newspaper
ជុន ចាន់បុត្រ អ្នកវិភាគដ៏ឆ្នើម ដែលគួរចង់ស្ដាប់
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានប្រាប់ក្រុមអ្នកវិនិយោគនៅកម្ពុជាកុំឱ្យព្រួយបារម្ភបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ ព្រោះកម្ពុជានឹងដោះស្រាយបញ្ហាដោយសន្តិវិធី។ អ្នកឃ្លាំមើលថា បញ្ហាជម្លោះព្រំដែននេះនឹងជះឥទ្ធិពលមិនល្អដល់អ្នកវិនិយោគនៅកម្ពុជាប្រសិនបើអូសបន្លាយទៅមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៣ខែមិថុនានេះថា កម្ពុជាបានបាញ់ទម្លាក់«ដ្រូនស៊ើបការណ៍»របស់ភាគីថៃធ្លាក់អស់មួយចំនួន ដោយសារតែហោះរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដែលកម្ពុជាសម្រេចចិត្តបាញ់ទម្លាក់ដ្រូនរបស់ភាគីថៃ គឺដោយសារតែថៃមិនទទួលស្គាល់ទង្វើរបស់ខ្លួន នៅពេលដែលកម្ពុជាដាក់លិខិតតវ៉ាទៅថៃករណីបង្ហោះដ្រូននាពេលកន្លងមក។
កងពលតូចលេខ៧០របស់កម្ពុជា និងកងធំថ្មើរជើងលេខ៣០១របស់វៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុចងសម័្ពន្ធមេត្រីភាព ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថា ទំនាក់ទំនងគ្រួសារត្រកូលថាក់ស៊ីន និងត្រកូលហ៊ុនរយៈពេល៣០ឆ្នាំ ត្រូវបានបំផ្លាញដោយសារការបែកធ្លាយសារសន្ទនាតាមទូរសព្ទរវាងលោក ជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra)។
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានចេញមកច្រានចោលព័ត៌មានលើបណ្តាញ សង្គម TikTok ដែលថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ»។ តែរដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ ចាត់ទុកថានេះគឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។ តាម រដ្ឋបាលខេត្តព្រះសីហនុ កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឆ្លើយតបទៅបក្សប្រឆាំងថៃ ថា ប្រសិនបើរដ្ឋាភិបាលថៃ ឈប់លក់ប្រេងឱ្យកម្ពុជា គឺកម្ពុជាមិនស្លាប់ឡើយ ប៉ុន្តែ ក្រុមហ៊ុន ភីធីធី (PTT) របស់ថៃ ដែលកំពុងរកស៊ីនៅកម្ពុជានឹងស្លាប់។ លោក ហ៊ុន សែន លើកឡើងទៀតថា ក្រុមហ៊ុន ភីធីធី កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា តែបើថៃបិទមិនឱ្យនាំប្រេងរបស់ខ្លួនមកកម្ពុជា តើក្រុមហ៊ុននេះ ដោះស្រាយបែបណា ឬត្រូវទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា?។
ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យត្រលប់ទៅទីក្រុងបាងកកវិញជាបណ្តោះអាសន្ន ក្រោយពីការបែកធ្លាយកិច្ចសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតThe Nation របស់ថៃ ដោយបន្ថែមថា ការកោះហៅនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ នោះឡើយ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលជាង៣០ឆ្នាំមកនេះត្រូវបានបំផ្លាញ ដោយសារតែការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់បានបន្ទោសទៅលើមន្ត្រីខ្មែរណាម្នាក់ ដែលបានចែកចាយសារសន្ទនានេះ ព្រោះគេមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកផ្ទាល់។
មន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការបញ្ចេញកិច្ចសន្ទនាតាមទូរសព្ទរបស់លោក ហ៊ុន សែន ជាមួយមេដឹកនាំថៃ មិនមែនជារឿងអសីលធម៌ឡើយ ពីព្រោះប្រទេសថៃមានកលល្បិចនិងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងទំនាក់ទំនងការទូត មិនគួរបញ្ចេញការចរចាសម្ងាត់ជាសាធារណៈឡើយ។
អ្នកច្បាប់លើកឡើងថា ករណីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទម្លាយសារសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra )ជារឿងល្អសម្រាប់ប្រជាពលរដ្ឋ ធ្វើឱ្យបានដឹងពីស្ថានការណ៍ជម្លោះព្រំដែនប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃ ចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ។ លើសពីការសុំទោស នាយករដ្ឋមន្ត្រីថៃអះអាងថា នេះមិនមែនជាពេលវេលាដែលថៃត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយ តែជាពេលរួបរួមសាមគ្គីគ្នា ដើម្បីអធិបតេយ្យភាពរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ខែមិថុនាបានជួបតំណាងទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីប្រាប់អំពីបញ្ហាតានតឹងនៅតំបន់ព្រំដែនកម្ពុជានិងថៃ ។ អ្នកឃ្លាំមើលលើកឡើងថា នីតិវិធីការទូតរបស់រដ្ឋាភិបាលនេះជារឿងល្អដើម្បីឱ្យបរទេសបានដឹងថាកម្ពុជាពុំបានឈ្លានពានទឹកដីប្រទេសថៃដូចការចោទប្រកាន់នោះទេ។
ប្រធានព្រឹទ្ធសភា និងជាប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទទួលស្គាល់សារសំឡេងសន្ទនាបែកធ្លាយរបស់លោកជាមួយ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនានេះ។ តាម លោក ហ៊ុន សែន ការសន្ទនានោះបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធបញ្ហាដែលថៃបិទព្រំដែនជាមួយកម្ពុជា។
មនុស្សរាប់ម៉ឺននាក់ បានចូលរួមដើរថ្មើងជើងបង្ហាញពីការសាមគ្គីគ្នា និងដើម្បីលើកទឹកចិត្តដល់ក្រុមកងទ័ពជួរមុខ ដែលកំពុងមានភាពតានតឹងជាមួយប្រទេសថៃ។
នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។
កម្ពុជាបានចាប់ផ្ដើមអនុវត្តវិធានការបិទច្រកព្រំដែនទាំងអស់ ដើម្បីហាមឃាត់ការនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានឹងមិនចរចាជាមួយភាគីថៃឡើយ ព្រោះក្រុមយោធាថៃជាអ្នកបិទព្រំដែនមុនដោយមិនបានជូនដំណឹងមកកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា បានជួបតំណាងទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីប្រាប់អំពីបញ្ហាតានតឹងនៅតំបន់ព្រំដែនកម្ពុជា និង ថៃ ។ អ្នកឃ្លាំមើលលើកឡើងថា នីតិវិធីការទូតរបស់រដ្ឋាភិបាលនេះ ជារឿងល្អដើម្បីឱ្យបរទេសបានដឹងថា កម្ពុជាពុំបានឈ្លានពានទឹកដីប្រទេសថៃដូចការចោទប្រកាន់នោះទេ។
សមាជមហាជនគណបក្សសង្គ្រោះជាតិធ្វើនៅក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដឹកនាំដោយ លោក សម រង្ស៊ី មានអ្នកចូលរួមជាង៥០០នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា។
ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសហូឡង់ (Holland) អ្នកស្រី គឹមសួគ៌ សុវណ្ណារី បានដាក់លិខិតផ្លូវការទៅក្រឡាបញ្ជីនៃតុលាការយុត្តិធម៌ (ICJ) ដើម្បីឱ្យជួយរកដំណោះស្រាយវិវាទព្រំដែន តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ និង ប្រាសាទតាក្របី រួចរាល់ហើយនៅរសៀលថ្ងៃទី១៦ខែមិថុនា។
ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ នៅក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីការវិវត្ត និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
មតិអ្នកអាន