កីឡាការនីគុនល្បុក្កតោ អំពាវនាវរកការគាំទ្រ ឲ្យបានច្រើនពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរ

មួង ណារ៉េត
2018-11-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កីឡាការនី សំ ថារ័ត្ន កំពុង​សម្តែង​ក្បាច់គុនល្បុក្តតោ (Courtesy of the Surviving Bokator)
កីឡាការនី សំ ថារ័ត្ន កំពុង​សម្តែង​ក្បាច់គុនល្បុក្តតោ (Courtesy of the Surviving Bokator)


កីឡាការនីគុនល្បុក្កតោ អំពាវនាវរកការគាំទ្រឲ្យបានច្រើនពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរមួយនេះ នៅលើឆាកអន្តរជាតិ។ កញ្ញា សម ថារ័ត្ន ដែលជាតួអង្គសំខាន់មួយរូប នៅក្នុងខ្សែភាពយន្តឯកសារ រឿង”ការរស់រានឡើងវិញនៃក្បាច់គុនល្បុក្កតោ” លើកឡើងថា ការផ្សព្វផ្សាយ និង ជួយគាំទ្រក្បាច់គុនខ្មែរ នឹងជួយឲ្យពិភពលោក មើលឃើញអំពីភាពអស្ចារ្យ នៃសម្បត្តិវប្បធម៌ខ្មែរ និង មោទនភាពជាតិខ្មែរ <<វាមាន​សារសំខាន់​មែនទែន ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទូទាំង​ពិភពលោក បាន​ស្គាល់​ពីក្បាច់​គុន​ល្បុក្កតោ ដែល​មិនមែន​ទើប​កើត​មានឡើង​ទេ គឺមាន​រាប់​ពាន់​ឆ្នាំ​មុន ហើយ​ក៏ដូចជា​ចង់​ប្រាប់​ពិពភលោក ថា​ក្បាច់​គុនយើង​ហ្នឹង​បម្រុង​នឹង​ចូលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ អ្វី​ដែលសំខាន់ បើ​បង​ប្អូន​ខ្មែរ​យើង បាន​ដឹង​កាន់តែច្បាស់ គាត់​កាន់តែគាំទ្រ​ពី​ខាង​ក្នុង​កាន់​តែ​ខ្លាំង​ នឹង​បង្ហាញថា​ប្រទេសជាតិមួយ​នេះ មាន​ក្បាច់គុន​របស់​ខ្លួន​ឯង ដែល​គ្រប់​គ្នា​ទទួល​ស្គាល់​>>។

ខ្សែភាពយន្តឯកសារ រឿង”ការរស់រានឡើងវិញនៃក្បាច់គុនល្បុក្កតោ” នេះផលិតឡើងដោយជនជាតិ​កាណាដា ពីរនាក់ប្តីប្រពន្ធ គឺអ្នកស្រី សាន់ដ្រា លឺបា (Sandra Leuba) និង លោក ម៉ាក បក់ស្ល័រ (Mark Bochsler) ដែលត្រូវប្រើពេលផលិត និង តម្លើង​អស់រយៈពេលជាង ៨ ឆ្នាំ។

ខ្សែភាពយន្តនេះ នឹងដាក់បញ្ជាំងនៅរោងភាពយន្ត Lightbox Film Center នៅទីក្រុង Philadelphia នៅថ្ងៃទី ០៩ ខែ វិច្ឆិកានេះ។ បន្ទាប់មក ខ្សែភាពយន្តនេះនឹងយកទៅដាក់បញ្ចាំងនៅប្រទេសកាណាដា។

លោក ម៉ាក បក់ស្ល័រ (Mark Bochsler) ប្រាប់​អាស៊ីសេរីថា ខ្សែភាព​យន្ត​ឯកសារនេះ ផលិតឡើង​ ដើម្បី​ឲ្យ​ពិភពលោកសម្លឹង​មក​កម្ពុជា ឲ្យ​ហួស​ពី​ប្រវត្តិ​ខ្មៅងងឹង​ នៃ​អតីតកាល​របបវាលពិឃាត។ លោកថា ខ្សែភាពយន្តនេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ អំពី​ភាពអស្ចារ្យ​របស់​បុព្វបុរសខ្មែរ និង កេរតំណែលដូនតា ដែល​ត្រូវ​បន្ត​ថែរក្សា​ឲ្យ​គង់​វង្ស៕

Vimeo Trailer: www.vimeo.com/cineboxx/survivingbokator-trailer

What audiences are saying www.tinyurl.com/BokatorAudience

Background: http://bokatorfilm.com/2017/09/05/sneak-peek-of-surviving-bokator/

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កីឡាការនីគុនល្បុក្កតោ អំពាវនាវរកការគាំទ្រ ឲ្យបានច្រើនពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរ"

  1. Anonymous says:

    Go girl’ we are khmer must support her ‘ please all khmer around the world make our khmer popular ‘ gOD bless her’and cambodia’