ម្ចាស់មេដាយមាស កែ​​ ឡេង តូច​ចិត្តពេល​​​​ប្រៀប​ធៀប​​ខ្លួន​នឹង​ ស៊ន សៀវម៉ី

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃអង្គារ ទី10 វិច្ឆិកា 2015, 07:30 AM
http://vodhotnews.com


(រូបថតពីហ្វេសប៊ុកអ្នកស្រី កែ ឡេង​)


ក្នុងបទ​សម្ភាសន៍​តាម​​ទូរស័ព្ទជា​មួយ​​​​​​​​​​វីអូឌី(VOD) អ្នក​ស្រី ​កែ ឡេង ម្ចាស់មេដាយមាសក្នុង​ព្រឹត្តិការណ៍​​​​ប៉េតង់​ពិភព​លោក​លើកទី​​១៥ បាន​បង្ហាញ​អារម្មណ៍តូច​ចិត្ត​ចង់​ស្រក់​ទឹក​ភ្នែក នៅ​ពេល​​​​​​​​​​​​មាន​ការ​ប្រៀបធៀប​​​​​​រវាង​អ្នក​ស្រីនិង​​កីឡាការិនី​​​ ស៊ន សៀវម៉ី។ ​​​​​​​ស្ថានភាព​ខុស​ប្លែក​គ្នា​នេះក៏​ត្រូវ​រិះ​គន់​​ គួរ​ឲ្យ​កត់សម្គាល់​នៅ​លើ​​បណ្ដាញ​ហ្វេសប៊ុក ក្រោយ​ពេល​អ្នក​ស្រី​​ត្រឡប់​មក​ដល់​ស្រុកហើយ​មិន​ត្រូវ​បាន​ទទួល​កិត្តិយស​ដូច​គ្នា​នឹង​អ្វី​ដែល​ ស៊ន សៀវម៉ី​ ធ្លាប់​បាន​ទទួល​​។

អ្នក​ស្រី​និយាយ​ថា​ខ្លួន​​មាន​អារម្មណ៍​ច​ង់​ស្រក់​ទឹក​ភ្នែក នៅ​ពេល​អ្នក​ស្រី​​បាន​ចុះ​​ពីលើ​យន្ត​ហោះ ហើយ​​មិន​មាន​ក្បួន​ដង្ហែ​កិត្តិយស​ណា​មួយ ដូច​គ្នា​នឹង​អ្វី​ដែល​​​​​​ប្រមុខ​រដ្ឋាភិបាល​បាន​​​​​ធ្វើ​ចំពោះ​​ស៊ន សៀវម៉ី ​​​​​​​​​​​​ក្រោយ​ពេល​នាង​ទទួល​បាន​មេដាយ​​មាស​ពី​​កីឡា​អាស៊ី​។ ​អ្នក​ស្រី​បញ្ជាក់​ថា​​មាន​តែ​​​​​​​ក្រុម​​កីឡាករកីឡាការិនី ​ថ្នាក់​ដឹក​នាំ​ប្រចាំ​​​​​​អូឡាំពិក​និង​​អ្នក​គាំទ្រ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​បាន​មក​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ស្រី ​ក្នុង​ពេល​​អ្នក​ស្រី​​​ចុះ​ពី​លើ​យន្ត​ហោះ​កាល​ពី​វេលាម៉ោង​​​៧​យប់​​​​ថ្ងៃ​ទី​​​​​​៨ខែ​វិច្ឆិកា​នោះ​។ ជា​មួយ​​​​ការ​អះ​អាង​បែបនេះ ​អ្នក​ស្រី​ក៏​បាន​បញ្ជាក់​ថា​​មិន​ទាន់​មាន​ការ​​បញ្ជាក់​​ណា​មួយ​​ពី​កម្មវិធី​លើក​ទឹក​ចិត្ត​​​ឬ​​ផ្ដល់​រង្វាន់​​​​​​​​​​​​​​​​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។

អ្នក​ស្រី​​​មាន​ប្រសាសន៍​ថា៖ “​ខាង​​​​ថ្នាក់​លើ​គាត់​នឹង​មាន​​​​​ការ​ផ្ដល់​រង្វាន់និង​​មាន​​​ការ​ដង្ហែក្បួន​​​ឲ្យ​ខ្ញុំ ​​ប៉ុន្តែ​​​​​​គាត់​ថា​អត់​ទាន់​ដឹង​ថា​ថ្ងៃ​ណា​​ទេ ​​ប៉ុន្តែ​​ទោះជា​មានការ​លើក​ទឹក​ចិត្ត​​​​​​​​​បែបហ្នឹង ក៏​ខ្ញុំ​នៅ​តែ​​​តួច​ចិត្ត​ដែរ នៅ​ពេល​​​​​ខ្ញុំ​ទទួល​បាន​មេដាយ​មាស​អន្តរជាតិ​​​ច្រើន​លើក​​​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ទទួល​បាន​​​កិត្តិយស​​​សូម្បី​តែ​ម្ដង​​ឲ្យ​ស្មើ​នឹង​​​សៀវម៉ី ដែល​ត្រូវ​គេ​​ដង្ហែក្បួន​​ផ្អើល​អស់​ម៉ា​ប្រទេស ​​​​ពី​ព្រលាន​យន្ត​ហោះ​​!”

(រូបថតពីហ្វេសប៊ុកអ្នកស្រី កែ ឡេង​)


អ្នកស្រី​​​បន្ត​ថា​ក្បួន​ដង្ហែពី​ព្រលាន​យន្ត​ហោះនិង​ក្បួន​ដង្ហែ​​​​​​​ក្នុង​ពេល​​​​​​ប្រគល់​រង្វាន់​ គឺ​មាន​តម្លៃ​ខុស​គ្នា​។ អញ្ចឹង​ហើយ​ ទើប​បាន​ជា​អ្នក​ស្រី​​​​​​​​​​កាន់​តែ​មាន​អារម្មណ៍​តូច​ចិត្តនៅ​ពេល​ប្រឹង​ប្រកួត​រហូត​ដល់​ម៉ោង​​​២​យប់​នៅ​ឯប្រទេស​ថៃ រហូត​ទទួល​បាន​​មេដាយ​មាស​ពីព្រឹត្តិការណ៍Women’s Petanque World Championship លើក​ទី​១៥ ប៉ុន្តែ​​ចុង​ក្រោយ​គឺ​មក​ដល់​ស្រុក​ក្នុង​សភាព​ស្ងប់​ស្ងាត់​មិន​អាចប្រដូច​​​​នឹង​​​​​​​​ស៊ន សៀវម៉ី ​​ដែល​មាន​ក្បួន​​​​ទាំង​​ពាក់​កណ្ដាល​យប់​​​​​​​​ក្រោយពេល​មក​ដល់​ស្រុក​​កាល​មុន​។ ​អ្នក​ស្រី​និយាយ​ថា៖ “​​ខ្ញុំមាន​សតិ​អារម្មណ៍​តាំង​ពី​ខ្ញុំ​ចុះ​ពី​លើ​យន្ត​ហោះ​ម្ល៉េះ​ ព្រោះ​​មេដាយ​ដែល​ខ្ញុំ​ទទួល​បាន​​គឺ​ជា​មេដាយ​​មាស​កម្រិត​​​ពិភព​លោក មិន​មែន​កម្រិត​​អាស៊ី​ទេ ហើយ​ជា​មេដាយ​​​​​មាស​​​លើក​ទី​​​២​ទៀត ចុះ​ហេតុ​អ្វី​​​​ពេល​​គេ​ចុះ​ពី​លើ​យន្ត​​ហោះ​គេ​​បាន​កិត្តិយស​​គគ្រឹកគគ្រេង ប៉ុន្តែ​ខ្ញុំ​​មិន​ដែល​ស្គាល់​​​​​​ជាតិ​ដូច​គេ? ​ម្យ៉ាង​ថ្ងៃ​​ខ្ញុំ​​​​​​ចុះ​​​ពី​​យន្ត​ហោះ​(៨-១១-២០១៥) នៅ​​​​​ម៉ោង​​៧​យប់​តើមាន​​ចំ​ថ្ងៃ​​បុណ្យ​​ជាតិ​​ឯណា(​៩ វិច្ឆិកា)? បើ​គេ​គ្រប់​គ្នា​​​អត់​មាន​​ធ្វើ​អញ្ចឹង ខ្ញុំ​​​អត់​តូច​ចិត្ត​ទេ ប៉ុន្តែ​គេ​​បាន​​មេដាយ​តែ​ម្ដង​គេ​​​​​​​​បាន​អញ្ចឹង ចុះ​ខ្ញុំ​​មិច​ក៏​អត់​”? អ្នក​ស្រី​បន្ត​ថា​​​អ្នក​ស្រី​​មិន​ទទួល​បាន​លុយ​កាក់​​​​ដូច​គ្នា​​​​នឹង​​​អ្វី​ដែល​ស៊ន សៀវម៉ី បាន​ទទួល​ក៏​អ្នក​ស្រី​​​មិន​តូច​​ចិត្ត​ដែរ ​​​​​​​​ឲ្យ​តែ​បាន​​​​យក​ចិត្ត​ទុក​ដាក់​​​​​​​​នៅ​ថ្ងៃ​ដែល​អ្នកស្រី​​ចុះ​មក​ពី​លើ​យន្ត​ហោះ​ថ្ងៃ​ដំបូង ដោយ​​ការ​ដង្ហែ​ក្បួន​គគ្រឹកគគ្រេង ដូច​​គ្នា​នឹង​អ្វី​ស៊ន សៀវម៉ី ​​ធ្លាប់​​​បាន​ទទួល​។

​អ្នក​ស្រីនៅ​តែ​យល់​​ថា​​​​គម្រោង​របស់​​​​​​​គណៈកម្មការជាតិ​អូឡាំពិក​​​ដែល​គ្រោង​​​​ដង្ហែក្បួន​​​​ឲ្យ​អ្នកស្រី​​ក្នុង​ពេល​ខាង​មុខ ​មិន​​មែន​ជា​​ការ​ទទួល​បាន​កិត្តិយស​​​ដូច​គ្នា​នឹង​អ្វី​​ដែល​ស៊ន សៀវម៉ី ​​ធ្លាប់​ទទួល​នោះ​ឡើយ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​៖ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​តូច​ចិត្ត ដែល​​​​​គេ​​ទទួល​បាន​មេដាយ​​មាស​តែ​​ម្ដង គេ​​​ល្បី​ពេញ​ប្រទេស គេ​ស្គាល់​​កក្រើក​កក្រើក​ដី ប៉ុន្តែ​ខ្ញុំ​​​​​​​សរុប​មក​ដល់​ថ្ងៃ​នេះ​គឺ​បាន​មេដាយ​មាស​​​​​​​១២​-១៣​​ហើយ ហើយ​ពីកា​រប្រកួត​​​​​​​​លំដាប់​ពិភព​លោកនិង​​អាស៊ី ប៉ុន្តែ​​​​សួរ​ថា​​​​​​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ស្គាល់​​​កែ ឡេង? ហ្នឹង​មក​ពី​អី មក​ពី​ការ​​​​យក​ចិត្ត​ទុក​មិន​មាន​ភាព​ស្មើ​គ្នា​!”។ ​អ្នក​ស្រី​បញ្ជាក់​ថាកីឡាការិនី​នៅ​ក្នុង​ព្រឹត្តិការណ៍​​​​ប៉េតង់​ពិភព​លោក​លើកទី​​១៥​នោះ មាន​​ប្រទេស​​​សរុ​ប​ចំនួន​​​​៤៦​​​​ចូល​ប្រកួត ​ដោយ​​​​​​អ្នក​ស្រី​​​ទទួល​បា​ន​​​ការ​សាទរ​​​​និង​កោត​សរសើរ​ពី​​​​​​​តំណាង​មក​ពី​​ប្រទេស​​​ទាំង​​​​៤៥​ជា​គូ​ប្រកួត ប៉ុន្តែ​ចុង​ក្រោយគឺ​ពេល​អ្នក​ស្រី​មក​ដល់​ស្រុកនៅ​តែ​មាន​សភាព​ស្ងប់​ស្ងាត់​​​ ​​​​​​​​​ដោយ​មិន​មាន​ក្បួន​ដង្ហែ​កិត្តិយស​ណាស់​មួយ​​​​​​​​​ឲ្យ​​​​​ស្មើ​នឹង​កា​រប្រឹង​ប្រែង​ដែល​អ្នក​ស្រី​ខំ​​​​​សម្រេច​បាន ឲ្យ​ស្មើ​នឹង​ស៊ន សៀវម៉ី។ ​អ្នកស្រី​និយាយ​ថា​​៖ “ទម្រាំ​បាន​មេដាយ​​​​(មាស) ខ្ញុំ​​​តស៊ូ​ប្រកួត​ដល់​​ម៉ោង​​​២​យប់ ហើ​យ​ពេល​ខ្ញុំ​មក​ដល់​ស្រុក​​​ខ្ញុំ​គិត​តាំង​ពី​ថៃ ថាខ្ញុំ​ពិត​ជា​មាន​​​ក្បួ​ន​ដង្ហែដូចគ្នា​នឹង​​​​សៀវម៉ី ​ដោយ​សារ​ខ្ញុំ​យល់​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​កាល​សៀវម៉ី​​​​​បាន​មេដាយ​​​គឺ​រដ្ឋ​យើង​ចាប់​ផ្ដើម​​​​​​​​​​ផ្ដល់​កិត្តិយស​​ឲ្យ​​​កីឡាករ​កីឡាការិនី​ហើយ ប៉ុន្តែ​ខ្ញុំ​​​​​​ធ្លាក់​ថ្លើម​ក្ដុក នៅ​ពេល​មក​ដល់​ស្រុក​គឺ​មាន​តែ​មិត្ត​ភ័ក្រ្ត និង​​​​​​​​​​មនុស្ស​​​ប៉ុន្មាន​នាក់​​មក​អបអរ​ខ្ញុំ​​!”

