ថ្ងៃទី 19 មិថុនា 2012
ដោយ: Ezecom
CEN
ភ្នំពេញ: នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ អ្វីៗគឺសុទ្ធតែទាក់ទងនឹងជម្រើស។ នៅពេលដែលនិយាយដល់ជម្រើសនៅលើអ៊ិនធើណិត អ្វីៗគឺអាស្រ័យលើល្បឿន។ មនុស្សម្នាប្រើប្រាស់អ៊ិនធើណិតដើម្បីគោលបំណងផ្សេងៗ ដូចជា ការអប់រំ ការកម្សាន្ត ការកសាងទំនាក់ទំនងសង្គម ។ល។ ដើម្បីធ្វើរឿងទាំងអស់នេះបាន គេត្រូវការអ៊ិនធើណិតល្បឿនលឿន។
អ៊ិនធើណិតលឿន រហ័ស មានន័យថា អ្នកអាចជជែកជាមួយមិត្តភក្ដិអ្នកបាន។ អ្នកអាចបង្ហោះនិងបញ្ជូនរូបភាពវីដេអូ និងបទចម្រៀងបាន។ លោកអ្នកក៏អាចធ្វើបច្ចុប្បន្នភាពទំព័រ Facebook របស់លោកអ្នកបានផងដែរ។ ហើយបើសិនជាគ្មានអ៊ិនធើណិតល្បឿនលឿនទេ ខ្ញុំនឹងត្រូវតែចំណាយពេលរង់ចាំ។ ខ្ញុំនឹងមិនអាចធ្វើការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងងាយស្រួលដូច្នេះបានឡើយ។
ទាក់ទងនឹងការងារ ដែលអ៊ិនធើណិតមានល្បឿនលឿន មានន័យថាលោកអ្នកអាចផ្ញើឯកសារ បទបង្ហាញរបស់លោកអ្នកទៅឲ្យថ្នាក់ដឹកនាំ ដើម្បីសុំការអនុម័ត ហើយបុគ្គលិករបស់លោកអ្នកអាចផ្ញើឯកសារបទបង្ហាញរបស់ពួកគេមកឲ្យអ្នកដើម្បីពិនិត្យនិងសម្រេចផងដែរ។ យើងមិនអាចចំណាយពេលរង់ចាំដល់ទៅមួយយប់ដើម្បីទទួលឯកសារបទបង្ហាញទាំងនេះឡើយ។
ជាមួយគ្នានេះ អ៊ិនធើណិតល្បឿនលឿននៅកន្លែងការងារ ក៏អាចឲ្យយើងមានភាពបត់បែនបានផងដែរ។ យើងអាចធ្វើការពីផ្ទះ ឬ ពីទីកន្លែងណាមួយក៏បាន។ ហើយទោះបីជាមិននៅការិយាល័យ ក៏អាចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បានដែរ តាមរយៈកម្មវិធី Skype ឬសន្និសីទវីដេអូ។ សូម្បីតែខណៈដែលកំពុងធ្វើការនៅក្នុងការិយាល័យ អ្នកក៏អាចស្ដាប់វិទ្យុ ឬបទចម្រៀងនៅលើអ៊ិនធើណិតបានដែរ “ប៉ុន្តែសូមកុំប្រាប់ប្រធានរបស់អ្នកឲ្យដឹងឲ្យសោះ!”។
អ៊ិនធើណិតល្បឿនលឿននៅគេហដ្ឋាន មានន័យថាការកម្សាន្ត។ ឥឡូវនេះ លោកអ្នកកម្សាន្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យើងអាចមើលទូរទស្សន៍ និងវីដេអូចម្រៀង ព្រមទាំងអានសៀវភៅនៅលើអ៊ិនធើណិតបាន។ អាចធ្វើកិច្ចការទាំងនេះយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើ mouse និង keyboard កុំព្យូទ័រជាការស្រេច។
ជាងនេះទៅទៀត អ៊ិនធើណិតល្បឿនលឿន ក៏មានអត្ថប្រយោជន៍ផ្នែកឧស្សាហកម្មផងដែរ ដូចជាការងារនៅក្នុងស្ថានីយទូរទស្សន៍ ជាឧទាហរណ៍។ អ៊ិនធើណិតល្បឿនលឿន អនុញ្ញាតឲ្យអ្នករាយការណ៍ព័ត៌មាននៅតាមខេត្តបញ្ជូនរបាយការណ៍ព័ត៌មានរបស់ខ្លួនមកឲ្យនិពន្ធនាយក នៅក្នុងបន្ទប់ព័ត៌មាន នៅការិយាល័យកណ្ដាល បានទាន់ពេលវេលា និងយ៉ាងងាយស្រួល។ ហើយបន្ទាប់មកទៀត គឺវិស័យសន្តិសុខ។ ឧទាហរណ៍មួយទៀត គឺកាមេរ៉ាចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ការតភ្ជាប់អ៊ិនធើណិតល្បឿនលឿន ពីខ្សែកាបអុបទិក ផ្ដល់លទ្ធភាពឲ្យកាមេរ៉ា ចរាចរណ៍ចាប់យក និងបញ្ជូនរូបភាពចរាចរណ៍តាមដងវិថីទៅកាន់ប្រព័ន្ធកុំព្យូទ័រនៅការិយាល័យកណ្ដាល ដែលត្រូវបានតាមដានដោយនគរបាល។ កាមេរ៉ាទាំងនេះត្រូវបានរដ្ឋាភិបាលកោតសរសើរថា បានចូលរួមចំណែកដល់ការងាររបស់នគរបាលនៅក្នុងការកែលម្អស្ថានភាពចរាចរណ៍នៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ។
នៅប្រទេសកម្ពុជា យើងមានសំណាង ដោយសារឥឡូវនេះយើងមានការអភិវឌ្ឍជឿនលឿន។ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ ក្រុមហ៊ុន Ezecom បានកាត់បន្ថយតម្លៃ ៤លើក និងបានបង្កើនសមត្ថភាពនិងល្បឿនសេវាអ៊ិនធើណិតរបស់ខ្លួនជាច្រើនលើកដើម្បីជួយជំរុញកំណើននោះបន្ថែមទៀត។
ជាមួយនឹងបណ្ដាញខ្សែកាបអុបទិកប្រហែល ៩.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់ជាង ៩៩%នៃប្រទេស ក្រុមហ៊ុន Ezecom បច្ចុប្បន្ន កំពុងធ្វើការបង្កើនល្បឿនអ៊ិនធើណិតបន្ថែមទៀត ដើម្បីឲ្យអតិថិជនរបស់ខ្លួនទទួលបានសេវាអ៊ិនធើណិតកាន់តែលឿនជាងមុន ប៉ុន្តែចំណាយប្រាក់ដូចមុនដដែល។
សរុបសេចក្ដីមក អ៊ិនធើណិតល្បឿនលឿន ធ្វើឲ្យទាំងជីវិតការងារ និងទាំងជីវិតកម្សាន្តរបស់អ្នកមានភាពងាយស្រួលនិងមានជោគជ័យ។ ដូច្នេះ នៅពេលជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាអ៊ិនធើណិត អ្នកត្រូវគិតអំពីល្បឿន៕ S