កីឡា

​ជ័យ កុសល វិល​វិញ​ជួប វង្ស ស៊ី​ថៃ

​ជ័យ កុសល វិល​វិញ​ជួប វង្ស ស៊ី​ថៃ

ជ័យ កុសល ក្លឹប​ព្រះខ័ន​រាជ ដែល​ឃ្លាត​ចាក​ពី​រេញ​ប្រដាល់​ស្ទើរតែ ២​ឆ្នាំ នោះ​បាន​វិល​មក​វិញ​ហើយ ដោយ​ជួប​ជាមួយ វង្ស ស៊ី​ថៃ ក្លឹប​កងពលតូច​លេខ ៧០ លើ​សង្វៀន TV5 ថ្ងៃទី ១៤ មីនា ខាងមុខនេះ ។


28 views  |   សម្តែងមតិ

​ទី ពន្លែ​ត សុំ​ស្គាល់​កណ្តាប់ដៃ​រាជ​សីហ៍ ចាន់​រ៉ា​

​ទី ពន្លែ​ត សុំ​ស្គាល់​កណ្តាប់ដៃ​រាជ​សីហ៍ ចាន់​រ៉ា​

លើ​សង្វៀន TV5 ថ្ងៃ​សុក្រ​ទី ១២ មីនា​ ខាងមុខ​នេះ អ្នក​ប្រដាល់​ទី ពន្លែ​ត ក្លឹប​សឹក​រង​ខេត្តសៀមរាប ប្រកាស​សាក​កណ្តាប់ដៃ​ជាមួយ​រាជសីហ៍ ចាន់​រ៉ា ក្លឹប​បង្ក្រាប​គ្រឿងញៀន ។


4 views  |   សម្តែងមតិ

​ក្រុម SCA VI របស់​វៀតណាម​ មក​ប្រកួត​ជា​មិត្តភាព​ជាមួយ​យុវជន​ព្រះខ័ន​រាជ​

​ក្រុម SCA VI របស់​វៀតណាម​ មក​ប្រកួត​ជា​មិត្តភាព​ជាមួយ​យុវជន​ព្រះខ័ន​រាជ​

ក្រោម​ការអញ្ជើញ​របស់​ក្លឹប​ព្រះខ័ន​រាជ​នោះ នៅ​ថ្ងៃ​ទី ១៣ មីនា​ ខាងមុខ​នេះ ក្លឹប​បាល់ទាត់ SCA VI អាយុ​ក្រោម ១៧ ឆ្នាំ របស់​វៀតណាម មក​ប្រកួត​ជាមួយ​ក្រុម​អាយុ​ក្រោម ១៧ ឆ្នាំ​របស់​ព្រះខ័ន​រាជ ។​


9 views  |   សម្តែងមតិ

​ក្រុម​ក្រសួងការពារជាតិ​លើ​កពាន HUN SEN Cup លើកដំបូង​

​ក្រុម​ក្រសួងការពារជាតិ​លើ​កពាន HUN SEN Cup លើកដំបូង​

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​រក្សា​ដំណែង​លេខ ៣ សំរាប់ HUN SEN Cup ឆ្នាំ ២០១០ បាន​ម្តង​ទៀត​ទាំង​លំបាក ។ ព្រះខ័ន​រាជ​លេង​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ ជាមួយ​ក្រុង NAGA CORP ។ នៅ​តង់​ទី​១ NAGA CORP កៀប​សង្កត់​ទៅលើ​ព្រះខ័ន​រាជ​យ៉ាងខ្លាំង​ជា​ហេតុ​ធ្វើឲ្យ​ព្រះខ័នរាជ​ការពារ​ច្រើន​ជាង​វាយលុក​សង​វិញ ។​


38 views  |   មានសម្តែងមតិចំនួន ១

ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ក្របខ័ណ្ឌ​សិស្ស​មធ្យមសិក្សា​ប្រចាំ​ឆ្នាំ​សិក្សា​២០០៩-២០១០

ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ក្របខ័ណ្ឌ​សិស្ស​មធ្យមសិក្សា​ប្រចាំ​ឆ្នាំ​សិក្សា​២០០៩-២០១០

មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ បាន​រៀបចំ​ការប្រកួត​កីឡា ដើម្បី​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ក្របខ័ណ្ឌ​សិស្ស​មធ្យមសិក្សា ២០០៩-២០១០ លើ​វិញ្ញាសា​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលក​ម្ម ប៉េតង់ (​ប៊ូ​ល​) និង​ប្រណាំង​កង់ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ០១ មីនា និង​បិទ​កាលពី​ថ្ងៃ​ទី​០៥ មីនា ២០១០ ។​


9 views  |   សម្តែងមតិ

​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ៥ មីនា​

​លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ៥ មីនា​

លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី ៥ មីនា អ្នក​ប្រដាល់ ចន្ថា សារ៉ាន់ ក្លឹប​តាខ្មៅ​មានរិ​ទ្ធ​ខេត្ត​កណ្តាល ចុះចាញ់ ជិន រ៉ា ក្លឹប​កងយោធពល​ខេមរភូមិន្ទ ឲ្យ​សុំ​ចាញ់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។​


32 views  |   សម្តែងមតិ

​ថ្ងៃ ១៦ មីនា​ខាងមុខ​នេះ នឹង​ប្រកួត​ប៉េតង់​ជើង​ឯកជាតិ ឆ្នាំ​២០១០

​ថ្ងៃ ១៦ មីនា​ខាងមុខ​នេះ នឹង​ប្រកួត​ប៉េតង់​ជើង​ឯកជាតិ ឆ្នាំ​២០១០

ការប្រកួត​ប៉េតង់​ជើង​ឯកជាតិ ឆ្នាំ​២០១០ និង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៦ ដល់ ២១ មីនា​នៅ​ពហុកីឡាដ្ឋាន​ជាតិ ។​ ​វា​ជា​ការប្រកួត​ប្រចាំ​ឆ្នាំ​មួយ ដែល​ទ្រទ្រង់​ថវិកា ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ។ លោក​ហ៊ុន សាមុត អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ​មានប្រសាសន៍ថា យើង​បាន​ជូនដំណឹង​ដល់​បញ្ហា​ក្លឹប សមាគម ក្រសួង មន្ទីរ ខេត្ត​-​ក្រុង ​នានា ដែល​មាន​កីឡា​ប៉េតង់​នោះ ឲ្យគេ​បានដាក់ពាក្យ​ចូលរួម​ប្រកួ​ត ។​


6 views  |   សម្តែងមតិ

បាល់ទាត់​សំរាប់​ទាំងអស់គ្នា ក្រុម​ណា​លើ​កពាន ?

បាល់ទាត់​សំរាប់​ទាំងអស់គ្នា ក្រុម​ណា​លើ​កពាន ?

សប្តាហ៍​នេះ​ការប្រកួត​បាល់ទាត់​សំរាប់​ទាំងអស់គ្នា​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ។ ក្រុម​ម៉ូតូ​ហោះ ដែល​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ជួប​ជាមួយ​ក្រុម​ចំការ​ននោង ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ឆ្នាំ​២០០៨ ។ ប្រសិនបើ ក្រុម​ម៉ូតូ​ហោះ ដណ្តើម​បាន​ជើងឯក​ឆ្នាំ​នេះ​ទៀត​នោះ​គឺ គេ​លើ​កពាន ២​ឆ្នាំ​ជាប់​គ្នា​តែ​ម្តង ។


9 views  |   សម្តែងមតិ

​អេភូ​ថង និង​ឯម វុត្ថា​វ៉ៃ​ជាមួយ​កាណាដា​លើ​សង្វៀន TV3

​អេភូ​ថង និង​ឯម វុត្ថា​វ៉ៃ​ជាមួយ​កាណាដា​លើ​សង្វៀន TV3

លើ​សង្វៀន TV3 ថ្ងៃ​សៅរ៍ ទី​៦ មីនា ​ខាងមុខ​នេះ អ្នក​ប្រដាល់​ចាស់វស្សា​អេ ភូ​ថង ក្លឹប​ក្រសួងការពារជាតិ ​ប្រកួត​ជា​មួយ អ្នក​ប្រដាល់​ស្បែក​ខ្មៅ​ជនជាតិ​កា​ណា​ដា​ឈ្មោះ SAI MOW ។


96 views  |   មានសម្តែងមតិចំនួន ១

ភុំ សារាយ​, កែវ រំ​ចង់​, កែវ ប៊ុនហេង និង​ឡុង សុ​ភី នរណា​ឆ្លង​ផុត ១ ភាគ ២ ផ្តាច់ព្រ័ត្រ​

ភុំ សារាយ​, កែវ រំ​ចង់​, កែវ ប៊ុនហេង និង​ឡុង សុ​ភី នរណា​ឆ្លង​ផុត ១ ភាគ ២ ផ្តាច់ព្រ័ត្រ​

លើ​សង្វៀន TV5 ថ្ងៃទី ៧ មីនា ​ខាងមុខ​នេះ ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវ៉ាត់ K-CEMENT ទំងន់ 63,5Kg ឈាន​ដល់​វគ្គ ១ ភាគ ២ ផ្តាច់ព្រ័ត្រ​ហើយ ។​


22 views  |   សម្តែងមតិ

​បាល់ទាត់​សំរាប់​ទាំងអស់គ្នា ចប់​វគ្គ 1/2 ផ្តាច់ព្រ័ត្រ

​បាល់ទាត់​សំរាប់​ទាំងអស់គ្នា ចប់​វគ្គ 1/2 ផ្តាច់ព្រ័ត្រ

ទីបំផុត​ការប្រកួត​បាល់ទាត់​សំរាប់​ទាំងអស់គ្នា​បាន​បញ្ចប់​វគ្គ 1/2 ផ្តាច់ព្រ័ត្រ​ហើយ ។​ ក្រុម​ម៉ូតូ​ហោះ ដែល​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ បាន​ឆ្លង​ផុត វគ្គ 1/2 ផ្តាច់ព្រ័ត្រ ដោយ​លេង​នៅ​វគ្គ 1/2 ផ្តាច់ព្រ័ត្រ ឈ្នះ ក្រុម P.P COMPUTER ៣ ទល់ ០ ។​


12 views  |   សម្តែងមតិ

​បញ្ចប់​ការប្រកួត​វាយ​កូន​បាល់​ជើងឯក​ជាតិ​ឆ្នាំ​២០១០

​បញ្ចប់​ការប្រកួត​វាយ​កូន​បាល់​ជើងឯក​ជាតិ​ឆ្នាំ​២០១០

ឆ្នាំ​នេះ​មាន​ក្លឹប និង​សមាគម​ចំនួន ៧ មក​ពី​ទូទាំងប្រទេស​ចូលរួម​ប្រកួត ក្នុងនោះ​មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន ១១២ នាក់ ក្នុងនោះ​កីឡាការិនី ១១ នាក់ ។ គួរបញ្ជាក់​ថា កាល​ឆ្នាំ​២០០៩ មាន​ក្លឹប​តែ ៥ ប៉ុណ្ណោះ ចូលរួម​ប្រកួត តែ​កីឡាករ ការិនី​មាន​ចំនួន ១១៤ នាក់​ឯណោះ ។​


27 views  |   សម្តែងមតិ

​​​អ្នក​ដែល​ត្រូវ​សាក​កណ្តាប់ដៃ​គ្នា លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃ​សុក្រ នេះ​

