សន្ដិសុខ
|
https://www.vodhotnews.com
ក្រុមពន្លត់អគ្គីភ័យនិងទាហានម៉ាលីបានដើរក្បែរអគារដែលត្រូវបានបំផ្លាញនិងរថយន្តឆេះបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយយប់ដែលបានសម្លាប់មនុស្ស 3 នាក់នៅហ្គាវថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2018 ។ (រូបភាព៖ វេបសាយបរទេស)
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់កម្ពុជាបានឲ្យដឹងថា ពលរដ្ឋខ្មែរ៤នាក់រងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសម៉ាលីដែលករណីនេះបានកើតឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មានប្រសាសន៍ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីម្សិលមិញ បណ្តាលឲ្យពលរដ្ឋខ្មែរ៤នាក់បម្រើការងារក្នុងក្របខណ្ឌអង្គការសហប្រជាជាតិរងរបួសក្នុងនោះម្នាក់របួសធ្ងន់។
តាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃនេះ បានឲ្យដឹងថា អ្នករងរបួសទាំង៤នោះ៣នាក់ជាអតីតបុគ្គលិកបម្រើការនៅ CMAC រួមមាន លោក ហ៊ុល សុខ ហេង លោក រៀម ឌី លោក ភិន សារ៉ាន់ និងម្នាក់ទៀតជាអតីតបុគ្គលិកអង្គការ Hello TRUST គឺលោក សំ រដ្ឋា។
ហេតុការណ៍នេះបង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។ របាយការណ៍ការពារជាតិកម្ពុជាឲ្យដឹងថា ហេតុការណ៍នេះបណ្តាលឲ្យស្លាប់២នាក់ របួស១៤នាក់ក្នុងចំណោមអ្នករងរបួសគឺ៤នាក់ជាជនជាតិខ្មែរ។
បច្ចុប្បន្នពលរដ្ឋខ្មែរចំនួន៣០៩នាក់ កំពុងតែបម្រើការងារក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។
I come to bow to the memory of these four valiant soldiers to serve the cause of peace
They are more brave than these generals have thousand stars in Ppenh to start with this little so-called armed head of state Hun manet and other bands of assassins who kill their own Khmer people
Soldiers your bravery will be followed to fight against barbarism and for freedom you are decorated legio of honor of liberty