មុនការ​ឃោសនា​បោះឆ្នោត​

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​រិះគន់​អ្នក​នយោបាយ​អតីត​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​ពិសេស​ទៅ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ​ដែល​ធ្លាប់​មាន​បន្ទូល​ថា​ ព្រះអង្គ​សុខចិត្ត​មិន​សោយរាជ្យ​ហើយ​ទុក​ព្រះរាជ​បល្ល័ង្ក​ថ្វាយ​ព្រះ​មហាក្សត្រ​សព្វថ្ងៃ។


មានសម្តែងមតិចំនួន ១

នាយករដ្ឋមន្ត្រី ទ្រាំ​មិនបាន​នឹង​ពាក្យ​ថា បោះបង់​រាជបល្ល័ង្ក​

នាយករដ្ឋមន្ត្រី ទ្រាំ​មិនបាន​នឹង​ពាក្យ​ថា បោះបង់​រាជបល្ល័ង្ក​

នេះ​ជា​ប្រតិកម្ម​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី និង​ផ្ញើ​សារ​នយោបាយ​ជា​ចំហ​ម្ដងទៀត សំដៅ​ទៅកាន់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ដែល​តែងតែ​ឆ្លៀត មាន​ព្រះបន្ទូល​ដូច្នេះ ទៅធ្វើ​ការឃោសនា​រក​សំឡេងគាំទ្រ​សន្លឹកឆ្នោត នៅតាម​មូលដ្ឋាន ជាពិសេស​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។


សម្តែងមតិ

គណបក្ស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រកាន់​ជំហ​រថា មិន​បាន​កេងចំណេញ​ពី​រាជានិយម​ទេ​

គណបក្ស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រកាន់​ជំហ​រថា មិន​បាន​កេងចំណេញ​ពី​រាជានិយម​ទេ​

គណបក្ស​នរោត្តម រណឫទ្ធិ របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសថា ខ្លួន​មិន​បាន​កេងចំណេញ​នយោបាយ​ពី​របប​រាជានិយម និង​មិន​បាន​យក​ព្រះនាម​របស់​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ឃោសនារក​សំឡេង​ឆ្នោត​ឡើយ​។


មានសម្តែងមតិចំនួន 2

គណបក្ស​ប្រជាជន​កម្ពុជា ហែ​ក្បួន​ឃោសនា​តាម​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ផ្តើម​យុទ្ធនាការ​បោះឆ្នោត ថ្ងៃ​១៨​ឧសភា​

គណបក្ស​ប្រជាជន​កម្ពុជា ហែ​ក្បួន​ឃោសនា​តាម​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ផ្តើម​យុទ្ធនាការ​បោះឆ្នោត ថ្ងៃ​១៨​ឧសភា​

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច គ្រោង​នឹង​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នា​ថ្ងៃ​សុក្រ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​តាម​គ្រប់ ១.៦៣៣ ឃុំ​សង្កាត់ ទូទាំង​ប្រទេស​។


មានសម្តែងមតិចំនួន ១

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ប្រើ​ព្រះ​នាម​សម្ដេច​ឪ​មក​ឃោសនា​បោះ​ឆ្នោត

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ប្រើ​ព្រះ​នាម​សម្ដេច​ឪ​មក​ឃោសនា​បោះ​ឆ្នោត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ឈប់​ប្រើប្រាស់​ព្រះនាម និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឃោសនា​បោះ​ឆ្នោត នៅ​ពេល​ខាង​មុខ​នេះ។


សម្តែងមតិ

ហ៊ុ​ន សែន ព្រមាន រណឬទ្ធិ និង ហ៊្វុនស៊ិនប៉ិច​ រឿង​យក​ឈ្មោះ​អតីត​ស្ដេច​ខ្មែរ ​ទៅ​​ធ្វើ​មធ្យោបាយ​​ឃោសនា

ហ៊ុ​ន សែន ព្រមាន រណឬទ្ធិ និង ហ៊្វុនស៊ិនប៉ិច​ រឿង​យក​ឈ្មោះ​អតីត​ស្ដេច​ខ្មែរ ​ទៅ​​ធ្វើ​មធ្យោបាយ​​ឃោសនា

មេដឹកនាំ​ដែល​ធ្លាប់​ជេរប្រមាថ ​មហាក្សត្រ​ជរា​នៃ​កម្ពុជា​យ៉ាង​កប់ៗ​មាត់ ជា​ថ្មី​​ម្ដង​ទៀត នា​ព្រឹក​មិញ​​នេះ បាន​ធ្វើ​ការ​ព្រមាន ដល់​គណបក្ស​​ដែល​មាន​និន្នាការ​ទៅ​រក រាជានិយម​ឲ្យ​ឈប់​លើក​​យក​ឈ្មោះ​ អតីត​ក្សត្រ​​អង្គនេះ មក​ធ្វើ​ជា​មធ្យោបាយ​​ឃោសនា​ រក​សម្លេង​ឆ្នោត​។


មានសម្តែងមតិចំនួន 6

សម្តេច​ហ៊ុន​សែន ប្រកាស​កុំឲ្យ​គណបក្សនយោបាយ យក​ព្រះនាម​សម្តេចឪ ទៅ​រក​សំឡេងឆ្នោត​

សម្តេច​ហ៊ុន​សែន ប្រកាស​កុំឲ្យ​គណបក្សនយោបាយ យក​ព្រះនាម​សម្តេចឪ ទៅ​រក​សំឡេងឆ្នោត​

នៅពេល​ការបោះឆ្នោត​ឃុំ​សង្កាត់ កាន់តែ​ខិត​ជិត​ចូលមក​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដល់​រាជវង្សានុវង្ស ដែល​ធ្វើ​នយោបាយ និង​គណបក្ស​នយោបាយ កុំឲ្យ​កេងចំណេញ​ពី​រាជានិយម និង​កុំ​យក​ព្រះនាម​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ទៅ​ឃោសនា រក​សំឡេងឆ្នោត​។​


មានសម្តែងមតិចំនួន 4

ជំងឺ​គ្រុន​ឈាម​នឹង​រាត​ត្បាត​នៅ​ក្នុង​ឆ្នាំ​នេះ

ជំងឺ​គ្រុន​ឈាម​នឹង​រាត​ត្បាត​នៅ​ក្នុង​ឆ្នាំ​នេះ

មជ្ឈមណ្ឌល​ជាតិ​បរាសិតវិទ្យា បាណកវិទ្យា និង​ទប់​ស្កាត់​ជំងឺ​គ្រុន​ចាញ់ បាន​រក​ឃើញ​វិរុស​ចាស់​នៃ​ជំងឺ​គ្រុន​ឈាម ​ដែល​បាត់បង់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​មេរោគ​ជំងឺ​នេះ បាន​កើត​មាន ក្នុង​ឆ្នាំ​មុន ដែល​មជ្ឈមណ្ឌល​នេះ ​មាន​ការ​ព្រួយ​បារម្ភ​ថា ករណី​ជំងឺ​គ្រុន​ឈាម​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ ដែល​បាន​សម្លាប់​មនុស្ស ១៤ នាក់​រួច​មក​ហើយ ក្នុង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​នេះ។


សម្តែងមតិ

នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​បេក្ខជន​បក្ស​ខ្លួន​យក​​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ

នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​បេក្ខជន​បក្ស​ខ្លួន​យក​​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ជំរុញ​ឲ្យ​បេក្ខជន​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ឈ្មោះ​ដណ្ដើម​តំណែង​ក្នុង​ការ​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ។


មានសម្តែងមតិចំនួន ១

ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ធនធាន​ធម្មជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឆ្លាក់​រូប​លោក ឈុត វុទ្ធី ជា​វីរជន​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ខ្មែរ

ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ធនធាន​ធម្មជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឆ្លាក់​រូប​លោក ឈុត វុទ្ធី ជា​វីរជន​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ខ្មែរ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​អ្នក​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​​មក​ពី​២៤​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ប្រមាណ​៥០០នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​ចំនួន​៥ចំណុច ក្នុង​នោះ​រួម​មាន​ទាំង​ការ​ឆ្លាក់​រូប​លោក ឈុត វុទ្ធី ជា​វរជន​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ផង​ដែរ។


មានសម្តែងមតិចំនួន ១

នាយករ​ដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ទទួល​ទាន​ស្រាបៀរ

នាយករ​ដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ទទួល​ទាន​ស្រាបៀរ

កាល​ពី​ម្សិល​​មិញ ក្នុង​ឱកាស​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស​ជា​ផ្លូវការ នូវ​រោង​ចក្រ​ស្រាបៀរ​​កម្ពុជា ដែល​មាន​ទី​តាំង​ក្នុង​ខណ្ឌ ដង្កោ ជាយ​ក្រុង​ភ្នំពេញ នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​​ទទួលទាន​​ស្រា​បៀរ ​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មជ្ឍដ្ឋាន​ខ្មែរ​ខ្លះ​បាន​ហៅ​ការ​អំពាវ​នាវ​នេះ​ថា បាន​ធ្វើ​​ផ្ទុយ​ពី​ដំបូន្មាន​អប់​រំ​ក្នុង​សង្គម​ខ្មែរ ដែល​ថា ស្រា​ជា​ដើម​អាទិ៏​​នៃ​អំ​ពើ​ឆ្កួត​ទាំង ៣ មាន ស្រា ស្រី ល្បែង ។


មានសម្តែងមតិចំនួន 27

អាចារ្យ​ជា​ង ៣​ពាន់​នាក់ ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ស្តីពី តួនាទី និង​ភារកិច្ច​អាចារ្យ ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​

អាចារ្យ​ជា​ង ៣​ពាន់​នាក់ ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ស្តីពី តួនាទី និង​ភារកិច្ច​អាចារ្យ ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​

គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១០ មកដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១២ មាន​អាចារ្យ និង​អាចារិនី សរុប​ចំនួន ៣.២៥៥ នាក់ អង្គ និង​នាក់ បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ស្តីពី តួនាទី និង​ភារកិច្ច​អាចារ្យ ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ជំនាន់​ទី​១ ដល់​ជំនាន់​ទី​៩​។


សម្តែងមតិ
?>