ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី17 វិច្ឆិកា 2015, 04:27 PM
http://vodhotnews.com

អ្នកស្រី កែ ឡេង (កណ្តាល) ក្រោយពីទទួលរង្វាន់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃអង្គារនេះ (រូបថតដោយ ទេព សូនី)
អ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយមាសប៉េតង់ពិភពលោក បានទទួលទឹកប្រាក់ប្រមាណ៤ម៉ឺនដុល្លារ ជាមួយការដំឡើងឋានៈពីក្រសួងការពារជាតិ។
ក្នុងពិធីប្រគល់រង្វាន់ដែលធ្វើឡើងនៅវិមានសន្តិភាពនៅរសៀលថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាបើតាមអនុក្រឹត្យ អ្នកស្រី កែ ឡេង នឹងទទួលបានទឹកប្រាក់១២០លានរៀល(ប្រមាណ៣ម៉ឺនដុល្លារ) ហើយលោកបានផ្តល់ថវិការបស់លោកផ្ទាល់ចំនួន១ម៉ឺនដុល្លារបន្ថែមលើនេះ។ លោកបន្តថាអ្នកស្រីក៏នឹងត្រូវដំឡើងឋានៈពីអនុសេនីយ៍ឯកទៅវរសេនីយ៍ត្រី ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ នឹងចុះហត្ថលេខាសម្រេចនៅល្ងាចនេះ។ លោកបញ្ជាក់ថាអ្នកស្រី កែ ឡេង បាននាំសំណាងនិងជោគជ័យសម្រាប់ជាតិទាំងមូល។
កន្លងទៅ អ្នកស្រី កែ ឡេង បានបង្ហាញអារម្មណ៍តូចចិត្តចង់ស្រក់ទឹកភ្នែក នៅពេលមានការប្រៀបធៀបរវាងអ្នកស្រីនិងកីឡាការិនីស៊ន សៀវម៉ី តែលោក ហ៊ុន សែន បានថ្លែងថាការមិនបានរៀបចំពិធីឲ្យអធិអធម ភ្លាមៗ ដោយសាររូបលោកជាប់រវល់ការងារ។
អ្នកស្រី កែ ឡេង បាននិយាយថាខ្លួនមានអារម្មណ៍ចង់ស្រក់ទឹកភ្នែក នៅពេលអ្នកស្រីចុះពីលើយន្តហោះកាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ខែវិច្ឆិកា ហើយមិនមានក្បួនដង្ហែកិត្តិយសណាមួយ ដូចគ្នានឹងអ្វីដែលប្រមុខរដ្ឋាភិបាលបានធ្វើចំពោះស៊ន សៀវម៉ី៕
ពិធីដង្ហែម្ចាស់មេដាយមាសប៉េតង់ អ្នកស្រី កែ ឡេង ក្រោយមានការរិះគន់ (វីដេអូ)
ដោយ៖ សារ៉ែម | ថ្ងៃអង្គារ ទី17 វិច្ឆិកា 2015, 05:25 PM
http://vodhotnews.com
ពិធីដង្ហែម្ចាស់មេដាយមាសប៉េតង់ អ្នកស្រី កែ ឡេង ក្រោយមានការរិះគន់
កាដួយម៉ែឣាសំរ៉ែក្បត់ជាតិខ្មែរក្រហមបំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែនហេងសំរឹន
ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម..