ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅកាន់ខេត្តកំពត ជួបជាមួយនឹងប្រជារាស្ត្រក្រីក្រ និងចែកអំណោយ ដល់ពលរដ្ឋចំនួន ៣៥០ គ្រួសារ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គ គម្រប់ព្រះជន្ម ៥៩ យាងចូល ៦០ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២។
ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅប្រារព្ធព្រះរាជពិធីចំរើនព្រះជន្មរបស់ព្រះអង្គនៅសង្កាត់អណ្តូងខ្មែរ ក្បែរជើងភ្នំកំចាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២។
ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម មុនីនាដ សីហមុនីបានយាងទៅខេត្តកំពតនៅថ្ងៃនេះក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មដើម្បីយាងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ។
នៅពេលថ្មីៗនេះ គេសង្កេតឃើញមានយុវជនកាន់តែច្រើនឡើងបានចូលរួមការពារព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជានៅតាមតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជំរុញដល់ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកឲ្យបង្កើនការនាំចេញស្រាបៀរទៅកាន់បរទេស។ លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរម្លឹកដល់បណ្តាក្រុមហ៊ុនផលិតស្រាបៀរនៅកម្ពុជាឲ្យបង្កើនគុណភាព ដើម្បីប្រកួតប្រជែងជាមួយស្រាបៀរនាំចូលពីបរទេស
ក្នុងពិធីសម្ពោធរោងចក្រផលិតស្រាបៀរ កម្ពុជា របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក ឲ្យបង្កើនការនាំចេញស្រាបៀរទៅកាន់បរទេស។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ចំពោះអ្នកបរិភោគស្រាបៀរ ១ កំប៉ុង មានន័យថា បានចូលរួមបរិច្ចាគលុយ ៣០ ភាគរយ ចូលរដ្ឋ។
លោក ហ៊ុន សែន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិត “ស្រាបៀកម្ពុជា” ដែលជារោងចក្រផលិតស្រាបៀទី៦ ក្នុងចំណោមរោងចក្រចំនួន ៥ទៀតនៅប្រទេសកម្ពុជា។
ក្រុមអ្នកភូមិជាច្រើននាក់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងនាំគ្នាប្រមូលស្នាមមេដៃគាំទ្រ ដាក់ជូនសាលាដំបូងខេត្តប៉ៃលិន ដើម្បីសុំឲ្យតុលាការដោះលែងមនុស្ស បីនាក់ ដែលកំពុងជាប់ពន្ធនាគារខេត្តប៉ៃលិន។
មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រោះគេចមិនចូលខ្លួនមកឆ្លើយបំភ្លឺចំពោះមុខរដ្ឋសភា។
ញាតិមិត្ត ព្រមទាំងអ្នកយកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព និងអេឡិចត្រូនិច ជាច្រើននាក់ បានមកចូលរួមកាន់ទុក្ខ និងចូលរួមបុណ្យសពលោក ប៉ាវ ហ៊ន អាយុ ៤៤ឆ្នាំ ចាងហ្វាងកាសែតកម្ពុជាសច្ចៈ ដែលបានស្លាប់ដោយជំងឺលើសឈាម កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ នៅផ្ទះ នៅប៉ោយប៉ែត។
អាជ្ញាធរខេត្តកំពង់ធំ បានចេញលិខិត បដិសេធ មិនឲ្យសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ដឹកនាំប្រជាពលរដ្ឋ ធ្វើបាតុកម្ម តវ៉ា លើបញ្ហាអគ្គិសនី ដែលមានតម្លៃខ្ពស់ និងដាច់ជាញឹកញាប់។ ប៉ុន្តែអាជ្ញាធរ សន្យាថា នឹងជួបពិភាក្សារកដំណោះស្រាយ។ រីឯសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានយល់ស្រប និងប្រកាសផ្អាកបាតុកម្មជាបណ្តោះអាសន្ន។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សខេត្តពោធិ៍សាត់បានឲ្យដឹងថា ករណីចាប់រំលោភសេពសន្ថវៈក្នុងខេត្តនេះ មានការកើនឡើងគួរឲ្យបារម្ភ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១១ កន្លងទៅ។
មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចបាននិយាយនៅថ្ងៃចន្ទនេះថា គណបក្សរាជានិយមមួយនេះបានត្រៀមរួចជាស្រេចហើយ ដើម្បីរួបរួមផ្សះផ្សាជាមួយគណបក្សនរោត្តមរណប្ញទ្ធិ នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់។
លោក កែវ ពុទ្ធរស្មី មគ្គុទ្ទេសក៍គណបក្សហ្វ៊ុនស៊ិនប៉ិច នៅក្នុងសន្និសីទសារព័ត៌មាន នៅភូមិគ្រឹះក្បែរវិមានឯករាជ្យ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ បានថ្លែងឲ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រៀមលក្ខណៈក្នុងការបង្រួបបង្រួម ដើម្បីប្រមូលកម្លាំងហ្វ៊ុនស៊ិនប៉ិចឡើងវិញ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៣ ជាមួយគណបក្ស នរោត្តម រណឫទ្ធិ តែរាំងស្ទះ មកពីបញ្ហាបច្ចេកទេស។
ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចររាប់ម៉ឺននាក់បានសម្រុកទៅលេងឆ្នេរសមុទ្រ ដូចទឹកបាក់ទំនប់ បណ្តាលឲ្យគ្មានកន្លែងស្នាក់នៅ និងគ្មានកន្លែងហូបចំណីអាហារ។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅកាន់ខេត្តកំពត ជួបជាមួយនឹងប្រជារាស្ត្រក្រីក្រ និងចែកអំណោយ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គ ក្នុងគម្រប់ព្រះជន្ម ៥៩ យាងចូល ៦០ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២។
សាលាក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ បានសម្រេចបង្កើតក្រុមការងាររៀបចំសាងសង់រូបសំណាកលោក ជា វិជ្ជា អតីតសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីមានការឯកភាពពីនាយករដ្ឋមន្រ្តីកាលពីចុងឆ្នាំមុន។
ទីបំផុតទៅ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងាររៀបចំសាងសង់រូបសំណាក លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។
បញ្ហាមួយក្នុងចំណោមបញ្ហាដំបូងជាច្រើន ដែលលោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានធ្វើអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ មកកាន់ប្រទេសកម្ពុជា គឺការទៅមើលផ្នូរអ្នកការពារបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់។
អង្គការអភិរក្សអន្តរជាតិមួយ បានយកវល្លិល្មៀត ដែលគេរកឃើញជាច្រើនគំនរ និងដាក់ត្រាំយ៉ាងចម្លែក ក្នុងអាង នៅក្នុងក្រុមហ៊ុន ធីមប៊ើហ្គ្រីន មានចម្ងាយប្រមាណជា១០០ ម៉ែត្រ ពីកន្លែងដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោក ឈុត វុទ្ធី យកទៅធ្វើការពិសោធ ខណៈដែលគេសង្ស័យថា វល្លិឈើព្រៃប្រភេទនេះ គឺជាសារធាតុម្សាង សម្រាប់ផលិតថ្នាំញៀនដែលមានឥទ្ធិពលខ្លាំងជាងប្រេងម្រះព្រៅ ដែលរដ្ឋាភិបាលកំពុងតែធ្វើការបង្ក្រាបទៅទៀត។
មតិអ្នកអាន