កសិករ​បារម្ភ​ពី​ស្រូវជិត ២ម៉ឺន​ហិកតារ ក្នុង​ខេត្ត​ចំនួន១៣ នឹង​ប្រឈម​ការ​ខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត​ក្នុង​រយៈ​ពេល ១០ថ្ងៃ​ទៀត

2018-11-13
RFA

ស្រែ​ប្រាំង​របស់​អ្នក​ស្រុក​រាប់​រយ​ហិកតារ​នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កំពុង​ប្រឈម​នឹង​ខ្វះ​ទឹក​ស្រោចស្រព។ រូបថត​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided
ស្រែ​ប្រាំង​របស់​អ្នក​ស្រុក​រាប់​រយ​ហិកតារ​នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កំពុង​ប្រឈម​នឹង​ខ្វះ​ទឹក​ស្រោចស្រព។ រូបថត​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided


ស្រូវជិត ២ម៉ឺន​ហិកតារ នៅ​ក្នុង​ខេត្ត​ចំនួន១៣ នឹង​ប្រឈម​ការ​ខូចខាត​ដោយសារ​គ្រោះ​រាំង​ស្ងួត ខណៈ​កសិករ​ជា​ច្រើន បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​ថា ប្រសិន​បើ​គ្មាន​ទឹក​ស្រោចស្រព ក្នុង​រយៈ​ពេល ១០ថ្ងៃ​ទៀត ស្រូវ​នឹង​អាច​ស្កក​ខូច​ខាត​អស់​ជា​មិន​ខាន។

កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ដោយ​បាន​ដក​ស្រង់​ប្រសាសន៍​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ លោក កែវ វី ថា ​ថ្វីបើ​កាលពី​ដើម​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស ​ដែល​បង្ក​ឲ្យ​តំបន់​ខ្លះ​ជន់​លិច ​ខូចខាត​ផ្លូវ និង​បំផ្លាញ​ស្រូវ​សន្ទូង​អស់​ជា​ច្រើន​ពាន់​ហិកតារ​ក៏​ដោយ ក៏​ប៉ុន្តែ​នៅ​ចុងរដូវ​វស្សា​នេះ​ អាកាសធាតុ​ចាប់​ផ្ដើម​ប្រែប្រួល​ឡើង​កម្តៅ​ភ្លាមៗ ដែល​ធ្វើឲ្យ​មាន​ការ​រីង​ហួត​ទឹក​ពី​បឹងបួ​រយ៉ាង​ឆាប់​រហ័ស ​បង្ក​ឲ្យ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​ របស់​ប្រជា​កសិករ​សរុប​ជិត ២ម៉ឺន ​ហិកតារ​នៅ​ក្នុង​ខេត្ត​ចំនួន១៣ ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព។

លោក កែវ វី បន្ត​ថា ខេត្ត​កំពង់ចាម​ រង​ផល​ប៉ះពាល់​ច្រើន​ជាងគេ​ គឺ​រហូត​ដល់​ដំណាំ​ស្រូវទំហំ ៩ពាន់ ហិកតារ បន្ទាប់​មក​ខេត្ត​បាត់ដំបង ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ។ លោក​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ​ក្រសួង​ធនធានទឹក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នៅ​ក្នុង​ខេត្ត​ទាំង​នោះ ​កំពុង​បន្ត​ជីក​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​បូមទឹក​ពី​អាង​ស្តុក​ទឹក​ធំៗ ដើម្បី​នាំ​ទឹក​ទៅ​ជួយ​សង្គ្រោះ​ដំណាំស្រូវ​ដែល​កំពុង​ជួប​គ្រោះ​រាំងស្ងួត​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles