មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កម្ពុជានឹងមិនធ្វើតាម សហភាពអន្តរសភាឡើយ

មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កម្ពុជានឹងមិនធ្វើតាម សហភាពអន្តរសភាឡើយ


By

ឌឹ ខេមបូឌា ដេលី

មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កម្ពុជានឹងមិនធ្វើតាម សហភាពអន្តរសភាឡើយ អ្នកនាំពាក្យបក្សកាន់អំណាចនៅកម្ពុជាគឺលោក សុខ ឥសាន កាលពីថ្ងៃទី១ ខែវិច្ឆិកា អះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា ឬ IPU ជាអង្គការចាត់តាំងបំរើនយោបាយ និងមនោគមន៍វិជ្ជាឱ្យបរទេសណាមួយតែប៉ុណ្ណោះ ហើយកម្ពុជាមិនធ្វើតាមការបង្គាប់បញ្ជារបស់ IPU នោះទេ។

ការអះអាងរបស់លោក សុខ ឥសាន ធ្វើឡើងក្រោយពីនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងនៃសហភាពអន្តរសភា IPU លើកឡើងថា ចំណាត់ការរបស់ IPU ចំពោះការចេញសេចក្តីសម្រេចសម្រាប់ប្រទេសកម្ពុជាកន្លងមក មិនគួរត្រូវបានគេចាត់ទុកថា ជាការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។

កាលពីថ្ងៃទី១៨ខែតុលា គណៈកម្មាធិការសិទ្ធិមនុស្ស IPU បានចេញសេចក្តីសម្រេចមួយចំនួន១២ចំណុចជំរុញឱ្យអាជ្ញាធរកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងនោះទាមទារឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទាមទារឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញផងដែរ។

លោក សុខ ឥសាន អះអាងថាកម្ពុជានឹងមិនធ្វើអ្វីតាមការចង់បានរបស់ IPU នោះឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើកម្ពុជាមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ នោះកម្ពុជានឹងរងការប៉ះទង្គិចធ្ងន់ធ្ងរដល់វិបត្តិសេដ្ឋកិច្ចរបស់ប្រទេស៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

5 Responses to "មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កម្ពុជានឹងមិនធ្វើតាម សហភាពអន្តរសភាឡើយ"

  1. Anonymous says:

    all Cambodian have known this guy was a messenger of those devil king . this is 100% true from the dark side . when the time come this guy has to go first that what was happen for century. I do not believe that this guy very good at doing his manipulation to any kind of his master’s problem. GOD bless Cambodia

  2. Anonymous says:

    Sok eisan, please stop barking and you never convince anything since you joined Hun Sen. In order to prove you are speaking human language, just tell your whole group stop attending IPU and UN, that’s all you need to do to prove yourself as human beings and don’t keep barking nonsense.

  3. Anonymous says:

    Sok ach sann is the veitcong germ who bark for veitcong mafia dictator ‘ we will see in the future cambodia will be bleeding slowly and down because of Veitcong mafia dictator and his groups capture cambodia and her people as their hostage

  4. Anonymous says:

    មេ ស្រែក “សេកតៃសាក” ខំស្រែករាល់ពេល រហូតដល់លៀនសរសៃរគូថដើម្បី បានអោយជ្រៈ ទំរាំដល់ពេល ទៅរក ភព៍”ទុក្ខ អវសាន”។

  5. Anonymous says:

    “ផៃសីុហើយផោម” មិនខុសពី “សេកតៃសាក”ទេ ចៅហ្វាយ អោយសីុលាមក ក៍ំខំ ស្រែកថា”ឆ្ងាញណាស់វើយ។

Leave a Reply

Submit Comment