សភា​ឯកបក្ស​គ្រោង​ពិភាក្សា​ដើម្បី​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថវិកាជាតិ​នៅ​ថ្ងៃ​ទី​១៥​វិច្ឆិកា

ដោយ សុ ជីវី
2018-11-13
RFA

អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា (គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន)  លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា (គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន) លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA


សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចេញ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ​អោយ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា សម្រេច​ដាក់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឬ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ ដើម្បី​អោយ​កិច្ចប្រជុំ​សភា​ឯក​បក្ស​លើក​ទី​១ នៃ​នីតិកាល​ទី​៦​នេះ​ពិភាក្សា និង​អនុម័ត។

សេចក្ដីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ ដែល​គណៈរដ្ឋមន្ត្រី នៃ​របប​លោក ហ៊ុន សែន អនុម័ត​កាលពី​ខែ​តុលា​កន្លងទៅ អោយ​ដឹង​ថា របប​នេះ​បាន​ស្នើ​នូវ​ថវិកា ច្រើនជាង​ឆ្នាំ​២០១៨ ជាង​១១​ភាគរយ គឺ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក។

អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា កន្លងទៅ​ការចាយវាយ​ថវិកាជាតិ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង​ដល់​តម្លាភាព ដែល​របប​នេះ​ចាំបាច់​ត្រូវ បង្កើន​ការ​រឹត​បន្តឹង និង​ពង្រឹង​ការ​ធ្វើ​សវនកម្ម​ជាតិ និង​ទប់ស្កាត់​អំពើពុករលួយ ដើម្បី​ធានា​ថា ថវិកាជាតិ​មិន​ហូរ​ចូល​ក្នុង​ហោប៉ៅ​មន្ត្រី ឬ​ហោប៉ៅ​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សភា​ឯកបក្ស​គ្រោង​ពិភាក្សា​ដើម្បី​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថវិកាជាតិ​នៅ​ថ្ងៃ​ទី​១៥​វិច្ឆិកា"

  1. roumrith says:

    it is not a personal attack but it is necessary to tell the truth the case of ឈា ង វុន and like other clan of the psychopath hun sen to begin with Hun Sen
    Why they do not keep their kids to pursue studies at PPenh
    If cambodia is sweet to live why the son ឈា ង វុន does not return to PPenh helps to build the cambode and why he prefers to stay in France and take the French nationality
    Let’s hope that ឈា ង វុន reads this comment