ដោយ លោក ហួត វុទ្ធី | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 11:41 AM
http://vodhotnews.com
កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ (រូបភាព Patrick Maton, Willy Vancolen, Charlotte Cortvriend)
កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកនៅទីក្រុងហ្សែន្ត (Ghent) ប្រទេសបែលហ្ស៊ិក។
បើតាមហ្វេសប៊ុក ជើងឯកប៉េតង់ឆ្នាំ២០១៧ទីក្រុងហ្សែន្ត (World Championships Petanque 2017 Ghent) កាលពីយប់ថ្ងៃទី១៦ខែមេសា បានផ្សាយឲ្យដឹងថា កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ មកពីប្រទេសកម្ពុជា គឺជាម្ចាស់ជើងឯកពិភពលោកថ្មី ប្រកួតលើវិញ្ញាសាឯកត្តជនស្ត្រី។
នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីប៉េតង់កម្ពុជា បានយកឈ្នះកីឡាការិនីប្រទេសទុយនីស៊ី នាង Mouna BEJI ក្នុងលទ្ធផល ១៣-៧។
អ៊ុក ស្រីមុំ គឺជាកីឡាការិនីទីពីររបស់កម្ពុជា ដែលទទួលមហាជោគជ័យដ៏ធំធេងបែបនេះ។
កាលពីយប់ថ្ងៃទី១០មេសាកន្លងទៅនេះ សហព័ន្ធប៉េតង់កម្ពុជាបានបញ្ជូនកីឡាករ ២រូប និងកីឡាការិនី២រូប ទៅចូលរួមប្រកួតកីឡាជើងឯកពិភពលោកនៅប្រទេសប៊ែលហ្ស៊ីក។ ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី១៣ដល់១៧ ខែមេសា ឆ្នាំ២០១៧៕
អបអរសាទរកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកនៅទីក្រុងហ្សែន្ត (Ghent) ប្រទេសបែលហ្ស៊ិក។