ដោយ សាន សែល
2017-04-17
RFA
១៤-មីនា-២០១៦៖ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន។ Photo: RFA
កីឡាករកម្ពុជា ផ្នែកប៉េតង់ចំនួន ៤នាក់ដែលទៅប្រកួតនៅប្រទេសបែលហ្ស៊ិក (Belgium) នឹងមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១៨ មេសា។
កីឡាការិនី អ៊ុក ចំរើន ដណ្ដើមបានមេដាយមាសក្នុងការប្រកួតពានរង្វាន់ប៉េតង់ពិភពលោកឆ្នាំ២០១៧ (World Championship Petaque 2017) លើវិញ្ញាសាវាយឯកត្តជននារី កាលពីថ្ងៃទី១៦ មេសា។ នាងបានប្រកួតឈ្នះកីឡាការិនីនៃប្រទេសទុយណេស៊ី (Tunisia) ដោយពិន្ទុ ១៣ ទល់ ៧។ ចំណែកកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ទទួលបានមេដាយប្រាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៧ មេសា ថា នឹងមានការរៀបចំក្បួនម៉ូតូកិត្តិយសចំនួន ១២គ្រឿងទៅទទួលកីឡាករទាំងនេះ ដោយហែពីព្រលានយន្តហោះទៅដល់ទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្រៅពីនេះ កីឡាករដែលដណ្ដើមបានមេដាយមាស នឹងទទួលប្រាក់ឧបត្ថម្ភចំនួន ១២០លានរៀល ហើយអ្នកប្រកួតឈ្នះមេដាយប្រាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៨០លានរៀល រួមទាំងប្រាក់លើកទឹកចិត្តដទៃទៀត ហើយពួកគេនឹងទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការប្រកួតពានរង្វាន់ប៉េតង់ពិភពលោកឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា ដោយមានប្រទេសជាង ៤០ ចូលរួមប្រកួតប្រជែង។ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ កីឡាការិនី កែ ឡេង ក៏ធ្លាប់ប្រកួតបានមេដាយមាសផ្នែកប៉េតង់នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
កម្ពុជាបើកការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League ឆ្នាំ២០១៦
-
លោក ហ៊ុន សែន ប្រកាសថាកម្ពុជានឹងបន្តប្រកួតកីឡាជាតិរហូតដល់ឆ្នាំ២០២២
-
ពលរដ្ឋជាង៥ម៉ឺននាក់ចូលរួមបើកការប្រកួតកីឡាជាតិលើកទី១នៅស្តាតអូឡាំពិក
-
រដ្ឋមន្ត្រីការបរទេសខ្មែរ-ឡាវនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នៅថ្ងៃ១៨ មីនា
-
កម្ពុជាប្រារព្ធទិវារត់ប្រណាំងម៉ារ៉ាតុងដើម្បីគន្ធបុប្ផានិងទាក់ទាញទេសចរ
-
ការប្រកួតកីឡាបាល់ទាត់ឆ្នាំ២០១៥នៅខេត្តកំពតត្រូវបានបញ្ចប់
-
“កំណើនទេសចរបរទេសមកទស្សនាកម្ពុជាមានសញ្ញាល្អតាមរយៈកីឡាម៉ារ៉ាតុង”