ដោយ លោក អុិត សូធឿត | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ | ម៉ោង 8:45 PM
http://vodhotnews.com
ការប្រកួតមិត្តភាពរវាងក្រុម Cambodia All Stars ជាមួយក្រុម Laos All Stars (រូបពីហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា)
ក្រុមបាល់ទាត់ Cambodia All Stars បានយកឈ្នះលើក្រុម Laos All Stars ក្នុងការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃចំណងមិត្តភាពការទូតកម្ពុជាឡាវ។
ក្នុងវគ្គទី១នៃការប្រកួតនាល្ងាចថ្ងៃសុក្រនេះ ក្រុម Cambodia All Star បាននាំមុខមុន១ គ្រាប់តែត្រូវក្រុម Laos All Star តាមស្មើបានវិញ ដោយលទ្ធផលនៅតែបន្តដូចនេះរហូតចប់វគ្គទី១។
លុះចូលដល់វគ្គទី២ ក្រុម Laos All Stars បានស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀតនាំមុខម្ដងវិញ២ទល់នឹង១។ ការប្រកួតបន្តធ្វើឡើងដោយក្រុមទាំងពីរធ្វើការសម្រុកទៅមក ហើយក្រុមកម្ពុជាក៏រកបាន២គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួត ក្រុម Cambodia All Stars យកឈ្នះក្រុម Laos All Stars ៣ទល់នឹង២៕