​​​អ្នក​ដែល​ត្រូវ​សាក​កណ្តាប់ដៃ​គ្នា លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃ​សុក្រ នេះ​

លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ថ្ងៃទី ៥ មិនា ខាងមុខនេះ បឺត សំខាន់ ក្លឹប​សាលវ័ន្ត​កីឡា ប្រកាស​ជម្រះបញ្ជី​ជាមួយ សុខ សុវណ្ណ ក្លឹប​ខេត្តកោះកុង ។​ ពួកគេ​ជា​អ្នក​ប្រដាល់ ដែល​ល្អ​ដូចគ្នា រហ័សរ​ហួន និង​មាន​ផ្លែ​ចាស់​ដូចគ្នា ។


20 views  |   សម្តែងមតិ

​អ្នកឈ្នះ​លើ​សង្វៀន ​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ

​អ្នកឈ្នះ​លើ​សង្វៀន ​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ

លើ​សង្វៀន TV5 យប់​ថ្ងៃ​ទី​២៦ កុម្ភៈ អ្នក​ប្រដាល់ ភោ សុភ័ក្ត្រ ក្លឹប​ខេ​ម​បុស្ស​កីឡា សន្លប់​នៅ​ទឹក​ទី​៣ ដោយសារ​ជង្គង់​ហោះ​របស់ ផល សោភ័ណ្ឌ ក្លឹប​តាឡី​ដំរី​មាន​រិទ្ធ ។​ អ្នក​ប្រដាល់​ទាំង ២​រូប​នេះ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុន​មក​ឡើយ ។ ស្ទើរតែ​ពេញ​មួយ​ទឹក​ទី​១ ស្ថានភាព​នៃ​ការប្រកួត​គ្មាន​នរណា លើ​នរណា​ឡើយ ។​


78 views  |   សម្តែងមតិ

​អ៊ុំ យូរ៉ាន់ សុំ​អូឡាំពិក​ជួយ​អន្តរាគមន៍​បង្កើត​សហព័ន្ធ​ប្រដាល់​អាជីព​

​អ៊ុំ យូរ៉ាន់ សុំ​អូឡាំពិក​ជួយ​អន្តរាគមន៍​បង្កើត​សហព័ន្ធ​ប្រដាល់​អាជីព​

លោក អ៊ុំ យូរ៉ាន់ អតីត​ប្រធាន​សហព័ន្ធ​ប្រដាល់ បាន​ស្វែងរក​ច្រក ដើម្បី​បង្កើត​សហព័ន្ធ​ប្រដាល់​អាជីព​មួយ ហើយ​ទើប​បង្កើតបានជា​ធ្វើ​ជា​ប្រហារ​នៃ​សហព័ន្ធ​នោះ ។


95 views  |   សម្តែងមតិ

​HUN SEN Cup ១ ភាគ ២ ផ្តាច់ព្រ័ត្រ​: ព្រះខ័ន​រាជ ការពារជាតិ NAGA CORP និង​ភ្នំពេញ CROWN ក្រុម​ណា​សើច ក្រុម​ណា​យំ ?

​HUN SEN Cup ១ ភាគ ២ ផ្តាច់ព្រ័ត្រ​: ព្រះខ័ន​រាជ ការពារជាតិ NAGA CORP និង​ភ្នំពេញ CROWN ក្រុម​ណា​សើច ក្រុម​ណា​យំ ?

សប្តាហ៍​នេះ HUN SEN Cup ឈាន​ដល់​វគ្គ ១ ភាគ ២ ផ្តាច់ព្រ័ត្រ ហើយ ៤ ក្រុម​ដែល​លេង​ក្នុង​វគ្គ​នេះ សុទ្ធតែ​ក្រុម​យក្ស​តែម្តង ។​


26 views  |   សម្តែងមតិ

​ប្រកួត​ប្រដាល់សេរី​ខ្មែរ និង​បរទេស ៤ គូ នៅ​ព្រំដែន​បាវិត​ខេត្ត​ស្វាយរៀង​

​ប្រកួត​ប្រដាល់សេរី​ខ្មែរ និង​បរទេស ៤ គូ នៅ​ព្រំដែន​បាវិត​ខេត្ត​ស្វាយរៀង​

ជា​លើក​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​តំបន់​ជាយដែន គឺ​ការប្រកួត​កីឡា​ប្រដាល់ ក្បាច់បុរាណ​ខ្មែរ​លក្ខណៈ​អន្តរជាតិ ដោយមាន​កីឡាករ​កម្ពុជា ៤ រូប និង​បរទេស ៤ រូប មកពី​ប្រទេស​ផ្សេង​គ្នា​ប្រកួតរ​គ្នា​ជា​លក្ខណៈ​មិត្តភាព​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ ខាងមុខ ដើម្បី​អបអរសាទរ​សម្ពោធ​សណ្ឋាគារ​ថៃថេន​ឃីង​រីសត ​(Titan King Resort) ​ដ៏​ធំ​របស់​លោក​ឧកញ៉ា គិត ធាង ស្ថិត​នៅ​បាវិត​ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ម៉ុក​បាយ ។​


49 views  |   សម្តែងមតិ

​លទ្ធផល​ប្រដាល់ TV5 និង TV3 សប្តាហ៍នេះ

​លទ្ធផល​ប្រដាល់ TV5 និង TV3 សប្តាហ៍នេះ

ខុន ឆៃ​លាង ក្លឹប​សឹង្ហ​កីឡា ប្រកួត​ឈ្នះ មាស សារិទ្ធ ក្លឹប CMAC ដោយ​ពិន្ទុ​ទាំង​លំបាក​ក្នុង​ការប្រកួត​នាល្ងា​ថ្ងៃទី ២១ កុម្ភៈ លើ​សង្វៀន TV5 ភូមិ​ព្រែក​ថ្លឹង ។ ​បន្ទាប់​ពី​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក នោះ ខុន ឆៃ​លាង ឈ្នះ មាស សារិទ្ធ ដោយ​ពិន្ទុ​ទាំង​លំបាក ។​


19 views  |   សម្តែងមតិ

​HUN SEN Cup ចប់​វគ្គ ១ ភាគ ៤ ផ្តាច់ព្រ័ត្រ​

​HUN SEN Cup ចប់​វគ្គ ១ ភាគ ៤ ផ្តាច់ព្រ័ត្រ​

ជើងឯក HUN SEN Cup ២ រដូវ​ជាប់​គ្នា គឺ​ក្រុម​ភ្នំពេញ CROWN ដែល​លេង​អន់​នៅ​វគ្គ ១ ភាគ ៨ ផ្តាច់ព្រ័ត្រ​នោះ បែរ​ជា​លេង​ល្អ​នៅ​វគ្គ ១ ភាគ ៤ ផ្តាច់ព្រ័ត្រ ។​ វគ្គ ១ ភាគ ៤ ផ្តាច់ព្រ័ត្រ​ភ្នំពេញ CROWN យកឈ្នះ​ក្រុម​វត្តភ្នំ ៥ ទល់ ១ ។


27 views  |   សម្តែងមតិ

ប្រកួត​អុក​ដណ្តើម​ពាន​រង្វាន់​នាយក​រដ្ឋមន្ត្រី

ប្រកួត​អុក​ដណ្តើម​ពាន​រង្វាន់​នាយក​រដ្ឋមន្ត្រី

កម្ពុជា​នឹង​រៀបចំ​ការប្រកួត​លេង​អុក ដើម្បី​ដណ្តើម​ពាន​រង្វាន់ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​លើក​ដំបូង នៅ​ដើម​ខែ​មេសា ខាង​មុខ។ ល្បែង​អុកចត្រង្គ ជា​ប្រភេទ​កីឡា​ម្យ៉ាង ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។


106 views  |   សម្តែងមតិ