ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសយកខេត្តតាកែវ ជាទីតាំងប្រកួតកីឡាប្រណាំងកង់ ស្វែងរកជើងឯកប្រចាំឆ្នាំ២០១០នេះ។ កីឡានាំមកនូវថាមពលកម្លាំង សាមគ្គីភាព និងការអភិវឌ្ឍ នេះជាប្រធានបទ ដែលក្រសួងអប់រំ យុវជន និងកីឡា រួមសហការជាមួយសហព័ន្ធខ្មែរកីឡាប្រណាំងកង់ បានកំណត់ក្នុងកម្មវិធីប្រណាំងកង់ប្រចាំឆ្នាំ២០១០ ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ឧសភា ដោយជ្រើសយកខេត្តតាកែវ ជាគោលដៅនៃការប្រារព្ធពិធីនេះ។
18 views |
ជើងឯកប្រដាល់ពិភពលោកម៉ានី ប៉ាក់គីអាវ កាលពី ថ្ងៃពុធ ទី១២ ឧសភា បានប្រកាសថាខ្លួនចង់ឡើងប្រកួតជាមួយលោកមេវេដឌ័រ ដើម្បីទុកជាអនុស្សាវរីយ៍នៃការប្រកួតចុងក្រោយរបស់ខ្លួន ។ ប៉ាក់គីអាវ មានបំណងលាឈប់ពីការប្រដាល់ហើយចាប់អាជីពជាអ្នកនយោបាយវិញ ។
164 views |
កីឡាការិនី ល្បុក្កតោ ជើងខ្លាំង អ៊ុំ ថារ័ត្ន ដែលជាម្ចាស់ មេដាយមាស ចំនួន ៥ ពីការប្រកួត ជើងឯកជាតិឆ្នាំ ២០០៨ និង ២០០៩ មកនេះ មានបំណងចង់ក្លាយ ជាអ្នកសម្តែងក្បាច់ គុនបុរាណខ្មែរ (ល្បុក្កតោ) នៅហូលីវូដ ដើម្បីឱ្យ ពិភពលោក បាន ស្គាល់ក្បាច់គុន បុរាណខ្មែរ ហើយដែលស្ត្រីខ្មែរ អាចធ្វើបាន ។
221 views |
រឿង សោភ័ណ្ឌ ក្លឹបខេមរកីឡា ប្រកួតឈ្នះ ផុន ផល ក្លឹបតាព្រហ្មមានជ័យ មុនស្នូរជួងបញ្ចប់ទឹកទី៥ ក្នុងការប្រកួត នាយប់ថ្ងៃទី ២៣ មេសា លើសង្វៀន TV5 ។
30 views |
METFONE CAMBODIAN League 2010 សំរាប់ថ្ងៃទី ២១ មេសាខាងមុខនេះ មានតែមួយប្រកួតប៉ុណ្ណោះ ។ ក្រុមភ្នំពេញ CROWN មិនត្រឹមតែជាក្រុមដែលលេងក្នុង League ដ៏ចាស់វស្សាប៉ុណ្ណោះទេ តែជាក្រុមខ្លាំង ធ្លាប់គ្រប់គ្រងដំណែងជើងឯក League និងធ្លាប់គ្រប់គ្រងដំណែងជើងឯក HUN SEN Cup បាន 2 ឆ្នាំជាប់គ្នាទៀតផង ។
42 views |
លើសង្វៀន TV5 ថ្ងៃទី ១៨ មេសា អ្នកប្រដាល់ សយ សាអ៊ឹម ក្លឹបទ័ពឆ័ត្រយោង៩១១ តស៊ូជាមួយ ឈាន ហុង ក្លឹប ខាំបុក្សកីឡា តែ២ទឹកប៉ុណ្ណោះ ។
32 views |
បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែរកីឡាប្រដាល់ស្ម័គ្រចិត្តក្បាច់គុនបុរាណខ្មែរក៏នៅតែដំណើរការជាធម្មតា គឺស្ថិតនៅសង្វៀនទូរទស្សន៍បាយ័ន ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ ។
34 views |
លើសង្វៀន TV3 ថ្ងៃទី ១០ មេសា ខាងមុខនេះ ភុំ សារាយ ក្លឹបខាំបុស្សកីឡា ប្រកួតជាមួយ កែវ រំចង់ ក្លឹបកងពលធំអន្តរាគមន៍លេខ៣ ។ អ្នកប្រដាល់ទាំង២ រូបនេះ ពុំធ្លាប់ជួបប្រកួតគ្នា ពីមុនមកទេ ។
42 views |
មានកីឡាករល្បីៗជាច្រើនរូបដែលត្រូវឡើងរេញប្រកួតក្បាច់គុនបុរាណខ្មែរនៅស្ថានីយទូរទស្សន៍បាយ័ន ភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ។
17 views |
អតីតកីឡាករ-ការិនី មន្ត្រីកីឡា ដែលចូលរួមក្នុងពិធីជួបជុំនោះមានព្រឹទ្ធាចារ្យ អ៊ឹង គីមសួរ ដែលសព្វថ្ងៃមានអាយុ ៨៩ឆ្នាំហើយ តែលោកនៅជាសមាជិកប្រតិបត្តិសហព័ន្ធប្រដាល់ ។ លោកសូ ថែន អតីតជាមន្ត្រីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានអប់រំកាយ និងកីឡា ។ គួរបញ្ជាក់ថា លោកសូ ថែន សព្វថ្ងៃមានអាយុ ៨១ឆ្នាំ ។
158 views |
លើសង្វៀន TV5 យប់ថ្ងៃទី ៩ មេសា អ្នកប្រដាល់ម៉ៃ សុភ័ក្រ ក្លឹប CMAC ប្រកួតចាញ់ពិន្ទុ នៅ ចន្ថា ក្លឹបតាព្រហ្មមានជ័យដាច់ ។
13 views |
អ្នកប្រដាល់ជនជាតិរុស្ស៊ី ឈ្មោះ CALOFF CHITEYIM ត្រូវ ជ័យ កុសល ក្លឹបសិង្ហកីឡាផ្តួលមុនស្នូរជួងបញ្ចប់ទឹកទី១ ។ CALOFF ដែលមានប្រវត្តិប្រកួត ៣០ដង ឈ្នះ ២០ដង ចាញ់ ១០ដងនោះត្រូវ កុសល ទាត់តែមួយជើងចំកំភួនជើងឆ្វេងបណ្តាលឲ្យអ្នកប្រដាល់ឆ្លងដែនរូបនេះ មិនមានសមត្ថភាពឈរបន្តការប្រកួតបានទៀត ។
62 views |
ឆយ វីរ៉ា បានជាប់ជា ជើងឯកអុកខ្មែរ ឆ្នាំ ២០០៨ ក្នុងការដណ្តើម ពានរង្វាន់ អុកចត្រង្គ សម្តេចតោជា ទីបំផុតបានរកឃើញ អ្នកឈ្នះ និង អ្នកចាញ់ ពិតប្រាកដ ។
186 views |
លើសង្វៀន TV5 យប់ថ្ងៃទី ២មេសា អ្នកប្រដាល់ម៉ន វិរៈ ក្លឹបព្រែកឯងកីឡា ប្រកួតឈ្នះ ម៉ាត់ ឆ្វេង ក្លឹបខេត្តកោះកុង ដោយពិន្ទុ ដាច់តែម្តង ។
18 views |
ផាវ ភឿក ក្លឹបកងពលធំអន្តរាគមន៍លេខ ៣ ប្រកាសវ៉ៃសងសឹកជាមួយ សរ សី ក្លឹបអេភូថង លើសង្វៀន TV5 ថ្ងៃទី ៤ មេសា ខាងមុខនេះ ។ កាលពីឆ្នាំកន្លងទៅគឺថ្ងៃទី ៥ មិថុនា ២០០៩ ផាវ ភឿកចាញ់ពិន្ទុ សរ សី ម្តងហើយ ។
22 views |
League ក្នុងសប្តាហ៍ដំបូងសំរាប់ឆ្នាំ២០១០ នេះ មាន ៤ ប្រកួតឯណោះ ។ ក្រុមភ្នំពេញ CROWN បានយកឈ្នះក្រុមវត្តភ្នំ ៨ ទល់ ១ ។ លេងបាន ២ នាទី ភ្នំពេញ CROWN រកបានមួយគ្រាប់មុន ដែលស៊ុតបញ្ចូលទីដោយលេខ ២០ ឈ្មោះ JUSTINE UCH PRINCE ។
16 views |
អ្នកប្រដាល់ យឹម ឌៀប ក្លឹបក្រសួងការពារជាតិ បានយកឈ្នះ សឹង្ហ សាវ៉ន ក្លឹបសឹង្ហកីឡា ដោយពិន្ទុដាច់ ។ អ្នកប្រដាល់ទាំង ២រូបនេះ ប្រើកំលាំងវាយប្រហារគ្នា ពេញទាំង ៥ទឹកតែម្តង ។ លទ្ធផលចុងក្រោយ យឹម ឌៀប ឈ្នះ សឹង្ហ សាវ៉ន ដោយពិន្ទុ ។ ចៅ ផលឌឿ ក្លឹបកងកេង ខេត្តបាត់ដំបង ប្រកួតស្មើពិន្ទុ ជាមួយ ណាំ នឿន ក្លឹបបង្ក្រាបគ្រឿងញៀន ។
3 views |
វង្ស ណយ ក្លឹបប្រដាល់ក្រសួងការពារជាតិ នឹងជួបប្រកួតគ្នាជាលើកដំបូង លើសង្វៀនTV5 ជាមួយ កែវ ប៊ុនហេង ក្លឹបព្រះខ័នរាជថ្ងៃទី ២ មេសា ខាងមុខនេះ ។
4 views |
METFONE CAMBODIA League ថ្ងៃទី២៨ មីនា មាន២ប្រកួត គឺខេមរាជួបក្រសួងការពារជាតិ និង NAGA CORP ជួបព្រែកប្រាកីឡា ។ ខេមរាជាក្រុមលេខ២ ក្នុង League រដូវកាលចាស់ ឯក្រុមការពារជាតិកាលពីរដូវកាលចាស់ មិនមានចំណាត់ថ្នាក់ល្អក្នុង League ទេ តែ HUN SEN Cup ឆ្នាំ២០១០ ក្រុមការពារជាតិជាក្រុមដែលលើកពានជើងឯក ។
19 views |
ការប្រកួតកីឡាសិស្សក្របខណ្ឌមធ្យមសិក្សាទូទាំងប្រទេសឆ្នាំ ២០១០ បានចាប់ផ្តើមហើយនៅខេត្តស្វាយរៀង ។ បាល់ទាត់បុរស ដែលមាន ២៤ក្រុមនោះ ចែកចេញជា ៨ពូល ដោយមួយពូលៗ មាន ៣ក្រុម ។ ពូល A មានខេត្តប៉ៃលិន សៀមរាប បាត់ដំបង ។
39 views |
ការសម្ដែងមតិ