(រូបថតពីហ្វេសប៊ុកអ្នកស្រី កែ ឡេង​)


អម​ដោយ​អារម្មណ៍​តូច​ចិត្ត​របស់​អ្នក​ស្រី នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​គេ​ឃើញ​មាន​ការ​​​​​​បង្ហោះ​ប្រៀប​ធៀប​​​​​រវាង​អ្នក​ស្រី និង​​​​​ស៊ន សៀវម៉ី យ៉ាង​ច្រើន ពាក់​ព័ន្ធ​នឹង​​​ការ​​​​​​​​​​​​ទឹក​ចិត្ត​​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​នេះ​។ ​​មនុស្ស​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​រិះ​គន់​​​​​​ចំពោះ​ករណី​នេះ​។ ​​

​​​វីអូឌីមិន​ទាន់​​សុំ​ការ​បំភ្លឺ​ពីអគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ ​​​​វ៉ាត់​ ចំរើន​ បាន​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​ទូរស័ព្ទ​ចូល​គ្មាន​ការ​ឆ្លើយតប​។

​យ៉ាង​ណា​មិញ មុន​ពេល​​អ្នក​ស្រី​ចុះពី​លើ​យន្ត​ហោះ លោក​បាន​ថ្លែង​ថាការ​រៀប​ចំ​ក្បួន​ទទួល​គឺ​មិន​អាច​​ធ្វើ​ទាន់​នោះ​ទេ ដោយ​សារ​ទី​​១​​មិន​មាន​​ការ​​​​​​គ្រោង​ទុក​ជា​មុននិង​ទី​​២​មិនមាន​​ចំណារ​ពី​ថ្នាក់​លើ​។ លោក​ថា​​​អ្នក​ស្រី​នឹង​ទទួល​បាន​​​​​​ប្រាក់​រង្វាន់និង​​​​​​​​​​​​​មាន​​​ក្បួន​ដង្ហែដូច​អ្វី​ដែល​​​​​​ប្រមុខ​រដ្ឋាភិបាល​​ធ្វើ​​សម្រេច​ធ្វើ​​ឲ្យ​នោះ​ដែរ ​​នៅ​ពេល​​​​​​​​​លោក​នាយក​រដ្ឋ​មន្ត្រី​​​​​​​សម្រេច​ឲ្យ​​ជួប​​សំណេះ​សំណាល​ផ្លូវ​ការ​៕

សរសេរមកកាន់លោក វង្ស សុម៉ាលីន​ តាមរយៈvongsomalin@yahoo.com

What Next?

Recent Articles

10 Responses to "ម្ចាស់មេដាយមាស កែ​​ ឡេង តូច​ចិត្តពេល​​​​ប្រៀប​ធៀប​​ខ្លួន​នឹង​ ស៊ន សៀវម៉ី"

  1. Bol says:

    អ្នកស្រីគិតដូចម្តេចក៏បានដែរ។ តែការតូចចិត្តរបស់យើងនេះ គឺជាការប្រៀបធៀបក្នុងចិត្ត។ គួរតែគិតថា ព្រឹត្តិការណ៍បែបនេះ វាស៊ាំណាស់ទៅហើយ។ ព្រឹត្តិការណ៍គគ្រឹកគគ្រេងដូចស៊ន សៀវម៉ី វាមិនអាចចេះតែមានគ្រប់ពេលនោះទេ ទោះបីជានាងស៊នសៀវម៉ីខ្លួនឯងក៏ដោយ ប្រសិិនជាទទួលបានជោគជ័យម្តងទៀត ក៏មិនរំពេងថា នឹងទទួលបានការអបអរដ៏ក្លៀវក្លា ម្តងទៀតដែរ។
    ជោគជ័យវិស័យកីឡា ឬវិស័យផ្សេងៗ សុទ្ធតែជាជោគជ័យបានមកដោយការប្រឹងប្រែង និងទេពកោសល្យ និងដោយភាពចៃដន្យដែរ។ យើងអាចគិតថា កីឡាប៉េតង់នេះ ពុំអាចចាត់ទុកថា វាទាល់តែអ្នកពូកែនោះទេ វាខុសពីបាល់ទាត់ វាខុសពីបាលទះ ហើយម្យ៉ាងកីឡានេះ នៅស្រុកខ្មែរ ក៏មិនសូវមានអ្នកឲ្យតម្លៃឡើយ។
    គួរតែខំទប់ចិត្តទៅ ហើយទទួលយករង្វាន់ដែលរាជរដ្ឋាភិបាលមានបម្រុងទុក ។ សង្ឃឹមថា នឹងមានអ្នកនិយមប៉េតង់ ឬអ្នកមានគំនិតនានាទៀតនឹងយកចិត្តទុកដាក់ចំពោះលោកស្រី។ ទោះយ៉ាងណា ត្រូវគិតថា នាងស៊ន សៀវម៉ី ជាតារាវិស័យកីឡាដំបូងលើឆាកអន្តរជាតិ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈពេលរាប់សិបឆ្នាំ។
    រាជរដ្ឋាភិបាលគិតគូរទាំងអស់ តែពុំអាចថា បើម្នាក់បាន១០០ អ្នកក្រោយក៏បាន ១០០ ដែរនោះទេ។
    សូមមេត្តាយោគយល់៕

  2. knife says:

    We are to be near with you but we are ready in heart and high appriciate your archievment.

  3. VengSreng(chorngAhkheit) says:

    Ah Kvac hun sen said ” in Cambodia, no double standard”.

  4. ធុញទ្រាន់ says:

    នេះជាភាពខ្សោយរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយពុំមានគោលនយោបាយច្បាស់លាស់ ធ្វើអ្វីៗតាមអារម្ភណ៍របស់ខ្នួន។

  5. VV says:

    As a person, i truely understand her feeling and her expecation, but she must understand the way of life of her country. In general in Cambodia, the rich and the powerfull like to do thing base on their feeling and their interest. If they are happy and if they can get benifit for the themselves, they will do everything for you. They make a small thing to a very big thing, sometime they make it out of proportion. My comment to her is that if she love her country, she should do it for her country, Cambodian people have already knew her and her achievement. Don’t expect something that is not come naturally. She should proud of herself and be happy with her achievement for herself, her family and her country. Don’t take something from someone whom never see your great portential. They will ask you to pay them back when they need it later. Do not put yourself to become slave of these kind of people.

  6. កូនខ្មែរ says:

    កុំទៅឆ្ងល់អី (បើមិនដូច្នេះ គេមិនបង្កើតឲ្យមានប្រឡងស្រីស្អាត ប្រុសសង្ហាទេ)។ អ្នកប្រាកដជាដឹងច្បាស់ថា លោកធំស្រុកខ្មែរគឺ ឆ្កួតបួន ស្រី ស្រា ល្បែង និងអំណាច :(:(

  7. កូនខ្មែរ says:

    អូឆ្គួតមួយទៀតគឺ លុយ/ពុករលួយ

  8. Battambang says:

    You should consider that you are lucky to be selected for representing Cambodia. Don’t be disappointed.

  9. Rev says:

    if you are not being hailed as a hero by Cambodian and got good financial reward from the Cambodia government, but you are recognized by the international sport event, your name has been in the outstanding achievment list, your stand in front of audiences.
    It is very sad and may give your less motivation to get another gold at the next sport tournament event.

    Proverb said: all children should not be treated equally but fairly.

  10. Bol លិឍរន្ធស្អុយ says:

    រដ្ឋាភិបាលអាខ្វាក់ វារើសអើងណាស់ ត្រង់ហ្នឹងហើយដែលធ្វើអោយខ្មែរធ្លាក់ចុះដុនដាប
    មិនសូវមានខ្មែរអ្នកខ្លាំងពូកែណាយកចិត្តទុកដាក់ ប្រឹងប្រែងដណ្ដើមចង់បានមេដាយមាសលើកតំកើងមុខមាត់ប្រទេសជាតិ ។