ក្រសួងថា ករណីពលរដ្ឋជិត១០០ធ្លាក់ខ្លួនឈឺនៅមណ្ឌលគិរីគឺមិនមែនពុលទេ

| |
http://vodhotnews.com


ក្រសួងសុខាភិបាលអះអាងថា ករណីប្រជាពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីធ្លាក់ខ្លួនធ្លាប់ឈឺជាបន្ត បន្ទាប់នោះមិនមែនបណ្តាលមកពីពុលអ្វីនោះទេ គឺកើតឡើងដោយសារជំងឺរាតត្បាត។

កាលពីម្សិលនេះ ពលរដ្ឋ៨៤នាក់នៅខេត្តមណ្ឌលគិរី បានធ្លាក់ខ្លួនឈឺដោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យជាបន្តបន្ទាប់ ដែលជំហ៊ានដំបូងអាជ្ញាធរសង្ស័យថា ពុលទឹក។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១០ឧសភា ក្រសួងសុខាភិបាលអះអាងថា តាមការចុះពិនិត្យស្រាវជ្រាវ និងព្យាបាល ពីមន្រ្តីជំនាញទៅលើពលរដ្ឋ៨៤នាក់ ក្នុងនោះមានមាន១១នាក់ មានរោគសញ្ញាករណីជំងឺផ្តា សាយធំ។ ចំណែក៧៣នាក់ទៀតមានអារម្មណ៍ភ័យតាមគ្នា ខ្លាចដូចករណីនៅក្រចេះ ទើបបណ្តាលឲ្យ ពលរដ្ឋទាំងនោះស្រឺត រួមទាំងមានបញ្ហាសុខភាពផ្សេងៗទៀតទើបធ្លាក់ខ្លួនឈឺបែបនេះ។

ក្រសួងបញ្ជាក់ថា អ្នកមានរោគសញ្ញាទាំងនោះ មន្រ្តីជំនាញរកមិនឃើញជំងឺធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ និងរក មិនឃើញរោគសញ្ញាពុលទឹកនោះទេ ហើយថា ក្រោយសម្រាកព្យាបាលមួយរយៈពលរដ្ឋមួយចំនួនបានធូរស្បើយ និងត្រឡប់ទៅភូមិកំណើតវិញខ្លះហើយដែរ។

ករណីពលរដ្ឋនៅខេត្តមណ្ឌលគិរីធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់នេះបានផ្ទុះឡើងនៅ ភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមាជាប់ព្រំប្រទល់ខេត្តក្រចេះ ដែលបញ្ហានេះកើតឡើង ក្រោយ១ថ្ងៃ បន្ទាប់ពីពលរដ្ឋ១៤នាក់ស្លាប់ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងជាង២០០នក់ត្រូវបានសង្គ្រោះបន្ទាន់ ដោយក្រសួងសុខាភិបាលថា ពុលស្រាដែលផលលិតមិនត្រឹមត្រូវ និងពុលទឹកយកចេញពីព្រែកតេ និងអូរគគីមួយកន្លែងក្នុងស្រុកហេតុ នោះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles