ទាហាន​ខ្មែរ ២នាក់ របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​រថយន្ត​មួយ នៅ​ប្រទេស​ម៉ាលី

វិទ្យុ​អាស៊ី​សេរី
2018-11-13

កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្នុង​នាម​អង្គការ​សហប្រជាជាតិ​ដែល​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ត្រឡប់​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៣។ RFA
កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្នុង​នាម​អង្គការ​សហប្រជាជាតិ​ដែល​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ត្រឡប់​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៣។ RFA


ទាហាន​ខ្មែរ ២នាក់ ដែល​បំរើ​ក្នុង​បេសកកម្ម​សំអាត​មីន​របស់​អង្គការ​សហប្រជាជាតិ​បាន​រង​របួស ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​រថយន្ត​មួយ កាល​ពី​យប់​ថ្ងៃ​ចន្ទ នៅ​ទីក្រុង ហ្គាវ (Gao) ក្នុង​ប្រទេស​ម៉ាលី។

ទីភ្នាក់ងារពត៌មានបារាំង អា.អេហ្វ.ប៉េ ឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកាថា ក្នុងហេតុការណ៍​បំផ្ទុះ​នោះ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ម៉ាលី ៣នាក់​បាន​ស្លាប់ ហើយ​ជន​បរទេស ៤នាក់ ដែល​រង​របួស​នោះ គឺ​មាន​ខ្មែរ ២នាក់។ ប្រភព​ដដែល​បន្ត​ថា ការ​វាយ​ប្រហារ​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​ម៉ាលី​យីហាដ ៣នាក់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​អាល់កៃដា (Al-Queda)

កាលពីខែឧសភា ឆ្នាំ ២០១៧ ទាហាន​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា​ចំនួន ៤នាក់ ត្រូវ​បាន​ក្រុម​ឧទ្ទាម​បាញ់​សម្លាប់​នៅ​អាហ្វ្រីក​កណ្តាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles